Prum BunThorn Official

Prum BunThorn Official ការចែករំលែកចំណេះដឹងគឺជាវិភាគទានសម្រាប់សង្គម!

ព័ត៍មានបឋមកម្មកររោងចក្រកាបូបភីវីផ្ទុះតវ៉ាបិទផ្លូវជាតិ២ ភូមិឃ្លាំងសម្បត្តិ ឃុំ ពត់សរ ស្រុកបាទី ខេត្តតាកែវ ។
17/10/2025

ព័ត៍មានបឋមកម្មកររោងចក្រកាបូបភីវីផ្ទុះតវ៉ាបិទផ្លូវជាតិ២ ភូមិឃ្លាំងសម្បត្តិ ឃុំ ពត់សរ ស្រុកបាទី ខេត្តតាកែវ ។

14/10/2025

លិខិតសុំទោសរបស់លោក​ ឈឿម​ សេរីរ៉ាវ័ន្ត​ ជាម្ចាស់​Page វីរបុរស​-​Series ដែលបានបង្ហោះវីឌីអូរឿងខ្លីចំណងជេីងថា​៖​ ឃ្លានទ្រព្យប្អូន​ ភាគបញ្ចប់​ ដែលបានប្រេីពាក្យពេចន៍មិនសមរម្យមកលេីមេធាវី

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

14/10/2025
14/10/2025

នាយករដ្ឋមន្ត្រី​ប្រទេស​បារាំង លាលែង​ពី​តំណែង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​បង្កើត​គណៈរដ្ឋមន្ត្រី​ថ្មី

⏰ ផ្សាយថ្ងៃទី០៧ ខែ១០ ឆ្នាំ២០២៥

👁‍👁‍ អានព័ត៌មានលម្អិត៖ https://www.cambodiadaily.com/2025/10/07/16/12/85129/

🙏 សូមជួយឧបត្ថម្ភ ឌឹ ខេមបូឌា ដេលី តាមរយៈ GoFundMe ៖ https://gofund.me/302d534f

🔽

នៅ​អឺរ៉ុប និង​ប្រទេស​ជប៉ុន រយៈពេល​ចុងក្រោយ​នេះ គឺ​ងាយ​បំផុត​នៃ​ការ​លាលែង​ពី​តំណែង ឬ​ដកហូត​អំណាច​ឋានៈ​ជា​នាយករដ្ឋមន្ត្រី ព្រោះ​អ្នក​នយោបាយ​ទាំងនោះ​មិន​បាន​ចាត់ទុក​តំណែង​នាយករដ្ឋមន្ត្រី ឬ​ប្រធានាធិបតី​ជា​អំណោយ​របស់​អាទិទេព​នោះ​ទេ។

នៅ​ប្រទេស​ជប៉ុន អ្នក​នយោបាយ​ប្រទេស​នេះ​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី កើតមាន​ជា​ញឹកញាប់ ដោយ​កាន់​អំណាច​បាន​មួយ​ឆ្នាំ ឬ ២​ឆ្នាំ ក៏​ប្រកាស​ចុះចេញ​ក៏​មាន។ តែ​ជាមួយ​គ្នា​នេះ នៅ​ប្រទេស​បារាំង ក៏​មាន​ការ​ចុះចេញ​តំណែង ឬ​ត្រូវ​ដកហូត​អំណាច​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​ក៏​មាន​ញឹកញាប់​ផង​ដែរ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

នៅ​ថ្ងៃ​ចន្ទ ទី​៦ តុលា នេះ ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ថា នាយករដ្ឋមន្ត្រី​បារាំង លោក Sébastien Lecornu បាន​ដាក់​លិខិត​លាលែង​ពី​តំណែង​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​បារាំង ទៅ​ជូន​ប្រធានាធិបតី Emmanuel Macron ជា​ផ្លូវការ​ហើយ។ ការ​លាលែង​នេះ បាន​ធ្វើ​ឲ្យ​លោក Lecornu ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់​តំណែង​ក្នុង​រយៈកាល​ខ្លី​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បារាំង ដែល​បាន​កាន់​តំណែង​នេះ​បាន​ត្រឹមតែ ២៧​ថ្ងៃ​ប៉ុណ្ណោះ។

ការិយាល័យ​ប្រធានាធិបតី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថា លោក Sébastien Lecornu បាន​ដាក់​សំណើ​លាលែង​ពី​តំណែង​រដ្ឋាភិបាល​របស់​លោក​ទៅ​កាន់​ប្រធានាធិបតី Emmanuel Macron ដែល​លោក Macron ក៏​បាន​ទទួលយក​សំណើ​លាលែង​របស់​លោក Lecornu ផង​ដែរ។

ការ​លាលែង​នេះ កើតឡើង​ត្រឹម​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​រដ្ឋាភិបាល​ថ្មី​របស់​លោក Lecornu ត្រូវ​បាន​បង្កើត​ឡើង បណ្តាល​ឲ្យ​បារាំង ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថានភាព​មិន​ច្បាស់លាស់​ម្តង​ទៀត។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៦ តុលា ការិយាល័យ​របស់​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​ប្រកាស​ថា នាយករដ្ឋមន្ត្រី Sébastien Lecornu បាន​ដាក់​សំណើ​លាលែង​ពី​តំណែង​រយៈពេល​ត្រឹមតែ ២៧​ថ្ងៃ​បន្ទាប់ពី​ចូល​កាន់​តំណែង។

កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ទី​៥ តុលា លោក Lecornu ទើប​តែ​បង្ហាញ​គណៈរដ្ឋមន្ត្រី​ថ្មី ដែល​ស្ទើរតែ​ដូច​រដ្ឋាភិបាល​មុន​ដែល​បាន​ដួល​រលំ​ក្រោម​ការ​ដឹកនាំ​របស់​លោក François Bayrou។

ទើប​តែ​យប់​ថ្ងៃ​អាទិត្យ ទី​៥ តុលា ប៉ុណ្ណោះ ដែល​លោក Lecornu បាន​ប្រកាស​សមាសភាព​រដ្ឋាភិបាល​របស់​លោក ដែល​មាន​រដ្ឋមន្ត្រី​ចំនួន ១៨​រូប តែ​បែរជា​លោក​សម្រេច​ចិត្ត​ចាកចេញ​ពី​តំណែង​ដ៏​ភ្ញាក់ផ្អើល។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ទៅ​កាន់​ប្រជាជន​បារាំង នៅ​ខាងមុខ​វិមាន​ម៉ាទីញ៉ុង លោក Lecornu បាន​លើកឡើង​ថា លោក​មិន​អាច​ដឹកនាំ​រដ្ឋាភិបាល​បាន​ទេ​នៅ​ក្នុង​កាលៈទេសៈ​ដែល​ក្រុម​បក្ស​នយោបាយ​គិតតែ​ពី​ប្រជែង​គ្នា និង​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន ជាជាង​ប្រយោជន៍​ជាតិ​បារាំង។

ក្នុង​ស្ថានភាព​នេះ ការ​រិះគន់​បាន​លេច​ចេញ​ភ្លាមៗ​ពី​អ្នក​នយោបាយ​នៃ​គណបក្ស​មួយ​ចំនួន​ក្នុង​ក្រុម​ចម្រុះ​រដ្ឋាភិបាល ដែល​បង្ហាញ​ការ​សង្ស័យ​ចំពោះ​ការ​ខ្វះ​ភាព​ដឹកនាំ​ក្នុង​អន្តរ​រដ្ឋាភិបាល​របស់​លោក Lecornu។

ក្នុង​សេចក្តី​ថ្លែងការណ៍​លាលែង​របស់​លោក Lecornu បាន​បញ្ជាក់​ដូចនេះ​ថា៖ «លក្ខខណ្ឌ​មិន​ត្រូវ​បាន​បំពេញ​ស្រប​តាម​មុខងារ​របស់​ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មិន​អាច​កាន់​តំណែង​នេះ​បាន​ឡើយ។»

លោក Lecornu បាន​ថ្កោលទោស​ចំពោះ​ការ​ទាមទារ​ដ៏​ច្រើន​របស់​គណបក្ស​អភិរក្ស Les Républicains ដែល​ជា​មូលហេតុ​នាំ​ឲ្យ​លោក​ត្រូវ​លាលែង​ពី​តំណែង។ លោក Lecornu បាន​បន្ថែម​ថា រដ្ឋាភិបាល​មួយ​អាច​ដំណើរការ​បាន​ប្រសើរ​ច្រើន ប្រសិនបើ​មនុស្ស​ក្នុង​រដ្ឋាភិបាល​មិន​អាត្មានិយម មិន​ប្រកួតប្រជែង​ដើម្បី​អំណាច ហើយ​ដឹង​ពី​របៀប​បង្ហាញ​ការ​គោរព​គ្នា​ទៅវិញ​ទៅមក គឺ​មិន​ជា​បញ្ហា​អ្វី​ឡើយ។

លោក Lecornu ទទូច​ថា មនុស្ស​ដែល​កាន់​អំណាច ឬ​ក្នុង​រដ្ឋាភិបាល ត្រូវ​គិត​អាទិភាព​ប្រទេស​ជាតិ​ជាង​ផលប្រយោជន៍​របស់​ខ្លួន ទើប​អាច​នៅ​ជាមួយ​គ្នា​បាន។

បច្ចុប្បន្ន​នេះ មិន​ទាន់​ច្បាស់​ថា​អាណត្តិ​របស់​ប្រធានាធិបតី Macron នឹង​ដំណើរការ​យ៉ាង​ដូចម្តេច​បន្ទាប់ពី​ការ​លាលែង​របស់​លោក Lecornu នេះ​ទេ។ តែ​ជាមួយ​គ្នា​នេះ លោក Macron បាន​រារាំង​នឹង​ការ​អំពាវនាវ​ឱ្យ​រៀបចំ​បោះឆ្នោត​សភា​ថ្មី។

មេដឹកនាំ​បក្ស​ស្តាំ​និយម Marine Le Pen បាន​អំពាវនាវ​ឱ្យ​រំលាយ​សភា​បារាំង។ អ្នកស្រី Le Pen និយាយ​ថា៖ «ការ​រំលាយ​សភា​ជាតិ​បារាំង គឺជា​ការ​ចាំបាច់​នៅ​ពេលនេះ ហើយ​បើ​ធ្វើ​បាន គឺជា​ភាព​ឆ្លាតវៃ​របស់​ប្រធានាធិបតី Macron។»

ខណៈ​នេះ​ដែរ មេដឹកនាំ​ឆ្វេង​និយម Jean-Luc Mélenchon នៃ​គណបក្ស La France Insoumise ក៏​បាន​អំពាវនាវ​ឱ្យ​ចាប់ផ្តើម​ចលនា​មួយ​ដើម្បី​ដក​លោក Macron ចេញពី​តំណែង​ប្រធានាធិបតី។

អ្នក​នយោបាយ​ប្រឆាំង​ម្នាក់ គឺ Mathilde Panot បាន​ប្រកាស​លើ​បណ្ដាញ X ថា៖ «ការ​រាប់​ថយ​ក្រោយ​បាន​ចាប់ផ្តើម​ហើយ​សម្រាប់​លោក Macron ត្រូវតែ​ចាកចេញ​តំណែង​ប្រធានាធិបតី។»

ប្រធានាធិបតី​បារាំង មាន​អំណាច​រំលាយ​សភា ឬ​ក៏​បង្គាប់​ឱ្យ​មាន​គណៈរដ្ឋមន្ត្រី​ថ្មី និង​ការ​ចាត់តាំង​នាយករដ្ឋមន្ត្រី​ថ្មី។ សម្រាប់​អាណត្តិ​របស់​លោក Macron នឹង​ត្រូវ​ផុតកំណត់​នៅ​ខែ​ឧសភា ឆ្នាំ​២០២៧។

សម្រាប់​លោក Sebastien Lecornu មាន​វ័យ ៣៩​ឆ្នាំ គឺជា​នាយករដ្ឋមន្ត្រី​ទី​៣ ដែល​បាន​លាលែង​ពី​តំណែង​ក្នុង​រយៈពេល​មិន​ដល់​មួយ​ឆ្នាំ​ចុងក្រោយ​នេះ។ លោក Lecornu ដំបូង​ឡើយ មាន​បំណង​ចង់​ស្វែងរក​ការ​គាំទ្រ​ពី​គណបក្ស​នានា​នៅ​ក្នុង​សភា ដែល​មាន​ការ​បែកបាក់​យ៉ាង​ជ្រៅ។ នាយករដ្ឋមន្ត្រី​បារាំង ២​រូប​មុន​លោក គឺ​លោក Francois Bayrou និង Michel Barnier កន្លង​មក សុទ្ធតែ​របូត​តំណែង​ដោយសារ​ត្រូវ​បាន​សភា​បោះឆ្នោត​ដក​សេចក្តី​ទុកចិត្ត៕

📢 អានព័ត៌មានលម្អិតលើគេហទំព័រ https://www.cambodiadaily.com/

Waiting for coffee ☕
13/10/2025

Waiting for coffee ☕

បេសសកម្មជាមួយលោកបណ្ឌិត San Chey នាយកប្រតិបត្តិអង្គការ ANSA
07/10/2025

បេសសកម្មជាមួយលោកបណ្ឌិត San Chey នាយកប្រតិបត្តិអង្គការ ANSA

27/09/2025
ចូលរួមអមនិងតំណាងសិទ្ធិ នៅនាយកដ្ឋានការងារ ដើម្បីចូលរួមដោះស្រាយវិវាទការងារ   នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ។
09/09/2025

ចូលរួមអមនិងតំណាងសិទ្ធិ នៅនាយកដ្ឋានការងារ ដើម្បីចូលរួមដោះស្រាយវិវាទការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ។

គ្មាននរណាម្នាក់ថាខ្លួនមិនចេះច្បាប់នោះទេ ហើយក៍គ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានដែរ ។
09/09/2025

គ្មាននរណាម្នាក់ថាខ្លួនមិនចេះច្បាប់នោះទេ ហើយក៍គ្មាននរណាម្នាក់អាចអង្គុយលើច្បាប់បានដែរ ។

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Prum BunThorn Official posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Prum BunThorn Official:

Share