06/08/2026
***សេចក្តីជូនដំណឹង***
សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (C**A) នឹងរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី "ប្រត្តិបត្តិការអាជីវកម្ម និងអភិបាលកិច្ចល្អសំរាប់សហគមន៍កសិកម្ម"
រយៈពេល៖ ២ ថ្ងៃ (ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៦)
ទីតាំង៖ រាជធានីភ្នំពេញ
🎯 គោលបំណងវគ្គបណ្តុះបណ្តាល៖
វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ពង្រឹងសមត្ថភាពថ្នាក់ដឹកនាំសហគមន៍កសិកម្មជាពិសេសអ្នកទទួលបន្ទុកគ្រប់គ្រង ដឹកនាំប្រតិបត្តិការណ៍អាជីវកម្មសហគមន៍កសិកម្មនៅកម្ពុជា និងដើម្បីធានាបាននូវនិរន្តរភាពនិងប្រសិទ្ធភាពគ្រប់គ្រងធុរកិច្ចកសិកម្ម ការបង្កើនចំណូល បង្កើនចំណេញ កាត់បន្ថយការចំណាយ។
អត្ថប្រយោជន៍នៃវគ្គបណ្តុះបណ្តាល
· ទទួលបានឯកសារគំរូដើម្បីអនុវត្តភ្លាមៗក្នុងសហគមន៍កសិកម្ម
· បង្កើនចំណេះដឹងក្នុងការលើកកម្ពស់ប្រាក់ចំណេញ និងសុខុមាលភាពសេដ្ឋកិច្ច របស់សមាជិក
· បង្កើនប្រសិទ្ធភាពគ្រប់គ្រង បង្កើនចំណូល, កាត់បន្ថយការចំណាយ
· ទទួលបានទីផ្សារ និងការអភិវឌ្ឍន៍ទីផ្សារសំរាប់សមាជិក
· ការកាត់បន្ថយហានិភ័យ
· ការពង្រឹងអំណាចចរចាជាសមូហភាព
· ការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព
ចំណាំ៖
· ផ្តល់អតិភាពចំពោះសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម សហគមន៍កសិកម្មទំនើប ដែលបានបំពេញកាតព្វកិច្ចជាសមាជិករបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (បានបង់ប្រាក់សមាជិកភាព)
· សូមរួសរាន់ចុះឈ្មោះចូលរួម ដើម្បីទទួលបានជំនាញសម្រាប់ការអភិវឌ្ឍសហគមន៍កសិកម្មរបស់អ្នក
· ទទួលចុះឈ្មោះត្រឹមតែ ៤០ នាក់ប៉ុណ្ណោះ
· សម្រាប់ការចុះឈ្មោះចូលរៀន សូមចុចលើលីងនេះ៖ វគ្គបណ្តុះបណ្តាល ស្តីពី "ប្រត្តិបត្តិការអាជីវកម្ម និងអភិបាលកិច្ចល្អសម្រាប់សហគមន៍កសិកម្ម"
' ព័ត៌មានលម្អិតសូមទាក់ទង៖
· សម្រាប់ការសាកសួរពត័មាន សូមចុចលើលីងនេះ៖ https://t.me/+GTKH1ockbuxkOWE1
· ០៩៦ ៩១៩ ៦០៩០ / ០៩២ ៧៨៦ ៣៣៣
សូមអរគុណ!