17/07/2025
ឱកាសទទួលបានការរៀនសូត្រពី វិធីសាស្រ្តហ្វឹកហាត់ការសម្ដែង និងក្លាយជាតួសម្ដែងក្នុងវេទិកាល្ខោនជីវិត ជាមួយកម្មវិធីអប់រំច្បាប់ និងពង្រឹងសិទ្ធិអំណាចសហគមន៍ នៃអង្គការសមធម៌កម្ពុជា។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ សូមបំពេញពាក្យសុំចូលរួម តាមរយៈតំណរភ្ជាប់នេះ https://bit.ly/4kMFFKW ដោយគ្រាន់តែចុចពាក្យ "ស្នើ ឬ Submit" ជាការស្រេច នោះពាក្យសុំចូលរួមរបស់អ្នកទាំងអស់គ្នានឹងមកដល់ក្រុមការងារយើងខ្ញុំ។ ការដាក់ពាក្យសុំចូលរួមកម្មវិធីនេះ គឺផ្ដល់ឱកាសស្មើគ្នាសម្រាប់អ្នកទាំងអស់គ្នា ដោយគ្មានការរើសអើង។ ស្រ្តី ជនជាតិដើមភាគតិច អ្នកដែលមានពិការភាព និងក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTIQ+) ត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យចូលរួមក្នុងវេទិកាល្ខោនជីវិតនេះ។