16/02/2026
នាថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការសម្ព័ន្ធបញ្ញាវ័ន្តមុស្លិមកម្ពុជា (CMIA) បានរៀបចំកម្មវិធីចែកជូនកញ្ចប់
អាហារខែរ៉ម៉ាទនដល់បុគ្គលិកសិក្សា និងនិស្សិត ក្រោមអធិបតីភាពដ៏
ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហូសេន មហាម៉ាត់ហ្វារីត, ប្រធានក្រុមប្រឹក្សា
ភិបាលនៃសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា និងជា
ប្រធានអង្គការសម្ព័ន្ធបញ្ញវន្តមុស្លីមកម្ពុជា។
នៅក្នុងកម្មវិធីចែកជូនកញ្ចប់អាហារខែរ៉ម៉ាទននេះ ឯកឧត្តមបណ្ឌិត
បានមានប្រសាសន៍ថា ខែរ៉ម៉ាទន គឺជាខែដ៏ពិសិដ្ឋរបស់សាសនាអុីស្លាម
និងជាខែដែលប្រជាពលរដ្ឋកាន់សាសនាសាសនាអុីស្លាមគ្រប់រូបប្រតិបត្តិ
ការបួសតមអាហារ ចាប់ពីសេតរុណរះ រហូតដល់ថ្ងៃលិច បង្កើននូវការធ្វើ
អំពើល្អ អំពើជាកុសល និងជៀសវាងពីការ ប្រព្រឹត្តនូវអំពើអាក្រក់នានា
បង្កើននូវសន្តិភាព សុខដុមរមនាកម្ម ក៏ដូចជាសុខសុភមង្គលក្នុងក្រុម
គ្រួសារសហគមន៍ និងសង្គមជាតិ។
ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមបណ្ឌិត ក៏បានបញ្ជាក់ជាថ្មីថា តាមរយៈការឧបត្ថម្ភពីអង្គការ Nouvelle Optique អង្គការសម្ព័ន្ធបញ្ញវន្តមុស្លីម
កម្ពុជា បានរៀបចំជាកញ្ចប់អាហារ ចំនួន២០០ សម្រាប់ចែកជូនបុគ្គលិក
សិក្សា ជាពិសេសនិស្សិត ដែលមានស្រុកកំណើតមកពីបណ្តាខេត្តនានា
ទូទាំងប្រទេស និងបច្ចុប្បន្នកំពុងស្នាក់នៅរាជធានីភ្នំពេញ ដើម្បីជួយ
សម្រួលបន្ទុកលើការចំណាយប្រចាំថ្ងៃ។ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើ
ដល់និស្សិតកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យកម្ពុជា គ្រប់គ្រង និងបច្ចេកវិទ្យា (CUMT) ឱ្យមានការតស៊ូ ខិតខំសិក្សា ធ្វើយ៉ាងណាត្រូវ
មានភាពជោគជ័យនាពេលអនាគត និងត្រូវខិតខំបង្កើននូវកិច្ចប្រតិបត្តិ
អំពើជាកុសល និងធ្វើអំពើល្អឱ្យបានច្រើនក្នុងឱកាសនៃខែដ៏ឧត្តុងឧត្តមនេះ។
On Sunday, February 15, 2026, the Cambodian Muslim Intellectual Alliance (CMIA) organized a package distribution program.
Ramadan food for academic staff and students under the presidency
His Excellency Dr. Hosen Mohammad Farid, Chairman of the Council Board of Directors of the University of Cambodia Management and Technology and
President of the Cambodian Muslim Intellectual Alliance.
In this Ramadan food package distribution program, HE Dr.
Said Ramadan is a holy month of Islam
And a month in which all Muslims practice
Fasting from sunrise to sunset increases activity
Good deeds, good deeds and avoid doing bad deeds
Increase peace, harmony as well as happiness in the group
Family, community and society.
At the same time, HE Dr. reaffirmed that through the support of Nouvelle Optique, the Muslim Intellectual Alliance
Cambodia has prepared 200 food packages to distribute to staff
Study especially students from hometowns from other provinces
Nationwide and currently staying in Phnom Penh to help
Reduce the burden on daily expenses. His Excellency Dr.
To students studying at the University of Cambodia Management and Technology (CUMT) to struggle to study how to do
Succeed in the future and strive to increase operations
Do good deeds and do a lot of good deeds on the occasion of this great month.