Sahmakum Teang Tnaut - STT

Sahmakum Teang Tnaut - STT ព័ត៌មាន៖ www.teangtnaut.org
យូធូប៖ https://www.youtube.com/

អង្គការសមាគមធាងត្នោតមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងខែ កញ្ញា ឆ្នាំ ២០០៥ និងត្រូវបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងខែ តុលា ឆ្នាំ ២០០៦។ ធាងត្នោតមានន័យថា “ធាងដើមត្នោត” ហើយគេប្រើប្រាស់វាសម្រាប់សាងសង់លំនៅដ្ឋាន ធ្វើជាដំបូល និងសម្រាប់ការវេចខ្ចប់។ រូបភាពតំណាងនេះជាទិដ្ឋភាពដ៏សាមញ្ញ តែមានសារប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែលជម្រុញឲ្យអង្គការសមាគមធាងត្នោតព្យាយាមឆ្លុះបញ្ចាំងការងារជាក់ស្តែងរបស់ខ្លូនជាមួយនឹងសហគមន៍ក្រីក្រក្នុងទីក្រុង។

តាំងពីដំបូងសមាគមធាងត្នោតបានផ្តោតលើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែជាងមួយទសវត្សរ៍កន្លងមកនេះសហគមន៍ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការបណ្តេញចេញ។ ដោយសារហេតុនេះហើយទើបអង្គការសមាគមធាងត្នោតខិតខំពង្រឹងការស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីឲ្យមានការយកចិត្តទុកដាក់ លើការអភិវឌ្ឍគោលនយោបាយ ដែលក្នុងរាជធានីភ្នំពេញតែមួយប៉ុណ្ណោះបានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២៧០,០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៩០ មក ត្រូវបាន បណ្ដេញចេញពីលំនៅដ្ឋាន ។ តាមរយៈ ការគាំទ្រ ការទាមទាររបស់សហគមន៍ អង្គការសមាគមធាងត្នោត និងអង្គការដៃគូបានជួយសហគមន៍បង្ហាញនូវក្ដីព្រួយបារម្ភរបស់ពួកគេទៅដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្ដរជាតិ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិផ្សេងៗ ទៀត។

ទស្សនវិស័យ

សហគមន៍ក្រីក្រនិងងាយរងគ្រោះនៅទីក្រុង ក្នុងប្រទេសកម្ពុជា មានលំនៅឋាន សមរម្យ ​រស់នៅប្រកបដោយជីវភាពធូរធារនិងសេចក្តីថ្លៃថ្នូរ។

បេសកកម្ម

ផលិត/ផ្តល់ឧបករណ៍តស៊ូមតិ ពង្រឹងទំនុកចិត្តនិងគាំទ្រ សហគមន៍ក្រីក្រនិងងាយរងគ្រោះនៅទីក្រុង ដើម្បីពួកគេទទួលបានលំនៅឋានសមរម្យ​ប្រកបដោយផាសុខភាព។

14/09/2026

English Below:
ផ្សាយផ្ទាល់៖ #វេទិកាអ៊ីនធឺណិតភ្នំពេញឆ្នាំ២០២៦
«ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»
ក្នុងខណៈដែលកម្ពុជាកំពុងឆ្ពោះទៅកាន់ការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស វេទិកាអ៊ីនធឺណិតភ្នំពេញ ឆ្នាំ២០២៦ នឹងនាំមកនូវការជួបជុំរវាងអ្នកជំនាញ សង្គមស៊ីវិល វិស័យឯកជន និងយុវជន ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃឌីជីថលូបនីយកម្មនៅកម្ពុជា។
📌 ប្រធានបទសំខាន់ៗ៖
✅ ការតភ្ជាប់អ៊ីនធឺណិត និងបរិយាបន្នឌីជីថល
✅ ការផ្តល់អំណាចដល់យុវជន និងសហគមន៍ក្នុងយុគសម័យឌីជីថល
✅ ការការពារទិន្នន័យបុគ្គល និងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន
✅ សេរីភាពនៃការបញ្ចេញមតិ និងបរិយាកាសឌីជីថលដែលកំពុងវិវត្តនៅកម្ពុជា
សូមចូលរួមជាមួយយើង ដើម្បីរួមចំណែកកសាងអនាគតឌីជីថលដែលមានបរិយាបន្ន សុវត្ថិភាព និងគោរពសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
Phnom Penh Internet Forum 2026
“Digitalization for Inclusive Development and Human Rights in Cambodia”
As Cambodia continues its rapid digital transformation, the Phnom Penh Internet Forum 2026 will bring together experts, civil society, the private sector, and youth to discuss the opportunities and challenges of building an inclusive digital future.
📌 Key topics:
✅ Internet Connectivity and Digital Inclusion
✅ Empowering Youth and Communities in the Digital Age
✅ Personal Data Protection and Private Sector Efforts
✅ Freedom of Expression and Cambodia’s Evolving Digital Landscape
Join the conversation and help shape a digital Cambodia that is inclusive, safe, and respectful of human rights for all.

14/09/2026

English Bellow:
ផ្សាយផ្ទាល់៖ #វេទិកាអ៊ីនធឺណិតភ្នំពេញឆ្នាំ២០២៦
«ឌីជីថលូបនីយកម្មដើម្បីការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា»
ក្នុងខណៈដែលកម្ពុជាកំពុងឆ្ពោះទៅកាន់ការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស វេទិកាអ៊ីនធឺណិតភ្នំពេញ ឆ្នាំ២០២៦ នឹងនាំមកនូវការជួបជុំរវាងអ្នកជំនាញ សង្គមស៊ីវិល វិស័យឯកជន និងយុវជន ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនៃឌីជីថលូបនីយកម្មនៅកម្ពុជា។
📌 ប្រធានបទសំខាន់ៗ៖
✅ ការតភ្ជាប់អ៊ីនធឺណិត និងបរិយាបន្នឌីជីថល
✅ ការផ្តល់អំណាចដល់យុវជន និងសហគមន៍ក្នុងយុគសម័យឌីជីថល
✅ ការការពារទិន្នន័យបុគ្គល និងកិច្ចខិតខំប្រឹងប្រែងរបស់វិស័យឯកជន
✅ សេរីភាពនៃការបញ្ចេញមតិ និងបរិយាកាសឌីជីថលដែលកំពុងវិវត្តនៅកម្ពុជា
សូមចូលរួមជាមួយយើង ដើម្បីរួមចំណែកកសាងអនាគតឌីជីថលដែលមានបរិយាបន្ន សុវត្ថិភាព និងគោរពសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋគ្រប់រូប។
Phnom Penh Internet Forum 2026
“Digitalization for Inclusive Development and Human Rights in Cambodia”
As Cambodia continues its rapid digital transformation, the Phnom Penh Internet Forum 2026 will bring together experts, civil society, the private sector, and youth to discuss the opportunities and challenges of building an inclusive digital future.
📌 Key topics:
✅ Internet Connectivity and Digital Inclusion
✅ Empowering Youth and Communities in the Digital Age
✅ Personal Data Protection and Private Sector Efforts
✅ Freedom of Expression and Cambodia’s Evolving Digital Landscape
Join the conversation and help shape a digital Cambodia that is inclusive, safe, and respectful of human rights for all.

08/09/2026

សេចក្តីថ្លែងការណ៍រួម ៖ ការផ្តន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំលើ យុវជន ធី ថន ជាទណ្ឌកម្មធ្ងន់ធ្ងរចំពោះ ភាពសកម្មនិយមរបស់យុវជនក្នុងកិច្ចការងារសង្គម�

ចេញផ្សាយ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦

(សូមចុចលើតំណភ្ជាប់ក្នុងប្រអប់ខំមិនខាងក្រោមនេះ ដើម្បីអានសេចក្ដីថ្លែងការណ៍រួមទាំងស្រុង)

សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់ កុំព្យូទ័រយួរដៃ (Laptops)និង  ម៉ូនីទ័រ (Monitors)
07/09/2026

សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់ កុំព្យូទ័រយួរដៃ (Laptops)
និង ម៉ូនីទ័រ (Monitors)

សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់ កុំព្យូទ័រយួរដៃ (Laptops) និង ម៉ូនីទ័រ (Monitors)

[English below]----------------"ការកសាងបណ្ដាញក្នុងសហគមន៍ គឺជាគន្លឹះសំខាន់ក្នុងការភ្ជាប់មនុស្ស គំនិត និងធនធាន ដើម្បីរួមគ្...
02/09/2026

[English below]
----------------
"ការកសាងបណ្ដាញក្នុងសហគមន៍ គឺជាគន្លឹះសំខាន់ក្នុងការភ្ជាប់មនុស្ស គំនិត និងធនធាន ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយ"

កាលពីថ្ងៃទី ២៦–២៧ ខែសីហា ឆ្នាំ២០២៦ អង្គការសមាគមធាងត្នោតបានរៀបចំ កិច្ចសន្ទនាសហគមន៍ស្តីពីយុទ្ធនាការ និងការតស៊ូមតិ ដែលមានការចូលរួមពីតំណាងសហគមន៍មកពីតំបន់ផ្សេងៗគ្នា ដោយការប្រជុំនេះបានរៀបចំឡើងនៅក្នុងខេត្តកែប។
តាមរយៈកិច្ចសន្ទនានេះ អ្នកចូលរួម និងវាគ្មិនកិត្តិយស បាន ចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈផ្សេងៗ ព្រមទាំងពិភាក្សាអំពីបញ្ហា និងតម្រូវការសំខាន់ៗរបស់សហគមន៍ ដូចជា ការគ្រប់គ្រងដីធ្លី និងលំនៅឋាន បរិស្ថាន និងផលប៉ះពាល់ដែលអាចកើតមានពីការអភិវឌ្ឍន៍។ ជាមួយគ្នានេះ ក៏មានការចែករំលែកចំណេះដឹងអំពី គោលការណ៍ណែនាំស្តីពីអាជីវកម្មប្រកបដោយទំនួលខុសត្រូវ និងសិទ្ធិមនុស្ស ដើម្បីបង្កើនការយល់ដឹង និងលើកកម្ពស់កិច្ចសហការរវាងសហគមន៍ និងភាគីពាក់ព័ន្ធ។

🌿 ការចុះទស្សកិច្ចសិក្សានៅ សហគមន៍ត្រពាំងសង្កែ ក៏បានផ្តល់ឱកាសឱ្យអ្នកចូលរួមស្វែងយល់ពីបទពិសោធន៍ និងការតស៊ូមរបស់សហគមន៍ដោយផ្ទាល់។

📣 ជាផ្នែកមួយនៃសកម្មភាពនេះ អ្នកចូលរួមបាន រួមគ្នាពិភាក្សាអំពីបញ្ហា និងតម្រូវការសំខាន់ៗរបស់សហគមន៍ ព្រមទាំងរៀបចំសារគន្លឹះ និងគំនិតសម្រាប់ការផ្សព្វផ្សាយ ដើម្បីបង្ហាញពីទស្សនៈ និងសេចក្តីត្រូវការរបស់សហគមន៍ឱ្យបានកាន់តែច្បាស់ និងមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់សំឡេងសហគមន៍ និងជំរុញការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងការដោះស្រាយបញ្ហា។

សហគមន៍បានលើកឡើងថា៖ "សហគមន៍រឹងមាំ មិនមែនកើតចេញពីគណៈកម្មការតែម្ខាងនោះទេ គឺទាមទារឱ្យមានការចូលរួម និងគាំទ្រយ៉ាងសកម្មពីសមាជិកសហគមន៍ទាំងមូល​ "។

“Building networks within communities is key to connecting people, ideas, and resources to work together toward finding solutions.”

On August 26–27, 2026, Sahmakum Teang Tnaut organized a Community Dialogue on Campaigning and Advocacy, bringing together community representatives from different areas. The meeting was held in Kep Province.
Through the dialogue, participants and guest speakers shared knowledge, experiences, and diverse perspectives, while also discussing key issues and needs faced by communities, including land and housing, environmental concerns, and potential impacts of development. Participants also shared knowledge about the Guiding Principles on Business and Human Rights, with the aim of increasing awareness and promoting collaboration between communities and relevant stakeholders.

🌿 A study visit to Trapang Sangke Eco Community also provided participants with an opportunity to learn directly about the community’s experiences and advocacy work.

📣 As part of the activities, participants worked together to discuss key community issues and needs, as well as develop key messages and communication ideas to clearly and effectively highlight the perspectives and needs of communities. These efforts aim to strengthen community voices and encourage greater engagement from relevant stakeholders in addressing community concerns.

The community highlighted that:
“A strong community does not come from the committee alone. It requires the active participation and support of all community members.”



🎉 [ស្មារតីរួមគ្នា ដើម្បីសហគមន៍រឹងមាំ និងមានភាពធន់] 🤝✨កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦ កម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងនៃអ...
26/08/2026

🎉 [ស្មារតីរួមគ្នា ដើម្បីសហគមន៍រឹងមាំ និងមានភាពធន់] 🤝✨

កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៦ កម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងនៃអង្គការសមាគមធាងត្នោត បានសហការជាមួយនិស្សិតដែលមានជំនាញអភិវឌ្ឍន៍សហគមន៍ ដើម្បីរៀបចំ និងសម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្តីពី «ការរៀបចំសហគមន៍ប្រកបដោយយុទ្ធសាស្ត្រ និងភាពធន់» ជូនដល់សមាជិកសហគមន៍ស្ទឹងកំបុត្រ រាជធានីភ្នំពេញ។

🌱 សមិទ្ធផលដែលទទួលបាន៖
តាមរយៈវគ្គបណ្ដុះបណ្ដាល និងសកម្មភាពរួមគ្នានេះ អ្នកចូលរួមបានចែករំលែកយោបល់ ចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការរៀបចំសហគមន៍ប្រកបដោយយុទ្ធសាស្ត្រ ការថែរក្សាសុខភាពផ្លូវចិត្ត និងការពង្រឹងភាពធន់របស់សហគមន៍។ ក្រុមនិស្សិត និងសមាជិកសហគមន៍ក៏បានចូលរួមអនុវត្តជាក់ស្តែងក្នុងការរៀបចំ និងកែលម្អបរិស្ថានសហគមន៍ ដោយផ្តោតលើការបង្កើនសោភ័ណភាព បរិស្ថានបៃតង និងភាពស្រស់ស្អាតនៅក្នុងសហគមន៍។ លើសពីនេះ សកម្មភាពនេះបានបង្កើតបរិយាកាសស្និទ្ធស្នាល និងការសហការយ៉ាងជិតស្និទ្ធរវាងយុវជនសហគមន៍ និស្សិត និងសមាជិកសហគមន៍ ដែលជួយពង្រឹងស្មារតីសាមគ្គីភាព ភាពជាម្ចាស់ និងភាពធន់របស់សហគមន៍។ 🤝🌱

តំណាងសហគមន៍មួយរូបបានលើកឡើងថា៖ “ការចូលរួមចែករំលែកចំណេះដឹងរបស់យុវជននៅថ្ងៃនេះ គឺជាកម្លាំងចិត្តដ៏សំខាន់មួយសម្រាប់សមាជិកសហគមន៍ទាំងអស់។ សកម្មភាពនេះបានជំរុញ និងលើកទឹកចិត្តឱ្យពួកយើងមានកម្លាំងចិត្តបន្ថែម ដើម្បីបន្តដំណើរទៅមុខ ទោះបីជានៅតែជួបប្រទះបញ្ហាប្រឈមជាច្រើនក៏ដោយ។ ការរៀបចំសហគមន៍ប្រកបដោយយុទ្ធសាស្ត្រ និងមានរបៀបរៀបរយ គឺជាជំហានដ៏សំខាន់មួយដែលនាំយើងឆ្ពោះទៅរកគោលដៅបានយ៉ាងច្បាស់លាស់ និងពិតប្រាកដ។”

តំណាងនិស្សិតមួយរូបលើកឡើងថា៖“ថ្ងៃនេះ ខ្ញុំទទួលបានអារម្មណ៍ និងបទពិសោធន៍ថ្មីមួយពីអ្វីដែលខ្ញុំបានជួប និងឃើញដោយផ្ទាល់នៅក្នុងសហគមន៍ ។ ខ្ញុំបានឃើញសហគមន៍ក្រីក្រមួយដែលកំពុងរស់នៅក្នុងស្ថានភាពលំបាក និងខ្វះខាតជាច្រើន សូម្បីតែប្លង់កម្មសិទ្ធិស្របច្បាប់មួយសន្លឹកក៏មិនទាន់មាន។ បទពិសោធន៍នេះបានធ្វើឱ្យខ្ញុំយល់កាន់តែច្បាស់អំពីការលំបាករបស់ប្រជាសហគមន៍ និងមានអារម្មណ៍ថា យើងគួរចូលរួមចំណែក និងគាំទ្រពួកគេឱ្យបានកាន់តែច្រើន។”

វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល ដោយការចូលរួម និងការចែករំលែកបទពិសោធន៍យ៉ាងសកម្មពីអ្នកចូលរួមទាំងអស់។ សកម្មភាពនេះមានការចូលរួមពី តំណាង និងសមាជិកសហគមន៍ចំនួន ២១នាក់ យុវជនមកពីសកលវិទ្យាល័យចំនួន៨ នាក់ និងនិស្សិតជំនាញអភិវឌ្ឍន៍សហគមន៍ចំនួន ៧ នាក់។ សរុបអ្នកចួលរួមទាំងអស់៣៦នាក់ ។

⁩

[English below]---- រឿងរ៉ាវផ្លាស់ប្តូររបស់យុវជនកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងរបស់ កញ្ញា អ៊ុល កញ្ចនា “ដើម្បីទទួលបានលទ្ធ...
24/08/2026

[English below]
----
រឿងរ៉ាវផ្លាស់ប្តូររបស់យុវជនកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងរបស់ កញ្ញា អ៊ុល កញ្ចនា

“ដើម្បីទទួលបានលទ្ធផលល្អនៅថ្ងៃស្អែក ខ្ញុំត្រូវជម្នះខ្លួនឯងក្នុងថ្ងៃនេះ”
ប្រសិនបើខ្ញុំមិនបានស្វែងរកឱកាសចូលរួមកម្មវីធីនានាក្រៅពីសាលាបានផ្ដល់ឱ្យទេ ប្រហែលជាមិនមានខ្ញុំជាខ្ញុំដូចក្នុងថ្ងៃនេះទេ។ ពង្រឹងសមត្ថភាព បញ្ចេញនូវសក្ដានុពលដែលអ្នកមាន និងរៀនបន្ថែមជាប្រចាំ យើងទាំងអស់គ្នាជាអ្នកកសាងនូវដានជើងបុគ្គលគំរូសម្រាប់យុវជនជំនាន់ក្រោយ ជោគវាសនារបស់ជាតិមួយផ្ដើមពីការយល់ដឹងរបស់យុវជននៃសង្គមមួយ ចូលរួមពង្រឹងសិទ្ធិអំណាចខ្លួនឯងគឺជាការចូលរួមអភិវឌ្ឍន៍ប្រទេស។

Story board of community youth leadership ambassadors Ms. Oul kanhchna

“To achieve good results tomorrow, I must overcome myself today.”
If I had not sought opportunities to join programs beyond what school offered, I might not be the person I am today. By strengthening my abilities, unlocking my potential, and committing to continuous learning, we as young people are laying down footprints to become role models for the next generation. The destiny of a nation begins with the awareness of its youth. When young people take part in empowering themselves and exercising their rights, they are directly contributing to the development of the country.

អានលម្អិតក្នុងខមិន👇

📢 We're looking for a Consultant!Are you an experienced researcher or writer with a passion for environmental and socia...
21/08/2026


📢 We're looking for a Consultant!

Are you an experienced researcher or writer with a passion for environmental and social justice issues?
STT is seeking a consultant to develop an analytical article examining the environmental and social impacts on local communities, drawing on research, data, and community perspectives to tell a compelling and evidence-based story.

✨ If you have experience in analytical writing, research, and environmental or social impact assessment, we'd be delighted to hear from you!

📩 Submit your technical and financial proposal, CV, and relevant supporting documents.�

🔗Link in the comments for the full Terms of Reference and application details.

🔎ឈ្វេងយល់ពីសារាចរ០៣ ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរដ្ឋ! សារាចរ០៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយ ដើម្បីកំណត...
13/08/2026

🔎ឈ្វេងយល់ពីសារាចរ០៣ ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្នលើដីរដ្ឋ!

សារាចរ០៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចេញផ្សាយ ដើម្បីកំណត់គោលការណ៍ និងវិធានការសម្រាប់ដោះស្រាយសំណង់បណ្តោះអាសន្ន និងការកាន់កាប់ដីដោយខុសច្បាប់នៅក្នុងរាជធានី ក្រុង និងតំបន់ទីប្រជុំជន។ សារាចរនេះមានគោលបំណងធានាការគ្រប់គ្រងដីធ្លីប្រកបដោយសណ្តាប់ធ្នាប់ កាត់បន្ថយវិវាទដីធ្លី និងស្វែងរកដំណោះស្រាយសមស្របសម្រាប់ប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីរដ្ឋ។

សារាចរនេះក៏លើកទឹកចិត្តឱ្យអាជ្ញាធរពាក់ព័ន្ធសិក្សា និងវាយតម្លៃស្ថានភាពជាក់ស្តែង ដោយផ្តល់អាទិភាពដល់ដំណោះស្រាយដែលស្របតាមគោលការណ៍មនុស្សធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។

📌 ស្កេន ដើម្បីអានខ្លឹមសារនៃច្បាប់ដើម!



#សារាចរ០៣

សេចក្ដីថ្លែងការណ៍រួម៖ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័ន...
09/08/2026

សេចក្ដីថ្លែងការណ៍រួម៖ សហគមន៍ជនជាតិដើមភាគតិច និងសង្គមស៊ីវិល អំពាវនាវដល់ធនាគារពិភពលោក ទទួលយករបាយការណ៍ស៊ើបអង្កេតរបស់ស្ថាប័នទទួលពាក្យបណ្តឹងឯករាជ្យ ស៊ីអេអូ និងដោះស្រាយវិបត្តិមីក្រូហិរញ្ញវត្ថុ នៅកម្ពុជា
ចេញផ្សាយថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦
____________________________
យើងខ្ញុំជាប្រជាពលរដ្ឋសហគមន៍ជនជាតិដើមភាគតិច ក្រុមសង្គមស៊ីវិលដែលធ្វើការងារជាមួយសហគមន៍ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋផ្សេងទៀតដែលបានចូលរួមជាសាមគ្គីភាពជាមួយសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា ។ នាឱកាសទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកនៅថ្ងៃនេះ យើងខ្ញុំសូមអំពាវនាវដល់ ធនាគារពិភពលោក (The World Bank) សូមកែប្រែសេចក្តីសម្រេចរបស់ខ្លួន ដែលបានជំរុញឱ្យមាននិទណ្ឌភាពសម្រាប់ស្ថាប័នខ្លួន ចំពោះផលប៉ះពាល់អវិជ្ជមានដែលបានបង្កឡើងដោយការផ្តល់កម្ចីបែបកេងប្រវ័ញ្ចជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយប្តូរមកវិញ ខ្លួនត្រូវតែផ្តល់ដំណោះស្រាយ និងបញ្ឈប់ការរីករាលដាលផលប៉ះពាល់អវិជ្ជមាននៃវិបត្តិមីក្រូហិរញ្ញវត្ថុទៅលើសហគមន៍ជនជាតិដើមភាគតិច ។

ប្រជាពលរដ្ឋក្នុងសហគមន៍ជាច្រើនកន្លែងនៅទូទាំងប្រទេសកម្ពុជា កំពុងរស់នៅដោយរងទុក្ខលំបាកយ៉ាងខ្លាំងពីផលប៉ះពាល់អវិជ្ជមាននៃបំណុលមីក្រូហិរញ្ញវត្ថុជារៀងរាល់ថ្ងៃ ។ កុមារជាច្រើននាក់ មិនអាចបន្តការសិក្សាបាន ។ ក្រុមគ្រួសារជាច្រើន រស់នៅឆ្ងាយពីគ្នា នៅពេលសមាជិកគ្រួសារត្រូវបង្ខំចិត្តចំណាកស្រុករកការងារធ្វើ ។ ម្ហូបអាហារដែលមានលើតុបាយកាន់តែតិច និងមិនសូវមានជីវជាតិគ្រប់គ្រាន់ ដោយសារតែត្រូវសន្សំប្រាក់ទុកសងបំណុល ក្រោមការដាក់សម្ពាធ និងធ្វើទុក្ខបុកម្និញ ពីសំណាក់មន្ត្រីឥណទាន ។

វប្បធម៌របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ក៏បានរងនូវផលប៉ះពាល់ដោយសារកម្ចីមីក្រូហិរញ្ញវត្ថុទាំងនេះផងដែរ ។ ប្រជាពលរដ្ឋជនជាតិដើមភាគតិចជាច្រើន កំពុងជាប់បំណុលយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យអ្នកទាំងនោះ មិនមានលទ្ធភាពចូលរួម ឬរៀបចំពិធីបែបប្រពៃណីជនជាតិដើមភាគតិចមួយចំនួន បានដូចពីអតីតកាលនោះទេ ។ សហគមន៍ជនជាតិដើមភាគតិចជាច្រើន មានឱកាសជួបជុំគ្នាកាន់តែតិចទៅៗ ហើយពិធីបែបប្រពៃណី និងទំនៀមទម្លាប់មួយចំនួន ក៏កាន់តែពិបាកក្នុងការប្រារព្ធឡើង ។ [...]

(សូមចុចលើតំណភ្ជាប់ក្នុងប្រអប់ខំមិនខាងក្រោម ដើម្បីអានសេចក្ដីថ្លែងការណ៍រួមពេញ)

Address

#21, Street 472, Sangkat Toul Tompoung 1, Khan Chamkarmorn
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85523431555

Alerts

Be the first to know and let us send you an email when Sahmakum Teang Tnaut - STT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Sahmakum Teang Tnaut - STT:

Shortcuts

Share