មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies

  • Home
  • Cambodia
  • Phnom Penh
  • មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies

មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies Faculty of Development Studies, Royal University of Phnom Penh

១.សាវតា

មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងដោយប្រកាសរបស់ក្រសួងអប់រំយុវជន និងកីឡា លេខ ១៧៤៣ អយក.ប្រក នៅថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៣ ដើម្បីឆ្លើយតបនឹងការកើនឡើងកាន់តែច្រើនឡើង និងជាបន្ទាន់អំពីតម្រូវការធនធានមនុស្ស ដែលមានចំណេះដឹង និងជំនាញស្រាវជ្រាវលើមុខវិជ្ជាសិក្សាអភិវឌ្ឍន៍នៅតាមស្ថាប័នស្រាវជ្រាវ ក្រសួង មន្ទីរ និងវិស័យឯកជន។ កម្មវិធីសិក្សាអភិវឌ្ឍន៍របស់សាកល វិទ្យាល័យភូមិន្ទភ្នំពេញ បានបំពេញបេសកកម្មរបស់ខ្លួនអស់រយៈពេល៥ឆ្នាំ ចាប់តាំងទទួលបានការអនុញ្ញាតរបស់ក្រសួងអប់រំ យុវជននិងកីឡា ឲ្យបង្កើតកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិក្សាអភិវឌ្ឍន៍ នៅឆ្នាំ២០០៥។ កន្លងមក យើងបានបង្ហាត់បង្រៀននិស្សិតទាំងខ្មែរ និងបរទេសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសិក្សាអភិវឌ្ឍន៍ដោយជោគជ័យ បានចំនួន ២០០ នាក់។ និស្សិតបានទទួលជំនាញអភិវឌ្ឍន៍ចម្រុះ។ និស្សិត បានធ្វើការសិក្សាស្រាវជ្រាវដោយផ្ទាល់ទាក់ទងនឹងការអភិវឌ្ឍក្នុងបរិបទពិភពលោក និងក្នុងប្រទេស។ មុខជំនាញពិសេសៗមានដូចជា ការអភិវឌ្ឍសង្គមការអភិវឌ្ឍសេដ្ឋកិច្ចការអភិវឌ្ឍគោលនយោបាយ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ផ្អែកលើបទពិសោធន៍នេះ ទើបមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍បានបង្កើតចេញជារូបរាងឡើងនៅឆ្នាំ២០១៣នេះ។ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នឹងចាប់បើកបវេសនកាលរបស់ខ្លួននាខែ កញ្ញាឆ្នាំ ២០១៤នេះតទៅ។
មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍មានបីដេប៉ាតឺម៉ង់៖
១.ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សេដ្ឋកិច្ច
២.ដេប៉ាតឺម៉ង់គ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានធម្មជាតិ
៣.ដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍

២.ចក្ខុវិស័យ
មហាវិទ្យាល័យ ដែលផ្តល់បរិយាកាសរៀនសូត្រកម្រិតស្តង់ដារអន្តរជាតិ សម្រាប់មុខជំនាញការអភិវឌ្ឍសេដ្ឋកិច្ច ការអភិវឌ្ឍសហគមន៍ និងការគ្រប់គ្រងធនធានធម្មជាតិ។

៣.បេសកកម្ម
មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មានបេសកកម្មស្របគ្នានឹងសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ។ តាមរយៈដេប៉ាតឺម៉ង់ទាំងអស់របស់មហាវិទ្យាល័យ និសិ្សត នឹងទទួលបានចំណេះដឹងមូលដ្ឋានពាក់ព័ន្ធនឹងការអភិវឌ្ឍដូចខាងក្រោម៖
១. ការអភិវឌ្ឍសេដ្ឋកិច្ច
២. ការអភិវឌ្ឍសហគមន៍
៣. ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានធម្មជាតិ
៤. ការសិក្សាស្រាវជ្រាវ និងការធ្វើផែនការអភិវឌ្ឍន៍
• កម្មវិធីសិក្សា ត្រូវបានរៀបចំឡើង ដោយរួមបញ្ចូលទាំងទ្រឹស្តី ទាំងស្ថានភាពជាក់ស្តែងសម្រាប់ប្រទេសកម្ពុជា ដោយសាស្រ្តាចារ្យ មានបទពិសោធន៍ទាំងផ្នែកទ្រឹស្តី និងការអនុវត្ត
• កម្មវិធីសិក្សា ត្រូវបានពិគ្រោះយោបល់ជាទៀងទាត់ជាមួយអ្នកអនុវត្តនៅតាម មូលដ្ឋាន និងអ្នកពាក់ព័ន្ធតាមស្ថាប័នរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល
• គ្រប់មុខវិជ្ជាទាំងអស់ នឹងត្រូវបង្រៀនដោយសាស្រ្តាចារ្យទ្រឹស្តី និងអ្នកអនុវត្តនៅតាមមូលដ្ឋាន
• ការបង្រៀន និងរៀន ត្រូវបានរៀបចំឡើងតាមរបៀបមួយដើម្បីជំរុញនិស្សិត ឲ្យមានទាំងសោតមយបញ្ញា និងចិន្តាមយបញ្ញា តាមរយៈការពិភាក្សាដេញដោល និងគម្រោងសិក្សាតាម សហគមន៍ពាក់ព័ន្ធ
• ការស្រាវជ្រាវ ត្រូវបានលើកទឹកចិត្ត និងគាំទ្រ ទាំងក្នុងចំណោមសាស្រ្តាចារ្យ និងនិស្សិត ទៅលើប្រធានបទនានា ពាក់ព័ន្ធនឹងកម្ពុជា និងតំបន់
• កិច្ចសហប្រតិបត្តិការជាមួយស្ថានប័នរដ្ឋ និងឯកជន ក៏ដូចជាបណ្តាសាកល វិទ្យាល័យក្នុងតំបន់ និងពិភពលោក ត្រូវបានពង្រឹង និងពង្រីកជាប់ជាប្រចាំ
• ផ្តល់ការប្រឹក្សាយោបល់ លើមុខជំនាញទាំងបីរបស់មហាវិទ្យាល័យដល់ស្ថាប័នពាក់ព័ន្ធរបស់រដ្ឋ និងឯកជន
• ផ្សព្វផ្សាយ និងបោះពុម្ពសា្នដៃស្រាវជ្រាវ ទាំងភាសាខ្មែរ និងភាសាអង់គ្លេស


៤.គោលបំណង
មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ មានគោលបំណងកសាងធនធានមនុស្សនៅក្នុងប្រទេសកម្ពុជាដើម្បីបម្រើការក្នុងវិស័យផ្សេងៗ ដូចជាមន្រ្តីរដ្ឋាភិបាលអង្គការ សង្គមស៊ីវិល និងផ្នែកឯកជននូវជំនាញអភិវឌ្ឍន៍ជាពិសេសពាក់ព័ន្ធទៅនឹង៖
១. ការយល់ដឹងអំពីការអភិវឌ្ឍទាំងទ្រឹស្តី និងការអនុវត្ត
២. វិធីសាស្រ្តការអភិវឌ្ឍសហគមន៍
៣. ការអភិវឌ្ឍប្រកបដោយនិរន្តរភាព
៤. ផ្តល់សេវាប្រឹក្សាយោបល់អំពីទិសដៅអភិវឌ្ឍន៍សហគមន៍ ឬគម្រោងអភិវឌ្ឍន៍ជាតិ
៥. ស្រាវជ្រាវស្តីអំពីការអភិវឌ្ឍនៅថ្នាក់មូលដ្ឋាន ជាតិ តំបន់ និងអន្តរជាតិ

12/09/2026

Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

This week (31 August–4 September 2026), Dr.Rath Sethik, Dean, Dr. Chou Phanith (NRMD & CISD) Dr. That Rido (DED & CISD) ...
05/09/2026

This week (31 August–4 September 2026), Dr.Rath Sethik, Dean, Dr. Chou Phanith (NRMD & CISD) Dr. That Rido (DED & CISD) from Faculty of Development Studies, RUPP supported the SOAS University of London and the Resilience Adaptation Mainstreaming Programme (RAMP) to provide successful training of “Enhancing Fiscal Resilience and Climate Finance” technical training at Park Hyatt Siem Reap.

The course provided valuable insights into climate-related macroeconomic and fiscal risks in Cambodia, with a strong focus on Public Investment Management (PIM) and Public Financial Management (PFM). During the training we discussed climate change with the following content.
- Macro-critical risk and dimensions of climate impact for Cambodia
- Modelling and metrics of carbon taxation
- Economic appraisal and the investment cycle (CBA)
- Green public financial management
- Sustainable finance taxonomies and sustainability bond issuance
- Sovereign Sustainability Bond Framework
- Climate and sustainable finance and the public sector and private sector
- Policy options and barriers

Many thanks to ADB and MEF for their great supports.

30/08/2026
22/08/2026
មជ្ឈមណ្ឌលនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព (CISD) នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)...
16/08/2026

មជ្ឈមណ្ឌលនវានុវត្តន៍ និងការអភិវឌ្ឍប្រកបដោយចីរភាព (CISD) នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំយ៉ាងជោគជ័យនូវវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃ ស្តីពី «ការបកស្រាយលទ្ធផលស្រាវជ្រាវ ប្រើប្រាស់ក្នុងការរៀបគោលនយោបាយ និងការអនុវត្ត ក្នុងវិស័យកសិកម្ម និងបរិស្ថាន» ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ និង១៤ ខែសីហា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

វគ្គបណ្តុះបណ្តាលនេះបានប្រមូលផ្តុំអ្នកចូលរួមចំនួន ៤២នាក់ មកពីស្ថាប័នរាជរដ្ឋាភិបាល សាកលវិទ្យាល័យ ស្ថាប័នស្រាវជ្រាវឯករាជ្យ អ្នកសារព័ត៌មាន អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងនិស្សិតថ្នាក់ក្រោយបរិញ្ញាបត្រ ដោយបានបង្កើតជាបរិយាកាសចម្រុះ ស្និទ្ធស្នាល និងសកម្ម ក្នុងការចែករំលែក និងផ្លាស់ប្តូរចំណេះដឹង។ អ្នកចូលរួមទាំងអស់បានពិភាក្សា ជជែកវែកញែក និងចោទជាសំណួរ យ៉ាងសកម្មបំផុត ពេញរយៈពេលពីរថ្ងៃ។

ក្នុងនាមក្រុមការងាររៀបចំ យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះវាគ្មិន គ្រូបណ្តុះបណ្តាល និងអ្នកចូលរួមទាំងអស់ ដែលបានចែករំលែកចំណេះដឹង និងមតិយោបល់ដោយមានតម្លៃជាទីបំផុត។ ការចូលរួមយ៉ាងសកម្មរបស់លោក លោកស្រី បានធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះក្លាយជាវេទិកាដ៏មានអត្ថន័យមួយ សម្រាប់ភ្ជាប់ វិទ្យាសាស្ត្រ ភស្តុតាងពីការងារស្រាវជ្រាវ ការរៀបចំគោលនយោបាយ និងការអនុវត្ត ឱ្យកាន់តែមានប្រសិទ្ធភាព។

សូមថ្លែងអំណរគុណដល់ សម្រាប់ការគាំទ្រ

ការតភ្ជាប់រវាងអ្នកស្រាវជ្រាវ និងអ្នកសម្រេចចិត្ត គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការរៀបចំគោលនយោបាយ និងការអនុវត្តដោយផ្អែកល...
29/07/2026

ការតភ្ជាប់រវាងអ្នកស្រាវជ្រាវ និងអ្នកសម្រេចចិត្ត គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ការរៀបចំគោលនយោបាយ និងការអនុវត្តដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ។ ក្រុមការងារស្រាវជ្រាវនវានុវត្តន៍ និងការអភិវឌ្ឍន៍ដោយចីរភាព (CISD) សម្រាប់មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំសិក្ខាសាលាបណ្តុះបណ្តាល «ការបកស្រាយលទ្ធផលស្រាវជ្រាវប្រើប្រាស់ក្នុងការរៀបចំគោលនយោបាយ និងការអនុវត្ត ក្នុងវិស័យកសិកម្ម និងបរិស្ថាន»។ សិក្ខាសាលានេះនឹងប្រមូលផ្តុំអ្នកសិក្សាស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ និងអ្នកអនុវត្តនានា មកចែករំលែកចំណេះដឹង បទពិសោធន៍ជាក់ស្តែងជាយុទ្ធសាស្ត្រក្នុងការប្រើប្រាស់លទ្ធផលស្រាវជ្រាវទៅក្នុងគោលនយោបាយ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព។

📢 សូមអញ្ជើញអ្នកវិទ្យាសាស្ត្រ អ្នកស្រាវជ្រាវ អ្នករៀបចំគោលនយោបាយ អ្នកសារព័ត៌មាន អ្នកប្រឹក្សាយោបល់ ដាក់ពាក្យតាមតំណភ្ជាប់៖
https://docs.google.com/forms/d/15n5vBdpZSUoljPdszeMh49UH7geIy_Ylzhi2N0jkU3c/preview

🙏 ផុតកំណត់ថ្ងៃដាក់ពាក្យ៖ ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦
🙏 ជ្រើសរើសតែ ៣០ នាក់ប៉ុណ្ណោះ
📅 កាលបរិច្ឆេទ៖ ថ្ងៃទី ១៣–១៤ ខែសីហា ឆ្នាំ២០២៦
🏛️ ទីតាំង៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
🌳 ឥតគិតថ្លៃសម្រាប់បេក្ខជនដែលត្រូវបានជ្រើសរើស
🇰🇭 ភាសាខ្មែរ

14/01/2026

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការដឹកនាំអាជីវកម្មគ្រួសារទៅកម្រិតបន្ទាប់?
ដូចដែលយើងបានដឹងហើយថា អាជីវកម្មគ្រួសារមិនមែនគ្រាន់តែជាអាជីវកម្មធម្មតានោះទេ តែវាជាក្ដីស្រឡាញ់ ទំនុកចិត្ត និងការកសាងពីមួយជំនាន់ទៅមួយជំនាន់។
ចូលរួមជាមួយយើងក្នុង ជំនាន់ទី២ (Cohort 2) នៃកម្មវិធីអនុបណ្ឌិតគ្រប់គ្រងអាជីវកម្មលក្ខណៈគ្រួសារ ដើម្បីពង្រឹងសមត្ថភាព និងពង្រីកសក្តានុពលអាជីវកម្មរបស់អ្នក!
📝 ព័ត៌មានលម្អិតសម្រាប់ការប្រឡងចូលរៀន៖
• ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦
• ថ្ងៃប្រឡង៖ ថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ (ម៉ោង ១ រសៀល)
• ទីតាំង៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មណ្ឌល១

👉 ចុះឈ្មោះថ្ងៃនេះ ដើម្បីកក់កន្លែងរបស់អ្នក៖ https://forms.gle/6FE25HjkHBh1tfuJ7

សកម្មភាពសប្បុរសធម៌៖ ការចែកកង់ជូននិស្សិតដែលមានជីវភាពខ្វះខាត នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦...
12/01/2026

សកម្មភាពសប្បុរសធម៌៖ ការចែកកង់ជូននិស្សិតដែលមានជីវភាពខ្វះខាត នៃមហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍

នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំពិធីប្រគល់កង់ចំនួន ៤៥ គ្រឿង ជូនដល់និស្សិតដែលកំពុងខ្វះខាតមធ្យោបាយធ្វើដំណើរ ដើម្បីសម្រួលដល់ការសិក្សារបស់ពួកគាត់។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងឱកាសនេះផងដែរ យើងខ្ញុំសូមសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកស្រី សោម ម៉ារ៉ាឌី និងសប្បុរសជន ដែលបានផ្តល់ការឧបត្ថម្ភដ៏សប្បុរសនូវកង់ទាំង ៤៥ គ្រឿងនេះ។ កាយវិការដ៏សប្បុរសនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុករបស់និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការលើកទឹកចិត្តយ៉ាងធំធេងដល់ប្អូនៗក្នុងការខិតខំរៀនសូត្រ។

សូមប្រសិទ្ធពរជ័យជូនចំពោះ លោកស្រី សោម ម៉ារ៉ាឌី និងសប្បុរសជន សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

Address

Faculty Of Development Studies, Royal University Of Phnom Penh Room 216A, Building A, Campus I, Russian Federation Boulevard, Khan Tuol Kok
Phnom Penh
12150

Opening Hours

Monday 07:00 - 17:00
Tuesday 07:00 - 17:00
Wednesday 07:00 - 17:00
Thursday 07:00 - 17:00
Friday 07:00 - 17:00
Saturday 08:00 - 11:30

Telephone

+85512955169

Alerts

Be the first to know and let us send you an email when មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to មហាវិទ្យាល័យសិក្សាអភិវឌ្ឍន៍ / Faculty of Development Studies:

Shortcuts

Share