01/10/2026
[English below]
កាលពីថ្ងៃអាទិត្យ ទី២៧ ខែកញ្ញា ឆ្នាំ២០២៦ អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) បានចូលរួមក្នុង កិច្ចពិភាក្សាយុវជន ក្រោមប្រធានបទ «ការបង្កើនភាពអង់អាចរបស់យុវជនលើរបៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ តាមរយៈសុវត្ថិភាពអនឡាញ និងលំហឌីជីថលប្រកបដោយបរិយាបន្ន» ដែលសហរៀបចំដោយភ្នាក់ងារសហប្រជាជាតិ UN Women ប្រចាំកម្ពុជា និងក្រុមយុវជនគ្រប់ចម្រុះភាព។
💬 កិច្ចពិភាក្សានេះបានផ្តល់ឱកាសដល់យុវជនក្នុងការចែករំលែកទស្សនៈ និងបទពិសោធន៍ ពាក់ព័ន្ធនឹងការចូលរួមក្នុងកិច្ចពិភាក្សាគោលនយោបាយ សុវត្ថិភាពអនឡាញ និងការកសាងលំហឌីជីថលប្រកបដោយបរិយាបន្ន ព្រមទាំងពិភាក្សាពីតួនាទីរបស់យុវជនក្នុងការលើកកម្ពស់របៀបវារៈ ស្ត្រី សន្តិភាព និងសន្តិសុខ និងបំលែងក្របខ័ណ្ឌសកលទៅជាសកម្មភាពជាក់ស្តែងដែលឆ្លើយតបទៅនឹងតម្រូវការ និងបរិបទ។
👥 តាមរយៈកម្មវិធីបណ្តាញបុរសកម្ពុជា ដែលសម្របសម្រួលដោយ ប៉ិច សុភ័ក្រ បានចូលរួមជាវាគ្មិន ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការចូលរួមយ៉ាងមានអត្ថន័យរបស់យុវជនក្នុងការលើកកម្ពស់សុវត្ថិភាពអនឡាញ និងលំហឌីជីថលប្រកបដោយបរិយាបន្ន»។
🗣️ក្នុងការចែករំលែករបស់សុភ័ក្រ បានលើកឡើងអំពីទស្សនៈ និងបទពិសោធន៍របស់បុរសនៅក្នុងលំហអនឡាញ និងឌីជីថល ជាពិសេសបញ្ហាប្រឈមដែលពាក់ព័ន្ធនឹងផ្នត់គំនិត និងការរំពឹងទុករបស់សង្គមចំពោះភាពជាបុរសក្នុងសម័យទំនើប។ ជាមួយគ្នានេះ សុភ័ក្រក៏បានលើកឡើងពីសារៈសំខាន់នៃការកៀរគរបុរស និងក្មេងប្រុសឱ្យក្លាយជាសម្ព័ន្ធមិត្ត និងជាផ្នែកមួយនៃដំណោះស្រាយ ក្នុងការលើកកម្ពស់សុវត្ថិភាពឌីជីថល លំហអនឡាញប្រកបដោយបរិយាបន្ន និងសមភាពយេនឌ័រ។✊🏽💜
===============
On Sunday, 27 September 2026, Gender and Development for Cambodia (GADC) participated in a Youth Dialogue on “Empowering Youth for Women, Peace and Security through Online Safety and Inclusive Digital Spaces,” co-organized by UN Women Cambodia and a diverse group of young people.
💬 The dialogue provided a space for young people to share their perspectives and experiences on policy engagement, online safety, and building inclusive digital spaces. It also explored the important role of youth in translating the Women, Peace and Security agenda into practical actions that respond to their needs and contexts.
👥 On this occasion, the Cambodian Men’s Network Program, coordinated by Pech Sopheak, participated as a panelist in a roundtable discussion on “Meaningful Youth Engagement in Promoting Online Safety and Inclusive Digital Spaces.”
🗣️ Sopheak shared perspectives and experiences of men in online and digital spaces, particularly challenges related to social norms and expectations around masculinity in contemporary society. He also highlighted the importance of engaging men and boys as allies and as part of the solution to promote digital safety, inclusive online spaces, and gender equality. ✊🏽💜
UN Women Asia and the Pacific