សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia

  • Home
  • Cambodia
  • Phnom Penh
  • សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia

សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia Join Channel Telegram: https://t.me/uyfc_news
(294)

នាល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រកួតកីឡាម...
18/08/2026

នាល្ងាច ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងការប្រកួតកីឡាមិត្តភាពសប្បុរសធម៌ រវាងក្រុមបាល់ទាត់ ស.ស.យ.ក.អលស្តារ ជាមួយ ក្រុមបាល់ទាត់ រដ្ឋបាលខេត្តកណ្ដាល ក្រោមប្រធានបទ៖«បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ»។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ថ្នាក់ដឹកនាំខេត្ត សិស្សនុសិស្ស ប្រជាពលរដ្ឋខេត្តកណ្ដាល យ៉ាងច្រើនកុះករ នៅឯកីឡាដ្ឋានខេត្តកណ្ដាល។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងបងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមទស្សនាការប្រកួតកីឡាមិត្តភាពសប្បុរសធម៌នាពេលនេះគឺចូលរួមចំណែកកៀរគរការចូលរួមបរិច្ចាគថវិកា និងសម្ភារៈពីសប្បុរសជន ដើម្បីផ្ដល់ការគាំទ្រដល់បងប្អូនជនភៀសសឹកនៅភូមិរង់ចាំ។

កិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្ដាល ដែលបានសហការគាំទ្រ រៀបចំការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌នេះឡើង។ ឯកឧត្តមបានគូសរំលេចថា ការរៀបចំការប្រកួតនេះ មិនត្រឹមតែជាការជួបជុំ និងប្រកួតកីឡាដើម្បីបង្កើនចំណងមិត្តភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពមនុស្សធម៌ដែលរួមចំណែកប្រមូលថវិកា នាំយកក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក ព្រមទាំងចូលរួមគាំទ្រ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

លើសពីនេះទៅទៀត ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តរក្សាស្មារតីសាមគ្គីភាព ជឿជាក់ និងចូលរួមគាំទ្រយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល និងវីរជនកងទ័ពជួរមុខ តាមរយៈការចូលរួមចំណែកគាំទ្រ ផ្តល់កម្លាំងចិត្តដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងបំពេញបេសកកម្មការពារជាតិ និងបូរណភាពទឹកដី។
#សសយក #សសយកអលស្តារ #កីឡា_មិត្តភាព_សប្បុរស

18/08/2026
15/08/2026
14/08/2026

ឯកឧត្តម ហ៊ុន ម៉ានី៖ សម្លេងរួមរបស់ប្រជាជាតិខ្មែរ ជាការផ្តល់កម្លាំងចិត្តដល់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហា ហើយសម្លេងរួមរបស់ប្រជាជាតិខ្មែរទាំងមូលក៏ជាការបង្ហាញទៅលើឆាកអន្ដរជាតិថា កម្ពុជាមិនទន់ជ្រាយនោះទេ។

នៅពេលដែលប្រទេសជាតិប្រឈមមុខនឹងហានិភ័យ ឬបញ្ហាប្រឈមណាមួយ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានតែងតែបង្ហាញនូវស្មារតីសាមគ្គីភាព និងការរួបរួមជាធ្លុងមួយ ដោយចូលរួមគាំទ្រតាមគ្រប់មធ្យោបាយ ទាំងកម្លាំងកាយ កម្លាំងចិត្ត និងសម្ភារៈ តាមលទ្ធភាពរបស់ខ្លួន ដើម្បីលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មការពារជាតិ និងការពារអធិបតេយ្យភាពរបស់កម្ពុជា។

លើសពីនេះ សម្លេងរួមរបស់ប្រជាជាតិខ្មែរ គឺជាកម្លាំងចិត្តដ៏សំខាន់សម្រាប់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហា និងការពារឧត្តមប្រយោជន៍ជាតិ។ ទន្ទឹមនឹងនេះ សម្លេងរួមមួយនេះ ក៏ជាសារដែលអាចបង្ហាញទៅកាន់សហគមន៍អន្តរជាតិថា កម្ពុជាមានឯកភាពជាតិ មានសាមគ្គីភាព និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍របស់ជាតិ។
#សសយក #កម្ពុជា

សម្រាប់បងប្អូនមហាគ្រួសារខ្មែរ ដែលមានបំណងចង់ចូលរួមបរិច្ចាគជាថវិកា ជាមួយកម្មវិធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” គឺអាចធ្វ...
14/08/2026

សម្រាប់បងប្អូនមហាគ្រួសារខ្មែរ ដែលមានបំណងចង់ចូលរួមបរិច្ចាគជាថវិកា ជាមួយកម្មវិធី “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” គឺអាចធ្វើការបរិច្ចាគ តាមរយៈ QR Code ទាំងពីរខាងក្រោម។ ❤️

ដោយឡែក សម្រាប់បងប្អូនដែលចង់បរិច្ចាគជាសម្ភារៈប្រើប្រាស់ សម្ភារៈកីឡា និងអាហារដែលអាចរក្សាទុកយូរជូនដល់បងប្អូនភូមិរង់ចាំ គឺអាចទំនាក់ទំនងទៅក្រុមការងារនៅទីតាំងដោយផ្ទាល់បាន នៅអគារ The Kampus។

☎️ លេខទូរស័ព្ទទំនាក់ទំនង៖ 012 877 757 / 069 69 64 67 / Telegram : 092 899 844
⏰ ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ៥ល្ងាច
📍 ទីតាំង៖ អគារ The Kampus
- Google Map: https://maps.app.goo.gl/YZJzpykBnjHdTDQm6?g_st=ic

#សសយក #សសយកអលសតារ #កឡា_មិត្តភាព_សប្បុរស

13/08/2026
អបអរសាទរ ខួបលើកទី២៧ នៃទិវាយុវជនអន្តរជាតិ ១២ សីហា ២០២៦យុវជនជាកម្លាំងដ៏សំខាន់ និងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជ...
12/08/2026

អបអរសាទរ ខួបលើកទី២៧ នៃទិវាយុវជនអន្តរជាតិ ១២ សីហា ២០២៦

យុវជនជាកម្លាំងដ៏សំខាន់ និងជាធនធានដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងជាអ្នកបន្តវេនក្នុងការចូលរួមកសាងអនាគតកម្ពុជា។ សូមយុវជនគ្រប់រូបខិតខំរៀនសូត្រ ពង្រឹងចំណេះដឹង ហ្វឹកហាត់សមត្ថភាព និងដុសខាត់ទេពកោសល្យរបស់ខ្លួនឱ្យកាន់តែរឹងមាំ ដើម្បីត្រៀមខ្លួនចូលរួមបំពេញតួនាទី និងទំនួលខុសត្រូវក្នុងសង្គម ស្របតាមសុភាសិតបុរាណខ្មែរ «ទំពាំងស្នងឫស្សី»។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជា សូមជូនពរដល់សមាជិក សមាជិកា និងយុវជនកម្ពុជាទូទាំងប្រទេស សូមមានសុខភាពល្អ ប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ព្រមទាំងសម្រេចបានរាល់ក្តីប្រាថ្នា និងគោលដៅរបស់ខ្លួន ដើម្បីរួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន។

#ទិវាយុវជនអន្តរជាតិ
#សសយក #កម្ពុជា

12/08/2026

អបអរសាទរទិវាយុវជនអន្តរជាតិ លើកទី២៧ ឆ្នាំ២០២៦

យុវជន គឺជាកម្លាំងចលករដ៏សំខាន់ និងជាធនធានមនុស្សដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ការកសាងយុវជនឱ្យមានវិជ្ជាសម្បទា បំណិនសម្បទា និងចរិយាសម្បទា ប្រកបដោយគុណភាព គុណធម៌ និងសីលធម៌ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការធានាអនាគតដ៏រឹងមាំ និងចីរភាពរបស់សង្គមជាតិ។ ជាក់ស្ដែង ការអភិវឌ្ឍធនធានមនុស្ស ត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចាត់ទុកជាអាទិភាពទី១ នៃ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តោតលើការលើកកម្ពស់សមត្ថភាព និងគុណភាពប្រជាពលរដ្ឋ ជាពិសេសយុវជន។

មនសិការពលរដ្ឋល្អ

ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦  ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងព្រឹត្តិការណ...
11/08/2026

ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាគណៈអធិបតី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមិត្តភាព និងសប្បុរសធម៌ ក្រោមប្រធានបទ «បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរងចាំ» រវាងថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ និងក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម លោកជំទាវ សមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងអ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងប្អូនៗយុវជន។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានឡើងធ្វើការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្ដមានថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្ត និងអ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ និងប្អូនៗយុវជនដែលមកចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ។

ជាកិច្ចបន្ទាប់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ នឹងកោតសរសើរ រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបានគាំទ្រ និងសម្របសម្រួល រៀបចំការប្រកួតបាល់ទាត់មិត្តភាពនេះឡើង ដើម្បីរៃអង្គាសថវិកាជួយដល់ប្រជាពលរដ្ឋភៀសសឹក នៅ«ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ។ ឯកឧត្តមបានបន្ថែមទៀតថាកម្មវិធីនាថ្ងៃនេះ គឺជាការចាប់ផ្តើម និងជាផ្នែកមួយនៃកម្មវិធី «បេះដូងសប្បុរសដើម្បីភូមិម៉ង់ចាំ» ដែលក្រុមបាល់ទាត់ ស.ស.យ.ក. អលស្ដារ ផ្តើមរៀបចំឡើង និងមានការសហការ គាំទ្ររៀបចំពីភាគីពាក់ព័ន្ធ រួមមានក្រុមបាល់ទាត់ដៃគូចំនួន១១ និងស្ថាប័នដៃគូដទៃទៀត។

ឯកឧត្តមក៏បានអំពាវនាវ និងលើកទឹកចិត្តដល់មហាជន យុវជន និងសប្បុរសជនទាំងអស់ បន្តរួបរួមគ្នាក្នុងស្មារតី “ខឿនការពារជាតិ ប្រជាជន” គឺយើងបន្តរួមគ្នា ចូលរួមចំណែកបន្ថែមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ភាពកក់ក្តៅ ក្តីស្រឡាញ់ និងក្តីរលឹក សម្រាប់បងប្អូនជនរួមជាតិរបស់យើង។

#សសយក #សសយកអលស្តារ #កីឡា_មិត្តភាព_សប្បុរស

Address

No24 Street 228/55; Sangkat Chaktomuk; Khan Daun Penh; Phnom Penh; Kingdom Of Cambodia
Phnom Penh

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+85523210489

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហភាពសហព័ន្ធយុវជនកម្ពុជា Union of Youth Federations of Cambodia:

Shortcuts

Share