Disability Youth Network Organisation

Disability Youth Network Organisation Empowering Youth and Youth with Disability in Cambodia

Disability Youth Network Organisation (DYNO) focuses on empowering youth with disabilities and non-disabled youth, preparing them for leadership roles and active participation in society.

[អបអរសាទរទិវាមោទនភាពជនពិការភាព (Disability Pride Day) 💙🎉]អង្គការ OPD/DYNO សូមចូលរួមអបអរសាទរ និងលើកកម្ពស់សិទ្ធិ សក្តានុពល...
06/07/2026

[អបអរសាទរទិវាមោទនភាពជនពិការភាព (Disability Pride Day) 💙🎉]
អង្គការ OPD/DYNO សូមចូលរួមអបអរសាទរ និងលើកកម្ពស់សិទ្ធិ សក្តានុពល និងមោទនភាពរបស់បងប្អូនមានពិការភាពគ្រប់រូប។ ពិការភាពមិនមែនជាឧបសគ្គដល់ការអភិវឌ្ឍនោះទេ ប៉ុន្តែវាជាផ្នែកមួយនៃភាពចម្រុះដ៏មានតម្លៃក្នុងសង្គម! ក្នុងខែមិថុនានេះ និងក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំមានមោទនភាពយ៉ាងក្រៃលែងក្នុងការចែករំលែកនូវសមិទ្ធផល គម្រោងនវានុវត្តន៍ និងសកម្មភាពយុទ្ធសាស្ត្រសំខាន់ៗរបស់យើង ក្នុងការជំរុញសង្គមបរិយាបន្ន៖
🌐 ១. សិក្ខាសាលាថ្នាក់ជាតិស្តីពីផែនការមេអាស៊ាន (National Workshop on ASEAN Master Plan):
នៅក្នុងខែ៦ នេះ ក្រោមជំនួយឧបត្ថម្ភដ៏ថ្លៃថ្លារបស់រដ្ឋាភិបាលអូស្ត្រាលី (DFAT) តាមរយៈសម្ព័ន្ធពិការភាពអន្តរជាតិ (IDA) និងវេទិកាពិការភាពអាស៊ាន (ADF), អង្គការ OPD របស់យើងបានសហការជាមួយបណ្តាអង្គការមិនមែនរដ្ឋាភិបាល (NGOs) រៀបចំសិក្ខាសាលាថ្នាក់ជាតិដ៏មានសារៈសំខាន់មួយ។ សិក្ខាសាលានេះធ្វើឡើងដើម្បីជំរុញ និងបញ្ចូលធាតុចូលសំខាន់ៗទៅក្នុង «ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥» (ASEAN Post-2025) ទៅក្នុងផែនការមេថ្នាក់ជាតិ ដោយមានការចូលរួម និងគាំទ្រយ៉ាងសកម្មពីបណ្តាក្រសួងពាក់ព័ន្ធនានា។
🌱 ២. គម្រោង Smart Agriculture AI Demo Farm នៅខេត្តកណ្តាល៖
ដើម្បីធានាថា យុវជនមានពិការភាពអាចចូលរួមយ៉ាងសកម្មក្នុងយុគសម័យឌីជីថល យើងបានបង្កើតគំនិតផ្តួចផ្តើមថ្មីគឺ «កសិដ្ឋានគំរូចិញ្ចឹមមាន់បែប AI» នៅខេត្តកណ្តាល។ បច្ចុប្បន្ន យើងកំពុងធ្វើការយ៉ាងសកម្មក្នុងការតភ្ជាប់ជាមួយសាកលវិទ្យាល័យនានា ដើម្បីជំរុញកសិដ្ឋានបច្ចេកវិទ្យាគំរូនេះឱ្យដើរទៅមុខ ប្រកបដោយនិរន្តរភាព និងបង្កើតឱកាសការងារពិតប្រាកដតាមរយៈកសិកម្មឆ្លាតវៃ (Smart Agriculture)។
🎓 ៣. ការបណ្តុះបណ្តាលយុវជន និងកិច្ចសហការជាមួយសាកលវិទ្យាល័យ (Education & Youth Inclusion):
ការបើកឱកាសដល់និស្សិតទូទៅ (មិនពិការ)៖ OPD យុវជនបានផ្តល់ឱកាសមាសដល់បងប្អូននិស្សិតដែលមិនមានពិការភាព បានចូលរួមធ្វើការងារ និងចុះកម្មសិក្សា (Internship) ផ្ទាល់ជាមួយអង្គការ ដើម្បីស្វែងយល់ និងបង្កើតការយល់ដឹងស៊ីជម្រៅអំពីបញ្ហាពិការភាព នៅក្នុងសាកលវិទ្យាល័យធនធានមនុស្ស (HRU) និងសាកលវិទ្យាល័យដទៃទៀត។
សហការជាមួយសាកលវិទ្យាល័យ CADT៖ យើងបានសហការយ៉ាងជិតស្និទ្ធជាមួយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ក្នុងការចែករំលែក និងផ្តល់ការយល់ដឹងអំពីតម្រូវការជាក់ស្តែងរបស់បងប្អូនជនពិការគ្រប់ប្រភេទ ទៅដល់និស្សិតថ្នាក់អនុបណ្ឌិត ដើម្បីឱ្យពួកគាត់អាចបញ្ចូលតម្រូវការទាំងនោះទៅក្នុងវិស័យបច្ចេកវិទ្យា និងឌីជីថល។
💻 ៤. បណ្តុះបណ្តាលបច្ចេកវិទ្យា AI Training ដល់យុវជនពិការ៖
បណ្តាញយុវជនរបស់ OPD កំពុងធ្វើការយ៉ាងសកម្មក្នុងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI Training) ជូនដល់យុវជនមានពិការភាពនៅកម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារសម័យទំនើប។
🤝 ៥. ការជំរុញបរិយាបន្នហិរញ្ញវត្ថុឌីជីថល (Digital Finance) & Accessibility Audit:
យើងបានចូលរួមផ្តល់ធាតុចូលសំខាន់ៗស្តីពី "ហិរញ្ញវត្ថុឌីជីថលប្រកបដោយបរិយាបន្ន" ជាមួយបណ្តាធនាគារ និងដៃគូអភិវឌ្ឍន៍។បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវាយតម្លៃភាពងាយស្រួល (Accessibility Audit) ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធឌីជីថលផ្ដល់លទ្ធភាពងាយស្រួលសម្រាប់គ្រប់គ្នា។
🌐 ៦. សំឡេងកម្ពុជានៅលើឆាកអាស៊ាន និងសកម្មភាពមនុស្សធម៌៖
បានចូលរួមជាមួយតំណាងយុវជនមកពី ១១ ប្រទេសក្នុងតំបន់អាស៊ាន (រួមទាំងប្រទេសទីម័រខាងកើត) ដើម្បីជំរុញសិទ្ធិជនពិការ។ជានិច្ចកាល តែងតែចងចាំនូវស្មារតីមនុស្សធម៌ក្នុងការចុះជួយឧបត្ថម្ភស្បៀងអាហារ និងបរិក្ខាចាំបាច់ដល់បងប្អូនជនពិការនៅខេត្តព្រះវិហារ ក្នុងអំឡុងពេលមានជម្លោះព្រំដែនកម្ពុជា-ថៃ។
🙏 សេចក្តីថ្លែងអំណរគុណដ៏ជ្រាលជ្រៅ៖
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូយុទ្ធសាស្ត្រ DFAT, IDA, ADF និងសាកលវិទ្យាល័យទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការយល់ដឹងអំពីពិការភាព និងការជំរុញឱ្យមានសង្គមមួយដែលមានបរិយាបន្នពិតប្រាកដ ដោយផ្ដោតលើសមភាពយេនឌ័រ (Gender/GEDSI) ការបង្កើតការផ្លាស់ប្តូរវិជ្ជមាន (Make Change) និងការគាំពារកុមារមានពិការភាព។ទន្ទឹមនឹងនេះ យើងក៏សូមវាយតម្លៃខ្ពស់ចំពោះការជំរុញការអនុវត្ត «សេចក្តីប្រកាសទីក្រុងប៊ុន» (Bonn Declaration) ដែលកំណត់កូតា ១៥% សម្រាប់គាំទ្រដល់បងប្អូនជនពិការនៅប៉ែកអឺរ៉ុប ដែលជាគំរូដ៏ល្អសម្រាប់ពិភពលោក។តោះ! ចូលរួមចែករំលែក (Share) ដើម្បីបង្ហាញពីមោទនភាព និងគាំទ្រដល់សង្គមបរិយាបន្នទាំងអស់គ្នា! 💙🌾🐓🎓

[English below]នាថ្ងៃទី ២០-២២ ខែមិថុនា ឆ្នាំ២០២៦ លោក វណ្ណ អូដាយ សមាជិកយុវទូតមេត្រីនិងជាមន្ត្រីតស៊ូមតិផ្នែកDigitalនៃអង្គក...
01/07/2026

[English below]
នាថ្ងៃទី ២០-២២ ខែមិថុនា ឆ្នាំ២០២៦ លោក វណ្ណ អូដាយ សមាជិកយុវទូតមេត្រីនិងជាមន្ត្រីតស៊ូមតិផ្នែកDigitalនៃអង្គកសបណ្តាញយុវជនពិកា
បានចូលរួមក្នុងកម្មវិធីបោះជំរំ និងដំណើរទស្សនកិច្ចស្រាវជ្រាវសហគមន៍ នៅខេត្តបាត់ដំបង ប្រកបដោយភាពជោគជ័យ ជាមួយសមាជិកយុវទូតមេត្រី និងក្រុមការងារសរុបចំនួន ជាង២០ អង្គ/នាក់.
នៅក្នុងដំណើរ បេសកកម្មចាប់ពីចំណុចចាប់ផ្តើមនៅរាជធានីភ្នំពេញ រហូតដល់ទឹកដីខេត្តបាត់ដំបង, បងប្អូនសមាជិកយុវទូតមេត្រីទាំងអស់ បានខិតខំប្រឹងប្រែងខ្នះខ្នែងជួយជ្រោមជ្រែង និងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាង ដើម្បីធានាថា លោកអាចចូលរួមរាល់សកម្មភាពទាំងឡាយ ប្រកបដោយបរិយាបន្ន. ដោយឡែក នៅក្នុងថ្ងៃធ្វើដំណើរត្រឡប់មកវិញ លោកក៏បានសម្រេចចិត្តធ្វើដំណើរវិលត្រឡប់មកកាន់រាជធានីភ្នំពេញវិញម្នាក់ឯង តាមរយៈសេវាកម្មរថយន្តតាក់ស៊ី.
លោក វណ្ណ អូដាយ សូមសម្តែងនូវសេចក្តីគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ បុគ្គលិកនៃអង្គការ NGOF ក៏ដូចជាមិត្តរួមក្រុមយុវទូតមេត្រីទាំងអស់ ដែលបានផ្តល់ការគាំទ្រ ភាពកក់ក្តៅ និងការជួយជ្រោមជ្រែងដោយទឹកចិត្តបរិសុទ្ធ ដែលធ្វើឱ្យកម្មវិធីបោះជំរំមួយនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យ និងបន្សល់ទុកនូវទស្សនទានដ៏មានតម្លៃបំផុតនៅក្នុងបេះដូង!
From June 20 to 22th, 2026, Mr. Vann Oudai, a member of the metri youthAmbassador program of The NGO Forum on Cambodia (NGOF), successfully participated in a camping program and community research visit in Battambang Province, alongside over 20 metri youth members and NGOF staffs.
From the starting point of the journey in Phnom Penh to Battambang Province, metri youth-Ambassadors and NGOF staff proactively and dedicatedly assisted him to ensure his full and meaningful participation in all activities in an inclusive manner. Upon the conclusion of the program, he decided to travel back independently using a local taxi service alone.
Mr. Vann Oudai wishes to express his deepest gratitude and appreciation to the, staff of the NGO Forum, and all members for providing support, warmth, and assistance, which ensured the camping program proceeded smoothly successfully and left an invaluable heartfelt impression.

[English below...] ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ងិន...
29/06/2026

[English below...]

ថ្ងៃចន្ទ ១៥កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោក ងិន សៅរ័ត្ន ប្រធានប្រតិបត្តិអង្គការបណ្តាញយុវជនមានពិការភាព (DYNO) និងជាតំណាងគណៈកម្មាធិការលេខាធិការដ្ឋាននៃវេទិកាពិការភាពអាស៊ាន (ADF) ប្រចាំកម្ពុជាបានចូលរួមក្នុង «កិច្ចប្រជុំថ្នាក់តំបន់» ក្នុងគោលបំណងពង្រឹងចលនារបស់ ADF និងបង្កើនប្រសិទ្ធភាពនៃការស្វែងរកមតិគាំទ្រដើម្បីសិទ្ធិជនមានពិការភាពនៅទូទាំងតំបន់។ តាមរយៈការរួមសំឡេង និងសាមគ្គីភាពយ៉ាងមុតមាំយើងជឿជាក់ថា៖ «រួមគ្នា... យើងកាន់តែរឹងមាំ» ដើម្បីឆ្ពោះទៅរកការកសាងតំបន់អាស៊ានមួយដែលគ្មានឧបសគ្គ និងផ្តល់ឱកាសស្មើភាពគ្នាសម្រាប់មនុស្សគ្រប់រូប!

On Monday, the 29th, Mr. Ngin Saorath, Executive President of DYNO and Secretariat Committee Representative of the ASEAN Disability Forum (ADF) in Cambodia, attended the high-level Regional Meeting dedicated to strengthening the ADF movement and elevating its advocacy affairs across Southeast Asia.
By unifying our voices and fostering strong regional solidarity, we reaffirm our commitment: Together we are strong, and together we will build a fully accessible and inclusive ASEAN community where no one is left behind!

27/06/2026
[English Below.....!]ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦...
26/06/2026

[English Below.....!]

ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាភិបាលនៃអង្គការបណ្តាញយុវជនមានពិការភាព (DYNO) បានកោះប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញជាប្រវត្តិសាស្ត្រមួយនៅសណ្ឋាគារ Sunway ក្នុងទីក្រុងភ្នំពេញ។ គោលបំណងចម្បងគឺដើម្បីពិភាក្សា និងអនុម័តលើផែនការយុទ្ធសាស្រ្ត១០ឆ្នាំ ២០២៦-២០៣៥ របស់អង្គការបណ្តាញយុវជនមានពិការភាព និងអនុម័តដាក់បញ្ចូលសមាសភាពក្រុមប្រឹក្សាភិបាលចំនួន ២រូប ដែលជាតំណាងអ្នកស្រឡាញ់ភេទដូចគ្នា (LGBT) និងធ្វើបច្ចុប្បន្នភាពអំពីសមិទ្ធផលដែលសម្រេចបានកន្លងទៅ និងផែនការសកម្មភាពបន្ត។

On Thursday, June 25, 2026, the Board of Directors of the Disability Youth Network Organization (DYNO) convened a historic Extraordinary Board Meeting at the Sunway Hotel in Phnom Penh. The main purpose was to discuss and approve the DYNO’s 10-year strategic plan 2026-2035, approve the inclusion of two LGBT members on the Board of Members, and provide an update on the accomplishments and future action plans.

📢 សំឡេងយុវជនមានពិការភាព ដើម្បីបរិយាបន្ន និងសមធម៌ក្នុងសង្គម!ដេីម្បីសហគមន៏អាស៊ានទាំងអស់គ្នា។ ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្ន...
26/06/2026

📢 សំឡេងយុវជនមានពិការភាព ដើម្បីបរិយាបន្ន និងសមធម៌ក្នុងសង្គម!ដេីម្បីសហគមន៏អាស៊ានទាំងអស់គ្នា។

ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ លោក ងិន សៅរ័ត្ន ប្រធានប្រតិបត្តិអង្គការ DYNO រួមជាមួយតំណាងយុវជនមានពិការភាព លោក វណ្ណ អូដាយ និង កញ្ញា ពៅ សុផានី បានចូលរួមសិក្ខាសាលា «វេទិកាក្រុមប្រឹក្សាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum)» ជាមួយបណ្តាញយុវជនមេត្រី ដើម្បីលើកកម្ពស់សិទ្ធិ និងដោះស្រាយបញ្ហាប្រឈមរបស់ជនមានពិការភាពនៅកម្ពុជា។
នៅក្នុងឱកាសនោះ ថ្នាក់ដឹកនាំ និងតំណាងយុវជនរបស់យើងបានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗចំនួន ៣៖ ១. ការបញ្ឈប់ការកេងប្រវ័ញ្ចលើកុមារពិការភាព កុមារមានពិការភាពរងគ្រោះខ្លាំងជាងកុមារទូទៅ ដោយសារជនខិលខូចមួយចំនួនបានយកពួកគាត់ធ្វើជាឧបករណ៍ស្វែងរកប្រាក់ចំណូលតាមរយៈការសុំទាន។ យើងទាមទារឱ្យមានការការពារ និងលុបបំបាត់រូបភាពអវិជ្ជមានទាំងនេះជាបន្ទាន់។ ២. យុវជននិងបរិស្ថាន៖ ការពារបរិស្ថានត្រូវផ្តើមចេញពីយើងទាំងអស់គ្នា! យើងសូមកោតសរសើរចំពោះគំរូដ៏ល្អក្នុងការសម្អាតបរិស្ថាននៅតាមបណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ ហើយសង្ឃឹមយ៉ាងមុតមាំថាបណ្តាខេត្តផ្សេងទៀតនឹងពង្រីកសកម្មភាពគំរូនេះដូចគ្នាមានភ្លេីងសូឡាតាមផ្លូវជាតិនិងបរិស្ថានល្អ។ ៣. លទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធរូបវន្ត៖ លោក វណ្ណអូដាយ បានសង្កត់ធ្ងន់ថា របាំងនៃលទ្ធភាពទទួលបានហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅតាមសហគមន៍នៅតែជាបញ្ហាប្រឈមធំ ដោយសារការយល់ដឹងអំពីសិទ្ធិពិការភាពនៅថ្នាក់មូលដ្ឋាននៅមានកម្រិត។

រួមគ្នាដើម្បីសិទ្ធិស្មើភាព និងបរិយាបន្នពិតប្រាកដ! 🤝💙

📢 Amplifying the Voices of Youth with Disabilities for an Inclusive and Equitable Society. For community ASEAN for all!!!
This morning, Mr. Ngin Saorath, Executive President of DYNO, alongside our youth representative, Mr. Vann Oudai, and Ms. Peou Sphanny, participated in the Youth NGO Forum Workshop to advocate for the rights of persons with disabilities and address cross-cutting systemic barriers in Cambodia.
During the forum, our leadership and youth representative raised three critical priority areas: 1. Eradicating Exploitation Against Children with Disabilities. Children with disabilities face intersecting vulnerabilities. It is deeply concerning that some individuals still exploit them as tools for begging and charity pity. We call for immediate protection and structural enforcement to end this exploitation. 2. Youth-Led Environmental Climate Action: Environmental preservation starts with all of us! Highlighting the excellent environmental practices implemented in provinces like Kompong Chnang and Pursat, we urge all youth to join hands and hope to see these sustainable models replicated nationwide.
3. Demanding Physical Accessibility, Mr. Vann Oudai explicitly pointed out that a lack of physical accessibility infrastructure remains a major structural bottleneck at the community level, driven by low public awareness of disability rights.

Together, let's build a fully accessible and inclusive future! 🤝💙

Thank you, Pst Khmer https://www.facebook.com/share/p/1CHMAPBjSK/
26/06/2026

Thank you, Pst Khmer https://www.facebook.com/share/p/1CHMAPBjSK/

អង្គការសង្គមស៊ីវិលកម្ពុជាបានអំពាវនាវឱ្យអាស៊ានដាក់បញ្ចូលវិធានការជាក់ស្តែងបន្ថែមទៀត ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាពក្នុង សេចក្តីព្រាងផែនការមេអាស៊ានស្តីពីបរិយាកាសអំណោយផលក្រោយឆ្នាំ២០២៥ (ASEAN Enabling Masterplan Post-2025) ដោយជំរុញឱ្យមានការលើកលែងពន្ធលើឧបករណ៍ជំនួយ ការពង្រីកការបរិយាបន្នឌីជីថល និងការបង្កើនការចូលរួមរបស់ជនមានពិការភាពក្នុងការរៀបចំគោលនយោបាយ។

👉លម្អិត៖ https://postkhmer.com/national/news/948202

#ភ្នំពេញប៉ុស្តិ៍ #សង្គមស៊ីវិលកម្ពុជា #ជនមានពិការភាព #អាស៊ាន #លើកលែងពន្ធ #ឧបករណ៍ជំនួយ #បរិយាបន្នឌីជីថល

Address

House No. 2338, Street 60AKZ, Banlar Saet Village, Sangkat Khmugn
Phnom Penh
120800

Opening Hours

Monday 08:00 - 05:00
Friday 08:00 - 05:00

Alerts

Be the first to know and let us send you an email when Disability Youth Network Organisation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share