Lom Orng Organization

Lom Orng Organization Formerly CWARS ~ We teach how to fish—not to be selfish.

[English Below]ជួបជាមួយសិស្សរបស់គំរោងអង្គការលំអង អ្នកស្រី ឈឿន ធារី គាត់ពរពោះ៦ខែ ជីវភាពខ្វះខាតរស់នៅភូមិ កូនត្នោត ឃុំជ័យ ស...
03/04/2026

[English Below]

ជួបជាមួយសិស្សរបស់គំរោងអង្គការលំអង អ្នកស្រី ឈឿន ធារី គាត់ពរពោះ៦ខែ ជីវភាពខ្វះខាតរស់នៅភូមិ កូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គាត់ទើបរៀនចប់វគ្គ
បណ្តុះផ្សិតពីអង្គការលំអង។

គាត់បានចាប់ផ្តើមប្រមូលផលផ្សិតលើកទីមួយ ដោយមានការជួយជ្រោមជ្រែងពីឪពុកម្តាយផងដែរ។

នេះជាលើកទីមួយផងដែរ ដែលគាត់បានប្រមូលផលផ្សិតចំនួន១០គីឡូក្រាម បេះក្នុងមួយថ្ងៃ ដោយក្នុងមួយគីឡូ គាត់លក់បាន ៦០០០ រៀល។ គាត់សប្បាយរីករាយក្នុងការប្រមូលផល និងបានចំនូលបន្ថែម ទោះពេលនេះមិនទាន់
បានច្រើនតែយ៉ាងហោចណាស់ជួយបង្កើនចំណូលនិងបានសម្រាលជីវភាព
បានមួយកម្រឹត។ មិនត្រឹមប៉ុណ្ណោះ ផ្សិតជាអាហារមួយប្រភេទដែលមាប្រយោជន៏
សំរាប់សុខភាព ហើយមានតម្រូវការខ្ពស់ និងទីផ្សារល្អនៅក្នុងសហគមន៏គាត់។

គាត់បន្ថែមទៀតថា ប្រសិនបើគ្មានការផ្តួចផ្តើមគំនិតពីអង្គការលំអង ក៏ភាពជោគជ័យនេះនេះមិនអាចកើតឡើង
បានដែរ។

គាត់ពិតជាសប្បាយរីករាយ និងអរគុណចំពោះអង្គការលំអងដែលបានជួយ
បណ្តុះបណ្តាលជំនាញនេះដល់គាត់។

Meet our project beneficiary, Chhoeurn Theary, a 6-month pregnant mother from a desperate family in Koun Thnoat Village, Chey Commune, Kampong Svay District, Kampong Thom Province.

She recently completed our mushroom cultivation training. She has started her first harvesting season, with her parents helping her at home to manage the mushrooms. Her first harvest yields about 10 kg of mushrooms daily, each selling at KHR 6,000, equal to USD 1.50.

Now, she enjoys her harvest and generates daily income, improving her family’s livelihood and providing a nutritious product in high demand in her community.

Without this initiative from Lom Orng Organization, this would not have been possible. She is grateful to Lom Orng Organization for providing her this valuable skill.

English below: សិស្សបណ្តុះបណ្តាលមួយចំនួនរបស់យើងកំពុងប្រមូលផលផ្សិតរបស់ពួកគេ ដោយយកចិត្តទុកដាក់ និងមានមោទនភាពចំពោះលទ្ធផលដែល...
25/02/2026

English below:

សិស្សបណ្តុះបណ្តាលមួយចំនួនរបស់យើងកំពុងប្រមូលផលផ្សិតរបស់ពួកគេ ដោយយកចិត្តទុកដាក់ និងមានមោទនភាពចំពោះលទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ពួកគេ។

ដោយមានការគាំទ្រពី CFLI (Canada Fund for Local Initiatives) និងការខិតខំប្រឹងប្រែងរបស់ អង្គការ លំអង (Lom Orng Organization) គ្រួសារទាំងនេះកំពុងកសាងជីវភាពប្រកបដោយចីរភាព និងពង្រឹងតួនាទីរបស់ពួកគេក្នុងសេដ្ឋកិច្ចមូលដ្ឋាន។

វាជាការបំផុសគំនិតយ៉ាងខ្លាំងក្នុងការមើលឃើញជំនាញវិជ្ជាជីវៈបម្លែងទៅជាចំណូលថេរ ការពឹងផ្អែកលើខ្លួនឯង និងឱកាសរយៈពេលវែងសម្រាប់គ្រួសារ និងសហគមន៍។
————
Some of our trainees were busy harvesting and carefully collecting their mushroom produce, a proud moment that reflects their hard work and dedication.

Through the support CFLI (Canada Fund for Local Initiatives) and the commitment of Lom Orng Organization, these women and families are building sustainable livelihoods and creating brighter futures for their households.

It is always inspiring to witness skills turning into income, confidence, and long-term opportunity. We are grateful to all partners who continue to believe in community-led development.

*English Below*កាលពីពេលថ្មីៗកន្លងមកនេះ លោក អាណាវីន ប្រធានគម្រោងរបស់អង្គការលំអង បានធ្វើដំណើរទៅកាន់ខេត្តក្រចេះ ដើម្បីចុះបន...
18/02/2026

*English Below*

កាលពីពេលថ្មីៗកន្លងមកនេះ លោក អាណាវីន ប្រធានគម្រោងរបស់អង្គការលំអង បានធ្វើដំណើរទៅកាន់ខេត្តក្រចេះ ដើម្បីចុះបន្តតាមដាន និងវាយតម្លៃវពីវឌ្ឍនភាពរបស់គ្រោងដែលកំពុងអនុវត្ត។ ក្នុងកំឡុងទស្សនកិច្ចរយៈពេលពីរថ្ងៃនៃការចុះតាមដានវាយតម្លៃ យើងបានជួបសំណេះសំណាលសិក្ខាកាមមួយចំនួនរបស់គំរោងអង្គការលំអងដែលកំពុងរៀនវគ្គបណ្តុះបណ្តាលផ្នែកជួសជុលម៉ូតូ,កាត់សក់,និងវគ្គបណ្តុះផ្សិត។ គោលបំណងចុះតាមដាន ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែង បញ្ហាប្រឈម និងជួយលើកទឹកចិត្ត និងឧបត្ថមគាំទ្របន្ថែមទាំងក្នុងកំឡុងពេលទទួលការបណ្តុះបណ្តាល, និងក្រោយពេលបណ្តុះបណ្តុះបណ្តាលដើម្បីធានាថារាល់សិក្ខាកាមដែលបញ្ចប់វគ្គ សិក្សាពីអង្គការពិតជាអាចត្រលប់ទៅសហគមន៏វិញជាមួយគុណភាព អាចមានលទ្ធភាពបង្កើនប្រាក់ចំណូលនិងបើករបររកស៊ីទៅតាមជំនាញដែលខ្លួនបានជ្រើសរើស។ យើងក៏បានឆ្លៀតពេលសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ ដែលបានចូលរួមចំណាយកម្លាំងកាយចិត្តពេលវេលាមិនខ្លាចហត់នឿយក្នុងការលំបាកជាមួយគម្រោងជួយបណ្តុះបណ្តាលសិក្ខាកាមរបស់អង្គការយើងដោយមិនទាមទារកម្រៃ។ នេះជាការឆ្លុះបញ្ចាំងពីការចូលរួមជាមួយគម្រោងដើម្បីធានាគុណភាព និងជោគជ័យ ក៏ដូចជាការលើកស្ទួយក្រុមគោលដៃក្រីក្រ គ្រួសារកំព្រា ក្រុមយុវជន ដែលមកពីគ្រួសារខ្វះខាត គ្មានលទ្ធភាពបន្តការសិក្សារៀនសូត្របន្ថែមនៅក្នុងសហគមន៏។ យើងសូមជូនពររាល់សិក្ខាកាមទាំងអស់ទទួលបានជោគជ័យរាល់ការខិតខំព្យាយាមសំរាប់ថ្ងៃអនាគត។

****

Recently, our Lom Orng Programme Manager, Mr. Annavyn, spent two days in Kratie Province to monitor project progress and follow up with trainees. The visit assessed the motorcycle repair, barbering, and mushroom growing courses to understand trainees’ needs, challenges, and how we can continue supporting them during and after training.

We sincerely thank our alumni trainers for generously contributing their time and expertise. Their dedication helps orphans and youth from marginalized, vulnerable, and underprivileged families gain skills, build sustainable livelihoods, and create income opportunities.

We wish all trainees continued success in their future endeavors!

26/01/2026

English below:
ជួបជាមួយ ធីរា (Theara) ជាសិក្ចាកាមម្នាក់ក្នុងចំណោមសិក្ខាកាមផ្សេងទៀត មកពីស្រុកសន្ទុក ខេត្តកំពង់ធំ។

គាត់មានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានចូលរួមជាមួយ អង្គការលំអរង (Lom Orng Organization) ហើយគាត់ក៏មានការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅចំពោះឱកាសដែលបានផ្តល់ឲ្យនើចូលរួមក្នុងការបណ្តុះបណ្តាលដាំផ្សិតដ៏មានអត្ថប្រយោជន៍នេះ ដែលជាមធ្យោបាយមួយសម្រាប់បង្កើតចំណូលប្រកបដោយចីរភាព។

តាមរយៈការបណ្តុះបណ្តាលនេះ ធីរាបានទទួលជំនាញជាក់ស្តែង ចំណេះដឹង និងទំនុកចិត្តកាន់តែខ្លាំងឡើង។

នាងបានចែករំលែកពីការប្តេជ្ញាចិត្តយ៉ាងមុតមាំថា នៅពេលត្រឡប់ទៅផ្ទះវិញ នាងនឹងអនុវត្តអ្វីដែលបានរៀន ដើម្បីបង្កើតចំណូលពីការដាំផ្សិត និងគាំទ្រគ្រួសាររបស់នាង។

ចុងក្រោយនេះ នាងសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ អង្គការលំអរង ដែលបានផ្តល់ឱកាសដ៏មានតម្លៃ និងមានអត្ថប្រយោជន៍នេះឲ្យនាងចូលរួមក្នុងការបណ្តុះបណ្តាល។

យើងមានមោទនភាពយ៉ាងខ្លាំងក្នុងការគាំទ្រសិក្ខាកាមដូចជា ធីរា នៅលើដំណើរឆ្ពោះទៅរកការឈរលើជើងខ្លួនឯង និងអនាគតដ៏ប្រសើរជាងមុន។
__________________

Meet Theara, one of our enthusiastic trainees from Santuk District, Kampong Thom Province.

She is very happy to join Lom Orng Organization and deeply appreciates the opportunity to participate in this useful mushroom-growing training as a pathway to sustainable income generation.

Through the training, Theara has gained practical skills, knowledge, and confidence.

She shared her strong commitment that when she returns home, she will apply what she has learned to generate income from mushroom cultivation and support her family.

Lastly, she would like to sincerely thank Lom Orng Organization for providing her with the opportunity to join this valuable and useful training.

We are proud to support trainees like Theara on their journey toward self-reliance and a better future.

Address

Phnom Penh
1

Alerts

Be the first to know and let us send you an email when Lom Orng Organization posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share