CamAdapt

CamAdapt Climate Adaptation and Resilience in Cambodia’s Coastal Fishery-Dependent Communities (CamAdapt)

CamAdapt (Climate Adaptation and Resilience in Cambodia’s Coastal Fishery-Dependent Communities) is a project led by the Food and Agriculture Organization of the United Nations (FAO) and funded by the Least Developed Countries Fund (LDCF). Our mission is to support Cambodia’s coastal fishing communities in adapting to climate change by strengthening coastal ecosystems and enhancing climate-resilient livelihoods. Cambodia’s coastal fishing communities are among the most vulnerable to climate variability due to their high dependence on natural resources, direct exposure to climate risks such as storms, sea level rise, and shifting rainfall patterns, as well as challenges related to poverty, remoteness, and marginalization. Women, in particular, face additional barriers, with fewer opportunities to participate in decision-making processes, including those related to climate adaptation. Through a combination of policy coordination, sustainable ecosystem management, capacity building, and knowledge sharing, CamAdapt aims to enhance climate resilience and improve livelihoods for Cambodia’s coastal communities.

🌍 Join us in building a climate-resilient future for Cambodia’s coastal communities!

Follow CamAdapt for more impactful coastal stories! 🎉
25/09/2026

Follow CamAdapt for more impactful coastal stories! 🎉

🦀 គម្រោង CamAdapt គាំទ្រការចិញ្ចឹមក្តាមថ្ម ដើម្បីពង្រីកជម្រើសជីវភាពនៅសហគមន៍នេសាទកំពត និងកែបសម្រាប់គ្រួសារដែលប្រកបរបរនេសា...
23/09/2026

🦀 គម្រោង CamAdapt គាំទ្រការចិញ្ចឹមក្តាមថ្ម ដើម្បីពង្រីកជម្រើសជីវភាពនៅសហគមន៍នេសាទកំពត និងកែប

សម្រាប់គ្រួសារដែលប្រកបរបរនេសាទ ការមានប្រភពចំណូលចម្រុះ គឺជាកត្តាសំខាន់ក្នុងការជួយឱ្យជីវភាពមានភាពបត់បែនកាន់តែប្រសើរ។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ គម្រោង CamAdapt បានផ្តល់សម្ភារៈសម្រាប់គាំទ្រការចិញ្ចឹមក្តាមថ្ម នៅក្នុងសហគមន៍នេសាទចំនួន៦ រួមមាន កែបថ្មី ត្រពាំងសង្កែ ព្រែកត្នោត ត្រពាំងរពៅ ចង្ហោន និងអូរក្រសា។ ក្រុមការងារក៏បានចុះពិនិត្យទីតាំងដែលមានសក្តានុពល ដើម្បីរៀបចំអនុវត្តសកម្មភាពនេះឱ្យមានប្រសិទ្ធភាព។

ការគាំទ្រនេះមានគោលបំណង ជួយឱ្យគ្រួសារដែលប្រកបរបរនេសាទមានប្រភពចំណូលបន្ថែម និងកាត់បន្ថយការពឹងអាស្រ័យលើការនេសាទតែមួយមុខ។ តាមរយៈការបង្កើតឱកាសរកចំណូលពីការចិញ្ចឹមក្តាមថ្មស្របជាមួយការនេសាទ គម្រោង CamAdapt រួមចំណែកឱ្យសហគមន៍មានជម្រើសជីវភាពកាន់តែច្រើន និងមានសមត្ថភាពបន្សុំាកាន់តែប្រសើរ សម្រាប់រយៈពេលវែង។
-----------------------------------------------
🦀 Mud Crab Farming Opens New Income Opportunities for Fishing Households in Kampot and Kep

For families whose livelihoods depend on fishing, having income from more than one source can make a significant difference. On September 19, 2026, CamAdapt provided materials to support mud crab farming in six Community Fisheries: Kep Thmei, Trapaing Sangke, Prek Thnot, Trapaing Ropov, Changhaon and O’s Krasa. The CamAdapt team also assessed potential farming sites in preparation for mud crab farming activities.

The support is designed to diversify household livelihoods and reduce dependence on fishing as the sole source of income. By creating opportunities for fishing households to earn from mud crab farming alongside fishing, CamAdapt is helping communities build more flexible livelihoods and strengthen their capacity to adapt for the long term.

*English Below* 🦀 កូនក្តាមសេះចំនួន ១.៣៦ លានកូន ត្រូវបានលែងក្នុងសមុទ្រខេត្តកំពត ដើម្បីស្តារធនធានជលផល និងលើកកម្ពស់ជីវភាពសហ...
22/09/2026

*English Below* 🦀 កូនក្តាមសេះចំនួន ១.៣៦ លានកូន ត្រូវបានលែងក្នុងសមុទ្រខេត្តកំពត ដើម្បីស្តារធនធានជលផល និងលើកកម្ពស់ជីវភាពសហគមន៏នេសាទ

នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ គម្រោង CamAdapt ដឹកនាំដោយអគ្គនាយកដ្ឋានជលផល (GDF) បានបន្តលែងកូនក្តាមសេះចំនួន ៨៥០,០០០ កូន នៅក្នុងសហគមន៍នេសាទចំនួន៥ ក្នុងខេត្តកំពត រួមមាន សហគមន៍នេសាទកែបថ្មី ទទឹងថ្ងៃ ត្រពាំងសង្កែ កំពង់សាមគ្គី និងកោះគ្រឹះស្នា-លក(ដោយក្នុងមួយសហគមន៍ទទួលបានកូនក្តាមសេះចំនួន ១៧០,000 កូន)។ ការលែងលើកនេះ គឺជាការបន្តពីយុទ្ធនាការមុនដែលបានលែងកូនក្តាមសេះចំនួន ៥១០,០០០ កូន នៅក្នុងសហគមន៍នេសាទព្រែកត្នោត ត្រពាំងរពៅ និងចង្ហោន។

សរុបមក តាមរយៈគម្រោង CamAdapt កូនក្តាមសេះសរុបចំនួន ១.៣៦ លានកូន ត្រូវបានលែងចូលទៅក្នុងដែនសមុទ្រនៃខេត្តកំពត។ តាមរយៈការគាំទ្រនេះ គម្រោងCamAdapt រួមចំណែកពង្រឹងមូលដ្ឋានធនធានជលផល និងជីវភាពសហគមន៍ ដើម្បីជួយឱ្យសហគមន៍តំបន់ឆ្នេរមានសមត្ថភាពកាន់តែប្រសើរក្នុងការបន្សុំានឹងការប្រែប្រួលអាកាសធាតុក្នុងរយៈពេលវែង។
---------------------------------------------------------------------------------
🦀 1.36 Million Blue Swimming Crab Crablets Released in Kampot to Help Rebuild Crab Stocks and Support Coastal Communities
On September 18, 2026, CamAdapt, led by the General Directorate of Fisheries (GDF), continued its stock enhancement efforts by releasing 850,000 blue swimming crab crablets into five Community Fisheries in Kampot Province: Kaeb Thmei, Totueng Thngai, Trapeang Sangkae, Kampong Samaki and Kaoh Kruesna-Lok, with 170,000 crablets released at each site. The latest release follows an earlier release of 510,000 crablets, bringing the total released through CamAdapt’s stock enhancement efforts in Kampot to 1.36 million.

Through this support, CamAdapt is helping strengthen the fisheries resource base and community livelihoods, contributing to the capacity of coastal communities to adapt to climate change over the long term.

*English Below*— ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ គម្រោង CamAdapt ដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន ប...
21/09/2026

*English Below*— ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦៖ គម្រោង CamAdapt ដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បានសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង និងអង្គការសត្វព្រៃ និងរុក្ខជាតិ រៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធ ស្តីពីសេចក្តីព្រាងផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប កោះកាពិ និងកោះស្រឡៅ។ សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម មាស សុផល អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន។

សិក្ខាសាលានេះមានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ពីដំណើរការរៀបចំផែនការគ្រប់គ្រង ព្រមទាំងប្រមូលធាតុចូលពីអ្នកពាក់ព័ន្ធ ដើម្បីធានាថាផែនការគ្រប់គ្រងមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។

ជាលទ្ធផល សេចក្តីព្រាងផែនការគ្រប់គ្រងត្រូវបានពង្រឹងដោយបញ្ចូលសមាសភាគសំខាន់ៗ រួមមានសកម្មភាពបន្សុំាទៅនឹងការប្រែប្រួលអាកាសធាតុ (CCA) ការបញ្ជ្រាបយេនឌ័រ និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (DRR) ព្រមទាំងសកម្មភាពដែលឆ្លើយតបនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ស្តីពីភាពស្អាត ភាពបៃតង និងចីរភាព។

សិក្ខាសាលានេះមានអ្នកចូលរួមសរុប ៨៥ នាក់ ក្នុងនោះស្ត្រី ៣៥ នាក់ រួមមានអាជ្ញាធរខេត្ត មន្ទីរបរិស្ថាន រដ្ឋបាលស្រុក ឃុំ គម្រោង ដៃគូអភិវឌ្ឍន៍ អង្គភាពពាក់ព័ន្ធ និងគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ។ ការរៀបចំនេះមានការសម្របសម្រួល និងគាំទ្របច្ចេកទេសពីនាយកដ្ឋានជីវភាពសហគមន៍ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន។

---------------------------------
🌱On September 18, 2026, the CamAdapt project, led by the General Directorate of National Protected Areas of the Ministry of Environment, co-organized a consultation workshop with the Koh Kong Provincial Department of Environment and Fauna & Flora on the draft management plans for the Peam Krasaob, Koh Kapik, and Koh Sralau Community Protected Areas (CPAs). The workshop was presided over by His Excellency Meas Sophal, Undersecretary of State at the Ministry of Environment.

The consultative workshop brought stakeholders together to share knowledge and experience on the planning process and provide input on key priorities. As a result, the management plan was drafted to include Climate Change Adaptation (CCA) actions, gender-responsive measures, Disaster Risk Reduction (DRR) actions, and activities aligned with the Environmental Circular Strategy (Clean, Green, and Sustainable).

The workshop brought together 85 participants (35 women), including provincial authorities, the Department of Environment, district and commune administrations, projects, development partners, relevant entities, and Community Protected Area Committees. The event was coordinated and supported technically by the Department of Community Livelihoods under the General Directorate of Local Communities, Ministry of Environment.

*English Below* — កាលពីសប្តាហ៍មុន ក្រុមការងារគម្រោង CamAdapt បានគាំទ្រការធ្វើបច្ចុប្បន្នភាព ផែនការគ្រប់គ្រងកន្លែងសហគមន៍ន...
16/09/2026

*English Below* — កាលពីសប្តាហ៍មុន ក្រុមការងារគម្រោង CamAdapt បានគាំទ្រការធ្វើបច្ចុប្បន្នភាព ផែនការគ្រប់គ្រងកន្លែងសហគមន៍នេសាទ (CFAMP) ចំនួន ៤ រួមមាន ៣ នៅខេត្តកំពត និង ១ នៅខេត្តកែប។ ជាមួយគ្នានេះ ប្រព័ន្ធ KoboToolbox ក៏ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីពង្រឹងការប្រមូល និងគ្រប់គ្រងព័ត៌មានរបស់សហគមន៍។

ការរៀបចំផែនការនេះជួយឱ្យសហគមន៍ពិនិត្យ និងកំណត់ហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបញ្ចូលវិធានការបន្សុំា និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយទៅក្នុងការគ្រប់គ្រង កន្លែងសហគមន៍នេសាទ។ ការងារនេះក៏លើកកម្ពស់ការប្រើប្រាស់ ប្រព័ន្ធប្រកាសឱ្យដឹងមុន1294 និងព័ត៌មានអាកាសធាតុ ដើម្បីឱ្យសមាជិកសហគមន៍អាចទទួលបានព័ត៌មាន និងរៀបចំសកម្មភាពនេសាទឱ្យសមស្របទៅតាមស្ថានភាពជាក់ស្តែង។

ការមានផែនការដែលគិតគូរពីហានិភ័យ ព័ត៌មានដែលអាចទុកចិត្តបាន និងការជូនដំណឹងជាមុន ជួយឱ្យសហគមន៍មានព័ត៌មានគ្រប់គ្រាន់សម្រាប់ការសម្រេចចិត្ត និងរៀបចំការបន្សុំាឱ្យសមស្របទៅនឹងការប្រែប្រួលអាកាសធាតុ។

------------------------------------------------------
Last week, CamAdapt supported the updating of four Community Fishing Area Management Plans, including three in Kampot and one in Kep. The KoboToolbox system was also updated to strengthen the collection and management of community information.

The planning process gives communities an opportunity to identify climate-related risks and integrate adaptation and disaster risk considerations into the management of their fishing areas. The work also promotes the use of the Early Warning System 1294 and weather information, helping community members access information and adjust fishing activities to changing conditions.

With risk-informed plans, reliable information and early warnings, communities have a stronger basis for making decisions and adapting to a changing climate.

We focus on building climate resilience in coastal communities through adaptive fisheries management, ecosystem restorat...
07/09/2026

We focus on building climate resilience in coastal communities through adaptive fisheries management, ecosystem restoration, and capacity building for sustainable livelihoods.

Follow CamAdapt for more 🎉

*English Below* - សហគមន៍នៅតំបន់ឆ្នេររួមគ្នាកំណត់ទិសដៅអាទិភាព ដើម្បីរៀបចំកម្មវិធីវិនិយោគឃុំដែលឆ្លើយតបទៅនឹងការប្រែប្រួលអាក...
04/09/2026

*English Below* - សហគមន៍នៅតំបន់ឆ្នេររួមគ្នាកំណត់ទិសដៅអាទិភាព ដើម្បីរៀបចំកម្មវិធីវិនិយោគឃុំដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

នៅក្នុងខេត្ត កំពត កែប ព្រះសីហនុ និងកោះកុង គម្រោង CamAdapt បានសហការជាមួយ សហគមន៍នេសាទចំនួន ៩ និងសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣ ដើម្បីពង្រឹងការរៀបចំផែនការវិនិយោគ។ សកម្មភាពនេះផ្តល់ឱកាសឱ្យសហគមន៍លើកយកតម្រូវការ បញ្ហាប្រឈម និងអាទិភាពរបស់ខ្លួនមកពិភាក្សា វាយតម្លៃ និងកំណត់ការវិនិយោគដែលសមស្របនឹងស្ថានភាព និងហានិភ័យអាកាសធាតុនៅមូលដ្ឋាន។ សមាជិកសហគមន៍សរុប ១២០ នាក់ ក្នុងនោះមានស្ត្រី ១៨ នាក់ បានចូលរួមក្នុងសកម្មភាពនេះ។

ការចូលរួមរយ៉ាងសកម្មបស់សហគមន៍ជួយកំណត់ នូវអាទិភាពសម្រាប់ការបន្សុំានឹងការប្រែប្រួលអាកាសធាតុ និងបញ្ចូលអាទិភាពទាំងនេះទៅក្នុង កម្មវិធីវិនិយោគឃុំរយៈពេល ៣ ឆ្នាំ (CIP) ឆ្នាំ ២០២៦–២០២៨។ ការរៀបចំផែនការដោយផ្អែកលើតម្រូវការរបស់សហគមន៍ នឹងជួយឱ្យការគាំទ្រ និងការវិនិយោគនាពេលខាងមុខកាន់តែឆ្លើយតបនឹងបរិបទមូលដ្ឋាន ព្រមទាំងរួមចំណែកដល់ ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព ការពង្រឹងជីវភាព និងការបង្កើនសមត្ថភាពសហគមន៍ក្នុងការបន្សុំា និងឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ។

គម្រោង CamAdapt គាំទ្រដោយ មូលនិធិបរិស្ថានសកល (GEF) និងអនុវត្តដោយ ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មានគោលដៅគាំទ្រប្រជាជន ១០១,០០០ នាក់ (៥០% ជាស្ត្រី) តាមរយៈការពង្រឹងភាពធន់របស់សហគមន៍ និងជីវភាពរស់នៅដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការស្តារ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរប្រកបដោយចីរភាព។ គម្រោងរួមចំណែកការពារ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ៨២,០០០ ហិកតា រួមមាន ព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។
________________________________________

Communities Set Priorities for Climate-Responsive Commune Investment Programs (CIP)

Across Kampot, Kep, Preah Sihanouk and Koh Kong, worked with 9 Community Fisheries (CFIs) and 3 Community Protected Areas (CPAs) to strengthen local investment planning. The activity gave communities an opportunity to bring forward their needs, challenges and priorities, assess them, and identify investments suited to local conditions and climate risks. A total of 120 community members participated, including 18 women.

Community participation helps ensure that climate change adaptation priorities are identified and incorporated into the three-year Commune Investment Programs (CIPs) for 2026–2028. These CIPs can help enable future support and investments to be more responsive to local needs, while contributing to sustainable fisheries resource management, stronger livelihoods, and greater capacity to adapt and respond to .

The CamAdapt project, supported by the Global Environment Facility (GEF) and implemented by the Ministry of Environment, the General Directorate of Fisheries, and FAO, aims to support 101,000 people (50% women) by strengthening community resilience and climate-resilient livelihoods, while restoring and sustainably managing coastal ecosystems. The project contributes to the protection and management of 82,000 hectares of coastal ecosystems, including mangroves, seagrass and coral reefs.

🌊 ផែនការគ្រប់គ្រងកន្លែងសហគមន៍នេសាទចំនួន ៦ ត្រូវបានធ្វើទំនើបកម្ម ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុសហគមន៍នេសាទចំន...
01/09/2026

🌊 ផែនការគ្រប់គ្រងកន្លែងសហគមន៍នេសាទចំនួន ៦ ត្រូវបានធ្វើទំនើបកម្ម ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ

សហគមន៍នេសាទចំនួន ៦ បានធ្វើបច្ចុប្បន្នភាពលើ «ផែនការគ្រប់គ្រង» របស់ខ្លួន ដោយបានបញ្ចូលការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការស្តារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ការអភិវឌ្ឍជីវភាពប្រកបដោយចីរភាព និងគោលដៅបែងចែកតាមយេនឌ័រ។ ផែនការទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការកំណត់អាទិភាព និងទិសដៅសកម្មភាពសម្រាប់ការគ្រប់គ្រងធនធានជលផលឱ្យកាន់តែមានប្រសិទ្ធភាពនិងឆ្លើយតបបានទាន់ពេលវេលាចំពោះបញ្ហាប្រឈមនៅមូលដ្ឋាន។

អគ្គនាយកដ្ឋានជលផល General Directorate of Fisheries តាមរយៈគម្រោង CamAdapt បានគាំទ្រសហគមន៍ក្នុងការពិនិត្យ និងធ្វើទំនើបកម្ម ផែនការគ្រប់គ្រងកន្លែងសហគមន៍នេសាទ (CFAMPs) តាមរយៈការពិគ្រោះយោបល់នៅមូលដ្ឋាន ការផ្តល់ជំនួយបច្ចេកទេស ព្រមទាំងការចូលរួមយ៉ាងសកម្មពីអាជ្ញាធរ និងភាគីពាក់ព័ន្ធ។ ជាមួយគ្នានេះ សមត្ថភាពរបស់គណៈកម្មការសហគមន៍នេសាទក្នុងការវាយតម្លៃភាពងាយរងគ្រោះដោយសារអាកាសធាតុ និងតាមដានការអនុវត្តផកម្មការគ្រប់គ្រង ត្រូវបានពង្រឹង ដើម្បីលើកកម្ពស់ការគ្រប់គ្រងធនធានជលផលប្រកបដោយចីរភាព។

គម្រោង CamAdapt គាំទ្រដោយ មូលនិធិបរិស្ថានសកល (GEF) និងអនុវត្តដោយ ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានជលផល និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មានគោលដៅគាំទ្រប្រជាជន ១០១,០០០ នាក់ (៥០% ជាស្ត្រី) តាមរយៈការពង្រឹងភាពធន់របស់សហគមន៍ និងជីវភាពរស់នៅដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងការស្តារ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរប្រកបដោយចីរភាព។ គម្រោងរួមចំណែកការពារ និងគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរ ៨២,០០០ ហិកតា រួមមាន ព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។

*English Below* - ផលនេសាទកាន់តែមានគុណភាព ផលិតភាពកាន់តែប្រសើរ តម្លៃទីផ្សារកាន់តែខ្ពស់CamAdapt បានប្រគល់ រោងសម្ងួតសូឡាខ្នា...
24/08/2026

*English Below* - ផលនេសាទកាន់តែមានគុណភាព ផលិតភាពកាន់តែប្រសើរ តម្លៃទីផ្សារកាន់តែខ្ពស់

CamAdapt បានប្រគល់ រោងសម្ងួតសូឡាខ្នាតតូចចំនួន ៨ គ្រឿង ដល់សហគមន៍នេសាទនៅខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់ការសម្ងួត និងកែច្នៃផលនេសាទក្រោយពេលចាប់ ពង្រឹងអនាម័យ និងគុណភាពផលិតផល ព្រមទាំងបង្កើនឱកាសបន្ថែមតម្លៃដល់ផលនេសាទរបស់សហគមន៍។

សម្រាប់គ្រួសារដែលពឹងផ្អែកលើការនេសាទ ដំណើរការកែច្នៃផលនេសាទក្រោយពេលចាប់ មានសារៈសំខាន់ចំពោះគុណភាព តម្លៃ និងចំណូល។ ទន្ទឹមនឹងនេះ លក្ខខណ្ឌអាកាសធាតុដែលកំពុងប្រែប្រួល អាចធ្វើឱ្យការសម្ងួតតាមវិធីប្រពៃណីមិនសូវមានភាពទៀងទាត់ បង្កើនហានិភ័យនៃការខូចខាត និងប៉ះពាល់ដល់គុណភាព និងអាយុកាលរក្សាទុកផលិតផល។

រោងសម្ងួតសូឡាខ្នាតតូច ផ្តល់នូវបរិយាកាសសមស្រប មានការគ្រប់គ្រង និងអនាម័យកាន់តែប្រសើរសម្រាប់ការសម្ងួតផលនេសាទ ដោយប្រើប្រាស់ថាមពលព្រះអាទិត្យ។ វាជួយកាត់បន្ថយរយៈពេលសម្ងួត និងការពឹងផ្អែកលើលក្ខខណ្ឌអាកាសធាតុដោយផ្ទាល់ ព្រមទាំងអាចឱ្យសហគមន៍បន្តការសម្ងួតបានកាន់តែទៀងទាត់។ ជាមួយនឹងការកាត់បន្ថយការខូចខាតក្រោយពេលចាប់ និងការលើកកម្ពស់អនាម័យក្នុងដំណើរការកែច្នៃ វាជួយបង្កើនផលិតភាព រក្សាគុណភាពផលិតផល និងពង្រឹងសមត្ថភាពផ្គត់ផ្គង់ទៅកាន់ទីផ្សារ។

ការកែលម្អការកែច្នៃផលនេសាទក្រោយពេលចាប់ ជួយរក្សាគុណភាព និងតម្លៃផលិតផល បង្កើនផលិតភាព និងឱកាសបន្ថែមតម្លៃ ព្រមទាំងពង្រីកជម្រើសមុខរបរ និងសមត្ថភាពផ្គត់ផ្គង់ទីផ្សារ។ តាមរយៈការកាត់បន្ថយភាពងាយរងគ្រោះចំពោះលក្ខខណ្ឌអាកាសធាតុដែលកំពុងប្រែប្រួល ការសម្ងួតដោយពន្លឺព្រះអាទិត្យ គឺជាវិធានការបន្សុំាមួយដែលជួយសហគមន៍នេសាទពង្រឹងភាពធន់នៃជីវភាព និងបង្កើនតម្លៃសេដ្ឋកិច្ចពីធនធានជលផលដែលពួកគេពឹងអាស្រ័យ។

គម្រោង CamAdapt គាំទ្រដោយ មូលនិធិបរិស្ថានសកល (GEF) និងអនុវត្តដោយ អគ្គនាយកដ្ឋានជលផល ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មានគោលដៅគាំទ្រដល់ប្រជាជនចំនួន ១០១,០០០ នាក់ (៥០% ជាស្ត្រី) តាមរយៈការពង្រឹងភាពធន់របស់សហគមន៍ដែលពឹងផ្អែកលើវិស័យជលផល ការលើកកម្ពស់ជីវភាពរស់នៅដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការស្តារ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរប្រកបដោយចីរភាព ដោយរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរចំនួន ៨២,០០០ ហិកតា រួមមាន ព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។

--------------------------------------------
Better Products. Better Quality. Better Productivity. Better Market Supply.

CamAdapt has provided 8 Mini Solar Domes to fishing communities in Preah Sihanouk Province to improve the drying and processing of fishery products after catch, strengthen hygiene and product quality, and create greater opportunities for communities to add value to their catch.

For fishing-dependent households, what happens after the catch can directly affect product quality, value and income. At the same time, changing weather conditions can make traditional drying methods less reliable, increasing the risk of product damage and affecting quality and shelf life.

The Mini Solar Domes provide a more suitable, controlled and hygienic environment for drying fishery products using solar energy. They can help reduce drying time and dependence on direct weather conditions, allowing communities to carry out drying more consistently. By reducing post-harvest losses and improving hygiene during processing, the domes can increase productivity, maintain product quality and strengthen communities’ capacity to supply markets.

Improving the processing of fishery products after catch can help communities maintain product quality and value, increase productivity and opportunities for value addition, diversify livelihood options, and strengthen their capacity to supply markets. By reducing vulnerability to changing weather conditions, solar drying is a practical adaptation measure that helps fishing communities strengthen livelihood resilience while creating greater economic value from the fishery resources on which they depend.

The CamAdapt project, supported by the Global Environment Facility and implemented by the អគ្គនាយកដ្ឋានជលផល General Directorate of Fisheries, Ministry of Environment and FAO Cambodia, aims to support 101,000 people (50% women) by strengthening governance and livelihoods, enhancing coastal ecosystem resilience, and protecting 82,000 hectares of coastal habitats, including mangroves, seagrass and coral reefs.

*English Below* - ការស្តុកទឹកស្អាតជួយឱ្យសហគមន៍នេសាទនៅខេត្តព្រះសីហនុ ត្រៀមខ្លួនបានកាន់តែល្អ ដើម្បីពង្រឹងភាពធន់នឹងការប្រែប...
21/08/2026

*English Below* - ការស្តុកទឹកស្អាតជួយឱ្យសហគមន៍នេសាទនៅខេត្តព្រះសីហនុ ត្រៀមខ្លួនបានកាន់តែល្អ ដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ

គម្រោង CamAdapt បានប្រគល់ #ធុងស្តុកទឹកភ្លៀង ចំណុះ ៥០០ លីត្រ ចំនួន ១១៣ ធុង ដល់សហគមន៍នេសាទចំនួន ១៥ នៅខេត្តព្រះសីហនុ ដើម្បីបង្កើនសមត្ថភាពស្តុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងជួយសហគមន៍ត្រៀមខ្លួនបានកាន់តែល្អចំពោះការប្រែប្រួលនៃលទ្ធភាពទទួលបានទឹក។

ទឹកស្អាតជាតម្រូវការចាំបាច់សម្រាប់គ្រប់គ្រួសារ។ សម្រាប់សហគមន៍ដែលរស់នៅតំបន់ឆ្នេរ ការទទួលបានទឹកសាបសម្រាប់ប្រើប្រាស់អាចមានកម្រិត និងមានការប្រែប្រួលតាមរដូវ និងលក្ខខណ្ឌអាកាសធាតុ។ ក្នុងបរិបទនេះ ការប្រមូល និងស្តុកទឹកភ្លៀងទុកជាមុន ជួយបង្កើនបរិមាណទឹកដែលមានសម្រាប់ប្រើប្រាស់ និងផ្តល់ជម្រើសកាន់តែប្រសើរដល់គ្រួសារ នៅពេលប្រភពទឹកមានការខ្វះខាត។

ការបង្កើនសមត្ថភាពស្តុកទឹកនេះ គឺជាវិធានការបន្សុំាជាក់ស្តែងមួយ ដែលជួយឱ្យសហគមន៍គ្រប់គ្រងធនធានទឹកបានកាន់តែប្រសើរ និងត្រៀមខ្លួនចំពោះហានិភ័យដែលអាចកើតមានពីការប្រែប្រួលអាកាសធាតុ។ វាក៏រួមចំណែកដល់ការពង្រឹងភាពធន់នៃជីវភាពរស់នៅរបស់សហគមន៍នៅតំបន់ឆ្នេរ។

គម្រោង CamAdapt គាំទ្រដោយ មូលនិធិបរិស្ថានសកល (GEF) និងអនុវត្តដោយ អគ្គនាយកដ្ឋានជលផល ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) មានគោលដៅគាំទ្រដល់ប្រជាជនចំនួន ១០១,០០០ នាក់ (៥០% ជាស្ត្រី) តាមរយៈការពង្រឹងភាពធន់របស់សហគមន៍ដែលពឹងផ្អែកលើវិស័យជលផល ការលើកកម្ពស់ជីវភាពរស់នៅដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការស្តារ និងការគ្រប់គ្រងប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរប្រកបដោយចីរភាព ដោយរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ឆ្នេរចំនួន ៨២,០០០ ហិកតា រួមមាន ព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្ម។

--------------------------------------
Rainwater Storage Helps Fishing Communities Prepare Better and Strengthen Resilience to Climate Change

CamAdapt has provided 113 500-litre Rainwater Harvested Tanks to 15 Community Fisheries in Preah Sihanouk Province to strengthen access to clean water and support households in preparing for changing climate conditions.

For fishing communities, clean water is essential to everyday life. As climate conditions change, collecting and storing rainwater can help households maintain access to water when it is needed and provide greater options for managing their water resources.
Through this support, communities can collect and store rainwater for household use, strengthening their capacity to plan ahead and respond to changes in water availability.

Increasing water-storage capacity is a practical climate adaptation measure that gives households and communities greater capacity to manage water resources and prepare for changing climate conditions.

This support forms part of CamAdapt’s broader effort to strengthen the capacity of fishing communities to adapt to climate change and sustain resilient livelihoods.

The CamAdapt project, supported by the Global Environment Facility (GEF) and implemented by the General Directorate of Fisheries, the Ministry of Environment and FAO, aims to support 101,000 people (50% women) by strengthening governance and livelihoods, enhancing coastal ecosystem resilience, and protecting 82,000 hectares of coastal habitats, including mangroves, seagrass and coral reefs.

Address

Fisheries Administration, No. 186, Norodom Boulevard
Phnom Penh
12301

Website

Alerts

Be the first to know and let us send you an email when CamAdapt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share