USAID Conserve - អភិរក្ស

USAID Conserve - អភិរក្ស គម្រោង USAID អភិរក្ស​ គាំទ្រសហគមន៍មូលដ្ឋានដើម្បីការពារធនធានធម្មជាតិ និងពង្រឹងជីវភាពសហគមន៍។

គម្រោង USAID អភិរក្ស គាំទ្រសហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជាដើម្បីការពារធនធានធម្មជាតិ និងពង្រឹងជីវភាពសហគមន៍។
-
USAID Conserve supports community-based organizations across Cambodia to protect their natural resources and improve rural livelihoods.

15/01/2025

🌿 មរតក ធម្មជាតិ 🌏 ដែលស្រស់ស្អាតមិនអាចកាត់ថ្លៃបានរបស់កម្ពុជា បានផ្តល់មកនូវធនធានដ៏សម្បូរបែបមានដូចជា ទឹក ដី ព្រៃ ភ្នំ ថែមទាំងជីវិតច្រើនប្រភេទ ហើយដែលពួកវាសុទ្ធសឹងតែមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ដើម្បីទ្រទ្រង់ភពផែនដីរបស់យើង។

សូមរង់ចាំតាមដានទស្សនាវីដេអូពេញ ដើម្បីស្វែងយល់ពីកំណប់ធម្មជាតិដ៏ស្រស់ស្អាតទាំងនេះ! 🌱💧🏞️
-
🌿 Cambodia's Priceless Natural Heritage 🌏

Cambodia's priceless natural heritage offers abundant resources, including water, fertile soil, forests, mountains, and vibrant life—all intricately connected to sustain our planet.

Stay tuned to explore the beauty of these priceless treasures! 🌱💧🏞️

☀️🏞 នៅខ្មែរយើងមានកន្លែងស្អាតច្រើនណាស់! 🌳🌊ការផ្សព្វផ្សាយពីតំបន់សហគមន៍អេកូទេសចរណ៍ មានសារៈសំខាន់សម្រាប់លើកកម្ពស់សេដ្ឋកិច្ច ...
14/01/2025

☀️🏞 នៅខ្មែរយើងមានកន្លែងស្អាតច្រើនណាស់! 🌳🌊

ការផ្សព្វផ្សាយពីតំបន់សហគមន៍អេកូទេសចរណ៍ មានសារៈសំខាន់សម្រាប់លើកកម្ពស់សេដ្ឋកិច្ច សហគមន៍មូលដ្ឋាន និងការការពារធនធានធម្មជាតិ។ គម្រោង USAID អភិរក្ស ថ្មីៗនេះបានគាំទ្រឱ្យមានដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីតំបន់ក្នុងសហគមន៍អេកូទេសចរណ៍ចំនួនបី។ សហគមន៍ទាំងបីនោះរួមមាន សហគមន៍នេសាទអន្លង់តាអួរ នៅទន្លេសាបខេត្តបាត់ដំបង សហគមន៍តាំងយូនៅខេត្តព្រះវិហារ និងកោះសាមសិបក្នុងខេត្តក្រចេះ។ អ្នកចូលរួមរួមមាន ភ្នាក់ងារទេសចរណ៍នៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប អ្នកមានឥទ្ធិពលលើប្រព័ន្ធបណ្តាញសង្គម និងអ្នកសារព័ត៌មាន សរុប​ទាំងអស់​ចំនួន១៨​នាក់។ គោលបំណងនៃការធ្វើដំណើរនេះគឺដើម្បីផ្សព្វផ្សាយពីតំបន់អេកូទេសចរណ៍ទាំងនោះ តាមរយៈអ្នកមានឥទ្ធិពលលើប្រព័ន្ធបណ្តាញសង្គម ភ្នាក់ងារទេសចរណ៍ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យទៅទស្សនាក្នុងពេលឈប់សម្រាករបស់ពួកគេ។​

💧 នៅអន្លង់តាអួរ អ្នកចូលរួមទទួលបានបទពិសោធន៍ក្នុងការស្នាក់នៅលើភូមិបណ្តែតទឹក រីករាយនឹងទិដ្ឋភាពថ្ងៃរះនិងថ្ងៃលិចនៅលើបឹងទន្លេសាប និងបានទស្សនាសត្វស្លាបនៅព្រែកទាល់ក្នុងតំបន់រ៉ាមសារ។ នៅសហគមន៍តាំងយូក្នុងឧទ្យានបេតិកភណ្ឌធម្មជាតិភ្នំត្បែង អ្នកចូលរួមបានឡើងលើកំពូលភ្នំដែលមានកម្ពស់ជាង១០០០ម៉ែត្រ ទស្សនាទីសក្ការៈបូជា និងវត្តអារាម មើលច្រាំងថ្មចោទ ទឹកជ្រោះ ផ្កាព្រៃ និងដើមឈើធំៗ ហើយបោះជំរុំពេញមួយយប់នៅទីនោះ។ នៅឯកោះសាមសិប ដែលស្ថិតនៅលើកោះមួយនៃទន្លេមេគង្គលើ ក្រុមការងារបានបោះតង់នៅលើឆ្នេរខ្សាច់ ជិះទូកកាយ៉ាក់នៅចន្លោះកោះ ញ៉ាំត្រីដែលទើបចាប់បានពីទន្លេ ទស្សនារបាំប្រពៃណីរបស់ជនជាតិព្នង ទស្សនាសត្វស្លាប ថតរូបព្រៃលិចទឹកនៅពេលថ្ងៃ និងកាឡាក់ស៊ីមីលគីវ៉េនៅពេលយប់ ហើយនិងរីករាយជាមួយនិងទិដ្ឋភាពថ្ងៃលិច និងថ្ងៃរះដ៏ស្រស់ស្អាតគួរជាទីគយគន់។

🚌 បន្ទាប់ពីប្រតិបត្តិករទេសចរណ៍បានស្គាល់តំបន់ទាំងនេះ ពួកគេអាចណែនាំតំបន់ទាំងនេះទៅកាន់អតិថិជនរបស់ពួកគេបានប្រសើរជាងមុន និងធានាថាសហគមន៍មូលដ្ឋានត្រូវបានចូលរួមនៅក្នុងគ្រប់សកម្មភាពនៃការទស្សនាក្នុងតំបន់ទាំងនោះ។ អ្នកមានឥទ្ធិពលលើប្រព័ន្ធបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក៏នឹងចូលរួមផ្សព្វផ្សាយតាមរយៈវីដេអូនិងខ្លឹមសារជាទម្រង់ផ្សេងៗទៀតលើបណ្តាញសង្គម។ ការបង្កើតប្រាក់ចំណូលតាមរយៈអេកូទេសចរណ៍ លើកទឹកចិត្តសហគមន៍ និងអាជ្ញាធរមូលដ្ឋានឱ្យចូលរួមថែរក្សាបាននូវប្រព័ន្ធអេកូឡូស៊ីដ៏មានតម្លៃទាំងនេះ ហើយវាក៏ចូលរួមដោះស្រាយបញ្ហាឧក្រិដ្ឋកម្មធនធានធម្មជាតិផងដែរ។
-
☀️🏞 A familiarization trip to promote ecotourism sites in Tonle Sap Lake, Phnom Tbeng Natural Heritage Park, and the Upper Mekong River 🌳🌊

Community-based ecotourism promotion is important for the local community’s economy and the protection of natural resources. USAID Conserve recently conducted a familiarization trip of three community-based ecotourism (CBET). The CBETs visited included Anlung Ta Our in Tonle Sap, Battambang province; Tang You in Preah Vihear province; and Koh Samseb in Kratie province. Participants included Phnom Penh and Siem Reap based tour operators, social media influencers, and journalists. There were 18 participants on the trip. The purpose of the trip was to promote the CBETs through social media influencers, tour agents, and local media and encourage Cambodians to visit the sites over their holidays.

💧 At Anlung Ta Our, participants experienced life in a floating village, enjoyed sunrise and sunset views on the Tonle Sap Lake, and observed waterbird species at Prek Toal Ramsar site. At Tang Yu CBET in Phnom Tbaeng Natural Heritage Park, participants hiked over 1000 meters to the mountain top, visited shrines and pagodas, viewed rugged cliffs, waterfalls, wildflowers, and giant trees, and camped overnight. At Koh Samseb CBET, located on an island in the Upper Mekong River, the group camped on the beach, kayaked between islands, feasted on freshly caught fish from the Mekong, viewed a traditional dance ceremony by the Bunong people, went birding, photographed the flooded forest by day and the Milky Way galaxy by night, and were entranced by a stunning sunset and sunrise.

🚌 Now that tour operators are familiar with these CBETs, they can better introduce the sites to their clients and ensure that local communities are involved in all aspects of site visits. Social media influencers and local media will also recommend visiting these sites through vlogs and other social media content. For local communities, income generation through ecotourism encourages communities and local authorities to maintain these pristine ecosystems and quickly address any natural resource crime.

11/01/2025

🎙 ខនស៊ើវ ផតខាសន៍ ទី ៣! 🌿

💚 តោះ! មកស្តាប់ពីដំណើរជីវិតរបស់លោក បេន ដេវីស ដែលជាអ្នកអភិរក្ស និងស្រលាញ់ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា និងស្វែងយល់ពីកិច្ចការអភិរក្សរបស់គាត់ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក និងការងារលើកកម្ពស់ជីវភាពរស់នៅសហគមន៍មូលដ្ឋាន តាមរយៈសហគមន៍អេកូទេសចរណ៍។🌎

🎧 ស្វែងយល់ ផ្សារភ្ជាប់ និងចូលរួមអភិរក្សទាំងអស់គ្នា!
-
🎙 Conserve Podcast - Episode 3 🌿

💚 Come hear the remarkable life story of Ben Davis, a conservationist and lover of natural resources in Cambodia. Learn how he contributed to the conservation of the Phnom Tnout-Phnom Pok Wildlife Sanctuary and improved local community livelihoods through Community-based Ecotourism.🌎

🎧 Learn, connect, and conserve together!

#

💫 ទម្លាប់ល្អហើយ ស្ទីលឡូយទៀត​! ចង់ចាប់ផ្តើមចូលរួមការពារបរិស្ថាន? ចាប់ផ្តើមជាមួយ ដបទឹកបរិស្ថាន! 💧🎉 សូមអបអរសាទរដល់អ្នកឈ្នះទ...
10/01/2025

💫 ទម្លាប់ល្អហើយ ស្ទីលឡូយទៀត​!

ចង់ចាប់ផ្តើមចូលរួមការពារបរិស្ថាន? ចាប់ផ្តើមជាមួយ ដបទឹកបរិស្ថាន! 💧

🎉 សូមអបអរសាទរដល់អ្នកឈ្នះទាំង ៣រូប ពីកម្មវិធីខនស៊ើវ ផតខាសន៍ ដែលក្លាយជាម្ចាស់ដបទឹកបរិស្ថាន USAID អភិរក្ស ដ៏ស្រស់ស្អាត!

ចង់បានដបទឹកនេះមួយដែរមែន? ងាយៗទេ គ្រាន់តែអ្នក៖

🎙 ១) ស្តាប់ ខនស៊ើវ ផតខាសន៍ ទី ៣ នៅថ្ងៃស្អែកម៉ោង ៧យប់ ។
🐾 ២) ចែករំលែកក្នុង Comment របស់ផតខាសន៍នោះ អំពីឈ្មោះសត្វព្រៃចំនួន ៥ របស់ប្រទេសកម្ពុជា។

🍀 សូមឱ្យទទួលបានសំណាងល្អ!
-
💫 Step into Change with Style!

First step to make a difference in the environment? Start with an environmental water bottle! 💧

🎉 Congratulations to our Episode 2 Winners of the Conserve Podcast, who are now proud owners of a USAID Conserve environmental water bottle!

Want to win one too? Here’s your chance:
🎙 1) Listen to Episode 3 of the Conserve Podcast tomorrow.
🐾 2) In the comments, name 5 wild animals found in Cambodia.

🍀 Good luck on your journey to make an impact!

09/01/2025

🌟 បុរសបរទេស ដែលហ៊ានលះបង់ ដើម្បីធនធានធម្មជាតិនៅកម្ពុជា !

🎙 ខនស៊ើវ ផតខាសន៍ ទី ៣ 🌳 សូមស្វាគមន៍ភ្ញៀវពិសេស ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តជាងពីរទសវត្សដើម្បីអភិរក្សធនធានធម្មជាតិនៅកម្ពុជា។ គាត់នឹងរៀបរាប់ ​ពី​កត្តាជម្រុញចិត្ត សមិទ្ធផល​ និង​បញ្ហា​ប្រឈម​ដែល​គាត់​ជួបប្រទះ។

កុំភ្លេចចូលរួមជាមួយពួកយើងនៅថ្ងៃសៅរ៍នេះ វេលាម៉ោង ៧:០០ យប់។

🎧 ស្វែងយល់ ផ្សារភ្ជាប់ និងចូលរួមអភិរក្សទាំងអស់គ្នា!
-
🌟 A foreigner who dedicated his life to conservation in Cambodia 🎙

Conserve Podcast - Episode 3 🌳 welcomes a special guest who has passionately dedicated over 2 decades to natural resource conservation in Cambodia. He'll share his motivations, achievements, and the challenges he faces. Join us this Saturday at 7:00 PM.

🎧 Learn, connect, and conserve together!

🎙 ខនស៊ើវ ផតខាសន៍ ទី ៣ 🌿ជួបជាមួយ លោក បេន ដេវីស អ្នកអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជា ។ គាត់នឹងរៀបរាប់អំពីដំណើរជីវិតរបស់...
08/01/2025

🎙 ខនស៊ើវ ផតខាសន៍ ទី ៣ 🌿

ជួបជាមួយ លោក បេន ដេវីស អ្នកអភិរក្សធនធានធម្មជាតិនៅប្រទេសកម្ពុជា ។ គាត់នឹងរៀបរាប់អំពីដំណើរជីវិតរបស់គាត់ និងការងារដែលគាត់កំពុងធ្វើដើម្បីការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជា។​

កុំភ្លេចចូលរួមទស្សនាកំសាន្ត នៅថ្ងៃសៅរ៍ ទី១១ វេលាម៉ោង ៧:០០ យប់ ទាំងអស់គ្នាណា!

🎧 ស្វែងយល់ ផ្សារភ្ជាប់ និងចូលរួមអភិរក្សទាំងអស់គ្នា!
-
🎙 Conserve Podcast - Episode 3 🌿

Join us this Saturday, the 11th, at 7:00 PM for an exciting on-site episode featuring Ben Davis, an inspiring conservationist making waves in Cambodia. Discover his incredible journey and gain insight into the impactful work he’s doing for the environment.

🎧 Learn, connect, and conserve together!

📢 Job Announcement!🌳 USAID Conserve is looking for passionate individuals to join our mission of protecting natural reso...
12/12/2024

📢 Job Announcement!

🌳 USAID Conserve is looking for passionate individuals to join our mission of protecting natural resources and enhancing rural livelihoods.

Monitoring, Evaluation and Learning (MEL) Intern (2 Positions) - Phnom Penh

🌟 Closing date: 31 December 2024
🔎 For more information: https://bit.ly/49BXKrm

🌳 Join us in conserving Cambodia's natural beauty and supporting its communities.

📢 Job Announcement!🌳 USAID Conserve is looking for passionate individuals to join our mission of protecting natural reso...
11/12/2024

📢 Job Announcement!

🌳 USAID Conserve is looking for passionate individuals to join our mission of protecting natural resources and enhancing rural livelihoods.

𝗚𝗿𝗮𝗻𝘁𝘀 𝗦𝗽𝗲𝗰𝗶𝗮𝗹𝗶𝘀𝘁 (𝟮 𝗣𝗼𝘀𝗶𝘁𝗶𝗼𝗻𝘀) - Phnom Penh, Preah Vihear Province, Koh Kong Province

🌟 𝗖𝗹𝗼𝘀𝗶𝗻𝗴 𝗱𝗮𝘁𝗲: 𝟬𝟵 𝗝𝗮𝗻𝘂𝗮𝗿𝘆 𝟮𝟬𝟮𝟱
🔎 For more information: https://bit.ly/4g6Zv29

🌳 Join us in conserving Cambodia's natural beauty and supporting its communities.

09/12/2024

🐟ស្អុយមែន តែជាតិម៉ង! 😊 ​​💦🥘

✨តោះមកមើលសហគមន៍កែច្នៃប្រហុក ដែលមិនត្រឹមតែជួយដល់ក្រុមស្ត្រីបានប្រាក់ចំណូលសម្រាប់គ្រួសារ ថែមទាំងបានចូលរួមការងារអភិរក្សបរិស្ថានថែមទៀតផង។📽️

📞ទំនាក់ទំនងសហគមន៍នេសាទ ដើម្បីជួយគាំទ្រផលិតផលរបស់ពួកគាត់តាមរយៈ៖

- អន្លង់តាអួរ : 017 987 499 / 088 414 0889 / 099 722 810

🤝ខ្មែរ គាំទ្រផលិតផលខ្មែរ ដើម្បីប្រជាជនខ្មែរ!
-
🐟Strong aroma but good taste! Strong aroma but essential! 💦🥘

✨Let’s watch how local communities make prahok, a practice that not only helps women earn income to support their families but also promotes environmental conservation.📽️

📞Contact our Community Fisheries to support their products:

- Anlong Ta Our : 017 987 499 / 088 414 0889 / 099 722 810

🤝Khmer, Support Khmer Products, For Khmer Communities!

29/11/2024

🎙 ខនសើវ ផតខាសន៍ ភាគ ២! 🌿

កញ្ញា អាត សុធាវី ស្ថាបនិក Think Plastic បានចូលរួមជាមួយយើង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមដ៏ធំបំផុតមួយរបស់ភពផែនដីគឺ កាកសំណល់ប្លាស្ទិក ដែលយើងជជែកពីឧបសគ្គដែលយើងប្រឈម និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតក្នុងជីវិតប្រចាំថ្ងៃរបស់យើង។ 🌏

✨ សូមរីករាយទស្សនា ស្ដាប់កំសាន្ត និងបង្កើនចំណេះដឹង!
-
🎙 Conserve Podcast - Episode 2 🌿

This episode, we’re joined by Sotheavy At, Founder of Think Plastic, to discuss one of the planet’s biggest challenges: plastic waste, from the hurdles we face to the innovative solutions shaping our lives. 🌏

✨ Tune in now and be part of the conversation!

🌟 សូមអបអរសាទរដល់អ្នកឈ្នះរបស់យើង ដែលម្នាក់ៗទទួលបានដបទឹកការពារបរិស្ថាន USAID ដ៏ស្រស់ស្អាតមួយកាលពី ខនសើវ ផតខាសន៍ ភាគ១! 💧✨ចង...
28/11/2024

🌟 សូមអបអរសាទរដល់អ្នកឈ្នះរបស់យើង ដែលម្នាក់ៗទទួលបានដបទឹកការពារបរិស្ថាន USAID ដ៏ស្រស់ស្អាតមួយកាលពី ខនសើវ ផតខាសន៍ ភាគ១! 💧✨

ចង់បានដបទឹកនេះមួយដែរមែន? ដើម្បីមានឱកាសឈ្នះរង្វាន់ សូម៖
🎙 ១) ចូលទស្សនាកម្មវិធី ខនស៊ើវ ផតខាសន៍ ភាគ២ នៅថ្ងៃស្អែក។
💡 ២) ចែករំលែកក្នុង Comment របស់ផតខាសន៍នោះ អំពីសកម្មភាពមួយដែលអ្នកធ្វើជាប្រចាំ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក។

🍀 សូមទទួលបានសំណាងល្អ!
-
🌟 Congratulations to our Conserve Podcast Episode 1 Winners, each receiving a stunning USAID Conserve environmental water bottle! 💧✨

Want to win one too? Here’s how:
🎙 1) Tune in to our Conserve Podcast episode 2 tomorrow.
💡 2) Share in the comment section of the episode one activity you regularly do to reduce plastic use in your daily life.

🍀 Good luck!

27/11/2024

👀 ចង់ដឹងថាតើ ខនស៊ើវ ផតខាសន៍ ភាគ ២ ពិភាក្សាពីអ្វីខ្លះ?
តើ​យើង​ដោះស្រាយ​វិបត្តិ​សំណល់​ប្លាស្ទិក​ដោយ​របៀប​ណា? តើ​ដំណោះស្រាយ​ប្រកបដោយភាពច្នៃប្រឌិត​អ្វីខ្លះ​ដែល​អាចដោះស្រាយបញ្ហានេះបាន​?
ចូលរួមជាមួយពួកយើងនៅថ្ងៃសុក្រ វេលាម៉ោង ៧:០០ យប់ ដើម្បីស្វែងរកចម្លើយ។ 🌍✨
🎧 ត្រៀមខ្លួនសម្រាប់ការយល់ដឹងដែលអាចនឹងផ្លាស់ប្តូរការគិតរបស់អ្នកពីកាកសំណល់!
-
👀 A Sneak Peek into Conserve Podcast - Episode 2!
How do we tackle the plastic waste crisis? What innovative solutions can make a difference?
Join us this Friday at 7:00 PM to uncover the answers. 🌍✨
🎧 Get ready for insights that might just change the way you think about waste!

Address

Room 441/446, 4th Floor, Block “D”, Phnom Penh Center Sangkat Tonle Bassac, Khan Chamkar Mon
Phnom Penh
855

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Alerts

Be the first to know and let us send you an email when USAID Conserve - អភិរក្ស posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share