ព័ត៍មាន ពីនេះ ពីនោះ

ព័ត៍មាន ពីនេះ ពីនោះ #សន្តិភាព

16/01/2026

#ខេត្តបាត់ដំបង

 #មេក្លោងOnlineScams
16/01/2026

#មេក្លោងOnlineScams

តុលាការ ចេញដីកាឃុំខ្លួនលោក លី គួង មេក្លោង Online Scams.
ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ មករា បានសម្រេចចេញដីកាឃុំខ្លួនលោក លី គួង ដែល​ជា​អ្នក​ជំនួញដ៏ធំ​មួយ​រូប​នៅកម្ពុជា ជាពិសេសនៅខេត្តព្រះសីហនុ ពាក់ព័ន្ធឧក្រិដ្ឋកម្ម Online Scam។ការសម្រេចចោទប្រកាន់នេះ ធ្វើឡើងក្រោយពីតុលាការកម្ពុជាបើកការស្រាវជ្រាវតាំងពីឆ្នាំ២០១៩មក។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន លោក លី គួង ត្រូវបានតុលាការកម្ពុជាសម្រេចចោទប្រកានជាច្រើនបទល្មើសដូចជាការរកស៊ីមិនស្របច្បាប់សម្រាប់កេងប្រវ័ញ្ច បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង និង បទសម្អាតប្រាក់ ដែលបានប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជា និង ទីកន្លែងផ្សេងទៀត ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ក្រោយការចោទប្រកាន់ លោក លី គួង ត្រូវបានបញ្ជូនទៅកាន់មណ្ឌលអប់រំកែប្រែ ដើម្បីអនុវត្តតាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរ។សំណុំរឿងនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរយ៉ាងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីស្វែងរកអ្នកពាក់ព័ន្ធផ្សេងទៀតមកផ្តន្ទាទោសតាមច្បាប់។

គួរបញ្ជាក់ថា លោក លី គួង ធ្លាប់ត្រូវបានបណ្តាញ​ព័ត៌មាន ​BBC​ របស់​អង់​គ្លេស​បាន​ផ្សព្វ​ផ្សាយ​ការ​ស៊ើប​អង្កេត​របស់​ខ្លួន​មួយ ដោយ​លើក​ឈ្មោះ​ លោក លី គួង ជា​ម្ចាស់​ទីតាំងមួយ​កន្លែង​ឈ្មោះ ហ័ងឡឺ (Huang Le) ក្នុង​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បាន​ប្រើប្រាស់​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស បង្ខាំង​មនុស្ស និង​បង្ខំ​មនុស្ស​ឱ្យធ្វើការ​ ដើម្បី​បោក​បញ្ឆោត​ប្រាក់​របស់​គេ។តែកាលណោះលោក លី គួង ចេញមុខ​ច្រានចោល៕

16/01/2026

មនុស្សក្រោមមេឃ

15/01/2026

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្តក្រចេះ គ្រោង​ឡើង​ទៅ​ភ្នំពេញ ដើម្បី​តវ៉ា​ប្រសិនបើ​តុលាការ​មិន​ព្រម​ដោះលែង​តំណាង​របស់​ពួកគាត់ គឺ​លោក ភេន ឡៃ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទេ​នោះ​។ ការ​ព្រមាន​នេះ គឺ​ក្រោយ​ពី​លោក ភេន ឡៃ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ​កាប់​រុករាន​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់។

អានអត្ថបទពិស្តារ👇

15/01/2026

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​កម្ពុជា បាន​បញ្ជូន​កំណត់​ទូត​តវ៉ា​.....

15/01/2026
15/01/2026
15/01/2026

Tuol Sleng Genocide Museum is the memorial site of the S-21 interrogation and detention center of the Khmer Rouge regime from 1975 to 1979 in Cambodia.

15/01/2026

Address

Phnom Penh
(855)

Website

Alerts

Be the first to know and let us send you an email when ព័ត៍មាន ពីនេះ ពីនោះ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share