រួមគ្នាការពារកុមារ

រួមគ្នាការពារកុមារ ចូលរួមការពារកុមារ .

ChildSafe ជាកម្មវិធីមួយរបស់អង្គារ Friends International ដែលជាចលនាមួយដ៏សកម្មដើម្បីការពារកុមារ និងយុវវ័យ តាមរយៈការចូលរួមពីគ្រប់បុគ្គលនិងស្ថាប័ន្តផ្សេងៗ។ កុមាររាប់លាននាក់ត្រូវបានជំរុញអោយរស់នៅដាច់ដោយឡែកពីសង្គម ហើយពួកគេបានជួបប្រទះនូវការរំលោភបំពានជាច្រើន។ ពួកគេមិនបានទទួលនូវការថែរក្សា រងនៅការប្រើប្រាស់អំពើហឹង្សានិងការកេងប្រវ័ញ្ជ ហើយពួកគេមានឥរិយាបទគ្រោះថ្នាក់ដើម្បីជីវិត។
​​​​​​ នៅឆ្នាំ 2005 យើងបានតស៊ូមតិដើម្បីអោយមានគោលនយោបាយការពារកុមារ និងការគោរពសិទ្ធិកុមារស្របទៅតាមសន្ធិសញ្ញាស្តីពីសិទ្ធិកុមាររបស់អង្គការសហប្រជាជាតិ។​
យើងផ្តល់នូវបទរដ្ឋានខ្ពស់ក្នុងការការពារកុមារ និង​យុវវ័យ តាមរយៈការផ្តល់នៅការ ផ្តល់ព្រិក្សាយោបល់ ទៅដល់បុគ្គល ស្ថាប័ន្តអាជីវកម្ម ស្ថប័ន្តរដ្ឋនិង ឯកជន។
យើងក៏បានបង្កើតនិងវិវឌ្ឍន៏កម្មវិធីជាក់លាក់មួយដើម្បីលើកកំពស់ការយល់ដឹង និងលើកទិកចិត្តអោយមានការផ្លាស់ប្តូឥរិយាបទបែបវិជ្ជមាន ដើម្បីអោពលរដ្ឋទូទៅបានចូលរួមចំណែកការពារកុមារ។
តើអ្នកអាចដូលរួមបានដោយរបៀបណា?
-​ ជាលក្ខណៈបុគ្គល http://thinkchildsafe.org/individuals/​
- ជាលក្ខណៈ ក្រុមហ៊ុនឬ ស្ថាប័ន្តអាជីវកម្ម http://thinkchildsafe.org/in-my-company/
- ជាលក្ខណៈអង្កការ http://thinkchildsafe.org/childsafe-alliance/

09/09/2026

នេះគឺអ្នកស្ម័គ្រចិត្តវ័យក្មេងចំនួនបីរូប ដែលចង់ដាស់តឿនដល់យុវជនដទៃទៀតថា ការធ្វើសកម្មភាពស្ម័គ្រចិត្តគឺជាការល្អណាស់ ប៉ុន្តែអ្នកគួរតែធ្វើសកម្មភាពស្ម័គ្រចិត្តដោយមានទំនួលខុសត្រូវជានិច្ច។

ឧទាហរណ៍ ប្រសិនបើអ្នកមិនទាន់ទទួលបានការបណ្តុះបណ្តាលផ្នែកថែទាំកុមារបែបវិជ្ជាជីវៈទេនោះ គឺអ្នកមិនគួរធ្វើសកម្មភាពស្ម័គ្រចិត្តជាមួយកុមារឡើយ!

មានវិធីជាច្រើនទៀតក្នុងការជួយ, ឧទាហរណ៍ អ្នកអាចជួយការងារផ្នែករដ្ឋបាលនៅតាមអង្គការដែលកំពុងជួយកុមារនិងយុវជន។

សូមធ្វើសកម្មភាពស្ម័គ្រចិត្ត "សម្រាប់" កុមារ មិនមែន "ជាមួយ" កុមារផ្ទាល់ឡើយ!

ជាមួយនឹងអ្នកបើកតុកតុក CSA និងក្រុមការងារកល្យាណមិត្ត យើងបន្តផ្សព្វផ្សាយការយល់ដឹងអំពី ChildSafe ទូទាំងក្រុងសៀមរាប។ ក្នុងពេ...
02/06/2026

ជាមួយនឹងអ្នកបើកតុកតុក CSA និងក្រុមការងារកល្យាណមិត្ត យើងបន្តផ្សព្វផ្សាយការយល់ដឹងអំពី ChildSafe ទូទាំងក្រុងសៀមរាប។ ក្នុងពេលបើកបរតាមដងទន្លេសៀមរាប តាមផ្សារចាស់ ហើយឈប់នៅ Pub Street យើងបានភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវទេសចរ ដើម្បីចែករំលែកសារសំខាន់ៗ និងធនធាន ChildSafe រួមមាន ៧ គន្លឹះសម្រាប់អ្នកធ្វើដំណើរ, ស្លាកសញ្ញា និងស្ទីគ័រ “Children Are Not Tourist Attractions” និងព័ត៌មានលេខទូរស័ព្ទបន្ទាន់។

សកម្មភាពនេះត្រូវបានអនុវត្ត ៣ ដងក្នុងមួយខែ ជាមួយតុកតុកចំនួន ១៥ គ្រឿង ដែលជួយបង្កើនការយល់ដឹងនិងលើកទឹកចិត្តឱ្យមានទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់កុមារនៅក្នុងសហគមន៍របស់យើង។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកបើកតុកតុកទាំងអស់ ក្រុម កល្យាណមិត្ត និងដៃគូរបស់យើងសម្រាប់ការគាំទ្រជាបន្តបន្ទាប់។ រួមគ្នា យើងអាចជួយរក្សាសុវត្ថិភាពកុមារ។ 💙

01/06/2026

រីករាយទិវាកុមារអន្តរជាតិ!

Pook Look (តួអង្គតំណាងឲ្យ ChildSafe) បាននិយាយថា៖

“ភ្នាក់ងារការពារកុមារ គឺជាធនធានសហគមន៍ដ៏សំខាន់មួយក្នុងការការពារកុមារ។ ឥឡូវនេះយើងមានភ្នាក់ងារច្រើនជាង ៣,៥០០ នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងកំពុងធ្វើការងារយ៉ាងសកម្មនៅក្នុងសហគមន៍របស់ពួកគេ។ តើអ្នកដឹងទេថា ក្នុងឆ្នាំ ២០២៥ ភ្នាក់ងាររបស់យើងបានការពារកុមារច្រើនជាង ២៣៨,០០០ នាក់? មិនមែនមានតែនៅថ្ងៃទិវាកុមារអន្តរជាតិទេ តាមពិតទៅជារៀងរាល់ថ្ងៃ ChildSafe ធ្វើការ ‘រួមគ្នា ដើម្បីការពារកុមារ’!”

28/05/2026

ជាមួយនឹងអ្នកបើកតុកតុក CSA និងក្រុមការងារកល្យាណមិត្ត យើងបន្តផ្សព្វផ្សាយការយល់ដឹងអំពី ChildSafe ទូទាំងក្រុងសៀមរាប។ ក្នុងពេលបើកបរតាមដងទន្លេសៀមរាប តាមផ្សារចាស់ ហើយឈប់នៅ Pub Street យើងបានភ្ជាប់ទំនាក់ទំនងជាមួយភ្ញៀវទេសចរ ដើម្បីចែករំលែកសារសំខាន់ៗ និងធនធាន ChildSafe រួមមាន ៧ គន្លឹះសម្រាប់អ្នកធ្វើដំណើរ, ស្លាកសញ្ញា និងស្ទីគ័រ “Children Are Not Tourist Attractions” និងព័ត៌មានលេខទូរស័ព្ទបន្ទាន់។

សកម្មភាពនេះត្រូវបានអនុវត្ត ៣ ដងក្នុងមួយខែ ជាមួយតុកតុកចំនួន ១៥ គ្រឿង ដែលជួយបង្កើនការយល់ដឹងនិងលើកទឹកចិត្តឱ្យមានទេសចរណ៍ប្រកបដោយសុវត្ថិភាពសម្រាប់កុមារនៅក្នុងសហគមន៍របស់យើង។
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកបើកតុកតុកទាំងអស់ ក្រុម កល្យាណមិត្ត និងដៃគូរបស់យើងសម្រាប់ការគាំទ្រជាបន្តបន្ទាប់។ រួមគ្នា យើងអាចជួយរក្សាសុវត្ថិភាពកុមារ។ 💙

Address

#89B, Street 103
Phnom Penh
12305

Alerts

Be the first to know and let us send you an email when រួមគ្នាការពារកុមារ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to រួមគ្នាការពារកុមារ:

Shortcuts

Share