ASEAN-Cambodia Economic Analysis Initiative

ASEAN-Cambodia Economic Analysis Initiative ASEAN-Cambodia Economic Analysis Initiative(ACEA) was generated well by group of talents who did gra

ASEAN-Cambodia Economic Analysis Initiative(ACEA) was generated well by group of talents who did graduate from abroad and domestic degrees & experiences.
1- Research and consultants
2- Training ......etc
3- Sharing experiences to youth
4- Speakers and suggest critical thinking to decision makers in order to implement well with projects or business

Strongly condemn to stop invading Cambodia., ICJ and UNSC should take actions on this Thai army soon.
27/12/2025

Strongly condemn to stop invading Cambodia., ICJ and UNSC should take actions on this Thai army soon.

13/12/2025

ស្ពានមេទឹក ឬស្ពានជ័យជំនះ នៅខេត្តពោធិ៍សាត់ ត្រូវខូចខាតទាំងស្រុង បន្ទាប់ពីយន្តហោះ F-16 របស់ថៃទម្លាក់គ្រាប់បែកច្រើនគ្រាប់ថែមទៀតនៅម៉ោង៤រសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ។ នៅម៉ោង៦ព្រឹកថ្ងៃដដែល ថៃបានទម្លាក់គ្រាប់២គ្រាប់ ដែលអាចនៅជួសជុលបាន ប៉ុន្តែពេលនេះត្រូវកាត់ផ្តាច់ទាំងស្រុង ។

ស្ពានជ័យជំនះជាស្ពានបេតុងដែលតភ្ជាប់ពីពីត្រើយម្ខាងទៅម្ខាងទៀតនៃស្ទឹងមេទឺក ស្ថិតលើផ្លូវជាតិលេខ៥៥ មានប្រវែង ១៨០ម៉ែត្រ ទទឹង ១០ម៉ែត្រ ។ ស្ពាននេះ ចែកចេញជា៨ប្រឡោះ ដែលប្រឡោះនិមួយៗមានប្រវែង២០ម៉ែត្រ ស្ថាបនារួចក្នុងឆ្នាំ២០១៨ ដោយក្រុមហុនចិន CRBC ។

ស្ពាននេះ មានចំងាយពីព្រំដែនប្រហែល ៨,៥គីឡូម៉ែត្រគិតតាមចំងាយផ្លួវបត់បែន និងប្រហែល៥គីឡូម៉ែត្រជាចំងាយត្រង់ពីព្រំដែន ដែលជាច្រកងាយស្រួលតែមួយគត់ ភ្ជាប់ទៅប្រជុំជនថ្មដា ស្រុកវាលវែង ។

រូបភាពពីក្រសួងព័ត៌មាន

13/12/2025
13/12/2025

ថៃប្រើយន្តហោះចម្បាងំ F-16 កម្ទេចស្ពានមេទឹក និងកាស៊ីណូនៅឃុំថ្មដា ខេត្តពោធិ៍សាត់..
សេចក្តីរាយការណ៍នានាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូនេះ ថៃបានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក កម្ទេចស្ពានជ័យជម្នះ ឬស្ពានមេទឹក នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និងកម្ទេចអគារកាស៊ីណូមួយចំនួនទៀតក្នុងខេត្តនេះ បើទោះបីជាមានការសន្ទនាឱ្យឈប់បាញ់ ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំក្តី។
ក្រសួងការពារជាតិកម្ពុជា បាននិយាយនៅលើហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃសៅរ៍នេះថា ថៃកំពុងប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែក កម្ទេចអគារ សណ្ឋាគារ នៅភូមិសាស្រ្តថ្មដា និងកម្ទេចស្ពានជ័យជំនះ ឬស្ពានមេទឹក។
ក្រសួងថា ការកម្ទេចស្ពាន និងអគារនៅឃុំថ្មដា ក្នុងដែនអធិបតេយ្យកម្ពុជានេះ យោធាថៃ បានបើកប្រតិបត្តិការចន្លោះពីម៉ោង០៥:៥៥នាទីព្រឹក ដល់ម៉ោង០៦ន:១២នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ ហើយថា គិតត្រឹមម៉ោងជាង៦ព្រឹកនេះ យន្តហោះចម្បាំងថៃ មិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។
លើសពីនេះ សារព័ត៌មាន Fresh News ដែលគេស្គាល់ថា ស្និទ្ធនឹងរដ្ឋាភិបាលនោះ បានរាយការណ៍នៅថ្ងៃសៅរ៍នេះដែរថា ទាហានថៃប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ២គ្រឿង បាញ់កម្ទេច អគារកាស៊ីណូនៅថ្មដា និងសម្ទេចស្ពានមេទឹក នៅខេត្តពោធិ៍សាត់ នៅព្រឹកទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។
រីឯសារព័ត៌មានក្នុងស្រុករបស់ថៃវិញ បានរាយការណ៍ថា កងទ័ពជើងអាកាសរបស់ខ្លួន បានបន្តប្រើយន្តហោះចម្បាំង F-16 បាញ់កម្ទេចស្ពានជ័យជំនះរបស់កម្ពុជា រួមទាំងវាយកម្ទេចទីតាំងមូលដ្ឋានទ័ព កម្ពុជាមួយផងដែរ។ ហើយថា មកដល់ពេលនេះ ក្រុមយោធាមិនទទួលបានការជូនដំណឹងពីរដ្ឋាភិបាលថៃ ពីការផ្អាកឈប់បាញ់នៅឡើយទេ។
ដោយឡែក នាយករដ្ឋមន្ត្រីកម្ពជា លោក ហ៊ុន ម៉ាណែត វិញ បានបង្ហោះសារលើហ្វេសប៊ុកលោក នៅថ្ងៃសៅរ ថា លោកបានពិភាក្សាតាមទូរសព្ទជាមួយលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែធ្នូ និងកាលពីយប់មិញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយលោក ដូណាល់ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក។
លោកបញ្ជាក់ថា ការសន្ទនាតាមទូរសព្ទនោះ គឺដើម្បីស្វែងរកវិធីឱ្យមានបទឈប់បាញ់ រវាងកម្ពុជា-ថៃ ហើយឱ្យភាគីទាំងពីរវិលត្រលប់ទៅរកការអនុវត្តសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។
ជុំវិញបញ្ហានេះ លោកថ្លែងអំណរគុណដល់ លោក អាន់វ៉ា អ៊ីប្រាហ៊ីម និងប្រធានាធិបតី ត្រាំ ចំពោះការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ សំដៅសម្រេចឱ្យបាននូវសន្តិភាពយូរអង្វែង រវាងកម្ពុជា និងថៃ។ ហើយថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវជំហរក្នុងការស្វែងរកការដោះស្រាយជម្លោះ ដោយសន្តិវិធី ស្របតាមស្មារតីនៃសេចក្ដីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ (Kuala Lumpur Joint Declaration)។
យ៉ាងណាលោកគូសបញ្ជាក់ថា ចំពោះហេតុការណ៍បាញ់ប្រហារនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបណ្ដាលឱ្យមានការផ្ទុះការប្រយុទ្ធជាថ្មី រវាងកម្ពុជា-ថៃ លោកបានផ្តល់យោបល់ថា កងទ័ព ឬស្ថាប័នជំនាញរបស់សហរដ្ឋអាមេរិក និងប្រទេសម៉ាឡេស៊ី អាចប្រើសមត្ថភាពប្រមូលព័ត៌មានរបស់ពួកគេ ដូចជារូបភាពផ្កាយរណបដែលបានថតអំឡុងពេលនោះ និងក្រោយពេលនោះរយៈពេល ២៤ ម៉ោង ដើម្បីផ្ទៀងផ្ទាត់ថា តើភាគីណាបាញ់មុន។
លោក ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ថា វិធីសាស្រ្តនេះ អាចជាវិធីសាស្ត្រងាយស្រួល និងមានតម្លាភាពបំផុត ក្នុងការផ្ទៀងផ្ទាត់ហេតុការណ៍នេះ។ កម្ពុជាត្រៀមខ្លួនសហការ ក្នុងករណីមានតម្រូវការ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី១៣ ខែធ្នូនេះ ថៃបានបើកការឈ្លានពានកម្ពុជាចូលដល់ថ្ងៃទី៧ហើយ ដែលថៃបានប្រើអាវុធធុនធ្ងន់ និងយន្តហោះចម្បាំង F-16 កម្ទេចប្រាសាទបូរាណខ្មែរ ដូចជាប្រាសាទតាក្របី ស្ថិតក្នុងខេត្តឧត្តរមានជ័យ ទម្លាក់គ្រាប់បែកលើប្រាសាទព្រះវិហារ នៅខេត្តព្រះវិហារ និងច្បាមយកទីតាំងមួយចំនួន ប៉ុន្តែកម្ពុជា កងទ័ពជួរមុខកម្ពុជានៅតែបន្តប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីការពារទឹកដី និងបានប្រកាសថាកម្ពុជា នឹងមិនចាញ់ការគំរាមពីភាគីថៃ ទោះក្នុងរូបភាពណាក៏ដោយ។
ជាការកត់សម្គាល់ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពកម្ពុជា និងថៃបានផ្ទុះអាវុធដាក់គ្នាជាទ្រង់ទ្រាយធំម្តងហើយ មានរយៈពេល៥ថ្ងៃ ក្រោយមានបទឈប់បាញ់ នៅថ្ងៃទី២៨ ខែកក្កដា ដែលសម្របសម្រួលដោយយន្តការអាស៊ាន ពីប្រធានប្តូរវេននាយករដ្ឋន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ក្រោមការអន្តរាគមន៍ពីប្រធានាធិបតី ត្រាំ។
ប៉ុន្តែភាគីថៃមិនបានគោរពកិច្ចព្រមព្រៀងនេះទេ ហើយបានចល័តទ័ពមករាយបន្លាលួស ព័ទ្ធយកដីខ្មែរច្រើនកន្លែង នៅប្រសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ តំបន់អានសេះ ខេត្តព្រះវិហារ និងព័ទ្ធយកភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រហូតបើកការបាញ់ពលរដ្ឋខ្មែរ នៅភូមិនព្រៃចាន់ បណ្តាលឱ្យម្នាក់ស្លាប់ និង៣នាក់រងរបួស កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈកម្ពុជាមិនតបតដោយគោរពបទឈប់បាញ់។
ការអត់ធ្មត់នេះ ថៃចេះតែបន្តពង្រីការឈ្លានពាន តាមរយៈប្រើប្រាស់គ្រឿងចក្រចូលឈូសផ្ទះពលរដ្ឋ នៅភូមិជោគជ័យ ដោះមីនយកដីខ្មែរនៅតាមព្រំដែន ហើយប្រកាសដកខ្លួនពីបទឈប់បាញ់ ដោយឯកតោភាគី ដើម្បីបានលេសឈ្លានពានកម្ពូជា រហូតដល់កម្ពុជាអស់ការអត់ធ្មត់ ប្រកាសប្រសិទ្ធិតបត ដើម្បីការពារបូរណភាពទឹកដីកម្ពុជា។..
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀត សូមចូលទៅកាន់៖
👉យូធូប (YouTube) https://www.youtube.com/VODNewsTV
👉ហ្វេសប៊ុក(Facebook) https://www.facebook.com/VODKhmer
👉តិកតុក(TikTok) https://www.tiktok.com/
👉តេលេក្រាម(Telegram) https://t.me/vod_new
👉ធ្វីតធ័រ(Twitter) https://www.twitter.com/vodkhmer

This morning ruined by Thai's F16.
13/12/2025

This morning ruined by Thai's F16.

Breaking News! ស្ពានស្ទឹងមេទឹកកម្ពុជា ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវដាច់ និងខ្ទេចខ្ទីហើយ បន្ទាប់ពីយោធាឈ្លានពានថៃ ប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក១គ្រាប់ទៀត នៅរសៀលថ្ងៃ១៣ធ្នូនេះ ខណៈកាលពីព្រឹកមិញ ទម្លាក់៣គ្រាប់ម្តងរួចមកហើយ។

Strongly condemned to Thai's army, their government and King on this strike to Cambodia's territory while Trump's agreem...
13/12/2025

Strongly condemned to Thai's army, their government and King on this strike to Cambodia's territory while Trump's agreement is agreed. This means that Thai side violated this agreement.
Pic: social media.

Cambodia needs peace!
03/08/2025

Cambodia needs peace!

29/07/2025
29/07/2025

សេចក្តីជូនដំណឹងពីវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារស្តីពី “ការផ្តល់អាហារូបករណ៍ ១០០% ជូននិស្សិតដែលមានគ្រួសារជាយុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ”។

Address

Phnom Penh
8555

Telephone

+85510657886

Website

Alerts

Be the first to know and let us send you an email when ASEAN-Cambodia Economic Analysis Initiative posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share