05/10/2026
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA) បានចូលរួមសន្និបាតសមាគមអ្នកវាយតម្លៃអាស៊ាន (AVA) លើកទី២៨ នៅទីក្រុង ដាណាំង (Da Nang) ប្រទេសវៀតណាម។
ក្រោមប្រធានបទ “Integrating Digital Transformation and Sustainable Valuation” សន្និបាតបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣០ កញ្ញា – ២ តុលា ២០២៦ ដោយមានការចូលរួមពីប្រទេសសមាជិកអាស៊ានចំនួន ៨ ក្នុងនោះរួមមាន ប្រទេសកម្ពុជា វៀតណាម ម៉ាឡេស៊ី សិង្ហបុរី ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន និងប្រទេសព្រុយណេ។ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឧកញ៉ា
សន សៀប ប្រធាន CVEA និងជាប្រធានគណៈប្រតិភូ ដែលមានគណៈប្រតិភូចំនួនសរុប ៨ រូប មកពីសមាគម CVEA ចំនួន៦រូប និង មន្ត្រីមកពី ន.អ.បចំនួន ២ រូប។
📌 អត្ថប្រយោជន៍ពីការចូលរួមនេះ ទទួលបានផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈអំពីទិសដៅអនាគតនៃវិជ្ជាជីវៈវាយតម្លៃ និង ចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
🤖 ការផ្លាស់ប្តូរឌីជីថល និងការប្រើប្រាស់ AI & Automated Valuation Models (AVM)
📊ការប្រើប្រាស់ Data, Technology និង Analysis ក្នុងការវាយតម្លៃ
🌱ការអភិវឌ្ឍ Sustainable Valuation ស្របតាមនិន្នាការអន្តរជាតិ
🌏ពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាញវិជ្ជាជីវៈក្នុងតំបន់អាស៊ាន
• Cambodia Country Report ត្រូវបានធ្វើបទបង្ហាញដោយ លោក ខាត់ សុវណ្ណ ដោយផ្តោតលើការចែករំលែកអំពីស្ថានភាព បច្ចុប្បន្នភាព និងការអភិវឌ្ឍនៃវិស័យវាយតម្លៃនៅកម្ពុជា ព្រមទាំងទិសដៅនៃការរីកចម្រើនរបស់វិស័យនេះនាពេលអនាគត។
🎯 CVEA នឹងបន្តនាំយកចំណេះដឹង និង Best Practices ពីតំបន់ និងអន្តរជាតិ មកចែករំលែក និងអនុវត្តនៅកម្ពុជា ដើម្បីរួមចំណែកអភិវឌ្ឍវិស័យវាយតម្លៃឱ្យកាន់តែមាន វិជ្ជាជីវៈ ទំនើប ប្រើប្រាស់បច្ចេកវិទ្យា មានចីរភាព និងស្របតាមស្តង់ដារអន្តរជាតិ។
The Cambodian Valuers and Estate Agents Association (CVEA) participated in the 28th ASEAN Valuers Association (AVA) Conference, held in Da Nang, Vietnam.
Under the theme “Integrating Digital Transformation and Sustainable Valuation” the conference was held from 30 September to 2 October 2026, bringing together representatives from eight ASEAN member countries, including Cambodia, Vietnam, Malaysia, Singapore, Thailand, Indonesia, the Philippines, and Brunei.
The Cambodian delegation was led by Oknha Sorn Seap, President of CVEA and Head of the Cambodian Delegation, comprising a total of eight delegates, including six representatives from CVEA and two officials from the Real Estate Business and Pawnshop Regulator (RPR).
📌 Key Benefits and Outcomes of Participation
The conference provided an important platform for exchanging knowledge, experiences, and perspectives on the future direction of the valuation profession, with key areas of discussion including:
🤖 Digital Transformation and the Use of AI & Automated Valuation Models (AVM)
📊 The Application of Data, Technology, and Analytics in Valuation
🌱 Advancing Sustainable Valuation in line with international trends and practices
🌏 Strengthening Regional Cooperation and Professional Networks across ASEAN
Cambodia Country Report was presented by Mr. Khat Sovann, focusing on the current situation, recent developments, and progress of the valuation sector in Cambodia, as well as the future direction and growth potential of the profession.
🎯 CVEA will continue to bring knowledge, international best practices, and regional experiences to Cambodia to support the development of a valuation profession that is increasingly professional, modern, technology-driven, sustainable, and aligned with international standards.