COCD Cambodia -ស៊ីអូសុីឌី

COCD Cambodia -ស៊ីអូសុីឌី Cambodian Organization for Children and Development (COCD), a certified Child Safe Organization. http://www.https://cocd-cambodia.org/

The Cambodian Organization for Children and Development (COCD) is one of the few child focused development NGOs which operates in remote areas of Cambodia. COCD is a non-governmental, non-political, non-profitable and non-religious organization. COCD is a Child Safe Organization (CSO). COCD helps around 2,000 of Cambodia’s poorest families each year. COCD uses a child-centered approach that focuses on:

- Child Protection and Development
- Economic Empowerment
- Social Empowerment
- COCD Capability and Sustainability

COCD works to improve the lives of children by working directly with children and assisting their families and communities. COCD works with some sections of the government to strengthen their ability to improve the lives of children and families. COCD uses programs such as self-help groups and scholarship committees to ensure participation from villagers. Villagers regularly meet with staff to plan and implement activities.

🐄 ការចិញ្ចឹមគោ បង្កើនចំណូលគ្រួសារ និងគាំទ្រអនាគតកុមារក្នុងរយៈពេល ៥ឆ្នាំកន្លងមក អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍...
30/09/2026

🐄 ការចិញ្ចឹមគោ បង្កើនចំណូលគ្រួសារ និងគាំទ្រអនាគតកុមារ
ក្នុងរយៈពេល ៥ឆ្នាំកន្លងមក អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD) បានផ្តល់គោចំនួន ៣២០ក្បាល ដល់គ្រួសារចំនួន ៣២០គ្រួសារ នៅក្នុងខេត្តកំពត តាមរយៈកម្មវិធីពង្រឹងជីវភាពគ្រួសារ។
តាមរយៈការចិញ្ចឹម និងលក់កូនគោ គ្រួសារអាចបង្កើនប្រាក់ចំណូល និងប្រើប្រាស់ប្រាក់ចំណូលនោះដើម្បីបំពេញតម្រូវការរបស់សមាជិកគ្រួសារ ជាពិសេសកុមារ។
ក្នុងរយៈពេល ៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៦ គ្រួសារចំនួន ៩៨គ្រួសារ បានលក់កូនគោចំនួន ៩៨ក្បាល។ កុមារប្រមាណ ២០០នាក់ មកពីគ្រួសារទាំងនេះបានទទួលអត្ថប្រយោជន៍ពីប្រាក់ចំណូល ដែលបានជួយគាំទ្រដល់៖
🍚 អាហារ និងតម្រូវការប្រចាំថ្ងៃ
👕 សម្លៀកបំពាក់
📚 សម្ភារៈសិក្សា
🎒 និងប្រាក់ហោប៉ៅសម្រាប់ទៅសាលារៀនជារៀងរាល់ថ្ងៃ។
🐄 Raising Cows to Strengthen Family Livelihoods and Support Children’s Futures
Over the past five years, the Cambodian Organization for Children and Development (COCD) has provided 320 cows to 320 families in Kampot Province through its Economic Improvement Program.
Through raising and selling calves, families are able to generate additional income and use it to meet household needs, particularly the needs of their children.
During the nine-month period from January to September 2026, 98 families sold 98 calves. Around 200 children from these families benefited from the income generated, which helped their families provide:
🍚 Food and daily necessities
👕 Clothing
📚 Education materials
🎒 Pocket money for going to school every day

សមិទ្ធផលដ៏មានមោទកភាពរបស់កុមារនៅស្រុកឈូក ខេត្តកំពត 🎓ក្នុងឆ្នាំសិក្សា ២០២៦ កុមារចំនួន ១២នាក់ ក្នុងចំណោម ១៤នាក់ ដែលរស់នៅក្ន...
25/09/2026

សមិទ្ធផលដ៏មានមោទកភាពរបស់កុមារនៅស្រុកឈូក ខេត្តកំពត 🎓
ក្នុងឆ្នាំសិក្សា ២០២៦ កុមារចំនួន ១២នាក់ ក្នុងចំណោម ១៤នាក់ ដែលរស់នៅក្នុងគ្រួសារដែលទទួលបានការគាំទ្រពី អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD) តាមរយៈកម្មវិធីអប់រំ និងការពង្រឹងជីវភាពគ្រួសារ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាស្ថាពរ ក្នុងឆ្នាំសិក្សា ២០២៦។ 🎉
លទ្ធផលនេះបង្ហាញពី ការខិតខំប្រឹងប្រែងរបស់កុមារ ការគាំទ្ររបស់គ្រួសារ និងការចូលរួមរបស់សហគមន៍ ក្នុងការជួយកុមារបន្តការសិក្សា និងឆ្ពោះទៅរកអនាគតកាន់តែប្រសើរ។
COCD មានមោទកភាពដែលបានរួមចំណែកជាមួយគ្រួសារ និងសហគមន៍ ដើម្បីបង្កើតឱកាសអប់រំ និងពង្រឹងជីវភាពគ្រួសារ ដែលជួយឱ្យកុមារអាចបន្តការសិក្សារបស់ពួកគេបាន។
💙 អបអរសាទរចំពោះសិស្សទាំង ១២នាក់! សូមជូនពរឱ្យពួកគេទទួលបានជោគជ័យក្នុងការសិក្សា និងអនាគតរបស់ពួកគេ។
A Proud Educational Achievement for Children in Chhuk, Kampot 🎓
In the 2026 academic year, 12 out of 14 children from families supported by the Cambodian Organization for Children and Development (COCD) through education and family livelihood strengthening programs in Chhuk District, Kampot Province, successfully passed the Grade 12 national high school examination (Bac II). 🎉
This achievement reflects the hard work and determination of the children, the support of their families, and the contribution of the community in helping children continue their education and build a better future.
COCD is proud to contribute alongside families and communities by creating educational opportunities and strengthening household livelihoods, helping children stay in school and pursue their aspirations.
💙 Congratulations to all 12 successful students! We wish them continued success in their further education and future journeys.

ពង្រឹងការចូលរួម និងសមត្ថភាពតស៊ូមតិរបស់កុមារ និងយុវជននៅថ្ងៃទី ១៥–១៦ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកម្ពុជាដើម្បីកុមារ និងការអភិ...
15/09/2026

ពង្រឹងការចូលរួម និងសមត្ថភាពតស៊ូមតិរបស់កុមារ និងយុវជន
នៅថ្ងៃទី ១៥–១៦ ខែកញ្ញា ឆ្នាំ២០២៦ អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD) ដោយមានការគាំទ្រថវិកាពី Terre des Hommes Germany បានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី ការចូលរួមប្រកបដោយអត្ថន័យ ជំនាញទំនាក់ទំនង និងការតស៊ូមតិ នៅសណ្ឋាគារ Sunway រាជធានីភ្នំពេញ។
វគ្គបណ្តុះបណ្តាលមានអ្នកចូលរួមផ្ទាល់ចំនួន ១៧នាក់ រួមមាន កុមារ ១០នាក់ (កុមារី ៦នាក់) យុវជន ១នាក់ និង ៦នាក់ជាស្ត្រីតំណាងមកពីអង្គការដៃគូ។ អ្នកចូលរួមបានពង្រឹងចំណេះដឹង និងទំនុកចិត្តលើ ការទំនាក់ទំនង ការរាយការណ៍ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ការតស៊ូមតិ កិច្ចសហការ និងការរៀបចំផែនការ។
Strengthening Children and Youth Participation and Advocacy
On 15–16 September 2026, the Cambodian Organization for Children and Development (COCD), with funding support from Terre des Hommes Germany, organized a refresher training on Meaningful Participation, Communication Skills, and Advocacy at Sunway Hotel, Phnom Penh.
The training brought together 17 direct participants, including 10 children (6 girls), 1 youth, and 6 women representatives from partner organizations. Participants strengthened their knowledge and confidence in communication, reporting and responding to violence against children, advocacy, cooperation, and planning.

📚 ចំណូលគ្រួសារ ក្តីសង្ឃឹមរបស់កុមារ និងអនាគតកាន់តែប្រសើរ! 🌱ក្នុងឆ្នាំសិក្សា ២០២៥–២០២៦ មានកុមារចំនួន ៨០៩នាក់ ក្នុងនោះកុមារ...
10/09/2026

📚 ចំណូលគ្រួសារ ក្តីសង្ឃឹមរបស់កុមារ និងអនាគតកាន់តែប្រសើរ! 🌱
ក្នុងឆ្នាំសិក្សា ២០២៥–២០២៦ មានកុមារចំនួន ៨០៩នាក់ ក្នុងនោះកុមារី ៣៧៣នាក់ អាចទៅសាលារៀនជាប្រចាំ ដោយសារគ្រួសាររបស់ពួកគេ ដែលជាសមាជិក ក្រុមជួយខ្លួនឯង ដែលបង្កើត និងគាំទ្រដោយ អង្គការកម្ពុជាដើម្បីកុមារ និងអភិវឌ្ឍន៍កម្ពុជា (COCD) នៅខេត្តកំពត និងខេត្តពោធិ៍សាត់ ពួកគាត់បាននឹងកំពុងទទួលបានប្រាក់ចំណូលដែលអាចផ្គត់ផ្គង់ការសិក្សារបស់កូនៗ។
💡 តាមរយៈការពង្រឹងសមត្ថភាពសេដ្ឋកិច្ចរបស់គ្រួសារ យើងមិនត្រឹមតែជួយឪពុកម្តាយបង្កើនចំណូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកុមារទទួលបានឱកាសទៅសាលារៀន និងបន្តការសិក្សារបស់ពួកគេ។
❤️ គ្រួសារដែលមានសេដ្ឋកិច្ចរឹងមាំ គឺជាមូលដ្ឋានសម្រាប់កុមារមានការអប់រំ និងអនាគតកាន់តែប្រសើរ។
Stronger Families. Brighter Futures for Children. 🌱
During the 2025–2026 school year, 809 children, including 373 girls, were able to attend school regularly because their families had sufficient income to support their education.
These families are members of Self-Help Groups (SHGs) established and supported by the Cambodian Organization for Children and Development (COCD) in Kampot and Pursat provinces.
💡 By strengthening families’ economic capacity, we are not only helping parents increase and manage their income—we are also helping children stay in school and have better opportunities for their future.
❤️ When families are economically stronger, children have a better chance to learn, grow, and build a brighter future.

🌿 សូមថ្លែងអំណរគុណ និងការកោតសរសើរចំពោះ Jenni! អង្គការ កម្ពុជាដើម្បីកុមារ និងអភិវឌ្ឍន៍(ស៊ីអូស៊ីឌី) សូមសម្តែងនូវការថ្លែងអំណ...
07/09/2026

🌿 សូមថ្លែងអំណរគុណ និងការកោតសរសើរចំពោះ Jenni!
អង្គការ កម្ពុជាដើម្បីកុមារ និងអភិវឌ្ឍន៍(ស៊ីអូស៊ីឌី) សូមសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ Jenni ដែលបានបំពេញការងារជាអ្នកស្ម័គ្រចិត្តតាមរយះរដ្ឋភិបាលអូស្ត្រាលី ក្នុដោយបានរួមចំណែក និងគាំទ្រ (ស៊ីអូស៊ីឌី) រយះពេល៦ខែ ចាប់ពីថ្ងៃទី ១៦ ខែកុម្ភៈ ដល់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងអំឡុងពេលបំពេញការងារ Jenni បានជួយពង្រឹងសមត្ថភាពរបស់ បុគ្គលិកលើ ការរៀបចំសំណើគម្រោងស្វែងរកមូលនិធិ ការរាយការណ៍ពីផលលទ្ធផល ការទំនាក់ទំនង និងការវាស់វែងផលសម្រេចបាន។ ចំណេះដឹង បទពិសោធន៍ ការប្តេជ្ញាចិត្ត និងការលើកទឹកចិត្តរបស់ Jenni បានរួមចំណែកយ៉ាងមានតម្លៃដល់ការពង្រឹងសមត្ថភាពរបស់អង្គការ និងបេសកកម្មរបស់យើងក្នុងការ លើកកម្ពស់សុខុមាលភាព និងផ្តល់អំណាចដល់កុមារ និងសហគមន៍ដែលងាយរងគ្រោះ។
(ស៊ីអូស៊ីឌី) ពិតជាមានសេចក្តីរីករាយ និងអរគុណចំពោះពេលវេលា ចំណេះដឹង គំនិតល្អៗ និងមិត្តភាពដែល Jenni បានចែករំលែកជាមួយក្រុមការងារ។ ការរួមចំណែករបស់ Jenni នឹងបន្តផ្តល់អត្ថប្រយោជន៍ដល់ការងាររបស់ (ស៊ីអូស៊ីឌី) ទៅថ្ងៃអនាគត។

🌿 Thank You and Appreciation to Jenni! 🇦🇺🇰🇭
COCD would like to express our heartfelt appreciation and sincere thanks to Jenni, our Australian Volunteer and as position of Impact Management Mentor, for her valuable support and contribution to the Cambodian Organization for Children and Development (COCD) from 16 February to 4 September 2026.
During her volunteer assignment, Jenni supported COCD in strengthening our capacity in funding proposal development, impact reporting, communication, and impact measurement. Her knowledge, commitment, and encouragement have contributed meaningfully to strengthening our organization and supporting our mission to empower vulnerable children and communities.
We are truly grateful for the time, expertise, ideas, and friendship Jenni has shared with the COCD team. Her contribution will continue to benefit our work beyond the period of her assignment.
💙 Thank you, Jenni, for being part of the COCD family and for making a meaningful difference!
We wish you all the very best in your future journey, and we hope to stay connected. 🙏🌏

តាមរយៈការពិភាក្សាជាមួយនាយកសាលា លោកគ្រូ អ្នកគ្រូ និងកុមារ យើងបានឃើញពីការផ្លាស់ប្តូរជាវិជ្ជមាន និងមេរៀនសំខាន់ៗដែលសម្រេចបាន...
24/06/2026

តាមរយៈការពិភាក្សាជាមួយនាយកសាលា លោកគ្រូ អ្នកគ្រូ និងកុមារ យើងបានឃើញពីការផ្លាស់ប្តូរជាវិជ្ជមាន និងមេរៀនសំខាន់ៗដែលសម្រេចបានក្នុងរយៈពេល ៣០ ខែនៃការអនុវត្តគម្រោង។ លទ្ធផលទាំងនេះបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាង COCD និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព មិត្តភាព និងផ្តល់ផលប្រយោជន៍ល្អបំផុតដល់កុមារ។
🤝 Strengthening Partnership for Children
From 22–25 June 2026, COCD, in collaboration with CWCC, VCAO, and the Ministry of Education, Youth and Sports (MoEYS), conducted an evaluation of the Positive Discipline in Schools Project across Kampong Chhnang, Pursat, and Kampong Thom provinces, with support from Terre des Hommes Germany (Tdh-G).
Through discussions with school directors, teachers, and children, we learned valuable lessons and positive changes achieved over the past 30 months. The results highlight the importance of close cooperation between COCD and MoEYS in promoting safe, child-friendly schools where children can learn and thrive.
Together, we remain committed to building a brighter future for every child.

🌱 រួមគ្នាបង្កើតការផ្លាស់ប្តូរជីវភាពគ្រួសារ ដើម្បីអនាគតកាន់តែប្រសើរ 🐷🐔អង្គការ COCD មានមោទនភាពចំពោះលទ្ធផលដែលសម្រេចបានតាមរយ...
19/06/2026

🌱 រួមគ្នាបង្កើតការផ្លាស់ប្តូរជីវភាពគ្រួសារ ដើម្បីអនាគតកាន់តែប្រសើរ 🐷🐔
អង្គការ COCD មានមោទនភាពចំពោះលទ្ធផលដែលសម្រេចបានតាមរយៈគម្រោងលើកកម្ពស់ជីវភាពគ្រួសារស្ត្រីជាមេគ្រួសារ ក្នុងខេត្តពោធិ៍សាត់ ក្រោមការគាំទ្រពី Lotus Outreach Cambodia។
តាមរយៈការសម្ភាសន៍ជាមួយគ្រួសារទទួលផលចំនួន 25 គ្រួសារ បានបង្ហាញថា ការចិញ្ចឹមជ្រូក និងមាន់បានជួយបង្កើនប្រាក់ចំណូលជាមធ្យមរហូតដល់ 750 ដុល្លារអាមេរិកក្នុងមួយគ្រួសារ ក្នុងរយៈពេល 18 ខែនៃការអនុវត្តគម្រោង។ ប្រាក់ចំណូលនេះបានជួយដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ពួកគេប្រមាណ 50% និងបង្កើនសមត្ថភាពក្នុងការផ្គត់ផ្គង់តម្រូវការចាំបាច់របស់គ្រួសារ។
គ្រួសារទទួលផលភាគច្រើនបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តចិញ្ចឹមជ្រូក និងមាន់ ដើម្បីបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។
យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Lotus Outreach Cambodia សម្រាប់ការគាំទ្រ និងអនុសាសន៍ដ៏មានតម្លៃ ដែលបានជួយពង្រឹងគុណភាពនៃការអនុវត្តគម្រោង និងសហការគ្នាឱ្យកាន់តែរឹងមាំសម្រាប់គម្រោងនាពេលអនាគត។
ជោគជ័យនេះ គឺជាលទ្ធផលនៃកិច្ចសហការយ៉ាងជិតស្និទ្ធរវាង COCD, Lotus Outreach Cambodia និងគ្រួសារកសិករទទួលផល ដែលបានរួមគ្នាបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងនិរន្តរភាពសម្រាប់សហគមន៍។
🌱 Transforming Lives Through Sustainable Livelihoods 🐷🐔
COCD is proud to share the positive impact of our livelihood project for women-headed households in Pursat Province, implemented in partnership with Lotus Outreach Cambodia.
Through interviews with 25 participating families, beneficiaries reported earning up to USD 750 per family during the first 18 months of the project through pig and chicken raising activities. This additional income has helped address approximately 50% of their household livelihood challenges, enabling families to better meet their daily needs and improve their overall well-being.
Most participating families expressed strong confidence in continuing pig and chicken farming as a sustainable source of income beyond the project period, demonstrating the long-term impact of the initiative.
We are deeply grateful to Lotus Outreach Cambodia for their valuable support, constructive recommendations, and commitment to strengthening both project implementation and our partnership for future development initiatives.
This achievement reflects the dedication and collaboration of COCD, Lotus Outreach Cambodia, and the participating farmers. Together, we are creating opportunities, building resilience, and empowering vulnerable families to achieve a more secure and sustainable future.
Thank you to everyone who has contributed to this success!

🎈🌍 អបអរសាទរទិវាកុមារអន្តរជាតិ! 🌍🎈នៅថ្ងៃដ៏ពិសេសនេះ អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD) សូមចូលរួមអបអរសាទរ និង...
01/06/2026

🎈🌍 អបអរសាទរទិវាកុមារអន្តរជាតិ! 🌍🎈
នៅថ្ងៃដ៏ពិសេសនេះ អង្គការកម្ពុជាដើម្បីកុមារ និងការអភិវឌ្ឍន៍ (COCD) សូមចូលរួមអបអរសាទរ និងលើកតម្កើងសិទ្ធិ សុខុមាលភាព សក្តានុពល និងក្តីសុបិនរបស់កុមារទាំងអស់។ កុមារគឺជាធនធានដ៏មានតម្លៃសម្រាប់គ្រួសារ សហគមន៍ និងប្រទេសជាតិ។ កុមារគ្រប់រូបសមនឹងទទួលបានការការពារ ការអប់រំប្រកបដោយគុណភាព សុខភាពល្អ និងឱកាសស្មើៗគ្នាក្នុងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ក្នុងឱកាសទិវាកុមារអន្តរជាតិនេះ សូមយើងទាំងអស់គ្នាបន្តរួមចំណែកបង្កើតបរិយាកាសដែលមានសុវត្ថិភាព ក្តីស្រឡាញ់ និងឱកាសសម្រាប់កុមារ ដើម្បីឱ្យពួកគេអាចរីកចម្រើន និងសម្រេចក្តីសុបិនរបស់ខ្លួនបាន។💙 ព្រោះកុមារគ្រប់រូបមានតម្លៃ និងសមនឹងទទួលបានអនាគតដ៏ភ្លឺស្វាង។ រីករាយទិវាកុមារអន្តរជាតិ!
🌍🎈 Happy International Children's Day! 🎈🌍
Today, we celebrate the joy, dreams, talents, and rights of every child.
At COCD, we believe that every child deserves a safe environment, quality education, good health, protection from violence, and the opportunity to reach their full potential. Children are not only the leaders of tomorrow—they are valuable members of our communities today.
On this special day, let us renew our commitment to creating a world where every child can learn, grow, play, and thrive with dignity and hope.
Together, we can build brighter futures for children and ensure that no child is left behind.
💙 Happy Children's Day to all children in Cambodia and around the world!

ពីការភ័យខ្លាច ទៅកាន់ស្នាមញញឹម៖ គ្រូបង្រៀនម្នាក់បានផ្លាស់ប្តូរថ្នាក់រៀនរបស់ខ្លួននៅកម្ពុជាយ៉ាងដូចម្តេច! 🌱📚បើអ្នកបានចូលទៅក្...
25/05/2026

ពីការភ័យខ្លាច ទៅកាន់ស្នាមញញឹម៖ គ្រូបង្រៀនម្នាក់បានផ្លាស់ប្តូរថ្នាក់រៀនរបស់ខ្លួននៅកម្ពុជាយ៉ាងដូចម្តេច! 🌱📚
បើអ្នកបានចូលទៅក្នុងសាលាបឋមសិក្សាកោះវត្ត ខេត្តពោធិ៍សាត់ នៅថ្ងៃនេះ អ្នកនឹងឮសំណើចរីករាយ និងឃើញកុមារលើកដៃឆ្លើយសំណួរដោយទំនុកចិត្ត។ ប៉ុន្តែ អ្វីៗមិនមែនតែងតែបែបនេះទេ។កាលពីមុន បរិយាកាសក្នុងថ្នាក់រៀនពោរពេញដោយការភ័យខ្លាច ការស្តីបន្ទោស និងការប្រើអំពើហិង្សាលើកុមារ។ អ្នកគ្រូ អៀម ស្រីល័ក្ខ ដែលជាគ្រូបង្រៀនថ្នាក់ទី២ បានទទួលស្គាល់ថា៖
“ខ្ញុំធ្លាប់ប្រើអំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្តលើសិស្សរបស់ខ្ញុំ។”
បញ្ហាមិនមែនមកពីការខ្វះការយកចិត្តទុកដាក់ទេ ប៉ុន្តែដោយសារការខ្វះជំនាញ និងវិធីសាស្ត្របង្រៀនវិជ្ជមាន។ នៅពេលជួបស្ថានភាពលំបាក សម្ពាធ និងភាពតានតឹងកើនឡើងយ៉ាងខ្លាំង។
✨ ចំណុចផ្លាស់ប្តូរ
នៅឆ្នាំ២០២៤ អ្វីៗបានផ្លាស់ប្តូរ តាមរយៈគម្រោង “បញ្ចប់អំពើហិង្សាលើកុមារ និងលើកកម្ពស់ការចិញ្ចឹមបីបាច់បែបវិជ្ជមាន (EVAC)” ដែលគាំទ្រដោយ Terre des hommes Germany អ្នកគ្រូ ស្រីល័ក្ខ បានចូលរួមវគ្គបណ្តុះបណ្តាលដែលផ្តោតលើទំនាក់ទំនងមនុស្ស និងការបង្រៀនបែបវិជ្ជមាន ដូចជា៖
• វិន័យវិជ្ជមាន៖ កំណត់វិន័យដោយមិនប្រើការភ័យខ្លាច
• ការគ្រប់គ្រងអារម្មណ៍៖ របៀបរក្សាភាពស្ងប់ស្ងាត់ពេលមានស្ថានភាពតានតឹង
• ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព៖ បង្កើតបរិយាកាសដែលកុមារមានអារម្មណ៍ថាត្រូវបានស្តាប់
💫 ផលប៉ះពាល់វិជ្ជមាន
អ្នកគ្រូ ស្រីល័ក្ខ មិនបានរក្សាចំណេះដឹងនេះសម្រាប់ខ្លួនឯងទេ។ គាត់បានក្លាយជាគ្រូណែនាំ និងចែករំលែកការបណ្តុះបណ្តាលដល់គ្រូដទៃទៀត ដោយផ្តោតលើគន្លឹះសំខាន់ៗចំនួន៥ រួមទាំងការកំណត់ព្រំដែនវិជ្ជមាន និងការបង្កើតបរិយាកាសសិក្សារីករាយ។
គ្រូបង្រៀនក៏បានបង្កើត “កិច្ចប្រជុំឆ្លុះបញ្ចាំង” ដើម្បីគាំទ្រគ្នាទៅវិញទៅមកនៅពេលមានភាពតានតឹង ហើយពួកគេក៏ចំណាយពេល២០នាទីក្នុងកិច្ចប្រជុំមាតាបិតា-គ្រូបង្រៀន ដើម្បីចែករំលែកវិធីចិញ្ចឹមកូនបែបវិជ្ជមានទៅដល់គ្រួសារ និងសហគមន៍ផងដែរ។
📈 លទ្ធផលសព្វថ្ងៃ
• សាលាគ្មានការដាក់ទណ្ឌកម្ម៖ ស្ទើរតែគ្រប់គ្រូបង្រៀនទាំងអស់បានបញ្ឈប់ការប្រើអំពើហិង្សាផ្លូវកាយ និងផ្លូវចិត្ត
• ការភ័យខ្លាចបានបាត់បង់៖ សិស្សដែលធ្លាប់លាក់ខ្លួននៅខាងក្រោយ ឥឡូវនេះហ៊ានលើកដៃ និងសួរសំណួរ
• អត្រាចូលរៀនកើនឡើង៖ កុមារចង់ទៅសាលា ព្រោះសាលាបានក្លាយជាកន្លែងមានសុវត្ថិភាព និងសប្បាយរីករាយ
• បរិយាកាសរួមបញ្ចូលគ្នាពិតប្រាកដ៖ កុមារគ្រប់រូបត្រូវបានគេឲ្យតម្លៃ ដោយមិនគិតពីប្រវត្តិ ជាតិសាសន៍ ឬសាសនា
“ខ្ញុំបានក្លាយជាគ្រូបង្រៀនម្នាក់ថ្មី... សិស្សរបស់ខ្ញុំសប្បាយរីករាយខ្លាំង ហើយមានភាពស្និទ្ធស្នាលជាមួយខ្ញុំណាស់” — អ្នកគ្រូ អៀម ស្រីល័ក្ខ 💖
From Fear to Smiles: How One Teacher Transformed Her Classroom in Cambodia!
Walk into Koh Wat Primary School in Pursat Province today, and you’ll instantly hear laughter and kids confidently shouting out answers. But it wasn’t always this way.
Not long ago, classrooms were driven by fear, scolding, and corporal punishment. Long-time Grade 2 teacher, Mrs. Eam Srey Leak, admits: "I honestly used physical and psychological abuse against my students before."

The problem wasn't a lack of care—it was a gap in traditional teacher training. When things got tough, stress levels skyrocketed.

The Turning Point
In 2024, everything changed. Through the Ending Corporal Punishment of Children and Promoting Positive Parenting (EVAC) project—supported by Terre des hommes Germany —Mrs. Srey Leak attended a specialized program focused on human connection, learning:
• Positive Discipline: Setting boundaries without using fear.
• Anger Management: Tools to stay calm when things get chaotic.
• Effective Communication: Creating spaces where kids feel listened to.

The Ripple Effect
Mrs. Srey Leak didn’t keep this to herself! She became a mentor, training her fellow teachers across 5 core pillars, including positive boundaries and creating joyful spaces.

The teachers also introduced Reflection Meetings to support each other through stressful days, and they dedicate 20 minutes during parent-teacher meetings to bring these positive parenting habits directly into the community’s homes!

Results Today:
• 100% Punitive-Free: Nearly ALL teachers in the school network have stopped using physical and mental punishments.
• Fear is Gone: Students who used to hide in the back are now bravely raising their hands and asking questions!
• Attendance is Up: Kids actually want to go to school because it’s a joyful, safe place.
• True Inclusivity: Every single child is valued, regardless of background, race, or religion.
"I am a different teacher now... My students feel over the moon and are so close to me." — Mrs. Eam Srey Leak

19/05/2026

Address

N 2, Street 492, Phsar Derm Thkov District, Chamkar Mon Commune
Phnom Penh
120112

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00

Telephone

+85512519695

Alerts

Be the first to know and let us send you an email when COCD Cambodia -ស៊ីអូសុីឌី posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to COCD Cambodia -ស៊ីអូសុីឌី:

Shortcuts

Share