17/08/2026
សមាគមយុវជនខ្មែរ សូមជូនដំណឹងដល់សមាជិក សមាជិកា និងប្រិយមិត្តទាំងអស់ ឱ្យបានជ្រាបថា ប្រសិនបើមានការទទួលសារ ឬសារភ្ជាប់ (Link) តាមរយៈ Telegram ពីគណនីរបស់លោក អ៊ុង ង៉ែត សូម កុំចុចបើកសារ ឬសារភ្ជាប់នោះជាដាច់ខាត ដើម្បីជៀសវាងហានិភ័យផ្នែកសុវត្ថិភាព និងការលួចយកគណនី។
តាមព័ត៌មានដែលសមាគមទទួលបាន គណនី Telegram របស់លោក អ៊ុង ង៉ែត អាចត្រូវបានលួចចូល (Hack) ឬមានការប្រើប្រាស់ដោយអ្នកដទៃដោយគ្មានការអនុញ្ញាត។
សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក អ៊ុង ង៉ែត មិនមែនជាបុគ្គលិករបស់សមាគមយុវជនខ្មែរ ដូច្នេះ សូមបងប្អូនប្រិយមិត្តទាំងអស់មានការប្រុងប្រយ័ត្ន និងកុំធ្វើការឆ្លើយតប ឬចុចលើតំណភ្ជាប់ណាមួយដែលផ្ញើមកពីគណនីនេះ។
|
សូមអរគុណ។