យុវជនកាកបាទក្រហមកម្ពុជា - CRC Youth

Directions

យុវជនកាកបាទក្រហមកម្ពុជា - CRC Youth Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from យុវជនកាកបាទក្រហមកម្ពុជា - CRC Youth, Charitable organisation, , Street 271, Phnom Penh.

កាកបាទក្រហមកម្ពុជា ត្រូវបានបង្កើតឡើង នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងត្រូវបានទទួលស្គាល់ជាផ្លូវការពីរាជរដ្ឋាភិបាលកម្ពុជាថា ជាសមាគមស្ម័គ្រចិត្តផ្ដល់ជំនួយ ជាជំនួយការឲ្យអាជ្ញាធរសាធារណៈ នៅក្នុងវិស័យមនុស្សធម៌។ ស្របតាមសន្ធិសញ្ញាក្រុងហ្សឺណែវ គឺជាសមាគមជាតិកាកបាទ

នៅថ្ងៃទី០២ និងទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក ខេត្តបន្ទាយមានជ័យ​ បានចុះធ្វើការអប់រំផ្សព្វផ្សាយ...
03/10/2026

នៅថ្ងៃទី០២ និងទី០៣ ខែតុលា ឆ្នាំ២០២៦ នេះ អ្នកស្ម័គ្រចិត្ត និងយុវជន កក្រក ខេត្តបន្ទាយមានជ័យ​ បានចុះធ្វើការអប់រំផ្សព្វផ្សាយអំពីការថែទាំសុខភាពសហគមន៍ ដូចជាវិធីសាស្រ្តការពារជំងឺរាក ជំងឺគ្រុនឈាម និងវិធីសង្រ្គោះខ្លួនឯង ឬអ្នកដ៏ទៃពីបញ្ហាពស់ចឹក ដោយសារតែនៅរដូវកាលនេះជារដូវទឹកលិច ដើម្បីទទួលបានសុខសុវត្ថិភាពពេលជម្លៀសមករស់នៅលើទីសុវត្ថិភាព៕

យុវជន​ កក្រក៖​ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានរៀបចំ «ពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពី ប្រវត្...
01/10/2026

យុវជន​ កក្រក៖​ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានរៀបចំ «ពិធីបើកវគ្គបណ្តុះបណ្តាលមូលដ្ឋានស្តីពី ប្រវត្តិចលនាអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ-កាកបាទក្រហមកម្ពុជា ការគ្រប់គ្រងបណ្តាញយុវជន កក្រក និងវិជ្ជាសង្គ្រោះបឋម» ជូនដល់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដែលទើបជ្រើសរើសថ្មី ចំនួន ១០០នាក់ ប្រចាំសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្ស និង លោកជំទាវបណ្ឌិត ទេព កូលាប ប្រធានកិត្តិយសក្លឹបយុវជន កក្រក និងជាសាកលវិទ្យាធិការ ប្រចាំសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ។

ថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៦ យុវជនកាកបាទក្រហមកម្ពុជា ខេត្តប៊ៃលិន ចំនួន ១២នាក់ ស្រី ១០នាក់ បានចុះជួយជញ្ជូនសម្ភារៈប្រើប្រ...
28/09/2026

ថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៦ យុវជនកាកបាទក្រហមកម្ពុជា ខេត្តប៊ៃលិន ចំនួន ១២នាក់ ស្រី ១០នាក់ បានចុះជួយជញ្ជូនសម្ភារៈប្រើប្រាស់ និងសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ទៅកាន់ទីទួលសុវត្ថិភាព ក្នុងភូមិដីស និងភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

អបអរសាទរ សិស្សានុសិស្ស ចំនួន ៥០នាក់ (ស្រី៣៧រូប) សាលា ប៊ែលធី អន្តរជាតិ សាខាទី៧ (សាខាពេទ្យលោកសង្ឃ) បានទទួលវគ្គបណ្តុះបណ្តាល...
26/09/2026

អបអរសាទរ សិស្សានុសិស្ស ចំនួន ៥០នាក់ (ស្រី៣៧រូប) សាលា ប៊ែលធី អន្តរជាតិ សាខាទី៧ (សាខាពេទ្យលោកសង្ឃ) បានទទួលវគ្គបណ្តុះបណ្តាលក្លាយជាយុវជនកាកបាទក្រហមកម្ពុជា
===============
សាលា ប៊ែលធី អន្តរជាតិទី៧ (សាខាពេទ្យលោកសង្ឃ) បានសហការជាមួយកាកបាទក្រហមកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលជូនសិស្សានុសិស្សដែលនិងក្លាយយុវជនកាកបាទក្រហមកម្ពុជា។ វគ្គនេះបានប្រព្រឹត្តទៅដោយមានពិធីបើកក្រោមអធិបតីភាព​ ឯកឧត្តម ឃុន​ សាម៉េង​ នាយក​ នៃនាយកដ្ឋានធនធានមនុស្ស​ កាកបាទក្រហមកម្ពុជា​ និងលោក ជុន បូរិន នាយកសាលាប៊ែលធីសាខាទី៧ និងជាទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាលាប៊ែលធីសាខាទី ៧ ។

វគ្គបណ្តុះបណ្តាលនេះចង់ឱ្យសិស្សានុសិស្សទាំង៥០នាក់ ក្លាយជាយុវជនគំរូ ក្នុងការធ្វើអំពីល្អ បំពេញសេវាកម្មស្ម័គ្រចិត្ត ចេះធ្វើសកម្មភាពមិត្តអប់រំមិត្ត មិត្តជួយមិត្ត ប្រកបដោយទឹកចិត្តមនុស្សធម៌ ទំនុកចិត្ត និងការទទួលស្គាល់។

វគ្គនេះបានប្រព្រឹត្តទៅរយៈពេល​១ថ្ងៃកន្លះ នៅថ្ងៃសុក្រដល់សៅរ៍ ១៤-១៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសហសិក្សាជាន់ទី៩នៃ សាលា ប៊ែលធីអន្តរជាតិ សាខាទី៧។

26/09/2026

វីដេអូ ៖ បទយកការណ៍ ៖ កាកបាទក្រហមកម្ពុជា ក្នុងបុព្វហេតុលើកកម្ពស់ស្មារតីមនុស្សធម៌ ការពារអាយុជីវិត និងពង្រឹងសុវត្ថិភាពសហគមន៍

រៀបចំ និងជម្រាបជូន ៖ ថឹង ចាន់ថារ៉ាន់
វីដេអូ ៖ ង៉ាន់ សំណាង
កាត់ត ៖ ហែម សុធា

21/09/2026

សកម្មភាពរបស់យុវជនកាកបាទក្រហមកម្ពុជា​ចុះអប់រំផ្សព្វផ្សាយអនាម័យខ្លួនប្រាណ​ អនាម័យមាត់ធ្មេញ​ និងផាត់ពណ៌លេីគំនូរសន្ដិភាព​ ចែកសម្ភារៈសិក្សាជូនសិស្សានុសិស្ស​ ៣០០នាក់ ក្នុងឱកាសទិវាសន្ដិភាពអន្ដរជាតិ​ និងទិវាពិភពលោកសង្គ្រោះបឋម​ ឆ្នាំ២០២៦​

២១​ កញ្ញា​ ២០២៦

សកម្មភាពយុវជនកាកបាទក្រហមកម្ពុជា ក្នុងការប្រារព្ធពិធីអបអរទិវាសន្តិភាពអន្តរជាតិ និងទិវាសង្គ្រោះបឋមពិភពលោក ថ្ងៃទី២១ ខែកញ្ញា...
21/09/2026

សកម្មភាពយុវជនកាកបាទក្រហមកម្ពុជា ក្នុងការប្រារព្ធពិធីអបអរទិវាសន្តិភាពអន្តរជាតិ និងទិវាសង្គ្រោះបឋមពិភពលោក ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងភូមិរង់ចាំ ខេត្តបន្ទាយមានជ័យ!!

រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ប្រតិភូយុវជនកាកបាទក្រហមកម្ពុជាបានធ្វើដំណើរមកដល់ «ភូមិរង់ចាំ» ដោយសុវត្ថិភាព និងពោរពេញដោយស្ន...
20/09/2026

រសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦
ប្រតិភូយុវជនកាកបាទក្រហមកម្ពុជាបានធ្វើដំណើរមកដល់ «ភូមិរង់ចាំ» ដោយសុវត្ថិភាព និងពោរពេញដោយស្នាមញញឹម!

កាកបាទក្រហមកម្ពុជាសហការជាមួយនៅសាលា ប៊ែលធី អន្តរជាតិទី២៨(សាខាវត្តអង្គតាម៉ិញ) រៀបចំវគ្គបណ្តុះបណ្តាលជូនយុវជនកាកបាទក្រហមកម្ព...
18/09/2026

កាកបាទក្រហមកម្ពុជាសហការជាមួយនៅសាលា ប៊ែលធី អន្តរជាតិទី២៨(សាខាវត្តអង្គតាម៉ិញ) រៀបចំវគ្គបណ្តុះបណ្តាលជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន៥០រូប ស្រី៣៧រូប
===============
នៅសាលា ប៊ែលធី អន្តរជាតិទី២៨ (សាខាវត្តអង្គតាម៉ិញ) រៀបចំពិធីវគ្គបណ្តុះបណ្តាលជូនយុវជនកាកបាទក្រហមកម្ពុជាក្រោមអធិបតីភាព ឯកឧត្តម រឿត សុខន នាយករងនាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា និងលោក វ៉ន ពិសី ជានាយកសាលា និងជាទីប្រឹក្សាយុវជន ក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាលា ប៊ែលធី អន្តរជាតិទី២៨(សាខាវត្តអង្គតាម៉ិញ) ។

ពិធីនេះធ្វើឡើងក្នុងគោលបំណងឲ្យយុវជនទៅ៥០នាក់ក្លាយទៅយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាលា ប៊ែលធី អន្តរជាតិ២៨ និងជាអ្នកអាចផ្តល់សេវាកម្មស្ម័គ្រចិត្តក្នុងវិស័យមនុស្សធម៌ និងចូលរួមកិច្ចការងារសង្គមប្រកបដោយប្រសិទ្ធក្នុងជួយសង្គ្រោះអ្នកដ៏ទៃ ខ្លួនឯង និងផ្សព្វផ្សាយបន្តដល់សហគមន៍រៀងៗខ្លួន ។

ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលសហសិក្សាជាន់ទី៦នៃ សាលា ប៊ែលធីអន្តរជាតិទី២៨។

ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ យុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ចំនួន៥នាក់ បានចូលរួ...
15/09/2026

ថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ យុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ចំនួន៥នាក់ បានចូលរួមធ្វើយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ ផ្លូវគោក នៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ការចុះអប់រំផ្សព្វផ្សាយនេះបានដល់បងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរតាមដងផ្លូវសរុបចំនួន ២២៧នាក់ ស្រី៨៩នាក់។

Address

#16A, Street 271
Phnom Penh
120406

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Website

Alerts

Be the first to know and let us send you an email when យុវជនកាកបាទក្រហមកម្ពុជា - CRC Youth posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share