13/06/2026
🌤️🙏 អរុណសួស្ដីថ្ងៃសៅរ៍
សូមជូនបទ 🎶 «ជួបព្រោះនិស្ស័យ» 🎶
✨មួយក្នុងចំណោម ហេតុផលនៃក្ដីសង្ឃឹមគឺ #ក្ដីស្រឡាញ់។ វាមិនមានរូប មិនមានក្លិន ប៉ុន្តែជាថាមពលដ៏សំខាន់មួយក្នុងជីវិតមនុស្ស។ មិនថាជាក្ដីស្រឡាញ់ពីក្រុមគ្រួសារ មិត្តភក្តិ ឬការចេះស្រឡាញ់ និងឱ្យតម្លៃខ្លួនឯងនោះទេ សុទ្ធតែជាកម្លាំងជំរុញឱ្យយើងបន្តដំណើរទៅមុខ។ 🌿❤️
🌈 ក្ដីស្រឡាញ់ បន្ថែមពណ៌ដល់ជីវិត ផ្ដល់កម្លាំងចិត្ត និងជួយឱ្យយើងជម្នះឧបសគ្គនានា។
🙏 សូមជូនពរបងប្អូនជួបប្រទះតែក្ដីស្រឡាញ់ សេចក្ដីសុខ និងចែករំលែកមេត្តាករុណា ភាតរភាព និងការគោរពគ្នាទៅវិញទៅមក ដើម្បីរួមគ្នាកសាងសង្គមមួយដែលពោរពេញដោយភាពកក់ក្ដៅ។
---
• ច្រៀងដោយ និមល
• ផលិតដោយ ក្រុមកេរ
• បច្ចេកទេសកាត់ត ដោយបងណារិទ្ធ
• រូបភាព ពីពិពណ៌ក្ដីស្រឡាញ់ឥន្ធនូ 🏳️⚧️🏳️🌈
#ជីវិតខ្ញុំរឿងខ្ញុំ