CPSA - Cambodia Partnership for Sustainable Agriculture

CPSA - Cambodia Partnership for Sustainable Agriculture Our shared goal is to create inclusive food systems.

Grow Asia - CPSA is a multi-stakeholder partnership platform that connects companies, government agencies, civil society organizations, farmer groups, and fin-institutions to link producers to markets.

កិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីជំរុញវិស័យកសិ-ពាណិជ្ជកម្មលោកស្រី​ លាវ គឹមណា នាយកប្រចាំប្រទេស CPSA បានចូលរួមជាមួយអ្នក...
29/05/2026

កិច្ចសហប្រតិបត្តិការក្នុងតំបន់ដើម្បីជំរុញវិស័យកសិ-ពាណិជ្ជកម្ម

លោកស្រី​ លាវ គឹមណា នាយកប្រចាំប្រទេស CPSA បានចូលរួមជាមួយអ្នកចូលរួមពីវិស័យឯកជន សភាពាណិជ្ជកម្ម ស្ថាប័នហិរញ្ញវត្ថុ​និងអ្នកពាក់ព័ន្ធសំខាន់ៗផ្សេងទៀតនៅទូទាំងមហាអនុតំបន់មេគង្គ (GMS) នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់លើវិស័យកសិ-ពាណិជ្ជកម្ម ដែលគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ២៥-២៦ ខែឧសភា នៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។

ធ្វើបទបង្ហាញក្នុងសិក្ខាសាលានេះ លោកស្រីបានលើកឡើងពីទិដ្ឋភាពរួមនៃស្ថាប័នហិរញ្ញវត្ថុដែលបម្រើដល់វិស័យកសិ-ពាណិជ្ជកម្មនៅកម្ពុជា យន្តការហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងគំរូសម្រាប់ការទទួលបានហិរញ្ញប្បទានសម្រាប់កសិ-ពាណិជ្ជករ។

សិក្ខាសាលាក៏បានគូសបញ្ជាក់ពីឱកាសដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានផ្នែកឯកជនរបស់ ADB ដោយជួយដោះសោការវិនិយោគ និងកំណើនកាន់តែច្រើននៅក្នុងវិស័យកសិពាណិជ្ជកម្មក្នុងតំបន់។
---------------------
𝗖𝗿𝗼𝘀𝘀-𝗯𝗼𝗿𝗱𝗲𝗿 𝗖𝗼𝗹𝗹𝗮𝗯𝗼𝗿𝗮𝘁𝗶𝗼𝗻 𝘁𝗼 𝗔𝗱𝘃𝗮𝗻𝗰𝗲 𝗔𝗴𝗿𝗶𝗯𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗦𝗲𝗰𝘁𝗼𝗿

CPSA Country Director, Kimna Leav, joined participants from the private sector, chambers of commerce, financial institutions, and other key stakeholders across the Greater Mekong Subregion (GMS) in the GMS Agribusiness Sector Consultation Workshop supported by the Asian Development Bank on 25–26 May in Vientiane, Lao PDR.

Speaking at this multi-national event, she highlighted the financial institution landscape serving agribusiness in Cambodia, innovative financing mechanisms, and models for agribusiness access to finance.

The workshop also spotlighted opportunities to expand access to ADB’s private-sector financing, helping unlock greater investment and growth in the region’s agribusiness sector.

| |

𝐂𝐥𝐨𝐬𝐢𝐧𝐠 𝐭𝐡𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐝𝐨𝐩𝐭𝐢𝐨𝐧 𝐆𝐚𝐩 𝐢𝐧 𝐀𝐠𝐫𝐢𝐜𝐮𝐥𝐭𝐮𝐫𝐞 | 𝐄𝐩𝐢𝐬𝐨𝐝𝐞  #3: 𝐅𝐫𝐨𝐦 𝐑𝐨𝐚𝐝𝐦𝐚𝐩 𝐭𝐨 𝐑𝐞𝐬𝐮𝐥𝐭𝐬How do we move from regional frame...
26/05/2026

𝐂𝐥𝐨𝐬𝐢𝐧𝐠 𝐭𝐡𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐝𝐨𝐩𝐭𝐢𝐨𝐧 𝐆𝐚𝐩 𝐢𝐧 𝐀𝐠𝐫𝐢𝐜𝐮𝐥𝐭𝐮𝐫𝐞 | 𝐄𝐩𝐢𝐬𝐨𝐝𝐞 #3: 𝐅𝐫𝐨𝐦 𝐑𝐨𝐚𝐝𝐦𝐚𝐩 𝐭𝐨 𝐑𝐞𝐬𝐮𝐥𝐭𝐬

How do we move from regional frameworks to country-level ex*****on?

Sma Abdelkarim, Lead Regional Economist at the International Fund for Agricultural Development (IFAD) sits down with host Erika Balzarelli at The Sustainable Smallholder to discuss mobilizing investment, aligning partnerships, and building the coordination architecture that sustains momentum beyond the pilot stage.

Part of the Grow Asia's Digital Learning Series, supported by International Fund for Agricultural Development (IFAD) and Korea's Ministry of Agriculture, Food, and Rural Affairs.

📅 28 May | 🕓 12:00 PM SGT
Register: https://lnkd.in/gPmVCeTE

|

𝗝𝗢𝗜𝗡 𝗨𝗦 𝗙𝗢𝗥 𝗘𝗣𝗜𝗦𝗢𝗗𝗘 𝟮: 𝗗𝗘𝗟𝗜𝗩𝗘𝗥𝗬 𝗖𝗔𝗣𝗔𝗖𝗜𝗧𝗬 𝗔𝗡𝗗 𝗜𝗡𝗖𝗟𝗨𝗦𝗜𝗩𝗘 𝗔𝗗𝗢𝗣𝗧𝗜𝗢𝗡On 8 May, we launched our fireside chat series with Steph...
22/05/2026

𝗝𝗢𝗜𝗡 𝗨𝗦 𝗙𝗢𝗥 𝗘𝗣𝗜𝗦𝗢𝗗𝗘 𝟮: 𝗗𝗘𝗟𝗜𝗩𝗘𝗥𝗬 𝗖𝗔𝗣𝗔𝗖𝗜𝗧𝗬 𝗔𝗡𝗗 𝗜𝗡𝗖𝗟𝗨𝗦𝗜𝗩𝗘 𝗔𝗗𝗢𝗣𝗧𝗜𝗢𝗡

On 8 May, we launched our fireside chat series with Stephanie Orlino of PLDT and Smart, exploring what it takes to build the digital infrastructure smallholder farmers need to successfully adopt digital tools.

The conversation made one thing clear: infrastructure is only the starting point. The real challenge is what comes next — moving digital solutions from platform to farm gate.

Technology alone doesn't scale adoption, delivery systems do. Cooperatives, extension networks, lead farmers, financing mechanisms — these are the critical intermediaries that bring digital solutions the last mile. Yet across ASEAN, this delivery layer remains fragmented and under-resourced.

In Episode 2, David Chen of AgriG8 sits down with Erika Balzarelli from The Sustainable Smallholder to explore what it takes to build real delivery capacity at the field level: from designing for diverse realities - gender, age, and digital readiness, to leveraging risk-sharing and climate-resilience tools that enable sustained adoption.

𝗘𝗽𝗶𝘀𝗼𝗱𝗲 𝟮: 𝗟𝗮𝘀𝘁-𝗺𝗶𝗹𝗲 𝗱𝗲𝗹𝗶𝘃𝗲𝗿𝘆 𝗮𝗻𝗱 𝗶𝗻𝗰𝗹𝘂𝘀𝗶𝘃𝗲 𝗮𝗱𝗼𝗽𝘁𝗶𝗼𝗻

Friday | 22 May 2026 | 02:00 PM

Register here: https://us06web.zoom.us/webinar/register/WN_I6HuU6-ARsOB_WRbiy5mUA?os=ipad #/registration

|

អបអរសាទរ​ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច​ ព្រះបរមនាថ នរោត្តម​ សីហមុនី!សូមក្រាបថ្វាយព្រះពរ ព្រះករុណា ជ...
14/05/2026

អបអរសាទរ​ ព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេច​ ព្រះបរមនាថ នរោត្តម​ សីហមុនី!

សូមក្រាបថ្វាយព្រះពរ ព្រះករុណា ជាអម្ចាស់ ជីវិតតម្កល់ លើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះករុណា មានព្រះរាជ សុខភាពល្អ បរិបូរណ៍ ព្រះជន្មាយុ យឺនយូរ ដើម្បីសេចក្តីសុខ ក្សេមក្សាន្តដល់ប្រជារាស្ត្រខ្មែរ។
-----------------
Celebrating the auspicious birthday of His Majesty the King NORODOM SIHAMONI!

May His Majesty continue to be a guiding light, revered and cherished. Wishing you good health and long life for the prosperity of all Cambodians.

|

𝐂𝐥𝐨𝐬𝐢𝐧𝐠 𝐭𝐡𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐝𝐨𝐩𝐭𝐢𝐨𝐧 𝐆𝐚𝐩 𝐢𝐧 𝐀𝐠𝐫𝐢𝐜𝐮𝐥𝐭𝐮𝐫𝐞 | 𝐄𝐩𝐢𝐬𝐨𝐝𝐞 1: 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐈𝐧𝐟𝐫𝐚𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐚𝐧𝐝 𝐃𝐚𝐭𝐚 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧𝐬Rural connectivi...
07/05/2026

𝐂𝐥𝐨𝐬𝐢𝐧𝐠 𝐭𝐡𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐝𝐨𝐩𝐭𝐢𝐨𝐧 𝐆𝐚𝐩 𝐢𝐧 𝐀𝐠𝐫𝐢𝐜𝐮𝐥𝐭𝐮𝐫𝐞 | 𝐄𝐩𝐢𝐬𝐨𝐝𝐞 1: 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐈𝐧𝐟𝐫𝐚𝐬𝐭𝐫𝐮𝐜𝐭𝐮𝐫𝐞 𝐚𝐧𝐝 𝐃𝐚𝐭𝐚 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧𝐬

Rural connectivity. Farmer registries. Payment rails. Data governance. Without these foundations, digital agriculture cannot scale.

This Friday, join Stephanie Velasco-Orlino at PLDT Smart in conversation with host Erika Balzarelli at The Sustainable Smallholder as they unpack what it takes to build the digital infrastructure that ASEAN's smallholders so urgently need.

Part of the Grow Asia Digital Learning Series, supported by the International Fund for Agricultural Development (IFAD) and Korea's Ministry of Agriculture, Food, and Rural Affairs, in partnership with the Philippines Partnership for Sustainable Agriculture (PPSA), Cambodia Partnership for Sustainable Agriculture (CPSA), and PSAV.

📅 8 May | 🕓 11:00 AM SGT

Register now: https://us06web.zoom.us/webinar/register/WN_KHqr8slkQT-T4EXToJ0eoQ #/registration

|

𝐍𝐄𝐖 𝐒𝐄𝐑𝐈𝐄𝐒: 𝐂𝐥𝐨𝐬𝐢𝐧𝐠 𝐭𝐡𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐝𝐨𝐩𝐭𝐢𝐨𝐧 𝐆𝐚𝐩The primary barrier to scaling digital agriculture isn't a lack of technolog...
06/05/2026

𝐍𝐄𝐖 𝐒𝐄𝐑𝐈𝐄𝐒: 𝐂𝐥𝐨𝐬𝐢𝐧𝐠 𝐭𝐡𝐞 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐀𝐝𝐨𝐩𝐭𝐢𝐨𝐧 𝐆𝐚𝐩

The primary barrier to scaling digital agriculture isn't a lack of technology, it's an underdeveloped delivery system.

To unpack what this means in practice (for investors, businesses, and governments), we are launching a 3-part series - 𝘊𝘭𝘰𝘴𝘪𝘯𝘨 𝘵𝘩𝘦 𝘋𝘪𝘨𝘪𝘵𝘢𝘭 𝘈𝘥𝘰𝘱𝘵𝘪𝘰𝘯 𝘎𝘢𝘱: 𝘓𝘦𝘢𝘥𝘦𝘳𝘴𝘩𝘪𝘱 𝘗𝘦𝘳𝘴𝘱𝘦𝘤𝘵𝘪𝘷𝘦𝘴 𝘰𝘯 𝘚𝘤𝘢𝘭𝘪𝘯𝘨 𝘋𝘪𝘨𝘪𝘵𝘢𝘭 𝘈𝘨𝘳𝘪𝘤𝘶𝘭𝘵𝘶𝘳𝘦 𝘪𝘯 𝘈𝘚𝘌𝘈𝘕.

Each episode brings a one-on-one conversation between Erika Balzarelli at The Sustainable Smallholder and a senior leader whose work intersects with one of the following priority areas:

🛤️ Ep 1: Digital infrastructure and data foundations
🌾 Ep 2: Last-mile delivery and inclusive adoption
🤝 Ep 3: Partnerships, investment, and regional coordination

Part of the Grow Asia Digital Learning Series, supported by International Fund for Agricultural Development (IFAD) and Korea's Ministry of Agriculture, Food, and Rural Affairs, in partnership with Philippines Partnership for Sustainable Agriculture (PPSA), Cambodia Partnership for Sustainable Agriculture (CPSA), PSAV.

May 2026 | Virtual via Zoom

Register for the first episode now: https://us06web.zoom.us/webinar/register/WN_KHqr8slkQT-T4EXToJ0eoQ #/registration

| | |

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦!ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ​ប្រារព្ធ​ធ្វើ​​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​...
05/05/2026

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៦!

ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល ​ប្រារព្ធ​ធ្វើ​​ជា​រៀង​រាល់​ឆ្នាំ​ ដើម្បី​ជាការប្រកាស​ពីការចាប់ផ្ដើមរដូវវស្សាដែលជា​រដូវ​ធ្វើ​ស្រែ​ចម្ការ​របស់​ប្រជារាស្ត្រ​ និង​ដើម្បី​ព្យាករណ៍ ឬ ទស្សន៍ទាយ អំពីការធ្វើស្រែចម្ការរបស់កសិករខ្មែរ។ តាមទំនាម ព្រះរាជពិធីច្រត់ព្រះនង្គ័លផ្ដល់ប្រផ្នូលពីទិន្នផលកសិកម្មតាមរយៈការ​បរិភោគ​របស់​គោ​ឧសភ​រាជ​ ជាតំណាងប្រាប់ដល់ប្រជាកសិករខ្មែរ ជាពិសេសទៅកាន់អ្នកដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បង។

Grow Asia-CPSA សូមជូនពរដល់ប្រជាជនខ្មែររ ប្រជាកសិករ ឱ្យជួបតែសេចក្តីសុខចម្រើននិងទទួលបានភោគផលសម្បូរហូរហៀរ។
--------------
Celebrating the Royal Plowing Ceremony ​2026!

The Royal Plowing Ceremony is held every year to mark the beginning of the rainy season, which is important for the Cambodian farmers to prepare for the farming season and to make predictions about the agricultural yields.

The Royal Plowing ceremony provides auspicious signs of agricultural yields through the royal bull's consumption, signaling the agricultural sector's outlook to the Cambodian people, especially those who rely primarily on agriculture.

| |

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៦!​ 🌾🌾🌾ក្នុងខួបទី១៤០នេះ ទិវាពលកម្មអន្តរជាតិប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាកសាងភាព...
30/04/2026

អបអរសាទរ ទិវាពលកម្មអន្តរជាតិ ឆ្នាំ២០២៦!​ 🌾🌾🌾

ក្នុងខួបទី១៤០នេះ ទិវាពលកម្មអន្តរជាតិប្រារព្ធឡើងក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារសមរម្យ»​ ដោយរួមមានការអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមស្តង់ដាអន្តរជាតិ និងអន្តរជាតិ។

កម្មវិធីដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា សូមចូលរួមអបអរសាទរ និង​រំឭកដល់ការលះបង់របស់កម្មករ នយោជិតនិងប្រជាកសិករ ដែលបានការពារសិទ្ធិនិងតស៊ូ មតិដើម្បីបានលក្ខខណ្ឌការងារល្អប្រសើរ។
----------------
𝗖𝗲𝗹𝗲𝗯𝗿𝗮𝘁𝗶𝗻𝗴 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗟𝗮𝗯𝗼𝘂𝗿 𝗗𝗮𝘆 𝟮𝟬𝟮𝟲!

On this 140th anniversary, International Labour Day is celebrated under the theme "Building Resilience Together for Decent Work", highlighting the development of the labour and vocational training sector in accordance with national and international standards.

The Cambodia Partnership for Agricultural Sustainability (Grow Asia-CPSA) wishes to celebrate and commemorate the sacrifices of workers and farmers who have protected their rights and advocated for better working conditions.

| |

អបអរសាទរ! កម្ពុជាបន្តពង្រឹងអត្តសញ្ញាណផលិតផលជាតិ ដោយបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការលើផលិតផលសក្តានុ...
27/04/2026

អបអរសាទរ! កម្ពុជាបន្តពង្រឹងអត្តសញ្ញាណផលិតផលជាតិ ដោយបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការលើផលិតផលសក្តានុពល ៤ មុខបន្ថែមទៀត

អបអរសាទរ! កម្ពុជាបន្តពង្រឹងអត្តសញ្ញាណផលិតផលជាតិ ដោយបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការលើផលិតផលសក្តានុពល ៤ មុខបន្ថែមទៀត..
(ភ្នំពេញ)៖ នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា "ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication - GI)" ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។

ផលិតផលទាំង ៤ រួមមាន៖
១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។
២. ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។
៣. ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។
៤. ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយមានសាច់ណែន ស្រួយ មានទឹកដម និងរសជាតិជូរអែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ។

ផលិតផលទាំងនេះ ត្រូវបានផលិត និងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់លាក់ ដែលមានលក្ខខណ្ឌធម្មជាតិ និងបច្ចេកទេសផលិតជាក់លាក់ បង្កើតឱ្យមានអត្តសញ្ញាណ និងគុណភាពពិសេស ហើយមានសក្តានុពលក្នុងការទទួលស្គាល់ និងការពារនៅលើទីផ្សារអន្តរជាតិ។

សូមជម្រាបជូនថា តាមរយៈការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗ រួមមាន៖
• ការការពារផ្លូវច្បាប់៖ ទប់ស្កាត់ការក្លែងបន្លំ និងធានាប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ
• ថែរក្សាវប្បធម៌ និងប្រពៃណី៖ រក្សាទុកចំណេះដឹង និងវិធីសាស្ត្រផលិតតាមសហគមន៍
• លើកកម្ពស់ទេសចរណ៍ និងបរិស្ថាន៖ ជំរុញទេសចរណ៍តាមតំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ
• ការបង្កើនតម្លៃទីផ្សារ និងនាំចេញ៖ បង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ
• បង្កើនសក្តានុពលចុះបញ្ជីអន្តរជាតិ៖ ជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេស និងការពារផលិតផលខ្មែរ នៅលើទីផ្សារសកល

ការពង្រីកគំរូកសិកម្មតាមបែបសុខភាពតែមួយ និងការលើកកម្ពស់យេនឌ័រដើម្បីពង្រឹងភាពធន់របស់សហគមន៍ជនបទនៅកម្ពុជា 🌾🌾នៅសប្ដាហ៍នេះ លោកស...
24/04/2026

ការពង្រីកគំរូកសិកម្មតាមបែបសុខភាពតែមួយ និងការលើកកម្ពស់យេនឌ័រដើម្បីពង្រឹងភាពធន់របស់សហគមន៍ជនបទនៅកម្ពុជា 🌾🌾

នៅសប្ដាហ៍នេះ លោកស្រី លាវ គឹមណា នាយកប្រចាំប្រទេសរបស់អង្គការភាពជាដៃគូដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្ដីពី «ការសិក្សារវាយតម្លៃលើគម្រោងអាហ្គ្រូ៖ ការពង្រីកគំរូកសិកម្មតាមបែបសុខភាពតែមួយ និងការលើកកម្ពស់យេនឌ័រដើម្បីពង្រឹងភាពធន់របស់សហគមន៍ជនបទនៅកម្ពុជា» រៀបចំដោយវិទ្យាស្ថានបណ្ដុះបណ្ដាល និង ស្រាវជ្រាវដើម្បីអភិវឌ្ឍន៍។ សិក្ខាសាលានេះមានការចូលរួមពីសំណាក់តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នអប់រំ និងដៃគូផ្សេងៗ។

ថ្លែងនៅក្នុងវគ្គ «វិធីសាស្រ្តវាយតម្លៃផលប៉ះពាល់» លោកស្រី លាវ គឹមណា បានលើកឡើងពីការផ្តល់អំណាចដល់ស្ត្រីតាមរយៈអាជីវកម្មកសិ-ធុរកិច្ច ដែលមិនប៉ះពាល់ដល់អាកាសធាតុ ជាពិសេសគឺលទ្ធផលពីគម្រោង AGREE ដែលជាគម្រោងភាពធន់នឹងអាកាសធាតុរបស់អង្គការ Grow Asia។

លោកស្រីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្រាវជ្រាវ និងការវាយតម្លៃក្នុងការអនុវត្តគម្រោងកសិកម្ម ដើម្បីធានាថាកសិករទទួលបានអត្ថប្រយោជន៍ច្រើនបំផុត។

ដោយមានគោលបំណងបង្ហាញពីរបកគំហើញ និងអនុសាស្ត្រគោលនយោបាយ និងសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង សិក្ខាសាលានេះបានបង្ហាញលទ្ធផលថាការរួមបញ្ចូលគ្នានូវវិធីសាស្រ្តបរិមាណវិស័យ និងគុណវិស័យ ដែលបានផ្តល់ភស្តុតាងថាកម្មវិធីកសិកម្មរួមបញ្ចូលគ្នាដែលឆ្លើយតបទៅនឹងយេនឌ័រអាចធ្វើអោយប្រសើរឡើងនូវជីវភាពកសិករនៅជនបទ។
--------------
Scaling a One Health and Gender-Responsive Agricultural Model to Strengthen Rural Resilience in Cambodia 🌾

This week, CPSA's Country Director, Kimna Leav, joined the Cambodia Development Resource Institute (CDRI), the Ministry of Agriculture, Forestry and Fishery, academic institutions, and local NGOs in the national dissemination workshop on the "Scaling a One Health and Gender-responsive Agricultural Model to Strengthen Rural Resilience in Cambodia".

Speaking in the “Impact Evaluation Methodology” session, Ms. Kimna Leav highlighted the women empowerment through climate-friendly agribusiness, notably the impacts from the AGREE project, Grow Asia’s climate-resilient project. She also highlights the importance of research and evaluation in implementing agricultural projects to ensure that farmers receive maximum benefits.

Aiming to present evidence-informed policy implications and facilitate knowledge exchange on impact evaluation, this workshop showed the result that combined quantitative and qualitative methods, which provided evidence that integrated gender-responsive agricultural programs can significantly improve rural livelihoods.

| |

Address

Phnom Penh

Opening Hours

Monday 08:00 - 05:00
Tuesday 08:00 - 05:00
Wednesday 08:00 - 05:00
Thursday 08:00 - 05:00
Friday 08:00 - 05:00

Alerts

Be the first to know and let us send you an email when CPSA - Cambodia Partnership for Sustainable Agriculture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to CPSA - Cambodia Partnership for Sustainable Agriculture:

Share