សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍-កម្មវិធីស្មាតហ្គឺល

  • Home
  • Cambodia
  • Phnom Penh
  • សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍-កម្មវិធីស្មាតហ្គឺល

សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍-កម្មវិធីស្មាតហ្គឺល Improving the status of women in Cambodia by providing empowerment to leadership​ Self-ownership.

🛑 ជំងឺប្រមេះ (Gonorrhea) — គឺជាជំងឺកាមរោគដែលយើងទាំងអស់គ្នាមិនគួរព្រងើយកន្តើយឡើយ 🛑ជំងឺប្រមេះ ជាជំងឺកាមរោគដែលឆ្លងតាមរយៈការ...
18/09/2026

🛑 ជំងឺប្រមេះ (Gonorrhea) — គឺជាជំងឺកាមរោគដែលយើងទាំងអស់គ្នាមិនគួរព្រងើយកន្តើយឡើយ 🛑
ជំងឺប្រមេះ ជាជំងឺកាមរោគដែលឆ្លងតាមរយៈការរួមភេទ ដែលអាចកើតមានឡើងទាំងបុរស និងស្ត្រី។
ចំពោះស្ត្រី រោគសញ្ញាច្រើនតែមិនច្បាស់លាស់ ឬគ្មានរោគសញ្ញាទាល់តែសោះ ដែលងាយនឹងមើលរំលង ហើយបើមិនព្យាបាលទាន់ពេលវេលា វាអាចបង្កផលវិបាកធ្ងន់ធ្ងរដល់សុខភាពបន្តពូជ។
⚠️ រោគសញ្ញាខ្លះៗនៃជំងឺប្រមេះដែលអាចកើតមានលើស្រ្តីរួមមាន៖
🔸 ចុកក្រោមពោះ, ចុកពោះធ្ងន់ធ្ងរ ឬចុកចង្កេះ
🔸 ឈឺចាប់ ឬក្តៅផ្សាពេលនោម
🔸 ហូរឈាមមិនប្រករតី (ក្រៅពេលមានរដូវ)
🔸 ហូរឈាមក្រោយពេលរួមភេទ
🔸 រមាស់ទ្វារមាស
🔸 ធ្លាក់សមិនប្រក្តី (ពណ៌លឿង ក្លិនស្អុយ)
🔸 ហើមទ្វារមាស
🔸 រលាកបំពង់ក ឬឡើងស្រឡទែន (ដោយសាររួមភេទតាមមាត់)
💡 ជំងឺនេះអាចព្យាបាលជាសះស្បើយបាន បើរកឃើញទាន់ពេលវេលា។
ដូច្នេះ បើអ្នកមានរោគសញ្ញាសង្ស័យ សូមប្រញាប់មកពិនិត្យ និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញ អោយឆាប់បំផុត សូមកុំទិញថ្នាំមកលេបខ្លួនឯង។
💗 សូមចែករំលែកបន្ត ដើម្បីជាប្រយោជន៍ដល់យើងទាំងអស់គ្នា!
_______________________________________________________________________


#ជំងឺប្រមេះ #កាមរោគ #សុខភាពស្ត្រី #សុខភាពបន្តពូជ

សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទមកលេខ៖ 016 270 522
Telegram: http://t.me/SmartgirlCambodia
ចុចទីនេះដើម្បីទទួលបានព័ត៌មានបន្ថែម
https://t.me/GroupSmartgirl

ផែនការសកម្មភាពក្រុមការងារពេលរាត្រី----------------  សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទមកលេខ៖☎️016 270 522 Telegram: http://t...
18/09/2026

ផែនការសកម្មភាពក្រុមការងារពេលរាត្រី
----------------


សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទមកលេខ៖
☎️016 270 522
Telegram: http://t.me/SmartgirlCambodia
👉 ចុចទីនេះដើម្បីទទួលបានព័ត៌មានបន្ថែម

🎗️ តើអ្នកដឹងទេ? ការរើសអើង គឺជាឧបសគ្គធំជាងមេរោគទៅទៀត!អ្នកផ្ទុកមេរោគអេដស៍ អាចរស់នៅមានសុខភាពល្អ ធ្វើការ និងជាផ្នែកដ៏មានតម្ល...
17/09/2026

🎗️ តើអ្នកដឹងទេ? ការរើសអើង គឺជាឧបសគ្គធំជាងមេរោគទៅទៀត!
អ្នកផ្ទុកមេរោគអេដស៍ អាចរស់នៅមានសុខភាពល្អ ធ្វើការ និងជាផ្នែកដ៏មានតម្លៃនៃសហគមន៍យើង — បើទទួលការព្យាបាលបានទាន់ពេលវេលា។ 💙
ហើយនេះជាការពិតដែលគ្រប់គ្នាគួរដឹង៖
✅ U=U — អ្នកផ្ទុកមេរោគដែលព្យាបាលបានល្អ រហូតដល់មេរោគមិនអាចរកឃើញ គឺមិនអាចឆ្លងទៅអ្នកដទៃបានទេ!
រួមគ្នាលុបបំបាត់ការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ចាប់ផ្តើមពីខ្លួនអ្នក៖
• ស្វែងយល់ឱ្យបានត្រឹមត្រូវអំពីមេរោគអេដស៍
• ផ្តល់ក្តីស្រឡាញ់ និងការគាំទ្រ ជំនួសភាពស្អប់ខ្ពើម
• គោរព និងឱ្យតម្លៃស្មើភាពគ្នា
• ចូលរួមទទួលការធ្វើតេស្តដើម្បីដឹងពីស្ថានភាពសុខភាពអ្នក — ដោយឥតគិតថ្លៃ!
សហគមន៍ខ្លាំង គឺជាសហគមន៍គ្មានការរើសអើង! 🤝
_______________________________________________________________________


#លុបបំបាត់ការរើសអើង #សហគមន៍គ្មានការរើសអើង #អេដស៍ #មេរោគអេដស៍ #អ្នកផ្ទុកមេរោគអេដស៍ #ធ្វើតេស្តអេដស៍ #ធវើតេស្ឥតគិតថ្លៃ

សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទមកលេខ៖ 016 270 522
Telegram: http://t.me/SmartgirlCambodia
ចុចទីនេះដើម្បីទទួលបានព័ត៌មានបន្ថែម
https://t.me/GroupSmartgirl

16/09/2026

កម្មវិធីផ្សាយផ្ទាល់ប្រចាំសប្តាហ៍ ពីមណ្ឌលសុខភាពទួលគោក រួមជាមួយអង្គការខាណា (KHANA) អង្គការ MHC និងសមាគមនារី CWPD
ក្រោមប្រធានបទ👇

ប្រធានបទ "ចំណេះដឹងជាមូលដ្ឋានស្តីពី ជំងឺកាមរោគ"

❀ ជួបជាមួយវាគ្មិនកិត្តិយស៖
លោកវេជ្ជ.គ្រិត សេដ្ឋា អនុប្រធានការរិយាល័យស្រុកប្រតិបត្តិចតុមុខ
និងជាប្រធានក្រុមផ្តល់សេវាប្រឹពគ្លីនិកសុខភាពគ្រូសារ

លោកស្រីគិលានុបដ្ឋាយិកា ជា សាវី អ្នកផ្តល់សសេវាប្រឹព និងពិនិត្យ ព្យាបាលជំងឺកាមរោគ មណ្ឌលសុខភាពទួលគោក

- កាលបរិច្ឆេទផ្សាយ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
- ចាប់ពីម៉ោង ០២:០០នាទីរសៀល

☎️ពត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទ 016 908 124/016 854 555
096 225 2347/016 270 522។

⦿⦿ផ្យាយផ្ទាល់តាមរយៈបណ្តាញសង្គម៖
https://www.facebook.com/mstylekhmer/
https://www.facebook.com/khmersreysros/
https://www.facebook.com/MensHealthCambodia/
https://web.facebook.com/smartgirlkhmer
https://web.facebook.com/CWPDSMARTGIRL

សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) សហការជាមួយ រដ្ឋបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល ន...
15/09/2026

សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) សហការជាមួយ រដ្ឋបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបចំពិធីសំណេះសំណាល និងប្រគល់ បណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ចំនួន ៥០ នាក់ ជូនដល់បងប្អូនស្ត្រីដែលកំពុងបម្រើការនៅសេវាកម្សាន្តទេសចរណ៍ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
📅 ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ២:៣០ រសៀល
នៅសាលប្រជុំជាន់ទី៣ រដ្ឋបាលខណ្ឌទួលគោកបានរៀបចំ ពិធីសំណេះសំណាល និងប្រគល់
បណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) ចំនួន ៥០ នាក់ ជូនដល់ស្ត្រីធ្វើការនៅសេវា ទេសចរណ៍ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ មៀច សុធារី អគ្គលេខាធិការនៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) និង លោកស្រី វេជ្ជបណ្ឌិត សៀង សុវត្ថិទេវី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងតំណាងអាជ្ញាធរ និងភាគីពាក់ព័ន្ធ។
ក្នុងឱកាសនេះ លោកជំទាវ មៀច សុធារី បានជម្រាបជូនអំពីសាវតារបស់សមាគមនារី និងការអនុវត្តគម្រោងបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងចំណោមស្ត្រីធ្វើការនៅសេវាកម្សាន្ត និងដៃគូ ដែលទទួលបានការគាំទ្រថវិកាពី មូលនិធិសកល (Global Fund) តាមរយៈ អង្គការខាណា (KHANA)។ គម្រោងកំពុងអនុវត្តនៅរាជធានី-ខេត្តចំនួន ១១ រួមមាន ភ្នំពេញ កណ្ដាល ព្រៃវែង កែប កំពត កោះកុង តាកែវ កំពង់ស្ពឺ ព្រះសីហនុ កំពង់ចាម និងត្បូងឃ្មុំ ដោយមានក្រុមគោលដៅគ្របដណ្ដប់សរុប ៣២,៤៦៧ នាក់។
សម្រាប់រាជធានីភ្នំពេញ គម្រោងមានក្រុមគោលគ្រប់ដណ្តប់សរុបចំនួន ២៣,១៥៩ នាក់ មានគ្រឹះស្ថានសេវាកម្សាន្តចំនួន ៧៣២ គ្រឹះស្ថាន។ ដោយឡែក ខណ្ឌទួលគោកមានក្រុមគោលដៅចំនួន ២,៩០១ នាក់ និងគ្រឹះស្ថានសេវាកម្សាន្តចំនួន ៩៩ គ្រឹះស្ថាន ដែលសមាគមនារីកំពុងផ្តល់ការគាំទ្រ (គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦)។
ជាមួយគ្នានេះ សមាគមនារីបានចូលរួមសម្របសម្រួល និងគាំទ្របងប្អូនស្ត្រីក្នុងការទទួលបានបណ្ណ ម.ស.ស ដោយបានស្រង់បញ្ជីឈ្មោះស្ត្រីជួបការលំបាកស្នើសុំបណ្ណសរុប ២៩២ នាក់ ហើយជាលទ្ធផល មានស្ត្រីចំនួន ២៨៣ នាក់ ទទួលបានបណ្ណត្រូវតាមលក្ខខណ្ឌនៅក្នុងខណ្ឌចំនួន ៩ នៃរាជធានីភ្នំពេញ។ ក្នុងនោះ ខណ្ឌទួលគោក ស្ត្រីទទួលបានបណ្ណមានចំនួន ៥០ នាក់ ។
🎤 ក្នុងមតិផ្តាំផ្ញើ ឯកឧត្តម ជា ពិសី បានសម្តែងការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងសុខភាពរបស់បងប្អូនស្ត្រីដែលកំពុងបម្រើការនៅសេវាកម្សាន្តទាំងអស់ ។ ឯកឧត្តមបានលើកឡើងថា សុខភាពគឺជាមូលដ្ឋានសំខាន់សម្រាប់ការរស់នៅ និងការប្រកបការងារ ហើយបានលើកទឹកចិត្តឱ្យបងប្អូនស្ត្រីប្រើប្រាស់បណ្ណមូលនិធិសមធម៌សុខាភិបាល(ម.ស.ស) នៅពេលមានតម្រូវការថែទាំសុខភាព តាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុត។
ឯកឧត្តមក៏បានបញ្ជាក់ថា ការប្រើប្រាស់បណ្ណគាំពារសង្គម អាចជួយ កាត់បន្ថយបន្ទុកចំណាយក្នុងគ្រួសារ និងជួយឱ្យប្រជាពលរដ្ឋទទួលបានសេវាថែទាំសុខភាពប្រកបដោយសុវត្ថិភាព និងសមធម៌ ដោយគ្មានការរើសអើង។
ឯកឧត្តមក៏បានសម្តែងការចាប់អារម្មណ៍ និងគាំទ្រចំពោះការអនុវត្តគម្រោងរបស់ CWPD ក្នុងការផ្សព្វផ្សាយ និងអប់រំអំពីការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ ក្នុងចំណោមស្ត្រីធ្វើការនៅសេវាកម្សាន្ត និងដៃគូ នៅរាជធានីភ្នំពេញ ព្រមទាំងបានបញ្ជាក់ពីការបន្តខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់បងប្អូនស្ត្រី។
🙏 សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ (CWPD) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ រដ្ឋបាលខណ្ឌទួលគោក អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ សាលារាជធានីភ្នំពេញ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ-សង្កាត់ ម្ចាស់គ្រឹះស្ថានសេវាកម្សាន្ត និងអង្គការដៃគូពាក់ព័ន្ធនានា ដែលបានផ្តល់ការគាំទ្រ និងសហការយ៉ាងសកម្មក្នុងការអនុវត្តសកម្មភាពគម្រោងកន្លងមក ប្រកបដោយភាពជោគជ័យ។

🖥សូមរង់ចាំទស្សនាកម្មវិធីផ្សាយផ្ទាល់ប្រចាំសប្តាហ៍ ពីមណ្ឌលសុខភាពទួលគោក រួមជាមួយអង្គការខាណា (KHANA) អង្គការ MHC និងសមាគមនារ...
14/09/2026

🖥សូមរង់ចាំទស្សនាកម្មវិធីផ្សាយផ្ទាល់ប្រចាំសប្តាហ៍ ពីមណ្ឌលសុខភាពទួលគោក រួមជាមួយអង្គការខាណា (KHANA) អង្គការ MHC និងសមាគមនារី CWPD
ក្រោមប្រធានបទ👇

ប្រធានបទ "ចំណេះដឹងជាមូលដ្ឋានស្តីពី ជំងឺកាមរោគ"

❀ ជួបជាមួយវាគ្មិនកិត្តិយស៖
លោកវេជ្ជ.គ្រិត សេដ្ឋា អនុប្រធានការរិយាល័យស្រុកប្រតិបត្តិចតុមុខ
និងជាប្រធានក្រុមផ្តល់សេវាប្រឹពគ្លីនិកសុខភាពគ្រូសារ

លោកស្រីគិលានុបដ្ឋាយិកា ជា សាវី អ្នកផ្តល់សសេវាប្រឹព និងពិនិត្យ ព្យាបាលជំងឺកាមរោគ មណ្ឌលសុខភាពទួលគោក

- កាលបរិច្ឆេទផ្សាយ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
- ចាប់ពីម៉ោង ០២:០០នាទីរសៀល

☎️ពត៌មានបន្ថែមសូមទំនាក់ទំនងទូរសព្ទ 016 908 124/016 854 555
096 225 2347/016 270 522។

⦿⦿ផ្យាយផ្ទាល់តាមរយៈបណ្តាញសង្គម៖
https://www.facebook.com/mstylekhmer/
https://www.facebook.com/khmersreysros/
https://www.facebook.com/MensHealthCambodia/
https://web.facebook.com/smartgirlkhmer
https://web.facebook.com/CWPDSMARTGIRL

🤔 តើមានវិធីការពារមេរោគអេដស៍ ដែលស្ត្រីអាចគ្រប់គ្រងដោយខ្លួនឯងបាន ដោយមិនបាច់លេបថ្នាំ មិនបាច់ចាក់ថ្នាំ មិនគិតថ្លៃ ហើយមានការស...
14/09/2026

🤔 តើមានវិធីការពារមេរោគអេដស៍ ដែលស្ត្រីអាចគ្រប់គ្រងដោយខ្លួនឯងបាន ដោយមិនបាច់លេបថ្នាំ មិនបាច់ចាក់ថ្នាំ មិនគិតថ្លៃ ហើយមានការសម្ងាត់ទៀត ...តើមានទេ?
✅ មាន ប្រាកដជាមាន! នោះគឺ ប្រឹពកង! ⭕️💜
គ្រាន់តែដាក់កងមួយ ការពារបាន ២៨ ថ្ងៃ ផ្លាស់ប្តូរដោយខ្លួនឯង ងាយស្រួលបំផុត!
មកទទួល និងប្រឹក្សាដោយឥតគិតថ្លៃ នៅប្រឹពសហគមន៍ មន្ទីរពេទ្យ មណ្ឌលសុខភាព និងគ្លីនិកដៃគូ 💙
_______________________________________________________________________


#ការពារប្រសើរជាងព្យាបាល #រួមភេទដោយសុវត្ថិភាព #សុខភាពផ្លូវភេទ #ទប់ស្កាត់អេដស៍

សម្រាប់ព័ត៌មានបន្ថែមសូមទូរសព្ទមកលេខ៖
016 270 522
Telegram: http://t.me/SmartgirlCambodia
ចុចទីនេះដើម្បីទទួលបានព័ត៌មានបន្ថែម
https://t.me/GroupSmartgirl

Address

No. 168D Street 103 Sangkat Psa Derm K’thov Khan Chamkarmorn
Phnom Penh
120112

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:30 - 17:00
Friday 08:00 - 17:30

Telephone

+85516270522

Alerts

Be the first to know and let us send you an email when សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍-កម្មវិធីស្មាតហ្គឺល posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍-កម្មវិធីស្មាតហ្គឺល:

Shortcuts

Share