សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា Cambodia Alumni Association

  • Home
  • Cambodia
  • Phnom Penh
  • សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា Cambodia Alumni Association

សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា Cambodia Alumni Association សាមគ្គី កតញ្ញូ គុណធម៌
Solidarity Gratitude Virtue

22/08/2026

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងក្នុងពិធីសម្ពោធអគារវិមានសាមគ្គីភាព នៃព្រឹទ្ធសភា

16/08/2026

សម្តេចបវរធិបតី ៖ ឆ្លៀតពេល សំណេះសំណាលផ្ទាល់ជាមួយតំណាងប្រជាសហគមន៍ទេទឹកពុះ ដើម្បីឈ្វេងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។ ការចូលរួមយោបល់របស់សហគមន៍ចំពោះគម្រោងលម្ហែបៃតងទេទឹកពុះ ដែលនឹងត្រូវរៀបចំនៅពេលខាងមុខ គឺដើម្បីធានាថាគម្រោងនោះនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៏ ចំគោលដៅដែលសហគមន៍ចង់បាន។

ក្រៅពីការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេទឹកពុះឱ្យមានភាពប្រសើរឡើង ការពង្រឹងសមត្ថភាពសហគមន៍ តាមរយៈការបណ្តុះបណ្តាលនូវជំនាញ បំណិនពាក់ព័ន្ធមួយចំនួន និងស្តង់ដារសេវាកម្មបានច្បាស់លាស់ ក៏នឹងត្រូវផ្តល់ជូនផងដែរ ក្នុងគោលដៅពង្រឹងនិងពង្រីកសក្តានុពលរបស់សហគមន៍ ដើម្បីត្រៀមទទួលអ្នកទេសចរ នាពេលខាងមុខ។ និយាយឱ្យខ្លី និងសាមញ្ញ គឺ "បង្រៀនសហគមន៍ឱ្យចេះរកស៊ី" ក្នុងវិស័យទេសចរណ៍ ដែលនឹងជួយពង្រឹងភាពជាម្ចាស់របស់សហគមន៍ ក៏ដូចជាអនុញ្ញាតឱ្យពួកគាត់អាចទាញយកផលប្រយោជន៍ជាអតិបរមាពីការអភិវឌ្ឍន៍នៅហ្នឹងកន្លែង។

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

ក្តីអាណិត និងការចែករំលែកលោក ហារូន អាន់សារី ប្រធានក្រុមការងារសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ប្រចាំស្រុកក្រគរ ខេត្តពោធិ៍ស...
15/08/2026

ក្តីអាណិត និងការចែករំលែក

លោក ហារូន អាន់សារី ប្រធានក្រុមការងារសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ប្រចាំស្រុកក្រគរ ខេត្តពោធិ៍សាត់ បានប្រគល់អណ្តូងទឹកចំនួន ១ កន្លែង ជូនលោក ប៉ិល សុខ និងប្រពន្ធ ប៉ិល ភាន រស់នៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដើម្បីប្រើប្រាស់ ។

ស្រុកក្រគរ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦

កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រCambodia Welcomes the A...
14/08/2026

កម្ពុជាស្វាគមន៍ការតែងតាំងប្រធានគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ

Cambodia Welcomes the Appointment of the Chairperson of the Conciliation Commission under UNCLOS

ក្តីអាណិត និងការចែករំលែកលោក ហារូន អាន់សារី ប្រធានក្រុមការងារសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ប្រចាំស្រុកក្រគរ ខេត្តពោធិ៍ស...
14/08/2026

ក្តីអាណិត និងការចែករំលែក

លោក ហារូន អាន់សារី ប្រធានក្រុមការងារសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ប្រចាំស្រុកក្រគរ ខេត្តពោធិ៍សាត់ បានផ្តល់កង់ ១ គ្រឿង ដល់ក្មួយប្រុសឈ្មោះ ម៉ាន ឡោះ អាយុ ១១ ឆ្នាំ មានទីលំនៅ ភូមិ រលាំង ឃុំកញ្ចូ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដែលអាចជួយសម្រួលការធ្វើដំណើរទៅសាលា ឬទៅណាមកណារបស់ក្មួយប្រុស ។

ស្រុកក្រគរ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។អនុក្រឹត...
13/08/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា។

អនុក្រឹត្យនេះកំណត់អំពីលក្ខខណ្ឌនិងបែបបទនៃការធ្វើជំរឿន ការជ្រើសរើស ការអញ្ជើញ ការពន្យារពេល ប្រាក់ឧបត្ថម្ភ គោលរបបផ្សេងៗ និងការលើកទឹកចិត្ត ព្រមទាំងបែបបទនិងនីតិវិធី ក្នុងការទទួលយកប្រជាពលរដ្ឋ ដែលបញ្ចប់កាតព្វកិច្ចយោធា ឱ្យចូលបម្រើការងារឬបន្តការសិក្សាវិញ ដើម្បីធានាការអនុវត្តច្បាប់ ស្តីពីកាតព្វកិច្ចយោធាប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព៕

08/08/2026

សៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល គ្រោងនឹងបោះពុម្ភលើកទី៣ ខាងមុខនេះ ។

លោក ហារូន ហ្វិតទ្រី តំណាងសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា អញ្ជើញចូលរួមវេទិកាសន្ទនាក្រោមប្រធានបទស្តីពី "ការពង្រឹងសមត្ថភាពអ...
04/08/2026

លោក ហារូន ហ្វិតទ្រី តំណាងសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា អញ្ជើញចូលរួមវេទិកាសន្ទនាក្រោមប្រធានបទស្តីពី "ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល" នៅសាលអគារខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា ។

រាជធានីភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

31/07/2026

លោកជំទាវបណ្ឌិត​ ពេជ​ ចន្ទមុន្នី​ បានបំពេញក្តីប្រាថ្នារបស់កូនស្រីក្នុងឱកាសថ្ងៃខួបកំណើតរបស់គាត់គឺ ការមកមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសួរសុខទុក្ខផ្ទាល់ រួមទាំងឧបត្ថម្ភជាថវិកា និងរៀបចំម្ហូបអាហារ ផ្លែឈេី​ នំខួបកំណើត ចែកជូនដល់កុមារាកុមារីដែលកំពុងសម្រាកព្យាបាលជំងឺ ក៏ដូចជាចែកជូនលោកគ្រូ អ្នកគ្រូពេទ្យផងដែរ ។

រាជធានីភ្នំពេញ ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦

អនុមោទនា បុណ្យចូលព្រះវស្សាពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្...
30/07/2026

អនុមោទនា បុណ្យចូលព្រះវស្សា

ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាស្លាដក់ អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនាថ្ងៃ ១រោច ខែអាសាឍ ដែលពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់បងប្អូន និងចាស់ទុំចំណុះជើងវត្ត នាំគ្នាហែទៀនវស្សា សំពត់ ស្លាដក់ និងសម្ភារប្រើប្រាស់ផ្សេងៗ ជុំវិញព្រះវិហារ ហើយបន្ទាប់មក ព្រះសង្ឃសម្តែងធម៌ទេសនា និងវេរទៀនវស្សាជាមួយនឹងសម្ភារប្រគេនព្រះសង្ឃ។

ថ្ងៃព្រហស្បតិ៍ ១ រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

#ហ៊ុនម៉ាណែត #កម្ពុជា #សន្តិភាពនៅកម្ពុជា

Address

Preaek Thleong Preaek Kampus Dangkor Phnom Penh
Phnom Penh
12406

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00

Alerts

Be the first to know and let us send you an email when សមាគមអតីតសិស្សនិស្សិតនៅកម្ពុជា Cambodia Alumni Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share