17/07/2026
សរុបសកម្មភាពប្រចាំសប្តាហ៍
📢 អង្គការទឹកភ្លៀងកម្ពុជា (RainWater Cambodia) សហការជាមួយអាជ្ញាធរស្រុក និងការិយាល័យអប់រំ យុវជន និងកីឡាស្រុកឆែប បានរៀបចំសកម្មភាពយ៉ាងសកម្មក្នុងសប្តាហ៍នេះ ក្រោមគម្រោង «ការលើកកម្ពស់លក្ខខណ្ឌសុខភាព និងឱកាសអប់រំនៅតាមសាលារៀន ក្នុងភាគខាងជើងនៃកម្ពុជា តាមរយៈការអប់រំអំពីពេញវ័យ និងសុខភាពផ្លូវភេទ»។
សកម្មភាពសំខាន់ៗរួមមាន៖
🗓️ ថ្ងៃទី១៥ និងទី១៦ ខែកក្កដា ឆ្នាំ២០២៦៖ វគ្គបំប៉នគ្រូបង្គោលសុខភាពសិក្សា ស្តីពី "សុខភាពបន្តពូជ និងសុខភាពផ្លូវភេទ”
ទីតាំង៖ សាលប្រជុំអនុវិទ្យាល័យកំពង់ស្រឡៅ និងសាលប្រជុំការិយាល័យអប់រំ យុវជន និងកីឡាស្រុកឆែប។
🎯 គោលដៅ និងគោលបំណងចម្បង៖ លើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់សិស្សានុសិស្ស និងសិក្ខាកាមអំពីសិទ្ធិសុខភាពផ្លូវភេទ និងបន្តពូជ ដើម្បីកាត់បន្ថយហានិភ័យ និងជួយឱ្យមានការសម្រេចចិត្តដោយសុវត្ថិភាព ដោយផ្តោតលើ៖
1. សិទ្ធិសុខភាពផ្លូវភេទ និងបន្តពូជ (SRHR)៖ ដើម្បីការពារខ្លួនឯង និងគោរពអ្នកដទៃ
2. ជំងឺឆ្លងតាមការរួមភេទ (STIs/RTIs)៖ ស្គាល់ពីមូលហេតុ រោគសញ្ញា វិធីបង្ការ និងការព្យាបាល
3. មេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS)៖ យល់ដឹងពីវិធីការពារ និងរួមគ្នាលុបបំបាត់ការរើសអើង
4. ការការពារខ្លួន៖ យល់ដឹងពីហានិភ័យនៃការមានផ្ទៃពោះមិនចង់បាន និងផលប៉ះពាល់នៃការរំលូតកូនមិនសុវត្ថិភាព.
ជាមួយគ្នានេះដែរ គម្រោងបានផ្តល់ជូន «សម្ភារអនាម័យពេលមករដូវ (MH Kits)» ចំនួន ៥៤០ ឈុត ដល់សាលាគោលដៅចំនួន ៣១ ក្នុងស្រុកឆែបផងដែរ។
អ្នកចូលរួម៖ សិក្ខាកាមសរុប ៨២ នាក់ (ស្រី ១៩ នាក់)។
🗓️ ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦៖ កម្មវិធីសំខាន់ៗចំនួន ២ បានប្រព្រឹត្តទៅនៅអនុវិទ្យាល័យសង្កែ ឃុំសង្កែ១៖
១. វេទិកាកិច្ចប្រជុំសំវាទថ្នាក់ឃុំ ស្តីពី “សុខភាពអនាម័យពេលមករដូវ ភាពពេញវ័យ និងការអប់រំផ្លូវភេទ”
គោលបំណង៖ ពង្រឹងទំនាក់ទំនង និងការប្រាស្រ័យទាក់ទងបើកចំហរវាងឪពុកម្តាយនិងកូន, ផ្តល់ចំណេះដឹងតាមវ័យអំពីសុខភាពបន្តពូជ និងអនាម័យមករដូវ, និងបណ្តុះស្មារតីប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងផ្លូវវិជ្ជមាន និងសុវត្ថិភាពសម្រាប់ ការសិក្សានិងសុខភាព។
អ្នកចូលរួម៖ សរុប ៤៧ នាក់ (ប្រុស ១៩ នាក់ និងស្រី ២៨ នាក់)។
២. កម្មវិធីចុះផ្សព្វផ្សាយអប់រំសិស្ស ស្តីពី “ទឹកស្អាត និងអនាម័យ អនាម័យពេលមករដូវ និងភាពពេញវ័យ”
គោលបំណង៖ លើកកម្ពស់ការយល់ដឹង កាត់បន្ថយភាពស្រពិចស្រពិលជុំវិញរឿងជឿនឌ័រ ភាពពេញវ័យ និងការអប់រំផ្លូវភេទ ព្រមទាំងមានកិច្ចពិភាក្សារួមអំពីការគ្រប់គ្រងទឹកស្អាត និងអនាម័យ។
អ្នកចូលរួម៖ សរុប ២៣ នាក់ (ស្រី ៦ នាក់)។
🎯 សរុបអ្នកចូលរួមក្នុងសប្តាហ៍នេះមានចំនួន ១៥២ នាក់ ដែលជាជំហានដ៏សំខាន់ក្នុងការរួមចំណែកលើកកម្ពស់សុខភាពសិក្សានិងការអប់រំនៅតាមសាលារៀន!
Weekly Summary:
📢 RainWater Cambodia, in collaboration with the local district authorities and the Chhaeb District Office of Education, Youth, and Sports, successfully conducted a series of impactful activities this week under the project: "Improvement of health conditions and educational opportunities at schools in northern Cambodia through education on puberty and sexuality."
Here are the key highlights from our week:
🗓️ July 15–16, 2026: Training of Trainer on "Reproductive and Sexual Health"
Location: Kampong Sralao Secondary School and the Meeting Hall of Chhaeb District Office of Education.
Objective: To enhance knowledge and responsibility regarding sexual and reproductive health rights (SRHR), prevent infectious diseases, reduce risks, and empower participants to make safe, informed life decisions.
Participants: Total of 82 participants (19 females).
🗓️ Friday, July 17, 2026: Two Main Events at Sangkae Lower Secondary School (Sangkae 1 Commune):
Commune Dialogue Meeting on "Menstrual Hygiene Management, Puberty, and Comprehensive Sexuality Education"
🎯 Goals & Objectives: To enhance awareness and responsibility among students and trainees regarding Sexual and Reproductive Health and Rights (SRHR), enabling safe decision-making and reducing health risks:
1. Understanding SRHR: Promoting self-protection and respect for others
2. STIs/RTIs Awareness: Identifying causes, symptoms, prevention, and treatment
3. HIV/AIDS Prevention: Raising awareness on prevention and eliminating stigma/discrimination
4. Risk Reduction: Understanding the risks of unintended pregnancies and the dangers of unsafe abortions.
Participants: Total of 47 participants (19 males and 28 females).
Additionally, the project distributed 540 Menstrual Hygiene (MH) Kits to 31 target schools across Chhaeb district.
Hygiene Fairs on "Clean Water, Sanitation, Menstrual Hygiene, and Puberty"
Objective: To raise awareness, address misconceptions surrounding puberty and gender/sexuality education, and facilitate open discussions regarding safe water and sanitation management.
Participants: Total of 23 participants (6 females).
🎯 With a total of 152 participants engaged this week, we are moving closer to creating a safer, healthier, and more supportive educational environment for students in Northern Cambodia!
https://www.facebook.com/Kleine.Hilfsaktion/
https://www.facebook.com/RTLWirHelfenKindern
https://www.instagram.com/kleinehilfsaktion.de/