សមាគម CADA

សមាគម CADA បណ្តុះគំនិត គិតសង្គម គឺផ្តើមចេញពីយើងទាំងអស់គ្នា។

* បណ្ឌិត គុជ លី មានប្រសាសន៍ថា÷ សៀមប្រើយុទ្ធសាស្ត្រចុងក្រោយប្រាប់ប្រជាពលរដ្ឋសៀមថា ទឹកដីខ្មែរដែលសៀមធ្លាប់បានកាន់កាប់ ខុសច្...
30/09/2026

* បណ្ឌិត គុជ លី មានប្រសាសន៍ថា÷ សៀមប្រើយុទ្ធសាស្ត្រចុងក្រោយប្រាប់ប្រជាពលរដ្ឋសៀមថា ទឹកដីខ្មែរដែលសៀមធ្លាប់បានកាន់កាប់ ខុសច្បាប់មុនបារាំង ប្រគល់ឱ្យខ្មែរវិញនោះគឺជាទឹកដីសៀម...។
* " បើភាគីថៃជឿជាក់ថា តំបន់ដែលខ្លួនកំពុងអះអាងជាទឹកដីរបស់ខ្លួននោះមានមូលដ្ឋានគតិយុត្តច្បាស់លាស់ សូមយកផែនទី កូអរដោនេ និងឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងរួចហើយ។
_____________

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ទាត់ចោលការអះអាងរបស់តំណាងថៃប្រចាំ UN និងដេញដោលចំៗបញ្ហាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់នៅបន្តភៀសខ្លួន

នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៦ នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចេញមុខបដិសេធទាំងស្រុង និងទាត់ចោលភ្លាមៗចំពោះសេចក្តីថ្លែងការណ៍របស់លោក ឆើតឆាយ ឆៃវ៉ាយវីដ (Cherdchai Chaivaivid) តំណាងអចិន្ត្រៃយ៍ថៃប្រចាំអង្គការសហប្រជាជាតិ (UN) ដែលបានព្យាយាមប្រើប្រាស់វោហារសាស្ត្រថ្លែងការណ៍លាបពណ៌ចោទប្រកាន់ប្រជាពលរដ្ឋកម្ពូជា និងអំពាវនាវឱ្យកម្ពុជាស្ងៀមស្ងាត់ឈប់លើកបញ្ហាព្រំដែនទៅកាន់វេទិកាអន្តរជាតិ។

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឆ្លើយតបវិញថា ការអះអាងម្តងហើយម្តងទៀតរបស់ភាគីថៃ មិនអាចប្រែក្លាយការអះអាងឯកតោភាគីឱ្យក្លាយជាការពិតផ្លូវច្បាប់បានទេ។ ខ្សែព្រំដែនអន្តរជាតិមិនត្រូវបានកំណត់ដោយសេចក្តីថ្លែងការណ៍ ផែនទីឯកតោភាគី វត្តមានកងកម្លាំង ការដាក់ទូកុងតៗន័របិទផ្លូវ លួសបន្លា ឬស្ថានភាពដែលភាគីថៃបានបង្កើតឡើងនៅលើដីនោះឡើយ។ សូម្បីតែឯកសារផ្លូវការរបស់ក្រសួងការបរទេសថៃក៏ទទួលស្គាល់ថា ព្រំដែនកម្ពុជា–ថៃ មានមូលដ្ឋានពីអនុសញ្ញាបារាំង–សៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាឆ្នាំ១៩០៧ និងផែនទីពាក់ព័ន្ធ ខណៈ MOU ឆ្នាំ២០០០ កំណត់ឱ្យការវាស់វែង និងខណ្ឌសីមាព្រំដែនត្រូវធ្វើរួមគ្នាតាមរយៈ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោល (JBC)។

ហេតុដូច្នេះ បើភាគីថៃជឿជាក់ថា តំបន់ដែលខ្លួនកំពុងអះអាងជាទឹកដីរបស់ខ្លួននោះមានមូលដ្ឋានគតិយុត្តច្បាស់លាស់ សូមយកផែនទី កូអរដោនេ និងឯកសារគតិយុត្តមកផ្ទៀងផ្ទាត់ជាមួយកម្ពុជាតាមយន្តការ JBC ដែលភាគីទាំងពីរបានព្រមព្រៀងរួចហើយ។ ការប្រើកងកម្លាំង ការដាក់លួសបន្លា ទូកុងតឺន័រ ការជីកលេណដ្ឋាន ឬការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី មិនអាចបង្កើតខ្សែព្រំដែន ឬសិទ្ធិអធិបតេយ្យស្របច្បាប់បានឡើយ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្តថា ការលើកឡើងរបស់ថៃអំពី «ជម្រកតាំងពីទសវត្សរ៍ឆ្នាំ១៩៧០» ក៏មិនអាចជំនួសចម្លើយចំពោះបញ្ហាស្នូលបច្ចុប្បន្នបានដែរ។ បញ្ហាដែលត្រូវដោះស្រាយនៅថ្ងៃនេះ គឺប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួន ខណៈយោធាថៃនៅតែបន្តកាន់កាប់ដោយខុសច្បាប់លើទឹកដី ដែលជាដែនអធិបតេយ្យរបស់កម្ពុជា។ នៅចុងខែកក្កដា ឆ្នាំ២០២៦ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិក៏បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាជាង ២០,០០០នាក់នៅតែភៀសខ្លួន។

ដូច្នេះ យើងចាត់ទុកការបន្តយកប្រវត្តិសាស្ត្រដោយជ្រើសរើសតែចំណុចមានប្រយោជន៍សម្រាប់ថៃខ្លួនឯង និងការចោទប្រកាន់ប្រជាពលរដ្ឋកម្ពុជា មកបកស្រាយជំនួសស្ថានភាពបច្ចុប្បន្ន ថាជា ការបង្វែរចំណាប់អារម្មណ៍ចេញពីសំណួរស្នូលដែលភាគីថៃត្រូវឆ្លើយ៖ «តើហេតុអ្វីបានជាប្រជាពលរដ្ឋខ្មែរ នៅតែមិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួន ហើយហេតុអ្វីបានជាការវាស់វែងរួមតាម JBC មិនត្រូវបានយកមកធ្វើជាមធ្យោបាយកាត់សេចក្តីលើការអះអាងដីធ្លីទាំងនេះ?»

ជាពិសេស ភាគីថៃខ្លួនឯងបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចែងថា ភាគីទាំងពីរត្រូវរក្សាទីតាំងកម្លាំងដោយគ្មានការរុលទៅមុខ ការរៀបចំក្រោមបទឈប់បាញ់ មិនប៉ះពាល់ដល់ការខណ្ឌសីមា និងព្រំដែនអន្តរជាតិ ត្រូវប្រគល់ការវាស់វែងទៅ JBC ហើយត្រូវអនុញ្ញាតឱ្យប្រជាពលរដ្ឋក្នុងតំបន់រងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។

ហេតុនេះ ការអះអាងថា ថៃ «គោរពបទឈប់បាញ់» មិនអាចវាស់ត្រឹមតែថា មិនមានការបាញ់ប្រហារទ្រង់ទ្រាយធំនោះទេ។ ត្រូវវាស់តាមការអនុវត្តខ្លឹមសារទាំងមូលនៃកិច្ចព្រមព្រៀង រួមទាំងការមិនរុលកម្លាំង ការមិនបង្កើតស្ថានភាពថ្មីនៅលើដី ការមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរការកំណត់ព្រំដែន និងការធានាឱ្យជនស៊ីវិលអាចវិលត្រឡប់ទៅផ្ទះបាន។

លោកបណ្ឌិត ទូចសុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានគូសបញ្ជាក់បន្ថែមថា ចំពោះការអំពាវនាវឱ្យកម្ពុជាកុំលើកបញ្ហាព្រំដែនទៅវេទិកាអន្តរជាតិ យើងសង្កត់ធ្ងន់ថា កម្ពុជាមិនអាចត្រូវបានទាមទារឱ្យស្ងៀមស្ងាត់ ខណៈបញ្ហាដែលប៉ះពាល់ដល់អធិបតេយ្យភាព បូរណភាពដែន និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតែមិនទាន់ត្រូវបានដោះស្រាយ។ ការលើកបញ្ហាតាមមធ្យោបាយសន្តិវិធី ស្របនឹងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលតម្រូវឱ្យរដ្ឋដោះស្រាយវិវាទដោយសន្តិវិធី និងគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីរបស់គ្នាទៅវិញទៅមក។

ដរាបណាយោធាថៃនៅតែមានសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ខ្លួនដោយខុសច្បាប់ ការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅលំនៅឋាន ឬការបង្កើតស្ថានភាពថ្មីនៅលើដី កម្ពុជានឹងនៅតែត្រូវបន្តផ្ដល់សិទ្ធិដោយច្បាប់ក្នុងការនិយាយ បន្តបង្ហាញភស្តុតាង និងបន្តលើកបញ្ហាទាំងនេះនៅគ្រប់យន្តការសន្តិវិធី ទាំងទ្វេភាគី តំបន់ និងអន្តរជាតិ។

រឿងតែមួយគត់ គឺភាគីថៃត្រូវគោរពឯកសារដែលខ្លួនបានចុះហត្ថលេខា និងដោះស្រាយការខ្វែងគំនិតតាមយន្តការដែលភាគីទាំងពីរបានព្រមព្រៀង។ បើអះអាងថាជាទឹកដីរបស់ខ្លួន សូមបង្ហាញមូលដ្ឋានគតិយុត្ត។ បើអះអាងថាគោរពបទឈប់បាញ់ សូមអនុវត្តខ្លឹមសាររបស់បទឈប់បាញ់ឱ្យបានពេញលេញ។ ការអះអាងឯកតោភាគីមិនអាចបង្កើតព្រំដែនបានទេ។ ស្ថានភាពដែលបង្កើតឡើងដោយកម្លាំងមិនអាចជំនួសការវាស់វែងតាមច្បាប់បានឡើយ។ ឯការស្នើឱ្យកម្ពុជាស្ងៀមស្ងាត់ ក៏មិនអាចធ្វើឱ្យបញ្ហាដែលនៅមានជាក់ស្តែងលើដីបាត់ទៅបានដែរ៕

(ប្រភព អត្ថបទ ត្រយង )

#កម្ពុជា #អ្នកនាំពាក្យក្រសួងមហាផ្ទៃ #ថៃ

* បណ្ឌិត គុជ លី ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់មិនពេញចិត្តនិងការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ...?* ពលរដ្ឋរងគ្រោះទឹកជំនន់នៅទីក្រ...
29/09/2026

* បណ្ឌិត គុជ លី ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់មិនពេញចិត្តនិងការដឹកនាំរបស់នាយករដ្ឋមន្ត្រីថៃ...?
* ពលរដ្ឋរងគ្រោះទឹកជំនន់នៅទីក្រុងបាងកក ផ្ទុះកំហឹងស្រែកដាក់លោក អានុទីន !

(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) បានប្រឈមមុខនឹងកំហឹងរបស់ប្រជាពលរដ្ឋ ពេលចុះពិនិត្យស្ថានភាពទឹកជំនន់នៅអគារស្នាក់នៅ Khlong Chan Flat 15 ក្នុងខណ្ឌបាងកាពិ (Bang Kapi) នៃរាជធានីបាងកក កាលពីយប់ថ្ងៃចន្ទ។

ពេលលោក អានុទីន កំពុងដើរចែកអំណោយសង្គ្រោះពលរដ្ឋក្នុងតំបន់បាននាំគ្នាស្រែកសួរដេញដោលថា៖ «តើពេលណាទើបទឹកស្រក?», «លោកថាអាចគ្រប់គ្រងស្ថានការណ៍បាន!» និង «សូមពន្លឿនការបូមទឹកឱ្យលឿនឡើង!»។

លោក អានុទីន បានឆ្លើយតបទៅវិញថា អាជ្ញាធរមិនទាន់អាចបូមរំដោះទឹកចេញបាននៅឡើយទេ ដោយសារកម្ពស់ទឹកនៅខាងក្រៅនៅតែខ្ពស់ ព្រមទាំងបានសន្យាថានឹងចាត់ចែងផ្ដល់អាហារ និងទឹកស្អាតជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ៕

* បណ្ឌិត គុជ លី ÷ មានប្រសាសន៍ថា ÷ ទីក្រុងបាងកកប្រទេសសៀមនិងក្លាយជាសមុទ្រនៅក្នុងឆ្នាំ 2040// 2050 នៅថ្ងៃខាងមុខ ហេតុទាំងនេះ...
27/09/2026

* បណ្ឌិត គុជ លី ÷ មានប្រសាសន៍ថា ÷ ទីក្រុងបាងកកប្រទេសសៀមនិងក្លាយជាសមុទ្រនៅក្នុងឆ្នាំ 2040// 2050 នៅថ្ងៃខាងមុខ ហេតុទាំងនេះហើយ ទើបសៀមខំព្យាយាមលួចទឹកដីប្រទេសជិតខាងខ្លួន ឲ្យបានកាន់តែធំទូលាយ...?
* ថៃបានទទួលមេរៀនពីធម្មជាតិហើយ កុំមកលេងជាមួយប្រទេសដើមកំណើតដែលថៃលួច លួចពីមុនប្រទេសជិតខាងឈប់រករឿងហើយ ឥឡូវមកលួចសតវត្សទី 21 ទៀត បាងកកនឹងលិច។ក្នុង 10 ឆ្នាំទៀតជាពុំខាន កុំប្រឹងធ្វើលានអាថានយកដីប្រជាជនខ្មែរឥឡូវបានទទួលផលហើយលោកឯងអាចោសៀម.....👽👽👽👽។

* បណ្ឌិត គុជ លី មានប្រសាសន៍ថា ÷ សម្ដីខុសពីទង្វើ   នាយករដ្ឋមន្ត្រីថៃភ្លើធ្វើចេះ បន្តធ្វើដើម្បីអង្គុយកៅអី   ឱ្យបានយូរបន្តិ...
25/09/2026

* បណ្ឌិត គុជ លី មានប្រសាសន៍ថា ÷ សម្ដីខុសពីទង្វើ
នាយករដ្ឋមន្ត្រីថៃភ្លើធ្វើចេះ បន្តធ្វើដើម្បីអង្គុយកៅអី
ឱ្យបានយូរបន្តិចមុននឹងក្រុមអាវលឿងទម្លាក់ចោល.?
#សម្ដីខុសពីទង្វើអាប្រេតខែភ្ជុំសៀម❗
#នៅចំពោះមុខមហាសន្និបាតUN❗
"អនុទីន ប្រាប់វេទិការ ថា ថៃមិនដែលបង្កបញ្ហា"
កម្ពុជាទេដែលមិនព្រមចូលតុចរចដោយស្មោះត្រង់ហើយថៃមិនដែលចង់បានជម្លោះទេ🇹🇭🤣...។

* បណ្ឌិត គុជ លី ÷ យើងរួមដៃគ្នា កសាងធនធានមនុស្ស   នៅ ក្នុងសម័យ តេជោធិបតី រួមគ្នាការពារជាតិ។    #អាក្របីមកគំរាមខ្មែរបិទព្រ...
23/09/2026

* បណ្ឌិត គុជ លី ÷ យើងរួមដៃគ្នា កសាងធនធានមនុស្ស
នៅ ក្នុងសម័យ តេជោធិបតី រួមគ្នាការពារជាតិ។
#អាក្របីមកគំរាមខ្មែរបិទព្រំដែនរហូត❗🤣
#កម្ពុជាខ្លាចណាស់🇰🇭🤣
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ សង្កត់ធ្ងន់ថា៖ «ប្រទេសថៃ នៅតែបន្តបិទច្រកព្រំដែនជាមួយកម្ពុជា ជាឯកតោភាគី ជារៀងរហូតតទៅ »

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបិទច្រកព្រំដែនកម្ពុជា-ថៃ ដោយសម្តេចបានសង្កត់ធ្ងន់ថា «កម្ពុជាមិនធ្វើថោកទៅសុំឱ្យថៃបើកច្រកព្រំដែនវិញឡើយ»។

សម្តេចបានបញ្ជាក់បន្ថែមថា ភាគីថៃចង់បិទច្រកព្រំដែននេះរយៈពេល ១០០ឆ្នាំ ឬ ៥០០ឆ្នាំទៀតក៏បានដែរ ព្រោះការបិទនេះមិនបានធ្វើឱ្យកម្ពុជាដួលរលំនោះទេ ប៉ុន្តែវាបានក្លាយជាឱកាសមាសសម្រាប់ជំរុញ និងលើកកម្ពស់ផលិតកម្មក្នុងស្រុកឱ្យរីកចម្រើន ដើម្បីជំនួសឱ្យទំនិញនាំចូលពីប្រទេសថៃវិញ។

* លោក សោម បូរិទ្ធ អនុប្រធានសមាគម តំណាងឲ បណ្ឌិត គុជ លី ជាប្រធានសមាគមន៍សម្ព័ន្ធភាពអ្នកសារព័ត៌មានឌីជីថល កម្ពុជា ហៅកាត់(កាដា...
21/09/2026

* លោក សោម បូរិទ្ធ អនុប្រធានសមាគម តំណាងឲ បណ្ឌិត គុជ លី ជាប្រធានសមាគមន៍សម្ព័ន្ធភាពអ្នកសារព័ត៌មានឌីជីថល កម្ពុជា ហៅកាត់(កាដា CADA) ចូលរួមជាមួយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អញ្ជើញជាអធិបតី ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវគេហទំព័រមន្ទីរព័ត៌មានរាជធានី-ខេត្ត នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងទាំងពីរ អ្នកនាំពាក្យក្រសួង-ស្ថាប័ន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងតំណាងរដ្ឋបាលរាជធានី-ខេត្ត សមាគមអ្នកសារព័ត៌មាន សមាគមទូរទស្សន៍ និងសមាគមវិទ្យុ។

* បណ្ឌិត គុជ លី   យើងរួមគ្នាគោរពច្បាប់ចរាចរណ៍   រត់ដល់ប៉ោយប៉ែតក៏មិនរួច! បុរសវ័យចំណាស់បើករថយន្តបុកនារី ២នាក់ស្លាប់ ហើយត្រ...
21/09/2026

* បណ្ឌិត គុជ លី យើងរួមគ្នាគោរពច្បាប់ចរាចរណ៍
រត់ដល់ប៉ោយប៉ែតក៏មិនរួច! បុរសវ័យចំណាស់បើករថយន្តបុកនារី ២នាក់ស្លាប់ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន!

បុរសវ័យចំណាស់ម្នាក់ បើករថយន្តស៊េរីទំនើប ជ្រុលចង្កូតទៅបុកនារី ២នាក់ ដែលកំពុងជិះម៉ូតូ បណ្ដាលឱ្យស្លាប់នៅកន្លែងកើតហេតុ។ បន្ទាប់មក សង្ស័យថា បានបើករថយន្តគេចខ្លួនរហូតដល់ក្រុងប៉ោយប៉ែត ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន និងបញ្ជូនត្រឡប់មកអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីចាត់ការតាមនីតិវិធី។

ហេតុការណ៍កើតឡើងនៅស្រុកអូរជ្រៅ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦

#ព័ត៌មានបឋម #គ្រោះថ្នាក់ចរាចរណ៍ #ស្រុកអូរជ្រៅ #ប៉ោយប៉ែត #ព័ត៌មានកម្ពុជា

* បណ្ឌិត គុជ លី មានប្រសាសន៍ថា ÷ ប្រធានាធិបតី   សហរដ្ឋអាមេរិក លោកដូណាត្រាំ មហាអំណាចលេខ 1   នៅក្នុងពិភពលោក...?   ជាអ្នកទទួ...
19/09/2026

* បណ្ឌិត គុជ លី មានប្រសាសន៍ថា ÷ ប្រធានាធិបតី
សហរដ្ឋអាមេរិក លោកដូណាត្រាំ មហាអំណាចលេខ 1
នៅក្នុងពិភពលោក...?
ជាអ្នកទទួលខុសត្រូវ ចំពោះបទឈប់បាញ់ រវាង
ខ្មែរ VS សៀម !

* បណ្ឌិត គុជ លី = មានប្រសាសន៍ថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា ...
17/09/2026

* បណ្ឌិត គុជ លី = មានប្រសាសន៍ថា គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា បានបិទបញ្ចប់នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសិង្ហបុរី។
+++++++++++++++++++++++
ផ្អែកលើទិដ្ឋភាពច្បាប់អន្តរជាតិ សន្ធិសញ្ញាប្រវត្តិសាស្ត្រ និងយន្តការផ្សះផ្សាបង្ខំក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS 1982) កម្ពុជាមានប្រៀបខ្លាំងជាងថៃលើចំណុចសំខាន់ៗដូចខាងក្រោម៖
➡️​សន្ធិសញ្ញាប្រវត្តិសាស្ត្រ និងផែនទីស្របច្បាប់៖ កម្ពុជាមានសំអាងយ៉ាងរឹងមាំលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង ១៩០៧ រួមទាំងខ្សែព្រំដែនសមុទ្រដែលបានខណ្ឌចែកយ៉ាងច្បាស់លាស់តាមគោលការណ៍ច្បាប់អន្តរជាតិ ខណៈការទាមទាររបស់ភាគីថៃកន្លងមកបានគូសខ្សែបន្ទាត់រំលោភចូលដែនសមុទ្រ និងកោះកុតរបស់កម្ពុជា។
➡️​ភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិ (UNCLOS 1982)៖ កម្ពុជាជាអ្នកផ្តើមនីតិវិធីផ្សះផ្សាបង្ខំដោយផ្អែកលើបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិយ៉ាងខ្ជាប់ខ្ជួន ការជជែកដេញដោល និងនីតិវិធីផ្សះផ្សាបង្ខំ ក្រោមឧបសម្ព័ន្ធទី V នៃអនុសញ្ញា UNCLOS 1982 រវាងកម្ពុជា និងថៃ ដឹកនាំដោយលោកស្រី Katrina Cooper កម្ពុជាមានប្រៀបជាងថៃលើទិដ្ឋភាពច្បាប់ និងយុទ្ធសាស្ត្រសំខាន់ៗដូចខាងក្រោម៖
​១÷ភាពត្រឹមត្រូវតាមច្បាប់អន្តរជាតិ និងការកាន់កាប់ជំហរទូតខ្ពស់​ការអនុវត្តតាម ច្បាប់អន្តរជាតិ (Rule-based Order)៖ កម្ពុជាជាភាគីដែលបានផ្តួចផ្តើមប្រើប្រាស់យន្តការច្បាប់អន្តរជាតិ (UNCLOS 1982) យ៉ាងសកម្ម និងត្រឹមត្រូវ តាមរយៈការដាក់ពាក្យបណ្តឹងសុំការផ្សះផ្សាបង្ខំ។ ការណ៍នេះធ្វើឱ្យកម្ពុជាទទួលបានការគាំទ្រ និងការទទួលស្គាល់ពីសហគមន៍អន្តរជាតិថាជាប្រទេសដែលគោរពសន្តិវិធី និងច្បាប់ អន្តរជាតិ។ ​ភាពចុះញ៉មផ្នែកយុទ្ធសាស្ត្ររបស់ថៃ៖ ការដែលថៃលុបចោលអនុស្សរណៈនៃការយោគយល់គ្នា (MoU 2001) ដោយឯកតោភាគី ធ្វើឱ្យថៃបាត់បង់តុល្យភាពក្នុងការចរចាទ្វេភាគី ហើយត្រូវបានបង្ខំឱ្យចូលរួមក្នុងយន្តការផ្សះផ្សារបស់អង្គការសហប្រជាជាតិនេះ។
​២÷ មូលដ្ឋានសន្ធិសញ្ញាប្រវត្តិសាស្ត្រ និងបូរណភាពទឹកដី (Historic Titles & Treaties) ​សន្ធិសញ្ញាបារាំង-សៀម (១៩០៤ និង ១៩០៧)៖ កម្ពុជាមានសំអាងយ៉ាងរឹងមាំលើសន្ធិសញ្ញាប្រវត្តិសាស្ត្របារាំង-សៀម និងផែនទីភ្ជាប់មកជាមួយ ដែលបានកំណត់ព្រំដែនសមុទ្រ និងកោះយ៉ាងច្បាស់លាស់ (រួមទាំងកោះកុត)។
យោងតាមច្បាប់សមុទ្រអន្តរជាតិ សន្ធិសញ្ញាដែលមានស្រាប់ និងការកំណត់ដែនអធិបតេយ្យភាពប្រវត្តិសាស្ត្រ គឺជាចំណុចចាប់ផ្តើមដ៏មានតំលៃគតិយុត្តិ។
​៣÷ភាពស៊ីសង្វាក់គ្នានៃយុទ្ធសាស្ត្រ "ខណ្ឌសមុទ្រ និងអភិវឌ្ឍន៍ធនធានរួមគ្នា"
​ជំហរជាក់ស្តែងនិយមរបស់កម្ពុជា៖ កម្ពុជាប្រកាន់ជំហរភ្ជាប់ការខណ្ឌចែកព្រំដែនសមុទ្រ ទៅនឹងការបែងចែកអត្ថប្រយោជន៍ផលប្រយោជន៍ថាមពល (ប្រេង និងឧស្ម័ន) ក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ក្នុងពេលតែមួយ។ ជំហរនេះស្របទៅតាមប្រវត្តិធ្លាប់មានជោគជ័យនៃករណីរវាង អូស្ត្រាលី និងទីម័រឡេស្តេ (ដែលលោកស្រី Katrina Cooper ធ្លាប់មានបទពិសោធន៍ផ្ទាល់)។
​ការទល់ច្រកនៃជំហរថៃ៖ ថៃព្យាយាមបំបែកកិច្ចការទាំងពីរ (ចង់ខណ្ឌព្រំដែនឱ្យដាច់ស្រឡះជាមុន ទើបជជែករឿងថាមពលតាមក្រោយ) ដែលយុទ្ធសាស្ត្រនេះធ្លាប់បានធ្វើឱ្យការចរចាស្ទះអស់រយៈពេលជាង២០ ឆ្នាំមកហើយ។ គណៈកម្មការផ្សះផ្សានឹងពិនិត្យឃើញថា ជំហរកម្ពុជាមានភាពបត់បែន និងផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់សន្តិសុខថាមពលតំបន់ជាង។
​៤÷ប្រភពគំរូ និងបទពិសោធន៍នៃគណៈកម្មការផ្សះផ្សា (Timor-Leste Precedent) ​គណៈកម្មការផ្សះផ្សា ដឹកនាំដោយលោកស្រី Katrina Cooper និងសមាសភាពអ្នកច្បាប់អន្តរជាតិ (ដូចជាលោក Peter Taksøe-Jensen) សុទ្ធសឹងតែជាអ្នកដែលធ្លាប់ដឹកនាំ និងដោះស្រាយករណីប្រៀបធៀប Timor-Leste ជាមួយអូស្ត្រាលី។ ក្នុងករណីនោះ ប្រទេសតូច (ទីម័រឡេស្តេ) ទទួលបានផលប្រយោជន៍ និងយុត្តិធម៌យ៉ាងខ្លាំងតាមរយៈយន្តការ UNCLOS នេះ ដែលជាសញ្ញាវិជ្ជមាន និងជាប្រៀបដ៏ធំសម្រាប់កម្ពុជាក្នុងការទទួលបានអនុសាសន៍ ប្រកបដោយយុត្តិធម៌។

* បណ្ឌិត គុជ លី = យុទ្ធសាស្ត្រការទូតកម្ពុជា កម្ពុជា   ឈ្នះ ឈ្នះ     #ថៃចង់ក្រសោបកោះគុត ! ប្រកាសកោះគុតមិនពាក់ព័ន្ធ UNCLOS...
15/09/2026

* បណ្ឌិត គុជ លី = យុទ្ធសាស្ត្រការទូតកម្ពុជា កម្ពុជា
ឈ្នះ ឈ្នះ
#ថៃចង់ក្រសោបកោះគុត ! ប្រកាសកោះគុតមិនពាក់ព័ន្ធ UNCLOS តែអ្នកជំនាញកម្ពុជាថា មិនអាច បើដោះស្រាយវិវាទសមុទ្រជាកញ្ចប់ ថៃកំពុងតែភ័យខ្លាច ខ្លាចចាញ់ក្ដី ទើបថៃនិយាយដដែលៗថា ចង់ចរចាទ្វារភាគី ព្រោះខ្លាចបាត់បង់កោះគុត (ថៃដើរដល់ផ្លូវទាល់ហើយពេលនេះ)។

ចាំមើលតើអន្តរជាតិមានវិធានការផ្លូវច្បាប់យ៉ាងណាចំពោះថៃ ដែលជាប្រទេសទំនើង មិនគោរពច្បាប់អន្តរជាតិទាល់តែសោះ

ជាចុងក្រោយជូនពរប្រមុខការទូតកម្ពុជាក្នុងដំណើរស្វែងរកយុត្តិធម៌និងជ័យជំនះជូនកម្ពុជា🇰🇭♥️🙏

Address

Phnom Penh
Phnom Penh
855

Alerts

Be the first to know and let us send you an email when សមាគម CADA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share