សហករណ៍ខ្មែរ - CCF

សហករណ៍ខ្មែរ - CCF Cambodian Farmers’ Community

ម្សៅខ្ញីខ្មែរ ទើបចូលស្តុក បងប្អូនមានតម្រូវការអាចកម្មងបាន 💌
04/02/2024

ម្សៅខ្ញីខ្មែរ ទើបចូលស្តុក
បងប្អូនមានតម្រូវការអាចកម្មងបាន 💌

ម្សៅមើមខ្ញីខ្មែរ ធម្មជាតិសុទ្ធ100% ។ មានប្រភពមើមខ្ញីស្រស់ទិញពីកសិករក្នុង ឃុំកោះរកា ស្រុកកំពងសៀម ខេត្តកំពង់ចាម។

💌🚛បងប្អូនត្រូវការអាចកម្មងបាន ចំនួនមានមិនច្រើនទេ
📞070 70 48 70 #សហករណ៍ខ្មែរ
✅ អត្ថប្រយោជន៍ នៃម្សៅមើមខ្ញី
- ជួយកាត់បន្ថយជាតិស្ករក្នុងឈាម
-បង្ការជំងឺទឹកនោមផ្អែម
-ល្អចំពោះប្រព័ន្ធរំលាយអាហារ &ការទល់លាមក
-ការពារពីជំងឺភ្លេចភ្លាំង
-ការពារពីជំងឺបេះដូង និងជំងឺមហារីក
-ជួយសម្រកទម្ងន់ និងរំលាយខ្លាញ់ក្បាលពោះ
-ព្យាបាលរលាកបំពង់ក និងផ្តាសាយ
-ជួយសំរួលនិងស្អំសសៃក្រោយសម្រាលបុត្រ
-ជួយកាត់បន្ថយការឈឺចុកចាប់ពេលមករដូវ
✅ ឆុងជាមួយទឹកក្តៅអ៊ុនៗពិសារពេលព្រឹកម្តង 1ស្លាបព្រាកាហ្វេ

#ម្សៅមើមខ្ញី #ខ្ញី #តែខ្ញី #ម្សៅមើមខ្ញី

អត្ថប្រយោជន៍ ៥យ៉ាង នៃម្សៅក្បាលរមៀតសូនទឹកឃ្មុំ• កាត់បន្ថយការរលាក / Reduce Inflammation • ពង្រឹងប្រព័ន្ធភាពសាំរាង្គកាយ / B...
17/08/2023

អត្ថប្រយោជន៍ ៥យ៉ាង នៃម្សៅក្បាលរមៀតសូនទឹកឃ្មុំ
• កាត់បន្ថយការរលាក / Reduce Inflammation
• ពង្រឹងប្រព័ន្ធភាពសាំរាង្គកាយ / Boost Immunity
• ការពារជម្ងឺបេះដូង / Prevent Heart Diseases
• ជួយដល់ប្រព័ន្ធរំលាយអាហារ / Improve Digestive System
•អាចជួយប្រឆាំងនឹងជម្ងឺមហារើក / Help fight cancer

ទំនាក់ទំនង៖ 070 70 48 70
តេឡេក្រាម៖ https://t.me/ccfcambodia

#ម្សៅក្បាលរមៀតសូនទឹកឃ្មុំ #ម្សៅក្បាលរមៀត #សហករណ៍ខ្មែរ #ផលិតផលក្នុងស្រុក #ជម្ងឺក្រពះ #រមៀត #សុវត្ថិភាព

07/08/2023
អត្ថប្រយោជន៍ ម្សៅក្បាលរមៀតសូនទឹកឃ្មុំ👉 ងាយស្រួលេប 👉 ល្អសម្រាប់លោកអ្នកដែលចាញ់ក្លិនរមៀត👉 មិនធំក្លិនក្រពុលខ្លាំង👉 ស្រួលដាក់...
07/08/2023

អត្ថប្រយោជន៍ ម្សៅក្បាលរមៀតសូនទឹកឃ្មុំ
👉 ងាយស្រួលេប
👉 ល្អសម្រាប់លោកអ្នកដែលចាញ់ក្លិនរមៀត
👉 មិនធំក្លិនក្រពុលខ្លាំង
👉 ស្រួលដាក់តាមខ្លួន

#រមៀត #ម្សៅក្បាលរមៀត #សហករណ៍ខ្មែរ #ម្សៅក្បាលរមៀតសូនទឹកឃ្មុំ #ផលិតផលក្នុងស្រុក #ជម្ងឺក្រពះ #ម្សៅចេកខ្ចី #សុវត្ថិភាព

រមៀត​គឺជា​គ្រឿងទេស​មួយ​ប្រភេទ​ដែល​ត្រូវបាន​ប្រើប្រាស់​អស់​ជាច្រើន​សតវត្ស​មកហើយ​សម្រាប់​លក្ខណៈសម្បត្តិ​ជា​ឱសថ​របស់​វា​។ ស...
03/08/2023

រមៀត​គឺជា​គ្រឿងទេស​មួយ​ប្រភេទ​ដែល​ត្រូវបាន​ប្រើប្រាស់​អស់​ជាច្រើន​សតវត្ស​មកហើយ​សម្រាប់​លក្ខណៈសម្បត្តិ​ជា​ឱសថ​របស់​វា​។ សារធាតុសកម្មនៅក្នុងរមៀតគឺ ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល និងប្រឆាំងនឹងការរលាក។

រមៀត​មាន​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព ​រួម​មាន៖
១. កាត់បន្ថយការរលាក៖ រមៀតគឺជាសារធាតុប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លា ដែលអាចជួយកាត់បន្ថយការឈឺចាប់ និងរលាកពេញរាងកាយ។ នេះ​ធ្វើ​ឱ្យ​វា​ជា​ឱសថ​ធម្មជាតិ​ដ៏​ល្អ​សម្រាប់​លក្ខខណ្ឌ​ដូច​ជា​រលាក​សន្លាក់ ឈឺ​សន្លាក់ និង​ឈឺ​សាច់ដុំ ។
២. បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ ៖ រមៀត​ត្រូវ​បាន​គេ​បង្ហាញ​ថា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ប្រឆាំង​ការ​ឆ្លង​មេរោគ។ នេះគឺដោយសារតែ curcumin អាចជួយធ្វើឱ្យកោសិកាឃាតករធម្មជាតិរបស់រាងកាយសកម្ម ដែលទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ។
៣. ធ្វើអោយប្រសើរឡើងនូវមុខងារនៃការយល់ដឹង៖ រមៀតត្រូវបានបង្ហាញថា ធ្វើអោយប្រសើរឡើងនូវមុខងារនៃការយល់ដឹង និងការចងចាំ។ នេះគឺដោយសារតែ curcumin អាចជួយការពារខួរក្បាលពីការខូចខាត និងធ្វើអោយលំហូរឈាមទៅកាន់ខួរក្បាលប្រសើរឡើង។
៤. អាចជួយការពារជំងឺមហារីក៖ រមៀតត្រូវបានគេបង្ហាញថាមានលក្ខណៈសម្បត្តិប្រឆាំងនឹងជំងឺមហារីក។ នេះគឺដោយសារតែ curcumin អាចជួយទប់ស្កាត់ការលូតលាស់ និងការរីករាលដាលនៃកោសិកាមហារីក។
៥. ការពារថ្លើម៖ រមៀតអាចជួយការពារថ្លើមពីការខូចខាត។ នេះគឺដោយសារតែ curcumin អាចជួយកាត់បន្ថយការរលាក និងធ្វើអោយមុខងារថ្លើមប្រសើរឡើង។
៦. ធ្វើអោយសុខភាពបេះដូងប្រសើរឡើង៖ រមៀតអាចជួយពង្រឹងសុខភាពបេះដូង។ នេះគឺដោយសារតែ curcumin អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងធ្វើអោយលំហូរឈាមប្រសើរឡើង។

រមៀត​គឺជា​គ្រឿងទេស​ដ៏​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ដែល​អាច​ទទួលទាន​បាន​តាម​វិធី​ផ្សេងៗ​។ វាអាចត្រូវបានបន្ថែមទៅក្នុងអាហារ យកជាអាហារបំប៉ន ឬលាបលើស្បែក។ ប្រសិនបើអ្នកកំពុងពិចារណាប្រើរមៀតសម្រាប់ហេតុផលសុខភាព វាតែងតែជាគំនិតល្អក្នុងការពិភាក្សាជាមួយគ្រូពេទ្យជាមុនសិន។

#សហករណ៍ខ្មែរ #ម្សៅក្បាលរមៀត #រមៀត #រមៀតសូនទឹកឃ្មុំ #ផលិតផលធម្មជាតិក្នុងស្រុក

 #ម្សៅក្បាលរមៀតសូនទឹកឃ្មុំ ✅ ល្អសម្រាប់អ្នកចាញ់ក្លិនក្រពុលរបស់រមៀត✅ ងាយស្រួលដាក់តាមខ្លួន✅ ស្រួលលេប មិនធំក្លិន✅ ១ កែវមាន ...
03/08/2023

#ម្សៅក្បាលរមៀតសូនទឹកឃ្មុំ
✅ ល្អសម្រាប់អ្នកចាញ់ក្លិនក្រពុលរបស់រមៀត
✅ ងាយស្រួលដាក់តាមខ្លួន
✅ ស្រួលលេប មិនធំក្លិន
✅ ១ កែវមាន ៣២០គ្រាប់ ប្រើបាន ៣ ខែ
👉 សម្រាប់លោកអ្នកដែលចង់ពិសារម្សៅក្បាលរមៀត ប៉ុន្តែពុំអាចធន់នឹងក្លិនវាបាន សូមណែនាំម្សៅក្បាលរមៀតសូនទឹកឃ្មុំ។
👉 សូនបញ្ចូលគ្នារវាងម្សៅក្បាលរមៀតធម្មជាតិ និងទឹកឃ្មុំធម្មជាតិ ធានាថាសុទ្ធ ១០០ % ។ សូនដោយម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិ មានអនាម័យខ្ពស់។
👉 ទទួលបានគុណប្រយោជន៍ ២មុខបញ្ចូលគ្នា គឺគុណប្រយោជន៍ ពីម្សៅក្បាលរមៀត និងគុណប្រយោជន៍អំពីទឹកឃ្មុំធម្មជាតិ ដែលត្រូវបានទទួលថាជាឱសថបូរាណដ៏មានប្រសិទ្ធិភាព តាំងពីយូរលុងណាស់មកហើយ។

ទំនាក់ទំនង៖ 070 70 48 70
តេឡេក្រាម៖ https://t.me/ccfcambodia

#ម្សៅក្បាលរមៀតសូនទឹកឃ្មុំ #សហករណ៍ខ្មែរ #ផលិតផលធម្មជាតិក្នុងស្រុក #រមៀត

ផ្លូវជាតិលេខ 76A ម្តុំអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានកាត់ផ្ដាច់ទាំងស្រុង នាថ្ងៃទី២ ខែសីហានេះ។ អ្នកដំណើរ សូមវ...
02/08/2023

ផ្លូវជាតិលេខ 76A ម្តុំអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ត្រូវបានកាត់ផ្ដាច់ទាំងស្រុង នាថ្ងៃទី២ ខែសីហានេះ។ អ្នកដំណើរ សូមវាងទៅតាមក្រចេះ ស្ទឹងត្រែង រតនៈគិរី

(រូបភាពលោក ណយ ច័ន្ទតារា)

ងាយស្រួលពិសារ  #ងាយស្រួលដាក់តាមខ្លួន #ម្សៅក្បាលរមៀតសូនទឹកឃ្មុំ👉ផលិតផលកសិករខ្មែរ ធម្មជាតិសុទ្ធ100%👉ប្រើប្រាស់ជាប្រចាំថ្ងៃ...
01/08/2023

ងាយស្រួលពិសារ #ងាយស្រួលដាក់តាមខ្លួន
#ម្សៅក្បាលរមៀតសូនទឹកឃ្មុំ
👉ផលិតផលកសិករខ្មែរ ធម្មជាតិសុទ្ធ100%
👉ប្រើប្រាស់ជាប្រចាំថ្ងៃជួយថែរក្សាសុខភាពកាន់តែរឹងមាំ និងសម្រស់មិនងាយទ្រុឌទ្រោម

❌ពុំមានលាយសារធាតុបន្ថែម ឬសារធាតុរក្សាគុណភាព❌

✅អត្ថប្រយោជន៍

👉ម្សៅក្បាលរមៀត និងក្បាលរមៀតសូនទឹកឃ្មុំ
-ជួយអោយសម្រស់ ក្មេងជាងវ័យ កាត់បន្ថយស្នាមជ្រួញ បំបាត់ស្នាមអ៊ុចខ្មៅ
-ជួយអោយរដូវទៀងទាត់ បំបាត់ការឈឺចាប់ពេលមករដូវ
-ជួយអោយគេងលក់ស្រួល បន្ថយស្ត្រស
-ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ ជួយអោយបន្ទោរបង់ទៀងទាត់
- ជួយរក្សាទំងន់ ចរន្តឈាមដំណើរការល្អ និងជាតិខ្លាញ់មិនអោយលើស
-ជួយសម្អាតជាតិពុលក្នុងរាងកាយ
-ជួយអោយឆ្អឹងរឹងមាំ បំបាត់ឈឺសន្លាក់
-ជួយព្យាបាលដំបៅ របួស ស្លាកស្នាម
-ជួយព្យាបាលបញ្ហាក្រពះ ពោះវៀន
-ជួយបង្កើតប្រព័ន្ធភាពស៊ាំ និងការពារជំងឺមហារីក

#សហករណ៍ខ្មែរ #ម្សៅក្បាលរមៀតសូនទឹកឃ្មុំ #រមៀត #ម្សៅក្បាលរមៀត

💌📞070 70 48 70
🚛🛵មានសេវាដឹកជូន25ខេត្តក្រុង

ថែសុខភាព និងសម្រស់ តាមបែបធម្មជាតិ ជាមួយនឹង ម្សៅក្បាលរមៀត និងរមៀតសូនទឹកឃ្មុំធម្មជាតិ #ម្សៅក្បាលរមៀត  #ផលិតផលក្នុងស្រុក  #...
26/07/2023

ថែសុខភាព និងសម្រស់ តាមបែបធម្មជាតិ ជាមួយនឹង ម្សៅក្បាលរមៀត និងរមៀតសូនទឹកឃ្មុំធម្មជាតិ

#ម្សៅក្បាលរមៀត #ផលិតផលក្នុងស្រុក #សុវត្ថិភាព #ផលិតផលធម្មជាតិក្នុងស្រុក #រមៀត #រមៀតសូនទឹកឃ្មុំ

បងប្អូនមានតម្រូវការអាចកម្មងបាន

🚚មានសេវាដឹកជូន25ខេត្តក្រុង
📞070 70 48 70

សារយុវចាស់ អំពីការ  #សាកថ្មជីវិតជូនចំពោះក្មួយៗ... អាយុ30 ចុះវ័យក្មួយៗមិនមែនជាវ័យសាកថ្មជីវិតអីនុងទេ... វ័យនេះមិនចេះអស់ថ្ម...
26/07/2023

សារយុវចាស់ អំពីការ #សាកថ្មជីវិត
ជូនចំពោះក្មួយៗ... អាយុ30 ចុះវ័យក្មួយៗមិនមែនជាវ័យសាកថ្មជីវិតអីនុងទេ... វ័យនេះមិនចេះអស់ថ្មទេ... ថ្មកំពុងពេញប៉ិប... បើអាឡៃតែសាកថ្មជីវិតនោះជីវិតក្មួយៗនឹងទទួលអារម្មណ៏ឈឺចាប់លើសដើមនៅពេលវ័យ 30 ជាង ព្រោះងាកទៅពួកម៉ាកមិត្តភ័ក្រអ្នកក្បែរខាងគេជោគជ័យគ្រប់គ្នា....

ត្រូវដឹងថាចេញសាកថ្មជីវិតម្តងៗត្រូវប្រើលុយបើអាលៃតែយកប្រាក់ខែតិចតួចមកសាកថ្មជីវិតក្នុងមួយខែៗ 03 - 04 ដងនោះនឹងបានលុយឯណាត្រៀមបំរ៉ុងទុកនៅពេលអនាគតទៅ..... បានលុយឯណាសល់សំរាប់បង្កើត Businnes ទៅ

បីខែបើធុនថប់ណាស់ចេញមកក្រៅកាត់ Stress ម្តងបានហើយ... វ័យក្មួយៗជាវ័យលុតដំគ្រប់រឿង... ហើយគ្រប់មនុស្សចាស់សុទ្ធតែធ្លាប់ឆ្លងកាត់រឿងនេះ..... ខំប្រឹងធ្វើការអោយបានប្រាក់ខែខ្ពស់និងចេញរកស៊ីបានចំណូលច្រើនៗសិនចាំចេញមកសាកថ្មជីវិតញឹកញ៉ាប់...

សូមក្មួយៗសំណាងល្អ....

ប្រភព ៖ Kong Sopheap

👉 វិធីសាស្រ្ត ក្នុងការបែងចែកផ្ទៃដី តាមរូបមន្ត ៣០%-ស្រែ ៣០%-ស្រះ ៣០%-គោក និង ១០%-ផ្ទះ ។ • បែងចែក ៣០% នៃផ្ទៃដីសម្រាប់ធ្វើស...
25/07/2023

👉 វិធីសាស្រ្ត ក្នុងការបែងចែកផ្ទៃដី តាមរូបមន្ត
៣០%-ស្រែ ៣០%-ស្រះ ៣០%-គោក និង ១០%-ផ្ទះ ។

• បែងចែក ៣០% នៃផ្ទៃដីសម្រាប់ធ្វើស្រែ ៖ ការដាំដុះស្រូវមានតម្រូវការផ្ទៃដីច្រើន ហើយបានផលត្រឡប់ទាប ការកាត់បន្ថយផ្ទៃដីធ្វើស្រែមកប្រើប្រាស់លើគោលដៅកសិកម្មផ្សេងទៀត អាចកាត់បន្ថយចំណាយ នឹងបង្កើនប្រាក់ចំណូល។ ការដាំដុះស្រូវគួរមានគោលដៅត្រឹមការផលិតសន្តិសុខស្បៀងសម្រាប់គ្រួសារ និងលក់ដូរបន្តិចបន្តួច ជាការល្អ។

• បែងចែក ៣០% នៃផ្ទៃដី សម្រាប់ការជីកស្រះ ៖ ទឹកមានប្រយោជន៍ណាស់សម្រាប់ការដាំដុំបង្ករបង្កើនផល ការជីស្រះរក្សាទឹកអាចធានាបានការបង្កបង្កើនផលបានគ្រប់រដូវ លើសពីនេះគេអាចចិញ្ចឹមត្រីក្នុងស្រះ ដែលអាចផលិតជាអាហារក្នុងគ្រួសារ និងលក់ដូរផងដែរ។ ទិន្នផលពីផ្ទៃដីជីកជាស្រះចិញ្ចឹមត្រីអាចលើពីការដាំដុះស្រូវទៀតផង។ ហេតុនេះការជីកស្រះ អាចជួយកាត់បន្ថយចំណាយ និងបង្កើនប្រាក់ចំណូលផងដែរ។

• បែងចែក ៣០% នៃផ្ទៃដីជាតំបន់គោក ៖ ផ្ទៃដីគោគមានគោលដៅប្រប្រាស់ជាផ្ទៃដីចម្ការ ដែលកសិករអាចដាំដុះបន្លែបង្ការ ចិញ្ចឹមសត្វ ឈើហូបផ្លៃ និងដាំដើមឈើ ជាដើម ដែលអាចជួយអោយកសិករក្នុងការកាត់បន្ថយការចំណាយទៅលើការទិញម្ហូបអាហារប្រចាំថ្ងៃ ថែមទាំងអាច បង្តើតចំណូលបន្ថែមទៀតផង។ លទ្ធផលនៃការសិក្សាបង្ហាញថាផ្ទៃដីគោក ដែលបានកែប្រែពីផ្ទៃដីស្រែ សម្រាប់ការដាំដុះដំណាំរួមផ្សំអាចរកចំណូលបានច្រើនដងលើសពីការធ្វើស្រែ។

• បែងចែក ១០% នៃផ្ទៃដីសម្រាប់ធ្វើលំនៅឋាន។

ជំនួសអោយការធ្វើស្រែតែម្យ៉ាង រួចលក់ផលស្រូវដើម្បីទិញម្ហូបអាហារ កសិករគួរតែពិចារណាអនុវត្តវីធីសាស្រ្តនេះវិញ គឺដាំអ្វីដែលយើងហូប និងហូបអ្វីដែលយើងដាំ ហើយសល់ពីហូបលក់។

តើដីស្រែដាំទុរេនបានដែរ ឬទេ? ចម្លើយមាននៅក្នុងរូបភាពនេះ 👉 កសិករថៃ លើកភ្លឺពុះស្រែដាំទុរេន គេប្រើពាក្យថា ភ្លឺស្រែលុយរាប់លាន។...
22/07/2023

តើដីស្រែដាំទុរេនបានដែរ ឬទេ? ចម្លើយមាននៅក្នុងរូបភាពនេះ
👉 កសិករថៃ លើកភ្លឺពុះស្រែដាំទុរេន គេប្រើពាក្យថា ភ្លឺស្រែលុយរាប់លាន។ ចំណុចគន្លឹះដែលអាចធ្វើអោយដីស្រែដាំដុះដំណាំហូបផ្លែបាន គឺការលើកភ្លឺអោយខ្ពស់ ខ្នងភ្លឺធំ ធ្វើយ៉ាងណាកុំអោយលិចទឹក នឹងដីមិនជាំទឹក។ ទុរេនត្រូវការទឹក ប៉ុន្តែត្រូវការដីឆាប់ច្រោះទឹកមិនជាំទឹក។ ដំណាំចេកត្រូវបានគេជ្រើសរើជាដំណាំ ជំនួយក្នុងដំណាក់កាលដំបូងព្រោះជួយអោយដីត្រជាក់ មានសំណើម ត្រសុះ និងមានជីវៈជាតិ។

#សហករណ៍ខ្មែរ

Address

Phnom Penh
12101

Alerts

Be the first to know and let us send you an email when សហករណ៍ខ្មែរ - CCF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share