25/06/2026
នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ អង្គការ JCIA និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចុះហត្ថលេខាបន្តកិច្ចព្រមព្រៀងលើគម្រោងបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនជនមានពិការភាព និងជនក្រីក្រ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី។
ពិធីនេះបង្ហាញពីការបន្តភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ JCIA ដើម្បីលើកកម្ពស់សិទ្ធិជនមានពិការភាព និងជនក្រីក្រ ប្រកបដោយបរិយាបន្ន។