AIP Foundation អង្គការមូលនិធិបង្ការរបួស អាស៊ី

  • Home
  • Cambodia
  • Phnom Penh
  • AIP Foundation អង្គការមូលនិធិបង្ការរបួស អាស៊ី

AIP Foundation អង្គការមូលនិធិបង្ការរបួស អាស៊ី Head Safe. Helmet On. These programs include school-based Helmets for Kids, Safe Routes to School, Click on Safety, and mass media public awareness education.
(1)

AIP Foundation creates public-private partnerships, develops mass media education and school curricula, and implements school-based helmet use and traffic safety education programs. Our efforts to improve road and road user safety also include advocacy, the provision of technical assistance and expertise, and the provision of high quality, culturally appropriate and affordable helmets to the market. In 2009, AIP Foundation, in collaboration with the FIA Foundation and the World Bank Global Road Safety Facility, launched the Global Helmet Vaccine Initiative, an international movement with the objective of “putting a helmet on every head in the ‘Decade of Action for Road Safety.’” The Initiative brings AIP Foundation programs to developing countries in Africa, Asia and Latin America, and will work to reduce the projected number of road traffic crash deaths and injury by 50 percent by 2020.

ភាគីពាក់ព័ន្ធថ្នាក់ខេត្តពង្រឹងការគាំទ្រចំពោះគោលនយោបាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រកម្មវិធី POSS បានរៀបចំកិច្ចប្...
25/09/2026

ភាគីពាក់ព័ន្ធថ្នាក់ខេត្តពង្រឹងការគាំទ្រចំពោះគោលនយោបាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ
កម្មវិធី POSS បានរៀបចំកិច្ចប្រជុំជាមួយ អនុកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកថ្នាក់ខេត្ត ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាង គោលនយោបាយកម្រិតរោងចក្រ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិភាក្សាអំពីស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសហានិភ័យដែលកម្មករ-កម្មការិនីជួបប្រទះក្នុងការធ្វើដំណើរប្រចាំថ្ងៃទៅ និងមកពីកន្លែងធ្វើការ។
កិច្ចប្រជុំនេះមានការចូលរួមពី អភិបាលរងខេត្ត និងមន្ទីរ/អង្គភាពពាក់ព័ន្ធថ្នាក់ខេត្ត និងថ្នាក់ស្រុក ដែលស្ថិតនៅក្នុងតំបន់មានរោងចក្រគោលដៅ។ អ្នកចូលរួមបានផ្តល់ធាតុចូលដ៏មានតម្លៃពាក់ព័ន្ធនឹង វិសាលភាពនៃគោលនយោបាយ វិធីសាស្ត្រអនុវត្ត និងយន្តការតាមដាន និងវាយតម្លៃ។ អ្នកចូលរួមបានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ និងស្វាគមន៍សំណើឱ្យ រោងចក្រទាំងអស់នៅក្នុងខេត្តចូលរួមក្នុងការអនុវត្តសាកល្បង។
Website: aip-AIP Foundationdation.org
Telegram group: https://t.me/aipfoundationcambodia
page: AIP Foundation (អង្គការមូលនិធិបង្ការរបួសអាស៊ី)

កម្មវិធី POSS ពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រពេញមួយខែ សីហា ឆ្នាំ២០២៦ កម្មវិធី POSS បានរៀបចំ វគ្គបណ្...
23/09/2026

កម្មវិធី POSS ពង្រឹងសមត្ថភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកកម្រិតរោងចក្រ
ពេញមួយខែ សីហា ឆ្នាំ២០២៦ កម្មវិធី POSS បានរៀបចំ វគ្គបណ្តុះបណ្តាលបំប៉ន នៅតាមរោងចក្រគោលដៅ សម្រាប់ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក (RSWG) អ្នកគ្រប់គ្រង និងជនបង្គោល ( Speak Up Champions)។ វគ្គបណ្តុះបណ្តាលបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោកបច្ចុប្បន្ន កំណត់ចន្លោះ នៃចំណេះដឹង និងពង្រឹងសមត្ថភាពអ្នកចូលរួមក្នុងការផ្សព្វផ្សាយសារសំខាន់ៗស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលក៏បានផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពនៃ ការអប់រំផ្សព្វផ្សាយ និងការអនុវត្តវិធានការសុវត្ថិភាពពាក់ព័ន្ធនឹងការពាក់មួកសុវត្ថិភាព និងឥរិយាបថហានិភ័យដែលប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍។ សម្រាប់ ជនបង្គោល Speak Up Champions វគ្គបណ្តុះបណ្តាលបានពង្រឹងបន្ថែមនូវ សមត្ថភាពផ្នែកតស៊ូមតិ និងការទំនាក់ទំនង ដើម្បីឱ្យពួកគេអាចចូលរួមទំនាក់ទំនងកាន់តែមានប្រសិទ្ធភាពជាមួយភាគីពាក់ព័ន្ធ ថ្នាក់ដឹកនាំរោងចក្រ និងអ្នកបើកបរ ព្រមទាំងលើកកម្ពស់ឥរិយាបថអ្នកបើកបរដឹកកម្មករនិយោជិតប្រកប ដោយសុវត្ថិភាព និងជំរុញឱ្យមានរការផ្លាស់ប្តូរពី រថយន្តដឹកជញ្ជូនកម្មករដែលមិនមានសុវត្ថិភាព ទៅកាន់យានយន្តដឹកជញ្ជូនដែលមានសុវត្ថិភាពប្រសើរឡើង។

Website: aip-AIP Foundationdation.org
Telegram group: https://t.me/aipfoundationcambodia
page: AIP Foundation (អង្គការមូលនិធិបង្ការរបួសអាស៊ី)

ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីមូលនិធិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិ (UNRSF) អង្គការមូលនិ...
22/09/2026

ថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីមូលនិធិសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អង្គការសហប្រជាជាតិ (UNRSF) អង្គការមូលនិធិបង្ការរបួសអាស៊ី(AIP Foundation សហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) និងភាគីពាក់ព័ន្ធទាំងអស់នៃសុវត្ថិភាពចរាចរណ៍ដែលគាំពារកម្មករនិយោជិត បានប្រារព្ធសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "គោលនយោបាយកម្រិតរោងចក្រ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក"។

Consultative Workshop with stakeholders On Road Safety Policy Factory Level
“Policy Reform for Safe Journeys for Cambodian Factory Workers”

Website: aip-AIP Foundationdation.org
Telegram group: https://t.me/aipfoundationcambodia
page: AIP Foundation (អង្គការមូលនិធិបង្ការរបួសអាស៊ី)

កាលពីសប្តាហ៍កន្លងទៅក្នុងខែកក្កដា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរ​បួសអាស៊ីបានសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក...
17/08/2026

កាលពីសប្តាហ៍កន្លងទៅក្នុងខែកក្កដា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរ​បួសអាស៊ីបានសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួង​សាធារណការនិងដឹកជញ្ជូនក្នុងការប្រារព្ធសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលស្តីពី “បច្ចេកទេសបើកបរទោចក្រយានយន្ត (ម៉ូតូ) ដោយសុវត្ថិភាព” ទាំងទ្រឹស្តី និងការអនុវត្តដៃចង្កូត ដល់គ្រូ​បង្គោលដែលជា​តំណាង​រោង​ចក្រ​គោលដៅ ក្នុង​គោ​លបំណង​បង្កើន​នូវចំណេះដឹង និងជំនាញក្នុងការរៀបចំផ្ទេរ​ចំណេះដឹង និង​បណ្តុះបណ្តាល​បន្តដល់​កម្មករ​​និយោ​​​ជិតសំដៅធ្វើឱ្យ​ការធ្វើដំណើរទៅមកប្រចាំថ្ងៃ​របស់កម្មករ​និយោ​ជិ​​ត​​ដែល​​ធ្វើដំណើរ​តាម​ម៉ូតូ​កាន់​តែ​មាន​សុវត្ថិភាព។

សិក្ខាសាលាបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបើកបរយានយន្តធុនធ្ងន់ និងទទួលបានការគាំទ្រថវិកាពីអង្គការ FIA Foundation។
សូមចុចតំណរភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត
Website: aip-foundation.org
Telegram group: https://t.me/aipfoundationcambodia
page: AIP Foundation (អង្គការមូលនិធិបង្ការរបួសអាស៊ី)

នៅសប្តាហ៍ទី២ នៃខែ កក្កដា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation)  បានបន្តសហការជាមួយមន្ទីរសាធារណការ និងដ...
22/07/2026

នៅសប្តាហ៍ទី២ នៃខែ កក្កដា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានបន្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវ ស្នងការដ្ឋាននគរបាលខេត្តតាកែវ រដ្ឋបាលស្រុកត្រាំកក់ អធិការដ្ឋានស្រុកត្រាំកក់ រោងចក្រ Pontus និង រោងចក្រ SP3 បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរដឹកកម្មករនិយោជិត និង អ្នកបើកបររថយន្តធុនធ្ងន់-ធំ។ សកម្មភាពនេះផ្តោតលើការបើកបរប្រកបដោយសុវត្ថិភាព ប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ខ្ពស់ យោគយល់ អធ្យាស្រ័យ និងការប្រតិបត្តិតាមវិធានសុវត្ថិភាពចរាចរណ៍ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងរួមចំណែក បង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

#រួមគ្នាគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដើម្បីការពារជីវិតនិងសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

សូមចុចតំណភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម៖
Website: aip-foundation.org
Telegram Group: https://t.me/aipfoundationcambodia
page: AIP Foundation (អង្គការមូលនិធិបង្ការរបួសអាស៊ី)

នៅដើមខែ កក្កដា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation)  បានបន្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេ...
21/07/2026

នៅដើមខែ កក្កដា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានបន្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ អាជ្ញាធរក្រុងច្បារមន និងរោងចក្រ Parkhandbag បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរដឹកកម្មករនិយោជិត និង អ្នកបើកបររថយន្តធុនធ្ងន់-ធំ។ សកម្មភាពនេះផ្តោតលើការផ្សព្វផ្សាយដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត អ្នកបើកបររថយន្តធុនធ្ងន់-ធំ និងអ្នកប្រើប្រាស់ផ្លូវផ្សេងៗទៀត ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិតាមវិធានសុវត្ថិភាពចរាចរណ៍ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងរួមចំណែក បង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
#រួមគ្នាគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិត និងសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

សូមចុចតំណភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម៖
Website: aip-foundation.org
Telegram Group: https://t.me/aipfoundationcambodia
page: AIP Foundation (អង្គការមូលនិធិបង្ការរបួសអាស៊ី)

នៅសប្តាហ៍នេះ ក្នុងខែ មិថុនា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation)  បានបន្តសហការជាមួយមន្ទីរសាធារណការ ន...
19/06/2026

នៅសប្តាហ៍នេះ ក្នុងខែ មិថុនា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) បានបន្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង អាជ្ញាធរក្រុងបាវ៉ិត មន្ត្រី បសស និងរោងចក្រ Beautiful Window និង Elite បានចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរដឹកកម្មករនិយោជិត និង អ្នកបើកបររថយន្តធុនធ្ងន់-ធំ។ សកម្មភាពនេះផ្តោតលើការផ្សព្វផ្សាយដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត អ្នកបើកបររថយន្តធុនធ្ងន់-ធំ និងអ្នកប្រើប្រាស់ផ្លូវផ្សេងៗទៀត ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិតាមវិធានសុវត្ថិភាពចរាចរណ៍ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងរួមចំណែក បង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

#រួមគ្នាគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិត និងសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

សូមចុចតំណភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម៖
Website: aip-foundation.org
Telegram Group: https://t.me/aipfoundationcambodia
page: AIP Foundation (អង្គការមូលនិធិបង្ការរបួសអាស៊ី)

📢 បន្តសកម្មភាពអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរដឹកកម្មករនិយោជិត និង អ្នកបើកបររថយន្តធុនធ្ងន់-ធំនាព្រឹ...
10/06/2026

📢 បន្តសកម្មភាពអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរដឹកកម្មករនិយោជិត និង អ្នកបើកបររថយន្តធុនធ្ងន់-ធំ
នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ដោយមានការអនុញ្ញាតពីរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានបន្តសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុកកំពង់ត្រឡាច និងរោងចក្រ ស៊ុបភើលីង ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៤ និង ៦៥។
សកម្មភាពនេះផ្តោតលើការផ្សព្វផ្សាយដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត អ្នកបើកបររថយន្តធុនធ្ងន់-ធំ និងអ្នកប្រើប្រាស់ផ្លូវផ្សេងៗទៀត ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិតាមវិធានសុវត្ថិភាពចរាចរណ៍។
នារសៀលថ្ងៃដដែល អង្គការបានបន្តសកម្មភាពអប់រំផ្សព្វផ្សាយនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥៥ និង ៦០ ដោយសហការជាមួយរោងចក្រ ត្រីប៉ុស និងអាជ្ញាធរពាក់ព័ន្ធដដែល ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងរួមចំណែក បង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
🚦 រួមគ្នាគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដើម្បីការពារជីវិត និងសុវត្ថិភាពរបស់យើងទាំងអស់គ្នា។

សូមចុចតំណភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម៖
🌐 Website: aip-foundation.org
📱 Telegram Group: https://t.me/aipfoundationcambodia
📘 page: AIP Foundation (អង្គការមូលនិធិបង្ការរបួសអាស៊ី)

📢 សកម្មភាពអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP...
08/06/2026

📢 សកម្មភាពអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក

នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP Foundation) ដោយមានការអនុញ្ញាតពីរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង អាជ្ញាធរស្រុកកំពង់ត្រឡាច និងរោងចក្រ ខៃណេង ចុះអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤០ និង ៤៥។

សកម្មភាពនេះផ្តោតលើការផ្សព្វផ្សាយដល់អ្នកបើកបររថយន្តដឹកកម្មករនិយោជិត អ្នកបើកបររថយន្តធុនធ្ងន់ និងអ្នកប្រើប្រាស់ផ្លូវផ្សេងៗទៀត ដើម្បីលើកកម្ពស់ការយល់ដឹង និងការប្រតិបត្តិតាមវិធានសុវត្ថិភាពចរាចរណ៍។

នារសៀលថ្ងៃដដែល អង្គការបានបន្តសកម្មភាពអប់រំផ្សព្វផ្សាយនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥០ និង ៦០ ដោយសហការជាមួយរោងចក្រ ខៃណេង និងអាជ្ញាធរពាក់ព័ន្ធដដែល ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

🚦 រួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីការពារជីវិត និងសុវត្ថិភាពរបស់យើងទាំងអស់គ្នា។



សូមចុចតំណភ្ជាប់ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗបន្ថែម៖

🌐 Website: aip-foundation.org
📱 Telegram Group: https://t.me/aipfoundationcambodia
📘 page: AIP Foundation (អង្គការមូលនិធិបង្ការរបួសអាស៊ី)

រុមការងារអង្គការមូលនិធិបង្ការរបួសអាស៊ី និងថ្នាក់ដឹកនាំរោងចក្រ Can Sports Shoes បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ ក...
05/06/2026

រុមការងារអង្គការមូលនិធិបង្ការរបួសអាស៊ី និងថ្នាក់ដឹកនាំរោងចក្រ Can Sports Shoes បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ កម្មករនិយោជិត ដែលទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នៅ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ អង្គការមូលនិធិបង្ការរបួសអាស៊ី បានចាត់តំណាង អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួប ៧ថ្ងៃ នៃសពកម្មករនិយោជិតចំនួន ៦នាក់ ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ។
ក្នុងឱកាសដ៏ក្រៀមក្រំនោះ តំណាងអង្គការ និងរោងចក្រ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានពាំនាំនូវការសាកសួរសុខទុក្ខនិងសម្ដែងនូវសមានទុក្ខយ៉ាងជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារសពចំពោះការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់ ព្រមទាំងបាននាំយកនូវលិខិតរំលែកទុក្ខ និងបច្ច័យរបស់អង្គភាព ថ្នាក់ដឹកនាំ និងសប្បុរសជនចូលរួមរំលែកទុក្ខ នេះផងដែរ។
ទន្ទឹមនឹងនេះ អង្គការមូលនិធិបង្ការរបួសអាស៊ី បានរៀបចំចាត់ជាវិធានការណ៍សកម្មភាពភា្លមៗ និងចេរភាពជាមួយអ្នកពាក់ព័ន្ធផងដែរ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកើតមានឡើងដ៏គួររន្ធត់ដូចនេះតទៅទៀត៕

Address

#18BEo, Street 348, Tuol Svay Prey I Commune, Chamka Morn District
Phnom Penh

Alerts

Be the first to know and let us send you an email when AIP Foundation អង្គការមូលនិធិបង្ការរបួស អាស៊ី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to AIP Foundation អង្គការមូលនិធិបង្ការរបួស អាស៊ី:

Shortcuts

Share