Christian Association in Peace

Christian Association in Peace ផ្សព្វផ្សាយដំណឹងល្អ បង្កើតសិស្ស ហ្វឹកហ្វឺនអ្នកដឹកនាំ ដាំក្រុមជំនុំ និងកិច្ចការមនុស្សធម៌
(1)

 #ហាយលែនសិ៍កម្ពុជា ឯកឧត្តម ខាន់ ខុន បានអញ្ជើញចូលរួម ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស (Doctor of Humanities – Honoris Causa) ...
14/08/2026

#ហាយលែនសិ៍កម្ពុជា
ឯកឧត្តម ខាន់ ខុន បានអញ្ជើញចូលរួម ទទួលសញ្ញាបត្រ បណ្ឌិតកិត្តិយស (Doctor of Humanities – Honoris Causa) ពី Global Life University សហរដ្ឋអាមេរិក/ហ្វីលីពីន ។

សញ្ញាបត្របណ្ឌិតកិត្តិយសនេះ ដើម្បីជាគំរូក្នុងការបង្ហាញទីបន្ទាល់ ការទទួលស្គាល់ចំពោះស្នាដៃ ការបម្រើ ការរួមចំណែកដ៏មានតម្លៃរបស់ ឯកឧត្តម ចំពោះវិស័យ គ្រីស្ទបរិស័ទ ក្នុងសង្គម ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត ការងារសាសនា និងការចូលរួមចំណែកជួយសហគមន៍។

ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦

[ ខេត្តកំពង់ស្ពឺ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ...
08/08/2026

[ ខេត្តកំពង់ស្ពឺ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]

ថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធី បណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលមានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមសរុបចំនួន ៤២នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ស្ថិតនៅ ភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងភាពជាអ្នកដឹកនាំ ព្រមទាំងលើកកម្ពស់ស្មារតីបម្រើ និងការរួមចំណែករបស់អ្នកដឹកនាំគ្រីស្ទបរិស័ទក្នុងការអភិវឌ្ឍសហគមន៍។

តាមរយៈការបណ្តុះបណ្តាលនេះ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ និងពង្រឹងចំណេះដឹងពាក់ព័ន្ធនឹងការដឹកនាំ ការបម្រើ ការរួបរួមសាមគ្គី និងការអនុវត្តតម្លៃសីលធម៌ក្នុងជីវិតប្រចាំថ្ងៃ ដើម្បីអាចចូលរួមចំណែកកាន់តែប្រសើរឡើងក្នុងការបម្រើសហគមន៍ និងសង្គម។

ជាមួយគ្នានេះ កម្មវិធីបានផ្តោតលើការលើកកម្ពស់ សុខដុមរមនារវាងសាសនា ការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងការរស់នៅប្រកបដោយសន្តិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

ការដឹកនាំល្អ នាំមកនូវការបម្រើល្អ បម្រើដោយសេចក្តីស្រឡាញ់ នាំមកនូវសន្តិភាព និងការរីកចម្រើនសម្រាប់សហគមន៍។

#សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព
#ខាន់ខុន
#ក្រសួងធម្មការនិងសាសនា
#ពង្រឹងភាពជាអ្នកដឹកនាំ
#បម្រើសហគមន៍
#សុខដុមរមនារវាងសាសនា
#សន្តិភាពនិងសាមគ្គីភាព

[ ខេត្តព្រៃវែង | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស...
07/08/2026

[ ខេត្តព្រៃវែង | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]

ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធី បណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលមានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមសរុបចំនួន ៣៤នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព នៅ ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ក្នុងគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ព្រមទាំងលើកកម្ពស់ការអនុវត្តតម្លៃសីលធម៌ សាមគ្គីភាព និងការរួមចំណែកអភិវឌ្ឍសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខដុមរមនារវាងសាសនា និងការរស់នៅដោយសន្តិភាព។

[ ខេត្តត្បូងឃ្មុំ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក...
05/08/2026

[ ខេត្តត្បូងឃ្មុំ | ពង្រឹងសមត្ថភាពអ្នកដឹកនាំគ្រីស្ទបរិស័ទ ដើម្បីបម្រើសហគមន៍ ]

នៅថ្ងៃពុធ ៧រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្នុងពិធី បណ្តុះបណ្តាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ដែលមានអ្នកដឹកនាំគ្រីស្ទបរិស័ទចូលរួមសរុបចំនួន ៣២នាក់។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព នៅ ភូមិពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងពង្រឹងសមត្ថភាព ភាពជាអ្នកដឹកនាំ និងការបម្រើសហគមន៍ ព្រមទាំងលើកកម្ពស់ការអនុវត្តតម្លៃសីលធម៌ សាមគ្គីភាព និងការរួមចំណែកអភិវឌ្ឍសង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខដុមរមនារវាងសាសនា និងការរស់នៅដោយសន្តិភាព។

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងស...
04/08/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញបិទ វគ្គបណ្ដុះបណ្ដាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ចំនួន36នាក់ រៀបចំដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ធ្វើនៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងស...
03/08/2026

ឯកឧត្តម ខាន់ ខុន អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលអ្នកដឹកនាំគ្រីស្ទបរិស័ទ ចំនួន34នាក់ រៀបចំដោយ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព ធ្វើនៅភូមិស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦

ឯកឧត្តម ខាន់ ខុន បានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់គ្រូគង្វាល និងអ្នកដឹកនាំ នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំ...
02/08/2026

ឯកឧត្តម ខាន់ ខុន បានបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់គ្រូគង្វាល និងអ្នកដឹកនាំ នៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

ថ្ងៃសៅរ៍ ៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦

លោកជំទាវ ខឹម បុប្ផា តំណាងសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បានអញ្ជើញចូលរួមកិច្ចប្រជុំស្វែងយល់ អំពី កម្មវិធីសិក្សាគោល សម្រា...
30/07/2026

លោកជំទាវ ខឹម បុប្ផា តំណាងសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បានអញ្ជើញចូលរួមកិច្ចប្រជុំស្វែងយល់ អំពី កម្មវិធីសិក្សាគោល សម្រាប់ការអប់រំ អំពី គម្ពីរ និងបព្វជិត នៃសាសនាគ្រីស្ទ ។

#នៅទីស្ដីការក្រសួងធម្មការនិងសាសនា

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦July 30, 2026

27/07/2026

#លោកយាយ កាន់ លៀប អាយុ ៨០ឆ្នាំ ជាស្ត្រីមេម៉ាយ ដែលស្វាមីបានទទួលមរណភាពអស់រយៈពេល ២៣ឆ្នាំ មកហើយ។ អស់រយៈពេលជាច្រើនឆ្នាំ លោកយាយបានរស់នៅក្នុងស្ថានភាពលំបាក ដោយគ្មានលំនៅឋានសមរម្យ និងរស់នៅជាមួយចៅៗក្រោមជម្រកបណ្ដោះអាសន្ន។

ដោយមើលឃើញពីការខ្វះខាត និងតម្រូវការចាំបាច់ សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព រួមជាមួយដៃគូ Relevant Expeditions បានសាងសង់ និងប្រគល់ ផ្ទះថ្មី ១ខ្នង ជូនលោកយាយ ដើម្បីឱ្យមានទីជម្រកប្រកបដោយសុវត្ថិភាព និងសមរម្យសម្រាប់ការរស់នៅ។

ផ្ទះថ្មីនេះ មិនត្រឹមតែជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននាំមកនូវ ស្នាមញញឹម ក្ដីសង្ឃឹម និងភាពកក់ក្ដៅ ដល់លោកយាយ និងក្រុមគ្រួសារ។ នេះគឺជាសក្ខីភាពមួយនៃការចែករំលែកសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះគ្រួសារងាយរងគ្រោះ ។

 #ស្នាមញញឹម និងក្ដីសង្ឃឹមថ្មីសម្រាប់គ្រួសារថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦July 24, 2026លោកជំទាវ ខឹម បុប្ផា តំណាង ឯកឧត្តម ខាន...
24/07/2026

#ស្នាមញញឹម និងក្ដីសង្ឃឹមថ្មីសម្រាប់គ្រួសារ
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦July 24, 2026

លោកជំទាវ ខឹម បុប្ផា តំណាង ឯកឧត្តម ខាន់ ខុន ប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព រួមជាមួយក្រុមការងារ Relevant Expeditions បានចុះប្រគល់ ផ្ទះចំនួន ១ ខ្នង ជូនស្ត្រីមេម៉ាយ ដែលខ្វះលទ្ធភាពក្នុងការសង់ផ្ទះរស់នៅឱ្យបានសមរម្យ ដើម្បីជួយលើកកម្ពស់គុណភាពជីវិត និងផ្ដល់ក្ដីសង្ឃឹមថ្មីដល់ក្រុមគ្រួសារ នៅភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

🏠 ផ្ទះទាំង២ខ្នង មានទំហំ ៤ម៉ែត្រ × ៥ម៉ែត្រ និងសំយាបមុខផ្ទះ ៣ម៉ែត្រ ព្រមទាំងបានផ្តល់ជូនសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ រួមមាន៖ ពូក ខ្នើយកើយ ខ្នើយឱប ភួយ ទូដាក់សម្លៀកបំពាក់ ស្មាអាវ គ្រែ និងមុងគេង។

សកម្មភាពមនុស្សធម៌នេះ បានបង្ហាញពីការចែករំលែកសេចក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងការរួមចំណែកជួយដល់គ្រួសារងាយរងគ្រោះ ឱ្យមានទីជម្រកសមរម្យ សុវត្ថិភាព ។

#សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព #ស្នាមញញឹមនិងក្ដីសង្ឃឹម #សកម្មភាពមនុស្សធម៌

Address

National Road 6
Phnom Penh
12000

Telephone

+85586237424

Website

Alerts

Be the first to know and let us send you an email when Christian Association in Peace posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Christian Association in Peace:

Shortcuts

Share