18/09/2026
នៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ ដែលជាទីស្នាក់បណ្តោះអាសន្នរបស់ប្រជាពលរដ្ឋភៀសសឹកជាង ១៥.០០០ នាក់ រួមទាំងកុមារផងនោះ យូនីសេហ្វ និងអង្គការ RACHA - រ៉ាឆាRACHA - រ៉ាឆា ដោយទទួលបានការគាំទ្រមូលនិធិពីរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមហ៊ុន Smart Axiata បានផ្តល់នូវសេវាសុខភាព និងអាហាររូបត្ថម្ភចាំបាច់នានា ជូនដល់កុមារ ស្រ្តីជាម្តាយ និងគ្រួសារដែលកំពុងរស់នៅទីនោះ។
តាមរយៈក្រុមការងារចល័ត ក្រុមគ្រួសារអាចទទួលបានការផ្តល់ថ្នាំបង្ការ ការថែទាំសុខភាពទាំងមុន និងក្រោយសម្រាល ការពិនិត្យតាមដានអាហាររូបត្ថម្ភ ការប្រឹក្សាសុខភាព និងការគាំទ្រផ្លូវចិត្តនៅក្បែរទីតាំងដែលពួកគេរស់នៅ។ លើសពីនេះ គ្រួសារទាំងនោះក៏ទទួលបានការគាំពារសង្គមដែលក៏ជាគម្រោងគាំទ្រដោយយូនីសេហ្វ តាមរយៈ កម្មវិធី «កញ្ចប់គ្រួសារ» និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីអន្តរាគមន៍ពិសេស។ ការប្រមូលផ្តុំសេវាទាំងអស់នេះនៅកន្លែងតែមួយ ជួយឱ្យគ្រួសារងាយរងគ្រោះទទួលបានទាំងការថែទាំសុខភាព និងជំនួយហិរញ្ញវត្ថុចាំបាច់ ដើម្បីមើលថែកូនៗរបស់ពួកគាត់បានកាន់តែងាយស្រួល។
កិច្ចសហការរវាងយូនីសេហ្វ រាជរដ្ឋាភិបាលកម្ពុជា និងដៃគូនានា កំពុងជួយឱ្យកុមារអាចបន្តអភិវឌ្ឍន៍ទៅមុខទៀត។ កុមារគ្រប់រូប មានសិទ្ធិក្នុងការទទួលបានឱកាសរស់រានមានជីវិត លូតលាស់ និងរីកចម្រើនពេញលេញតាមសក្តានុពលរបស់ពួកគេ ទោះបីជាស្ថិតក្នុងស្ថានភាពមានវិបត្តិក្តី។
-
In Banteay Meanchey's Waiting Village, where more than 15,000 displaced people, including children, are currently living, UNICEF and our partner RACHA, with support from the United States Government and Smart Axiata, are bringing essential health and nutrition services directly to children, mothers, and families affected by the recent border crisis.
Through mobile outreach teams, families can access vaccinations, antenatal and postnatal care, nutrition screening, counselling, and psychosocial support close to where they live. Families are also being connected to UNICEF-supported social protection through the Family Package and emergency cash transfers. By bringing these services together in one place, vulnerable households receive both the care and the financial support they need to look after their children.
Together with the Royal Government of Cambodia and our partners, UNICEF is helping children to recover and move forward. Every child deserves the chance to survive, thrive, and reach their full potential, even in the face of crisis.
U.S. Embassy Phnom Penh, Cambodia
Smart for Cambodia