Community Empowerment and Development Team-CEDT

Community Empowerment and Development Team-CEDT Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Community Empowerment and Development Team-CEDT, Nonprofit Organization, Phnom Penh.

CEDT’s work is to strengthen capacity of urban and rural communities to negotiate legal tenure with government authorities, physically upgrade their housing and infrastructure, and claim rights to manage and conserve their natural resources.

សូមអានភាសាអង់គ្លេសនៅខាងក្រោម / English below🌿🗺️ ការធ្វើផែនទីធនធានធម្មជាតិរបស់សហគមន៍ និងការផ្ទៀងផ្ទាត់ព័ត៌មាននៅថ្ងៃទី ១២ ...
18/09/2026

សូមអានភាសាអង់គ្លេសនៅខាងក្រោម / English below

🌿🗺️ ការធ្វើផែនទីធនធានធម្មជាតិរបស់សហគមន៍ និងការផ្ទៀងផ្ទាត់ព័ត៌មាន

នៅថ្ងៃទី ១២ ខែកញ្ញា នៅខេត្តមណ្ឌលគិរី CEDT បានជួបជាមួយតំណាង សហគមន៍ជនជាតិដើមភាគតិច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ជាលើកទី២ លើ សេចក្តីព្រាងផែនទីធនធានធម្មជាតិរបស់សហគមន៍ និងព័ត៌មានដែលសហគមន៍បានប្រមូល។

ដំណើរការនេះផ្តល់ឱកាសឱ្យតំណាងសហគមន៍ពិនិត្យព័ត៌មានដែលបានរៀបចំលើផែនទី បញ្ជាក់ព័ត៌មានលម្អិត និងជួយធានាថា ព័ត៌មានត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់ និងឆ្លុះបញ្ចាំងពីព័ត៌មានដែលសហគមន៍បានប្រមូល។ 🤝🌱

នេះជាជំហានសំខាន់មួយក្នុងការពង្រឹងការរៀបចំឯកសាររបស់សហគមន៍ និង ការចូលរួមរបស់សហគមន៍ក្នុងដំណើរការធ្វើផែនទី។ ព័ត៌មាននេះផ្តល់ជាមូលដ្ឋាននៃ ព័ត៌មានទូទៅនៅកម្រិតសហគមន៍ ដែលអាចជួយឱ្យសហគមន៍ និងអ្នកពាក់ព័ន្ធស្វែងយល់អំពីព័ត៌មានបានកាន់តែច្បាស់ និងអាចប្រើជាមូលដ្ឋានសម្រាប់ការពិភាក្សា និងការចូលរួមនាពេលអនាគត។

សម្រាប់ CEDT ការធ្វើផែនទីដោយមានការចូលរួមរបស់សហគមន៍ ជួយឱ្យសហគមន៍មានតួនាទីសកម្មក្នុងការប្រមូល ពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មាន ព្រមទាំងធ្វើឱ្យព័ត៌មានមានភាពងាយស្រួលសម្រាប់ការពិភាក្សានាពេលអនាគត រវាងសហគមន៍ និងអ្នកពាក់ព័ន្ធ។

🌱 ការចូលរួមរបស់សហគមន៍ • ព័ត៌មានមានតម្លាភាព • ការរៀបចំឯកសារកាន់តែច្បាស់ • ការចូលរួមប្រកបដោយការស្ថាបនា

🌿🗺️ Community Natural Resource Mapping and Verification

On 12 September in Mondulkiri Province, CEDT met with representatives from Indigenous communities for a second review and verification of the community draft natural resource map and information collected by the communities.

The process provided an opportunity for community representatives to review the mapped information, clarify details, and help ensure that the information is clearly documented and reflects what has been collected by the communities. 🤝🌱

This is an important step in strengthening community documentation and community participation in the mapping process. The information provides basic information at the community level, which can help communities and relevant stakeholders better understand the information and provide a basis for future discussion and engagement.

For CEDT, participatory mapping supports communities to take an active role in collecting, reviewing, and verifying information, while helping to make the information more accessible for future discussion among communities and relevant stakeholders.

🌱 Community participation • Transparent information • Stronger documentation • Constructive engagement

English Below🌿 អបអរសាទរទិវាអន្តរជាតិនារី និងកុមារីជនជាតិដើមភាគតិចទូទាំងពិភពលោក 💚ក្នុងថ្ងៃនេះ យើងសូមចូលរួមអបអរសាទរ និងលើក...
05/09/2026

English Below

🌿 អបអរសាទរទិវាអន្តរជាតិនារី និងកុមារីជនជាតិដើមភាគតិចទូទាំងពិភពលោក 💚

ក្នុងថ្ងៃនេះ យើងសូមចូលរួមអបអរសាទរ និងលើកតម្កើង ស្ត្រី និងកុមារីជនជាតិដើមភាគតិចទូទាំងពិភពលោក ដែលមានតួនាទី និងការរួមចំណែកដ៏សំខាន់ក្នុងគ្រួសារ សហគមន៍ ការរក្សាវប្បធម៌ ចំណេះដឹងប្រពៃណី និងការថែរក្សាធនធានធម្មជាតិ។ 💚

ស្ត្រីជនជាតិដើមភាគតិចជាច្រើនជំនាន់មកហើយ បានចូលរួមយ៉ាងសំខាន់ក្នុងការរក្សា និងបន្តចំណេះដឹង ប្រពៃណី និងជំនាញដែលជាផ្នែកមួយនៃអត្តសញ្ញាណ និងរបៀបរស់នៅរបស់សហគមន៍។ ចំណេះដឹងទាំងនេះក៏ត្រូវបានបន្តទៅកាន់កូនចៅ និងជំនាន់ក្រោយ ដើម្បីឱ្យវប្បធម៌ និងប្រពៃណីអាចបន្តរស់នៅ។ 🌱

ក្នុងសហគមន៍ជនជាតិដើមភាគតិចដែល CEDT ធ្វើការជាមួយ ស្ត្រី និងកុមារីក៏មានតួនាទីសំខាន់ក្នុងការរក្សាចំណេះដឹងអំពីធនធានធម្មជាតិ និងជីវភាពរបស់សហគមន៍។ ឧទាហរណ៍ ចំណេះដឹង និងបទពិសោធន៍របស់ស្ត្រីពាក់ព័ន្ធនឹងការប្រមូល និងប្រើប្រាស់ ស្លឹកព្យាប បង្ហាញពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងជីវភាព វប្បធម៌ និងធនធានធម្មជាតិរបស់សហគមន៍។ 🌿

ចំណេះដឹង និងបទពិសោធន៍ទាំងនេះបានរួមចំណែកយ៉ាងខ្លាំងក្នុងការលើកកម្ពស់ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព ការថែរក្សា និងការការពារព្រៃឈើ ដែលជាប្រភពសម្រាប់ជីវភាព និងជាផ្នែកមួយនៃវប្បធម៌របស់សហគមន៍ សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ។ 🌳💚

នៅ CEDT យើងជឿជាក់ថា ការទទួលស្គាល់ គោរព និងពង្រឹងសំឡេង និងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងកុមារីជនជាតិដើមភាគតិច គឺមានសារៈសំខាន់ក្នុងការកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងមានភាពធន់។ ការចូលរួមរបស់ពួកគេមានតម្លៃមិនត្រឹមតែសម្រាប់បច្ចុប្បន្នទេ ប៉ុន្តែថែមទាំងជួយបន្តចំណេះដឹង វប្បធម៌ និងការថែរក្សាធនធានធម្មជាតិទៅកាន់ជំនាន់ក្រោយ។ 🌱
ក្នុងថ្ងៃនេះ និងរាល់ថ្ងៃ សូមយើងទាំងអស់គ្នាចូលរួម លើកតម្កើងសិទ្ធិ សេចក្តីថ្លៃថ្នូរ ចំណេះដឹង សំឡេង និងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងកុមារីជនជាតិដើមភាគតិច និងគាំទ្រឱ្យពួកគេមានឱកាសចូលរួមកាន់តែមានអត្ថន័យក្នុងការកសាងអនាគតរបស់គ្រួសារ និងសហគមន៍ និងធនធានធម្មជាតិរបស់យើងគ្រប់គ្នា។ 🤝💚

រីករាយទិវាអន្តរជាតិនារី និងកុមារីជនជាតិដើមភាគតិចទូទាំងពិភពលោក! 🌿

🌿 Celebrating the International Day of the World’s Indigenous Women and Girls 💚

Honouring Their Strength, Knowledge, Voices, and Leadership

Today, we join the world in celebrating and honouring Indigenous women and girls around the world, recognizing their important roles and contributions to their families and communities, as well as to the preservation of culture, traditional knowledge, and natural resources. 💚

For generations, Indigenous women have played an important role in preserving and passing on knowledge, traditions, and skills that are an essential part of their communities’ identity and way of life. This knowledge is passed on to children and younger generations, helping to keep Indigenous cultures and traditions alive. 🌱

In the Indigenous communities where CEDT works, women and girls also play an important role in maintaining knowledge about natural resources and community livelihoods. For example, women’s knowledge and experience in harvesting and using Slek Phyp demonstrate the close connection between livelihoods, culture, and the natural resources of their communities. 🌿

This knowledge and experience have made important contributions to promoting the sustainable use of natural resources, as well as the care and protection of forests, which provide livelihoods and are an important part of community culture, for both present and future generations. 🌳💚

At CEDT, we believe that recognizing, respecting, and strengthening the voices and leadership of Indigenous women and girls is essential to building stronger and more resilient communities. Their participation is valuable not only today, but also in passing on knowledge, culture, and the care of natural resources to future generations. 🌱

Today and every day, let us recognize the rights, dignity, knowledge, voices, and leadership of Indigenous women and girls, and support meaningful opportunities for them to participate in shaping the future of their families, communities, and the natural resources that sustain us all. 🤝💚

Happy International Day of the World’s Indigenous Women and Girls! 🌿

🌱 Women Building Their Futuresស្ត្រីកំពុងកសាងអនាគតរបស់ខ្លួន 💚🎉 សូមអបអរសាទរ អ្នកទទួលផលអាជីវកម្មខ្នាតតូចចំនួន ៥ នាក់ មកពី ...
05/09/2026

🌱 Women Building Their Futures
ស្ត្រីកំពុងកសាងអនាគតរបស់ខ្លួន 💚

🎉 សូមអបអរសាទរ អ្នកទទួលផលអាជីវកម្មខ្នាតតូចចំនួន ៥ នាក់ មកពី សហគមន៍ស្មសាន ដែលជាសហគមន៍គោលដៅមួយរបស់ CEDT ក្នុង តំបន់ទីក្រុង និងតំបន់ជាយក្រុង ដែលបានទទួលសម្ភារៈសម្រាប់ចាប់ផ្ដើម ឬពង្រឹងអាជីវកម្មខ្នាតតូចរបស់ពួកគេ។ 💚

ការគាំទ្រនេះត្រូវបានអនុវត្តតាមរយៈសកម្មភាព « ពង្រឹងសមត្ថភាពស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ » ក្រោមគម្រោង ធ្វើឱ្យប្រសើរឡើងផ្នែកលំនៅឋាន និងលក្ខខណ្ឌរស់នៅ ដំណាក់កាលទី៣ (HALI Phase III) ដោយមានភាពជាដៃគូជាមួយ Planète Enfants & Développement Cambodia

តាមរយៈការគាំទ្រនេះ ស្ត្រីទាំងនេះមានឱកាសចាប់ផ្ដើម ឬពង្រឹងអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើតប្រាក់ចំណូល គាំទ្រគ្រួសារ និងរួមចំណែកក្នុងការកសាងសហគមន៍ឱ្យកាន់តែរឹងមាំ និងមានភាពធន់ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា រួមទាំងការប្រែប្រួលអាកាសធាតុ។ 🌿

នៅពេលស្ត្រីមានជីវភាពកាន់តែរឹងមាំ គ្រួសារក៏មានភាពធន់កាន់តែប្រសើរ ហើយសហគមន៍ក៏អាចរីកចម្រើនទៅមុខបានកាន់តែរឹងមាំ 💪💚

🎉 Congratulations to the five small-scale business beneficiaries from the Smor San community, one of CEDT’s target communities in urban and peri-urban areas, who received supplies to start or strengthen their small businesses. 💚

This support was provided through the “Empowering Women and Promoting Gender Equality” initiative under the Housing and Living Conditions Improvement Project, Phase III (HALI Phase III), in partnership with Planète Enfants & Développement Cambodia

Through this support, these women have opportunities to start or strengthen their businesses, generate income, support their families, and contribute to building stronger communities that are better able to respond to challenges, including climate change. 🌿. 🌿

Women building businesses. Families growing stronger. Communities moving forward. 💪💚

English Below 🌿 Participatory Pre-Assessment of Slek Phyap Areas & Community Livelihoods 🌿 ថ្មីៗនេះ អង្គការ CEDT បានចុះធ...
27/08/2026

English Below
🌿 Participatory Pre-Assessment of Slek Phyap Areas & Community Livelihoods 🌿

ថ្មីៗនេះ អង្គការ CEDT បានចុះធ្វើ ការវាយតម្លៃបឋមដោយមានការចូលរួម អំពីតំបន់ស្លឹកព្យាប់ និងជីវភាពសហគមន៍ជនជាតិដើមភាគតិចព្នង នៅឃុំដាក់ដាំ និងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី ក្រោមកិច្ចសហការជាមួយ អង្គការ Samdhana និង Open Development Cambodia (ODC) ។

តាមរយៈការពិភាក្សាបែបចូលរួម ការចែករំលែករឿងរ៉ាវ ការធ្វើផែនទីជាមួយសហគមន៍ និងការចុះសិក្សាតំបន់ជាក់ស្តែង យើងបានស្តាប់ពីសមាជិកសហគមន៍ មនុស្សចាស់ អ្នកដឹកនាំផ្នែកជំនឿ ស្ត្រី និងយុវជន ដើម្បីស្វែងយល់បន្ថែមអំពីស្ថានភាព និងសារៈសំខាន់នៃតំបន់ ស្លឹកព្យាប់។

ការវាយតម្លៃនេះបានផ្តល់ឱកាសឱ្យសមាជិកសហគមន៍ចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈរបស់ពួកគេ ពាក់ព័ន្ធនឹង ជីវភាពរស់នៅ ចំណេះដឹងប្រពៃណី តម្លៃវប្បធម៌ ការប្រមូលផល ការគ្រប់គ្រងធនធានធម្មជាតិ និងការចូលរួមរបស់សហគមន៍។

យើងក៏បានស្វែងយល់បន្ថែមអំពីសារៈសំខាន់នៃតំបន់ ស្លឹកព្យាប់ ចំពោះជីវភាពរស់នៅ ចំណេះដឹងប្រពៃណី វប្បធម៌ និងអត្តសញ្ញាណរបស់សហគមន៍ ព្រមទាំងបញ្ហាប្រឈម និងតម្រូវការក្នុងការពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការថែរក្សា និងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

ការវាយតម្លៃនេះមិនមែនគ្រាន់តែជាការប្រមូលព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសមួយក្នុងការ ស្តាប់សំឡេងសហគមន៍ និងរៀនពីចំណេះដឹង និងបទពិសោធន៍របស់ពួកគេ ដើម្បីស្វែងយល់បន្ថែមអំពីអាទិភាពរបស់សហគមន៍ និងរបៀបដែលការគាំទ្រនាពេលខាងមុខអាចកសាងបន្ថែមលើភាពខ្លាំង និងចំណេះដឹងដែលមានស្រាប់នៅក្នុងសហគមន៍។

ជាមួយគ្នានេះ យើងសង្ឃឹមថានឹងរួមចំណែកពង្រឹង ការចូលរួមរបស់សហគមន៍ ការចែករំលែកចំណេះដឹងរវាងជំនាន់ ការចូលរួមរបស់ស្ត្រី និងយុវជន ការតាមដានព្រៃឈើដោយសហគមន៍ និងសកម្មភាពដែលដឹកនាំដោយសហគមន៍ ដើម្បីគាំទ្រដល់ការគ្រប់គ្រងធនធានធម្មជាតិ និងជីវភាពរស់នៅប្រកបដោយចីរភាព។ 🌱

សកម្មភាពនេះអនុវត្តដោយអង្គការ CEDT ក្រោមកិច្ចសហការជាមួយ Open Development Cambodia (ODC) និង Samdhana។

CEDT recently conducted a Community Participatory Pre-Assessment of Slek Phyap Areas and Livelihoods with Bunong Indigenous Communities in Dak Dam and Busra communes, Mondulkiri Province, as part of our partnership with Samdhana​័​័and Open Development Cambodia (ODC).

Through participatory discussions, storytelling, community mapping, and field visits, we listened to community members, elders, spiritual leaders, women, and youth to better understand the current situation and importance of the Slek Phyap areas.
The assessment provided an important opportunity for community members to share their knowledge, experiences, and perspectives on community livelihoods, traditional knowledge, cultural values, harvesting practices, natural resource management, and community participation.

We also learned more about the importance of the Slek Phyap areas to community livelihoods, traditional knowledge, culture, and identity, as well as the challenges and needs for strengthening community participation in the sustainable management and protection of natural resources.

This assessment was not only about collecting information. It was also an opportunity to listen to community voices and learn from their knowledge and experiences, helping us better understand their priorities and how future support can build on existing community strengths and local knowledge.

Together, we hope to contribute to stronger community participation, intergenerational knowledge sharing, youth and women’s engagement, community-based forest monitoring, and community-led action to support sustainable natural resource management and community livelihoods. 🌱

,

27/08/2026
07/08/2026

🌱 Empowering Women, Strengthening Communities

Through our partnership with Planète Enfants & Développement Cambodia under the Housing and Living Conditions Improvement Project (HALI Phase III), CEDT is proud to share the achievements of our Livelihood Component through the Empowering Women and Promoting Gender Equality initiative.

By supporting micro-business development and community savings groups, women are strengthening their livelihoods, improving their financial resilience, and creating brighter opportunities for their families and communities.

Every small step forward is helping build stronger, more inclusive, and more resilient communities.

05/08/2026
~English Below ~Empowering Women through Micro-Business Support under HALI Phase IIនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមកា...
16/06/2026

~English Below ~
Empowering Women through Micro-Business Support under HALI Phase II

នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារពង្រឹង និងអភិវឌ្ឍសហគមន៍ (CEDT) បានរៀបចំ កម្មវិធីប្រគល់សម្ភារៈអាជីវកម្មខ្នាតតូចដល់អ្នកទទួលផលនៃសកម្មភាពពង្រឹងសមត្ថភាពស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ ក្រោមគម្រោង ការធ្វើអោយប្រសើរឡើងនូវលំនៅឋាន និងលក្ខខណ្ឌ រស់នៅ‍ដំណាក់កាលទី ៣ (HALI ដំណាក់កាលទី៣)» ។ អ្នកចូលរួមមានចំនួន ២០ នាក់ ដោយមានវត្តមានចូលរួមពីសំណាក់ តំណាងសង្កាត់ច្បារអំពៅ២ តំណាងមេភូមិដើមស្លែងទី១​ ប្រធានសហគមន៍ស្មសាន ១១ អ្នកទទួលផលអាជីវកម្មខ្នាតតូច និងតំណាងអង្គការដៃគូគម្រោង HALI រួមមាន អង្គការពិភពកុមារ និងអភិវឌ្ឍ (PE&D) និងអង្គការសមត្ថភាពខ្ញុំ (SKO) ។
បន្ទាប់ពីឆ្លងកាត់ការចូលរួម គ្រប់ដំណាក់កាលស្រមតាមលក្ខន្តិកៈដែលមាន តាមរយះការប្តេជ្ញាចិត្ត ការតាំងចិត្តយ៉ាងមុតមាំកន្លងមក នេះជាថ្ងៃដ៏ពិសេស​សម្រាប់អ្នកទទួលផលអាជីវកម្ម​ខ្នាតតូច ដែលនឹងទទួលបានកញ្ចប់សម្ភារៈ ដើម្បីអាចចាប់ផ្ដើមអាជីវកម្មថ្មីមួយ ឬពង្រីកអាជីវកម្មបង្កើនប្រាក់ចំណូល ផ្គត់ផ្គង់ជីវភាពគ្រួសារអោយកាន់តែប្រសើរឡើង ។
យ៉ាងណាមិញក្រោមកិច្ចសហការព្រមទាំងការគាំទ្រ​យ៉ាងល្អពីសំណាក់ អាជ្ញាធរមូលដ្ឋាន និង ភាពជាដៃគូអង្គការ អង្គការពិភពកុមារ និងអភិវឌ្ឍ (PE&D) ដែលបាន ដំណើរការបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ដែលជាកត្តារួមចំណែកក្នុងការពង្រឹងសេដ្ឋកិច្ច​សហគមន៍ និងគ្រួសារ​ ។

On June 12, 2026, the Community Empowerment and Development Team (CEDT) organized a Micro-Business Materials Handover Ceremony to promote women's empowerment and gender equality under the Housing and Living Conditions Improvement Project (HALI Phase III). A total of 20 participants attended the event, including 19 women. Participants included representatives from the Sangkat Office, village authorities, community leaders, 11 beneficiaries, and partners from the HALI Project (Planète Enfants & Développement Cambodia) and Samatapheap Khnom Organization (SKO).

This event marked a meaningful milestone for the micro-business beneficiaries. Through the distribution of business materials and equipment, beneficiaries will be able to start new businesses or expand their existing businesses, helping to increase their income and improve their families’ living conditions.

With the strong support and cooperation of local authorities and partnership with Planète Enfants & Développement Cambodia, the event was conducted smoothly and saw active participation from all stakeholders. This collaboration contributed to strengthening community engagement and enhancing the economic well-being of beneficiary families.

&D

- English Below ~Empowering Women and Promoting Gender Equality under HALI Phase III.នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ អង្គកា...
15/06/2026

- English Below ~
Empowering Women and Promoting Gender Equality under HALI Phase III.

នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៦ អង្គការក្រុមការងារពង្រឹង និងអភិវឌ្ឍសហគមន៍ (CEDT) បានរៀបចំកម្មវិធីឆ្លុះបញ្ចាំងវឌ្ឍនភាពនៃការអនុវត្តគម្រោង ពង្រឹងសមត្ថភាពស្ត្រី និងលើកកម្ពស់សមភាពយេនឌ័រ ក្រោមគម្រោង ធ្វើឱ្យប្រសើរឡើងផ្នែកលំនៅឋាន និងលក្ខខណ្ឌរស់នៅ (HALI) ដំណាក់កាលទី៣ នៅសាលាសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុបចំនួន ៣១ នាក់ ។
កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
✅ ឆ្លុះបញ្ចាំងពីដំណើរការ និងលទ្ធផលនៃការអនុវត្តគម្រោង ជាពិសេសផ្ដោតលើសកម្មភាពក្នុងការចងក្រង និងពង្រឹងក្រុមសន្សំប្រាក់ក្នុងសហគមន៍ ព្រមទាំងការគាំទ្រកញ្ចប់អាជីវកម្មខ្នាតតូចដល់សមាជិកគោលដៅ ទាំង ២០ នាក់នៅសហគមន៍ សែនសប្បាយ ។
✅ បង្ហាញពីសមិទ្ធិផល និងការផ្លាស់ប្តូរជាវិជ្ជមានដែលសម្រេចបាន បន្ទាប់ពីទទួលបានការគាំទ្រពីគម្រោងអស់រយៈពេល ១ ឆ្នាំ តាមរយះបទបង្ហាញ និងវីដេអូចែករំលែក ។
✅ ផ្តល់វេទិកាសម្រាប់សមាជិកក្រុមសន្សំប្រាក់ និងអ្នកទទួលផលពីអាជីវកម្មខ្នាតតូច ចែករំលែកបទពិសោធន៍ បញ្ហាប្រឈម និងភាពជោគជ័យដែលពួកគេទទួលបានក្នុងការពង្រឹងជីវភាពគ្រួសារ និងការចូលរួមអភិវឌ្ឍសហគមន៍។
តាមរយៈកម្មវិធីនេះ បានឆ្លុះបញ្ជាំងពីភាពផ្លាស់ប្រែជាវិជ្ជមានគួរអោយកត់សំគាល់បន្ទាប់ពីការគាំទ្រ រហូតដល់ថ្ងៃបញ្ចប់ការគាំទ្រនេះ ទាំងអ្នកទទួលផលអាជីវកម្មខ្នាតតូចបានជួយអោយពួកគាត់អាចបង្កើនប្រាក់ចំណូលលើកកម្ពស់ជីវភាពរស់នៅនឹងមានលទ្ធភាពក្នុងការសន្សំប្រាក់សម្រាប់គោលបំណងនាពេលបច្ចុប្បន្ន និងអនាគត មួយវិញទៀតចំពោះក្រុមសន្សំប្រាក់វិញឃើញថាក្រុមសន្សំប្រាក់អាចបន្តគ្រប់គ្រងដំណើរការក្រុមសន្សំ ដោយដឹកនាំដោយគណៈកម្មការក្រុមសន្សំ ដែរអាចសមបញ្ជាក់អោយឃើញពីសមត្ថភាពរបស់ស្ត្រីក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងស្ថានភាពរស់នៅកាន់តែប្រសើរជាបន្តបន្ទាប់ ។

On May 28, 2023, the Community Empowerment and Development Team (CEDT) organized a Reflecting on Progress: Empowering Women and Promoting Gender Equality under the HOUSING AND LIVING CONDITION IMPROVEMENT PROJECT (HALI PHASE III). The event was held at Khmounh commune hall, Sangkat Khmounh, Khan Sen Sok, Phnom Penh and brought together 31 participants.
The program is intended to

- Reflecting on the progress and results of project implementation—particularly the activities undertaken to compile and strengthen community savings groups, as well as to support small business packages for all 20 target members of the community
- Demonstrate the achievements and positive changes resulting from one year of project support through presentations and shared videos.

- Provide a platform for savings team members and beneficiaries of small businesses to share their experiences, challenges, and successes in strengthening family livelihoods and contributing to community development

Through the program, significant positive changes were observed among beneficiaries as a result of the support provided throughout the project period. Both small-business beneficiaries were able to increase their livelihood promotion income and build the capacity to save money for both current and future needs. Meanwhile, the savings group continued to manage the savings group processes, led by the Savings Group Committee. The program also highlights, this is also reflected in women’s improved ability to manage their finances and household circumstances, leading to continuous improvement.














Address

Phnom Penh
12300

Alerts

Be the first to know and let us send you an email when Community Empowerment and Development Team-CEDT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Community Empowerment and Development Team-CEDT:

Shortcuts

Share