SCCambodia

SCCambodia ចំណេះដឹងមានប្រយោជន៍ និងឥតប្រយោជន៍ សុទ្ធតែជាចំណេះដឹង

អ្នកប្រហែលជាធ្លាប់ឮចាស់ៗទូន្មានតាំងពីតូចមកថា "ធ្វើល្អបានល្អ" ឬ "ការអត់ធ្មត់ជាផ្លូវនៃភាពថ្កុំថ្កើង" ជាដើម។  រឿងទាំងនេះវាម...
11/02/2026

អ្នកប្រហែលជាធ្លាប់ឮចាស់ៗទូន្មានតាំងពីតូចមកថា "ធ្វើល្អបានល្អ" ឬ "ការអត់ធ្មត់ជាផ្លូវនៃភាពថ្កុំថ្កើង" ជាដើម។ រឿងទាំងនេះវាមិនខុសទេ! ប៉ុន្តែក្នុងស្ថានភាពពិតក៏មិនប្រាកដ ១០០% ដែរ។ ព្រោះថា ចិត្តល្អដែលគ្មានព្រំដែន នឹងក្លាយជាអាវុធដែលត្រឡប់មកធ្វើបាបខ្លួនឯងវិញ។

តើអ្នកដឹងទេថា មនុស្សដែលគួរឱ្យអាណិតបំផុតដែលយើងធ្លាប់ឃើញគឺជាអ្នកណា? មិនមែនជាមនុស្សអាក្រក់ទេ! យ៉ាណាមិញគឺជា "មនុស្សល្អដែលមិនហ៊ានបដិសេធ"។ បើអ្នកព្យាយាមធ្វើល្អដាក់គ្រប់គ្នា ហើយចេះតែយល់ព្រមតាមការទាមទាររបស់គេគ្រប់យ៉ាង អ្នកនឹងមិនក្លាយជា "មនុស្សល្អ (Good Person)"ឡើយ តែអ្នកនឹងក្លាយជា "មនុស្សទន់ជ្រាយ (Weak Person)"។ នេះគឺជាការពិតដ៏ជូរចត់នៃលោកកីយ៍នេះ។

នៅក្នុងលោកនេះមានមនុស្សពីរប្រភេទគឺ "អ្នកឱ្យ (Givers)" និង "អ្នកយក (Takers)"។ បើអ្នកចេះតែឱ្យដោយគ្មានព្រំដែន ពួកអ្នកយកនឹងមកដណ្តើមយកអ្វីៗគ្រប់យ៉ាងពីអ្នក។ ទាំងពេលវេលា ប្រាក់កាស កម្លាំងចិត្ត រហូតដល់ចុងក្រោយ សូម្បីតែ "មោទនភាព" របស់ខ្លួនឯងក៏មិនសល់ដែរ។

តើអ្នកគិតថាពួកគេនឹងដឹងគុណអ្នកមែនទេ? កុំសង្ឃឹមអី! ពួកគេប្រហែលជាកំពុងលួចសើចចំអកក្នុងចិត្តថា "មនុស្សម្នាក់នេះងាយនឹងប្រើណាស់" ទៅវិញទេ។

សូមសាកល្បងស្រមៃមើលផ្ទះមួយដែលគ្មានទ្វារ។ នរណាក៏អាចចេញចូលតាមចិត្ត ហើយចង់យករបស់អ្វីក៏បានដែរ។ តើមាននរណាម្នាក់នឹងគោរពម្ចាស់ផ្ទះនោះទេ? ប្រាកដជាគ្មានឡើយ។ ការដែលធ្វើខ្លួនជាមនុស្ស "យោគយល់ពេក" គឺប្រៀបដូចជាផ្ទះដែលគ្មានទ្វារនោះឯង។

ព្រំដែន Boundaries គឺជាទ្វារផ្ទះ។ លុះត្រាតែមានទ្វារ និងចេះចាក់សោ ទើបភ្ញៀវត្រូវចេះគោះទ្វារមុននឹងចូល។ បើអ្នកមិនចេះការពារតម្លៃខ្លួនឯងទេ! ក៏គ្មាននរណាម្នាក់មកផ្តល់តម្លៃឱ្យអ្នកដែរ។

ដូច្នេះ ចាប់ពីថ្ងៃនេះទៅ ពាក្យមួយដែលអ្នកត្រូវរៀននិយាយឱ្យបានច្រើនគឺពាក្យថា "ទេ (No)"។ បើមិត្តភក្តិខ្ចីលុយ ហើយអ្នកមិនទាន់មានលទ្ធភាពជួយ គេ អ្នកត្រូវហ៊ាននិយាយថា "ទេ"។ បើមិត្តរួមការងារបោះការងារដែលមិនមែនជារបស់អ្នកឱ្យធ្វើ ហើយអ្នកកំពុងរវល់ អ្នកត្រូវហ៊ានបដិសេធ។ កុំបារម្ភថាពួកគេនឹងខឹងនឹងអ្នក។ មនុស្សដែលមិនអាចទទួលយកពាក្យថា "ទេ" របស់អ្នក គឺជាមនុស្សដែលចង់កេងចំណេញពីអ្នកតែប៉ុណ្ណោះ។ មនុស្សប្រភេទនេះ បើគ្មាននៅក្នុងជីវិតអ្នកកាន់តែច្រើន គឺកាន់តែល្អ។

អ្វីដែលចង់ប្រាប់មិនមែនចង់ឱ្យអ្នកក្លាយជាមនុស្សអាក្រក់ឡើយ។ ចូរមានមេត្តា ចេះយោគយល់ និងជួយយកអាសាគេចុះ ក៏ប៉ុន្តែកុំធ្វើឱ្យវាទៅជា "របស់ឥតគិតថ្លៃ"។ កុំឱ្យសេចក្តីល្អរបស់អ្នកក្លាយជារបស់ថោកៗ យ៉ាណាក្តី ត្រូវឱ្យវាមានតម្លៃដូចជាត្បូងដ៏មានតម្លៃ ដែលផ្តល់ឱ្យតែមនុស្សណាដែលសក្តិសមនឹងទទួលបានប៉ុណ្ណោះ។

ចិត្តល្អដែលចេះការពារខ្លួនឯង ទើបហៅថា "មនុស្សធម៌"។ ចំណែកចិត្តល្អដែលធ្វើឱ្យខ្លួនឯងរងទុក្ខ គឺជា "គ្រោះថ្នាក់"។ កុំបណ្តោយឱ្យសេចក្តីល្អរបស់អ្នក ត្រូវបានគេមើលងាយថាជារបស់ដែលគ្មានតម្លៃឱ្យសោះ។ ការចេះបដិសេធ (Say No) ខ្លះ មិនមែនជាការអាត្មានិយមទេ តែវាគឺជា Self-Respect (ការគោរពខ្លួនឯង)។
ប្រភព​ដេីម
Ⓒ រក្សាសិទ្ធដោយ #ផ្នត់គំនិត

💡វិភាគសុភាសិត ❝មនុស្សខ្លាំងទុកជារបង មនុស្សកាចទុកជាខ្នង មនុស្សកោងទុកជាសម្រាស់។❞មនុស្សខ្លាំងក្នុងឃ្លានេះទំនងជាខ្លាំងខាងវាយ...
21/01/2026

💡វិភាគសុភាសិត ❝មនុស្សខ្លាំងទុកជារបង មនុស្សកាចទុកជាខ្នង មនុស្សកោងទុកជាសម្រាស់។❞

មនុស្សខ្លាំងក្នុងឃ្លានេះទំនងជាខ្លាំងខាងវាយកាប់ចាក់ ចំណែកមនុស្សកោងនិងមនុស្សកាច ក៏ជាមនុស្សស្ថិតក្នុងប្រភេទនិស្ស័យប្រហាក់ប្រហែលគ្នានឹងមនុស្សខ្លាំងនោះដែរ។

មនុស្សខ្លាំងខាងវាយកាប់ចាក់ និងមនុស្សកោងកាច នៅក្នុងសង្គមមួយបើមានទៅដោយជនទាំង២ប្រភេទខាងលើនេះ ប្រជាជនសាមញ្ញអាចចាត់ទុកពួកគេជាទីសម្អប់ ឬចាត់ទុកពួកគេជាមនុស្សដែលគ្មានប្រយោជន៍សម្រាប់សង្គម។ ប៉ុន្តែនៅក្នុងផ្នត់គំនិតបុគ្គលដែលមានភាពជាអ្នកដឹកនាំ គ្រប់មនុស្សទាំងអស់មិនថា អ្នកល្ងង់ អ្នកស្លូត អ្នកកាចកោងកាង ឬអ្នកខ្លាំងខាងវាយកាប់ចាក់ ពួកគេសុទ្ធតែអាចច្នៃប្រើប្រាស់ឱ្យកើតទៅជាប្រយោជន៍បាន សំខាន់លើបុគ្គលប្រភេទណាដែលមានគំនិតប្រាជ្ញាអាចច្នៃប្រើពួកគេបាន។

បើសួរថា ឃ្លោងឃ្លាសុភាសិតទាំងនេះប្រៀបធៀបទៅណា? ខ្ញុំនឹងមិនប្រៀបធៀបទេ គ្រាន់តែខ្ញុំចង់បកស្រាយថា ការដែលយកពួកគេធ្វើជារបង ឬយកធ្វើជាខ្នង ឬយកធ្វើជាសម្រាស់ គឺបញ្ជាក់ថានិស្ស័យរបស់ពួកគេសុទ្ធតែអាចប្រើបានជាប្រយោជន៍ទៅតាមគោលដៅផ្សេងៗគ្នា។ មានពាក្យនិយាយលេងតៗគ្នាថា “ក្មេងទំនើង ក្មេងកោងកាច នៅពេលចាប់ពួកគេបានកុំយកទៅញាត់គុក តែគួរបង្វឹកពួកគេឱ្យទៅឈរជើងនៅតាមព្រំដែន ក្នុងកាតព្វកិច្ចការពារជាតិ។” នេះជាពាក្យដែលមហាជនតែងនិយាយលេងលើបណ្ដាញសង្គម តែក៏ជាគំនិតពិចារណាសម្រាប់ថ្នាក់ដឹកនាំផងដែរ។ សមនឹងសុភាសិតមួយឃ្លាទៀតគេបានពោលថា “ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើកាំ ឈើថ្នាំងធ្វើដុំ” មិនថាឈើវៀច ឈើត្រង់ ឬឈើថ្នាំង គ្រប់ប្រភេទឈើទាំងអស់សូម្បីតែឈើពុក សុទ្ធតែមានគុណប្រយោជន៍របស់វា សំខាន់លើយើងចេះយកវាមកកែច្នៃ ឬយកមកប្រើឱ្យមានប្រយោជន៍ទៅតាមគោលដៅរបស់វាដែរឬទេ។

ឈើទាំងនោះប្រៀបធៀបមកមនុស្សយើងវិញ អ្នកកោងកាច អ្នកខ្លាំង អ្នកល្ងង់ ឬអ្នកស្លូតបូត គ្រប់ប្រភេទមនុស្សទាំងអស់សុទ្ធតែមានគុណសម្បត្តិ មានទេពកោសល្យ និងមានចំណេះជំនាញរៀងៗខ្លួន សូម្បីតែមនុស្សខ្ជិលក៏មានចំណង់ចំណូលចិត្ដនូវកិច្ចដែលគេចង់ធ្វើដែរ។ យើងមិនអាចប្រើភាពជាអ្នកចេះដឹងរបស់យើង រស់ដោយមិនពឹងប្រាស្រ័យអ្នកល្ងង់បាននោះទេ ហើយយើងក៏មិនអាចប្រើភាពស្លូតបូតរបស់យើង រស់ដោយមិនពឹងប្រាស្រ័យអ្នកកោងកាចបាននោះដែរ។ វាប្រៀបដូចជាកង់រទេះមួយដែលត្រូវការឈើវៀច ឈើត្រង់ និងឈើថ្នាំងមកផ្សំផ្គុំគ្នាទើបកើតទៅជា សមិទ្ធផលមួយបាន។ រីឯមនុស្សខ្លាំងខាងវាយកាប់ចាក់ ឬមនុស្សកោងកាច និស្ស័យរបស់ពួកគេសុទ្ធតែអាចប្រើបានទៅតាមទីកន្លែង ទៅតាមកាល និងទៅតាមស្ថានភាពជាក់ស្ដែងផ្សេងៗគ្នាផងដែរ។
✎﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏﹏

ប្រភព​ : ណាវ៉ាត់- satra kh

05/01/2026

🎉Special Vocabulary វាក្យស័ព្ទពិសេស🎊
1. ឯកឧត្តម – His Excellency
2. លោកជំទាវ – Her Excellency
3. ឧកញ៉ា – Tycoon
4. នាយករដ្ឋមន្ត្រី – Prime Minister
5. ឧបនាយករដ្ឋមន្ត្រី – Deputy Prime Minister
6. រដ្ឋមន្ត្រី – Minister
7. សម្តេច – Samdech
8. ព្រះកុរណាព្រះមហាក្សត្រ – His Majesty the King
9. ព្រះមហាក្សត្រ – King
10. ព្រះមហាក្សត្រី – Queen
11. ព្រះអង្គម្ចាស់ – Prince
12. ព្រះនាង – Princess
13. លោក – Mr.
14. លោកស្រី – Mrs.
15. កញ្ញា – Miss.
16. បណ្ឌិត – Doctor / PhD Holder
17. សាស្ត្រាចារ្យ – Professor
18. ទេសរដ្ឋមន្ត្រី – Senior Minister
19. អគ្គលេខាធិការ – Secretary-General
20. អគ្គស្នងការ – Commissioner-General
21. អគ្គនាយក – Director General
22. នាយក – Director
23. អនុរដ្ឋលេខាធិការ – Undersecretary of State
24. រដ្ឋលេខាធិការ – Secretary of State
25. អភិបាល – Governor
26. អភិបាលរង – Deputy Governor
27. ប្រធាន – President / Chairperson / Head
28. អនុប្រធាន – Vice President / Deputy Chairperson
29. តំណាងរាស្ត្រ – Member of Parliament (MP)
30. សមាជិកព្រឹទ្ធសភា – Senator
31. ប្រធានរដ្ឋសភា – President of the National Assembly
32. អនុប្រធានរដ្ឋសភា – Vice President of the National Assembly
33. ប្រធានព្រឹទ្ធសភា – President of the Senate
34. អនុប្រធានព្រឹទ្ធសភា – Vice President of the Senate
35. ប្រធានក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ – President of the Constitutional Council
36. សមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ – Member of the Constitutional Council
37. ប្រធានគណៈកម្មាធិការជាតិ – Chairperson of the National Committee
38. ប្រធានគណៈកម្មការជាតិ – President of the National Commission
39. អគ្គលេខាធិការរដ្ឋសភា – Secretary-General of the National Assembly
40. អគ្គលេខាធិការព្រឹទ្ធសភា – Secretary-General of the Senate
41. ឯកអគ្គរាជទូត – Ambassador
42. ឯកអគ្គរាជទូតរង – Deputy Ambassador
43. អគ្គកុងស៊ុល – Consul General
44. កុងស៊ុល – Consul
45. ប្រធានបេសកកម្មការទូត – Head of Diplomatic Mission
46. តំណាងអចិន្ត្រៃយ៍ – Permanent Representative
47. ប្រធានតុលាការ – Chief Judge / President of the Court
48. ចៅក្រម – Judge
49. ព្រះរាជអាជ្ញា – Prosecutor
50. ព្រះរាជអាជ្ញារង – Deputy Prosecutor
51. មេធាវី – Lawyer / Attorney
52. ប្រធានគណៈមេធាវី – President of the Bar Association
53. អភិបាលសាលា – School Principal
54. គ្រូបង្រៀន – Teacher
55. សិស្ស – Student
56. ព្រះសង្ឃ – Buddhist Monk
57. តេជគុណ – Venerable
58. បងប្រុស/ស្រី – Elder brother / sister
59. ប្អូនប្រុស/ស្រី – Younger brother/ sister
60. ពូ – Uncle (older male)
61. មីង – Aunt (older female)
62. តា – Grandfather
63. យាយ – Grandmother
64. ឪពុក – Father
65. ម្តាយ – Mother
66. កូន – Child
67. មិត្ត – Friend
68. វេជ្ជបណ្ឌិត – Medical Doctor
69. គិលានុបដ្ឋាយិកា – Nurse
70. ឱសថការី – Pharmacist
71. វិស្វករ – Engineer
72. ស្ថាបត្យករ – Architect
73. អ្នកកាសែត – Journalist
74. អ្នកសារព័ត៌មាន – Reporter
75. អ្នកបកប្រែ – Translator
76. អ្នកបកប្រែផ្ទាល់មាត់ – Interpreter
77. គណនេយ្យករ – Accountant
78. អ្នកជំនួញ – Businessperson
79. ពាណិជ្ជករ – Merchant
80. អ្នកវិនិយោគ – Investor
81. និយោជក – Employer
82. និយោជិត – Employee
83. អ្នកគ្រប់គ្រង – Manager
84. នាយកប្រតិបត្តិ – Chief Executive Officer (CEO)
85. ប្រធានហិរញ្ញវត្ថុ – Chief Financial Officer (CFO)
86. ម្ចាស់ក្រុមហ៊ុន – Company Owner
87. សិស្សានុសិស្ស – Pupil / Student
88. និស្សិត – University Student
89. គ្រូជំនួយ – Teaching Assistant
90. គ្រូបច្ចេកទេស – Technical Instructor
91. មេភូមិ – Village Chief
92. មេឃុំ – Commune Chief
93. មេក្រុម – Group Leader
94. អ្នកស្ម័គ្រចិត្ត – Volunteer
95. សមាជិកសមាគម – Association Member
96. ជាទីគោរព – Respected / Honorable (opening in letters)
97. ដោយកិត្តិយស – With honor
98. សូមគោរពជូន – Respectfully submitted to
99. សូមអរគុណ – Thank you
100. សូមអញ្ជើញ – Please invite / You are invited
101. អគ្គនាយករដ្ឋបាល – Director-General of Administration
102. ប្រធានអង្គភាព – Head of Unit
103. អនុប្រធានអង្គភាព – Deputy Head of Unit
104. មន្ត្រីរាជការ – Civil Servant
105. មន្ត្រីរដ្ឋបាល – Administrative Officer
106. មន្ត្រីបច្ចេកទេស – Technical Officer
107. មន្ត្រីហិរញ្ញវត្ថុ – Financial Officer
108. មន្ត្រីច្បាប់ – Legal Officer
109. មន្ត្រីព័ត៌មាន – Information Officer
110. មន្ត្រីទំនាក់ទំនងសាធារណៈ – Public Relations Officer
111. ប្រធានអយ្យការអមតុលាការ – Chief Prosecutor
112. ជំនួយការព្រះរាជអាជ្ញា – Assistant Prosecutor
113. លេខាធិការតុលាការ – Court Clerk
114. មន្ត្រីនគរបាល – Police Officer
115. នគរបាលចរាចរណ៍ – Traffic Police
116. មន្ត្រីពន្ធដារ – Tax Officer
117. មន្ត្រីគយ – Customs Officer
118. មន្ត្រីសុខាភិបាល – Health Officer
119. មន្ត្រីសង្គមកិច្ច – Social Welfare Officer
120. អ្នកធ្វើការសង្គម – Social Worker
121. មន្ត្រីអភិវឌ្ឍន៍ – Development Officer
122. មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល – NGO Officer
123. សាកលវិទ្យាធិការ – University President / Rector
124. សាកលវិទ្យាធិការរង – Vice-Rector
125. ព្រឹទ្ធបុរស – Dean
126. ប្រធានដេប៉ាតឺម៉ង់ – Head of Department
127. អ្នកស្រាវជ្រាវ – Researcher
128. អ្នកនិពន្ធ – Writer / Author
129. អ្នកសិល្បៈ – Artist
130. អ្នកសម្ដែង – Performer / Actor
131. ចៅអធិការ – Chief Monk
132. ចៅអធិការរង – Deputy Chief Monk
133. សូមអនុញ្ញាត – May I / Please allow
134. សូមជម្រាបជូន – Respectfully inform (formal writing)
135. ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ – With highest respect
136. សូមទទួលការគោរព – Please accept my respect
137. អ្នកលក់ – Seller
138. អ្នកទិញ – Buyer
139. អ្នកបើកបរ – Driver
140. អ្នកដឹកជញ្ជូន – Transporter
141. ជាងជួសជុល – Repairer / Mechanic
142. ជាងអគ្គិសនី – Electrician
143. ជាងទឹក – Plumber
144. ជាងសំណង់ – Construction Worker
145. អ្នកសម្អាត – Cleaner
146. អ្នកយាម – Guard
147. អ្នកយាមសន្តិសុខ – Security Guard
148. អ្នកពន្លត់អគ្គីភ័យ – Firefighter
149. អ្នកសង្គ្រោះបន្ទាន់ – Emergency Rescuer
150. អ្នកជួយសង្គ្រោះ – Rescuer
151. ផ្សារ – Market
152. ហាង – Shop
153. ហាងលក់ថ្នាំពេទ្យ – Pharmacy
154. មន្ទីរពេទ្យ – Hospital
155. មណ្ឌលសុខភាព – Health Center
156. សាលារៀន – School
157. សាកលវិទ្យាល័យ – University
158. វត្ត – Pagoda
159. ការិយាល័យ – Office
160. រោងចក្រ – Factory

ថ្ងៃមុនមានភ័ព្វសំណាងអង្គុយញ៉ាំបាយជាមួយលោកគ្រូតា អាំង ជូលាន ហើយលោកក៏មានប្រសាសន៍ទាក់ទងនឹងពាក្យទំនឹមទំនៀមមួយថា «កាំបិតដងដូង...
29/11/2025

ថ្ងៃមុនមានភ័ព្វសំណាងអង្គុយញ៉ាំបាយជាមួយលោកគ្រូតា អាំង ជូលាន ហើយលោកក៏មានប្រសាសន៍ទាក់ទងនឹងពាក្យទំនឹមទំនៀមមួយថា «កាំបិតដងដូង អន្លូងពង្រ ប្រពន្ធដោះញ គោក្រយៅក្រឡាច់ អំពិលឯត្បូង អណ្តូងឯលិច ឲ្យខ្ញុំធ្វើម៉េច បើខ្ញុំគ្រាន់តែជាឆ្មា។» ចឹងហើយថ្ងៃនេះ ខ្ញុំសូមសង្ខេបប្រសាសន៍របស់លោកគ្រូមកចែករំលែកដូចតទៅ៖

ពាក្យស្លោកនេះបានក្លាយជាទំនឹមរបស់ខ្មែរយើងក្នុងការធ្វើផ្ទះសម្បែង និងប្រើវត្ថុប្រើប្រាស់ប្រចាំថ្ងៃ ហើយពាក្យស្លោកនេះគឺជាពាក្យផ្តែផ្តាំដោយសត្វឆ្មាសម្បុរបីមកដល់មនុស្សម្នាទាំងឡាយ ដែលមានរឿងនិទានមួយដំណាលដូចតទៅ៖ កាលពីដើមឡើយខ្មែរយើងតែងមានជំនឿថាឆ្មាសម្បុរបីគឺជាឆ្មានាំសំណាង មានគ្រួសារថ្មីថ្មោងមួយបានយកឆ្មាសម្បុរបីមកចិញ្ចឹម ប៉ុន្តែចាប់តាំងពីរើមកនៅផ្ទះថ្មីមក គ្រួសារនេះមិនបានសុខស្រួលនោះទេមានរឿងរហូតមក រហូតដល់ថ្នាក់គិតថាចង្រៃមកពីឆ្មា ហើយក៏យកឆ្មាទៅបំបរបង់ចោល។ ឆ្មាកម្សត់ដែលត្រូវបានម្ចាស់បន្ទោស ហើយយកទៅបំបរបង់ចោលរអ៊ូពីដើមហេតុមកពី កាំបិតដងដូង អន្លូងពង្រ ប្រពន្ធដោះញ គោក្រយៅក្រឡាច់ អំពិលឯត្បូង អណ្តូងឯលិច ឲ្យខ្ញុំធ្វើម៉េច បើខ្ញុំគ្រាន់តែជាឆ្មា។ ចឹងហើយពាក្យរអ៊ូរបស់ឆ្មាបានក្លាយជាទំនៀមតរៀងមក ហើយមានការពន្យល់បន្ថែមដូចតទៅ៖

កាំបិតដងដូង - ដូចយើងដឹងស្រាប់ហើយឈើដើមដូងមិនមានសភាពរឹងមាំនោះទេ គឺផុយស្រួយងាយបាក់ ដូច្នេះបើយកមកធ្វើជាដងកាំបិតនោះវាមិនជាប់លាប់នោះទេ ងាយរង្គោះរង្គើ ហើយអាចរបូតផ្លែកាំបិត ឬបាក់ដងបង្កជាគ្រោះថ្នាក់អ្នកប្រើដោតងាយ។

អន្លូងពង្រ- អន្លូងគឺជាប្រដាប់សម្រាយវាយ គោះ ទូងលើឧបករណ៍ភ្នានានាពិសេសគ្រឿងភ្លេងដូចជាស្គរ រនាត គងជាដើម។ល។ ឈើពង្រក៏មិនសូវជាប់ដែរគឺផុយស្រួយងាយបាក់ ហើយណាមួយមិនសូវសម្បូរផងនោះ។

ស្រីដោះញ- មនុស្សស្រីដែលក្បាលដោះលិបដូចផ្លែញ មានកូនពិបាកបៅ ឬខ្លះទៀតថានៅលើដោះមានសម្លាកស្នាមដូចសម្បកផ្លែញ។

គោក្រយ៉ៅក្រឡាច់~ គោដែលមានក្រយៅមិនស្ថិតនៅចំកណ្តាលបូក។ ចាស់ៗលោកហៅថាក្រយៅក្រឡាច់ ហើយជឿថាក្រយៅនេះនឹងនាំភាពចង្រៃដល់ម្ចាស់។

អម្ពិលឯត្បូង - ទិសត្បូងជាទិសក្បាលដំណេកមួយរបស់ខ្មែរ រីឯដើមអម្ពិលក្នុងជំនឿខ្មែរជាទីជ្រកនៅនៃពួកអមនុស្សទាំងឡាយពិសេសពួកខ្មោចព្រាយអសូរកាយនានា។ នៅពេលមនុស្សយើងដេកក្បាលទៅត្បូងដែលមានដើមអម្ពិលនោះ ពួកអមនុស្សងាយនឹងបង្កគ្រោះ និងភ័យខ្លាចដល់មនុស្ស ចឹងហើយបានថានាំចង្រៃ។

អណ្តូងខាងលិច- នៅក្នុងតម្រាក្បួនធ្វើផ្ទះនានា អណ្តូងនៅលិចផ្ទះជាតម្រាភ្លើងឆេះផ្ទះ គេនិយមជីកស្រះនៅខាងកើត ឬខាងជើងផ្ទះ បើសិនមានស្រះស្រាប់ គេនឹងធ្វើផ្ទះពីខាងលិចស្រះនិងខាងត្បូងស្រះ មិនដែលមានអ្នកណាហ៊ានធ្វើផ្ទះពីខាងកើតនិងខាងជើងស្រះទេ។

(រូបលោកគ្រូ ពី ថ្មីថ្មី ព្រោះខ្ជិលបង្ហោះរូបដដែល ហើយរូបមួយទៀតទាញពីអាំងទែណិតដែរ)

Mao Vutha

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when SCCambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to SCCambodia:

Shortcuts

Share