សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង

  • Home
  • Cambodia
  • Phnom Penh
  • សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង

សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង, Community Organization, Phnom Penh.

23/09/2026
16/09/2026
14/09/2026

សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់ លោក Mbuziseller Nelson Saisi មកកាន់ស្នាក់ការ ស.ស.យ.ក.ខេត្តព្រៃវែង និងតំបន់សំខាន់ៗក្នុងក្រុងព្រៃវែង។

លោកមិនត្រឹមតែជាទេសចរ ប៉ុណ្ណោះទេ ប៉ុន្តែក៍ជាcontent creator អន្តរជាតិដ៏ល្បីម្នាក់ ដោយផ្សារភ្ជាប់សកម្មភាពយុវជនដើម្បីទេសចរណ៍។

ក្នុងឪកាសនោះដែរ ក្រុមកាងារស.ស.យ.ក.ខេត្ត បានលើកឡើង និងជម្រាបជូនពីសកម្មភាពការងាររបស់ ស.ស.យ.ក.ខេត្ត និងតំបន់ទេសចរណ៍ តំបន់ប្រវត្តិសាស្រ្ត ម្ហូបអាហារក្នុងខេត្ត ដើម្បីផ្សព្វផ្សាយបន្ថែមពីសក្តានុពលទេសចរណ៍ក្នុងខេត្តព្រៃវែងផងដែរ។
——————
ព្រៃវែង, ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦

ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ សមាជិក សមាជិកា ស.ស.យ.ក.ស្រុកពោធិ៍រៀង ចំនួន៥០នាក់ បានចូលរួមក្នុងពិធីដាំកូនឈើចំនួន ៥,៤៩៩ដើ...
09/09/2026

ព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ សមាជិក សមាជិកា ស.ស.យ.ក.ស្រុកពោធិ៍រៀង ចំនួន៥០នាក់ បានចូលរួមក្នុងពិធីដាំកូនឈើចំនួន ៥,៤៩៩ដើម (៥០ប្រភេទកូនឈើ) នៅទីទួលបុរាណ ប៉ាំងហាំង ស្ថិតនៅភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ញ៉ែម សាខន ស​ ខេង​ និងលោកជំទាវ កែ សួនសុភី ស សុខា។

#សសយក
#សសយកខេត្តព្រៃវែង

នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ សមាជិក សមាជិកា ស.ស.យ.ក.ខេត្តព្រៃវែង ចំនួន៧៥រូប បានចូលរួមពិធីអបអរសាទរខេត្តព្រៃវែង សម្រេ...
09/09/2026

នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ សមាជិក សមាជិកា ស.ស.យ.ក.ខេត្តព្រៃវែង ចំនួន៧៥រូប បានចូលរួមពិធីអបអរសាទរខេត្តព្រៃវែង សម្រេចបានបញ្ចប់ការបន្ទោបង់ ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) ដែលប្រព្រឹត្តទៅនៅ ក្រុងព្រៃវែង ខេត្តព្រៃវែង។

ពិធីនេះស្ថិតក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដមអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីប្រតិភូអមដំណើរ កងកម្លាំងទាំង៣ អភិបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ស្ថាប័នវិស័យឯកជនធនាគារ ស្ថាប័នអង្គការដៃគូ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបអ្នកចូលរួម ១,៣៧២នាក់។

#សសយក
#សសយកខេត្តព្រៃវែង

ពិធីប្រកាសទទួលស្គាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់ត្របែក និងកែសម្រួលបំពេញបន្ថែមក្រុមការងារចុះជួយ ស.ស.យ.ក. ស្រ...
05/09/2026

ពិធីប្រកាសទទួលស្គាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់ត្របែក និងកែសម្រួលបំពេញបន្ថែមក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកកំពង់ត្របែក
…………………………………………………..

នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦នេះ ឯកឧត្តម ខៀវ ភារិទ្ធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់ត្របែក និងកែសម្រួលបំពេញបន្ថែមក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកកំពង់ត្របែក ដែលមានអ្នកចូលរួមសរុបប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ លោក ភុន សម្ផស្ស ត្រូវបានប្រកាសទទួលស្គាល់ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកំពង់ត្របែក ខណៈលោក នុន ភារ៉ា ត្រូវបានប្រកាសតែងតាំងជាអនុប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកកំពង់ត្របែក។

ស.ស.យ.ក.ខេត្តព្រៃវែង សូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាកលវិទ្យាល័យចេនឡា ដែលបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្...
04/09/2026

ស.ស.យ.ក.ខេត្តព្រៃវែង សូមគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សាកលវិទ្យាល័យចេនឡា ដែលបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន០៦កន្លែង ដល់ យុវជន ស.ស.យ.ក.ខេត្តព្រៃវែង ដែលទើបប្រលងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

កាយវិការនេះ គឺកម្លាំងចលករដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស និងអភិវឌ្ឍសង្គមជាតិស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

03/09/2026
🎓ឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិតទូទាំងប្រទេស! អាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូន អាហារូបករណ៍ថ្នាក់...
02/09/2026

🎓ឱកាសអាហារូបករណ៍សម្រាប់សិស្ស-និស្សិតទូទាំងប្រទេស!
អាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូន អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១០០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជាបន្តការសិក្សា នៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី។

👉ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងដែលបានភ្ជាប់ជូនខាងក្រោមនេះ។

ថវិកាសប្បុរសធម៌ ចំនួន ១០លានរៀល របស់ក្រុមគ្រួសារ ស.ស.យ.ក. ខេត្តព្រៃវែង បានប្រគល់ជូនដល់ក្រុមបាល់បាល់ទាត់ ស.ស.យ.ក អលស្តារ ដ...
29/08/2026

ថវិកាសប្បុរសធម៌ ចំនួន ១០លានរៀល របស់ក្រុមគ្រួសារ ស.ស.យ.ក. ខេត្តព្រៃវែង បានប្រគល់ជូនដល់ក្រុមបាល់បាល់ទាត់ ស.ស.យ.ក អលស្តារ ដើម្បីជួយដល់អ្នកភូមិរង់ចាំ! ........................
នាល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ខៀវ ភារិទ្ធ បានអមដំណើរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចូលរួមកម្មវិធីប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមប្រធានបទ “បេះដូងសប្បុរស ដើម្បីភូមិរង់ចាំ” នៅកីឡដ្ឋានស្តាតចាស់។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានផ្តល់កិត្តិយស អញ្ជើញចូលរួមប្រគល់ថវិកាមូលនិធិរបស់ ស.ស.យ ក.ខេត្តព្រៃវែង ចំនួន ១០លានរៀល ដើម្បីជួយដល់អ្នកភូមិរង់ចាំ។

Address

Phnom Penh
855

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Website

Alerts

Be the first to know and let us send you an email when សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង:

Shortcuts

Share