11/06/2026
សួស្តីមិត្តទាំងអស់គ្នា!
តស់!មកបណ្តែតអារម្មណ៍ជាមួយទិដ្ឋភាពពិធីប្រគល់ថវិកាសប្បុរសធម៌កាលពីយប់មិញនៅសាលាអន្តរជាតិកាណាឌីយ៉ាន កោះពេជ្រ ក្រុងភ្នំពេញ ក្រោមអធិបតី ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ថវិកាចំនួន10,000ដុល្លាដែលវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុនទទួលបានពីកម្មវិធីនេះ នឹងត្រូវប្រើជាអាហារូបករណ៍ដល់សិស្សានុសិស្សនៃអនុ និងវិទ្យាល័យមិត្តភាពខ្មែរ ជប៉ុនដែលមានជីវភាពខ្វះខាត។
សូមអរគុណដល់សប្បុរសជនដែលចូលរួមឧបត្ថម្ភ និងរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ🙏
ក៏សូមអរគុណដល់បងប្អូនមិត្តអតីតសិស្សដែលបានចំណាយពេលដ៏មានតម្លៃចូលរួមក្នុងកម្មវិធីនេះ☺️