28/07/2026
[English Below]
រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាបានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) រៀបចំសិក្ខាសាលាស្តីពី«ការឆ្លុះបញ្ចាំង និងការឆ្លើយតបទៅនឹងអនុសាសន៍ណែនាំរបស់ក្រុមអធិការកិច្ច» ក្រោមការឧបត្ថម្ភពីអង្គការ Water.org។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ សុថា រដ្ឋលេខាធិការ ក្រសួង ឧ.វ.ប.ន. ជាប្រធានគណៈអធិបតី លោក លឹម មិញ នាយកប្រតិបត្តិសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងលោកស្រី អយ សត្យា អ្នកដឹកនាំផលប័ត្រនៃអង្គការ Water.org។
គោលបំណងនៃសិក្ខាសាលា៖
១. កំណត់ចំណុចដែលប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន ត្រូវកែលម្អ ដោយផ្អែកលើលទ្ធផលក្នុងរបាយការណ៍។
២. ពិភាក្សាអំពីវិធីសាស្ត្រ និងផែនការដែលប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជននឹងអនុវត្ត ដើម្បីកែលម្អ ដោយផ្អែកលើលទ្ធផល និងអនុសាសន៍ក្នុងរបាយការណ៍។
៣. ពិភាក្សាអំពីការគាំទ្ររបស់ក្រសួង ឧ.វ.ប.ន. និង/ឬសមាគម ដៃគូអភិវឌ្ឍន៍ក្នុងការជួយប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនអនុវត្តសកម្មភាពកែលម្អទាំងនោះ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីក្រសួង ឧ.វ.ប.ន. ប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជន អង្គការ Water.org និងសមាគម សរុបចំនួន ៧0 នាក់ (ស្រី ១៤ នាក់) ក្នុងនោះមានប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតឯកជនចំនួន ៥៤ ស្ថានីយ។
Phnom Penh, 28 July 2026 – The Cambodian Water Supply Association (CWA), in collaboration with the Ministry of Industry, Science, Technology & Innovation (MISTI) and with the support of Water.org, successfully organised a workshop on "Reflection and Response to the Recommendations of the Inspection Team."
The workshop was presided over by H.E. OUM Sotha, Secretary of State of MISTI, together with Mr. LIM Minh, Executive Director of the Cambodian Water Supply Association, and Ms. Ay Satya, Portfolio Lead of Water.org.
The workshop aimed to:
• Identify areas for improvement for Private Water Operators (PWOs) based on the inspection report findings.
• Discuss practical approaches and action plans for PWOs to address the findings and implement the recommendations outlined in the report.
• Explore the support that MISTI, CWA, and development partners can provide to assist PWOs in implementing these improvement measures.
The workshop brought together 70 participants (including 14 women) from MISTI, Private Water Operators, Water.org, and CWA, including representing 54 private water supply stations. The event provided a valuable platform for sharing experiences, strengthening collaboration, and enhancing the quality, compliance, and sustainability of private water supply services across Cambodia.