Cambodian Muslim Development Foundation - CMDF

Cambodian Muslim Development Foundation - CMDF អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា
Cambodian Muslim Development Foundation Organization

ប្រជាពលរដ្ឋភៀសសឹក ១,២០០ គ្រួសារ នៅភូមិព្រៃចាន់ និងត្រពាំងសំរោង ខេត្តបន្ទាយមានជ័យ ទទួលអំណោយកញ្ចប់អាហារពីអង្គការសម្ព័ន្ធពិ...
28/04/2026

ប្រជាពលរដ្ឋភៀសសឹក ១,២០០ គ្រួសារ នៅភូមិព្រៃចាន់ និងត្រពាំងសំរោង ខេត្តបន្ទាយមានជ័យ ទទួលអំណោយកញ្ចប់អាហារពីអង្គការសម្ព័ន្ធពិភពឥស្លាម(MWL)
—————————
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, សមាជិកឧត្តមក្រុមប្រឹក្សា និងជាសមាជិកឧត្តមក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការសម្ព័ន្ធពិភពឥស្លាម(MWL) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានបន្តអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារចំនួន ១,២០០ គ្រួសារ ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) មកពីភូមិព្រៃចាន់ និងត្រពាំងសំរោង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សកម្មភាពមនុស្សធម៌នេះ គឺជាកិច្ចសហប្រតិបត្តិការរវាង អង្គការសម្ព័ន្ធពិភពឥស្លាម (MWL) ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងតំបន់ខាងលើ ដែលគម្រោងនេះមានកញ្ចប់អាហារសរុបចំនួន ១,៦០០គ្រួសារ។ ក្នុងកញ្ចប់នីមួយៗមាន អង្ករ 25 គក្រ ,មីជាតិ 1 កេះ 24 កញ្ចប់ ,ត្រីខ 1 យួរ 10 កំប៉ុង ,ទឹកត្រី 750 ml 6 ដប និងទឹកសុីអុីវ 450 ml 6 ដប៕

ប្រជាពលរដ្ឋភៀសសឹក ៤០០ គ្រួសារ នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ទទួលអំណោយកញ្ចប់អាហារពីអង្គការសម្ព័ន្ធពិភពឥស្លាមអារ៉ាប៊ីសាអូ...
28/04/2026

ប្រជាពលរដ្ឋភៀសសឹក ៤០០ គ្រួសារ នៅភូមិជោគជ័យ ខេត្តបន្ទាយមានជ័យ ទទួលអំណោយកញ្ចប់អាហារពីអង្គការសម្ព័ន្ធពិភពឥស្លាមអារ៉ាប៊ីសាអូឌីត(MWL)
—————————
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, សមាជិកឧត្តមក្រុមប្រឹក្សា និងជាសមាជិកឧត្តមក្រុមប្រឹក្សាប្រតិបត្តិ នៃអង្គការសម្ព័ន្ធពិភពឥស្លាម(MWL) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារចំនួន ៤០០ គ្រួសារ ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន (ផ្ទះអតីតយុទ្ធជន) នៅភូមិជោគជ័យ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សកម្មភាពមនុស្សធម៌នេះ គឺជាកិច្ចសហប្រតិបត្តិការរវាង អង្គការសម្ព័ន្ធពិភពឥស្លាម (MWL) ជាមួយ អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាកជនភៀសសឹកដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងតំបន់ខាងលើ ដែលគម្រោងនេះមានកញ្ចប់អាហារសរុបចំនួន ១៦០០គ្រួសារ។ កញ្ចប់អាហារនីមួយៗមាន អង្ករ 25 គក្រ ,មីជាតិ 1 កេះ 24 កញ្ចប់ ,ត្រីខ 1 យួរ 10 កំប៉ុង ,ទឹកត្រី 750 ml 6 ដប និងទឹកសុីអុីវ 450 ml 6 ដប៕

សារលិខិតថ្វាយព្រះពរពី អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុ...
18/04/2026

សារលិខិតថ្វាយព្រះពរពី អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទទួលបានភាពជោគជ័យ ក្នុងការវះកាត់ព្យាបាលព្រះរោគ ពីសំណាក់ក្រុមគ្រូពេទ្យដ៏ពិសេសនៃមន្ទីរពទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ១៥០ កញ្ចប់ និងល្មើ២៧ កេស ជូនសាសនិកឥស្លាម នៅខេត្តបន...
11/03/2026

តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ១៥០ កញ្ចប់ និងល្មើ២៧ កេស ជូនសាសនិកឥស្លាម នៅខេត្តបន្ទាយមានជ័យ
—————-
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ និងជាប្រធាន អង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានចុះជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន១៥០ កញ្ចប់ ដែលជាអំណោយទទួលបានពីអគ្គនាយកដ្ឋានគរុភណ្ឌនៃ ក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាមប្រទេសកាតា(AWQAF) ផ្ដល់ជូនតាមរយៈស្ថានទូតកាតាប្រចាំនៅកម្ពុជា សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ជូនសាសនិកឥស្លាម នៅភូមិទឹកថ្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានប្រគល់ផ្លែល្មើចំនួន២៧កេស ស្មើនឹង២១៦គីឡូក្រាម ជូនគ្រប់វិហារ ស៊ូរ៉ាវឥស្លាមទាំងអស់ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាអំណោយរបស់ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief)៕

ឯកឧត្តម ណាសៀត អូស្មាន ប្រគល់អំណោយ កញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ៤០០កញ្ចប់ និងផ្លែល្មើ១០០កេស ជូនសាសនិកឥស្លាម នៅខេត្តមណ្ឌ...
11/03/2026

ឯកឧត្តម ណាសៀត អូស្មាន ប្រគល់អំណោយ កញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ៤០០កញ្ចប់ និងផ្លែល្មើ១០០កេស ជូនសាសនិកឥស្លាម នៅខេត្តមណ្ឌលគិរី
————————
មណ្ឌលគិរី ៖ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងលោកជំទាវ តំណាងដ៏ខ្ពង់
ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួស ខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលជាអំណោយពីនាយកដ្ឋានគរុភណ្ឌ នៃក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាម នៃរដ្ឋកាតា និងផ្លែល្មើ១០០កេស ជាព្រះរាជអំណោយព្រះចៅសាសម៉ាន ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ជូនសាសនិកឥស្លាម នៅខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅវិហារឥស្លាម ក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ។

ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រសួងគរុភ័ណ្ឌសាសនា និងកិច្ចការឥស្លាមប្រទេសកាតា ដែលជានិច្ចជាកាលតែងតែផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងសហគមន៍ឥស្លាមកម្ពុជាជារៀងរាល់ឆ្នាំ។

ឯកឧត្តម បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសូមបន្តគាំទ្រ ដើម្បីទទួលបានការអភិវឌ្ឍបន្ថែមទៀត៕

ឯកឧត្តម ណាសៀត អូស្មាន បន្តអញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន ៤០០កញ្ចប់ និងផ្លែល្មើ១២០ កេស ជូនសាសនិកឥស្លាម នៅខេត...
09/03/2026

ឯកឧត្តម ណាសៀត អូស្មាន បន្តអញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន ៤០០កញ្ចប់ និងផ្លែល្មើ១២០ កេស ជូនសាសនិកឥស្លាម នៅខេត្តស្ទឹងត្រែង
———————
(ស្ទឹងត្រែង)៖ នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានបន្តអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន៤០០ កញ្ចប់ ជូនសាសនិកឥស្លាម នៅភូមិលើ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាអំណោយទទួលបានពីអគ្គនាយកដ្ឋានគរុភណ្ឌសាសនា នៃក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាម នៃរដ្ឋកាតា (AWQAF) ផ្ដល់ជូនតាមរយៈស្ថានទូតកាតាប្រចាំនៅកម្ពុជា រៀបចំដោយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។

ក្នុងឱកាសនេះដែរ ឯកឧត្តម ក៏បានប្រគល់ល្មើចំនួន១២០ កេស ដែលជាព្រះរាជអំណោយរបស់ព្រះចៅសាល់ ម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សម្រាប់ចែកជូនសាសនិកឥស្លាម ក្នុងខេត្តរតនគិរី។ ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគរុភណ្ឌសាសនា នៃក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាម នៃរដ្ឋកាតា (AWQAF)

ឯកឧត្តមបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ អំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

ក្នុងឱកាសខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ ឯកឧត្តម បានផ្តាំផ្ញើឲ្យបងប្អូនថែរក្សាសុខភាពឱ្យបានល្អក្នុងអំឡុងពេលបួស និងសូមបួងសួងពីអល់ឡោះជាម្ចាស់ ទ្រង់ទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា៕

ឯកឧត្តម ណាសៀត អូស្មាន អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន ៤០០កញ្ចប់ និងផ្លែល្មើ១០០ កេសជូនសាសនិកឥស្លាម នៅខេត្តរតន...
09/03/2026

ឯកឧត្តម ណាសៀត អូស្មាន អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន ៤០០កញ្ចប់ និងផ្លែល្មើ១០០ កេសជូនសាសនិកឥស្លាម នៅខេត្តរតនគិរី
===========
(រតនគិរី)នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌនចំនួន៤០០ កញ្ចប់ ជូនសាសនិកឥស្លាម នៅភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគីរី ដែលជាអំណោយទទួលបានពីអគ្គនាយកដ្ឋានគរុភណ្ឌសាសនា នៃក្រសួងគរុភណ្ឌសាសនា និងកិច្ចការឥស្លាម នៃរដ្ឋកាតា (AWQAF) ផ្ដល់ជូនតាមរយៈស្ថានទូតកាតាប្រចាំនៅកម្ពុជា រៀបចំដោយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។

ជាមួយគ្នាដែរ ឯកឧត្តម ក៏បានប្រគល់ល្មើចំនួន១០០កេស ដែលជាព្រះរាជអំណោយរបស់ព្រះចៅសាល់ ម៉ាន ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត សម្រាប់ចែកជូនសាសនិកឥស្លាម ក្នុងខេត្តរតនគិរី។ ក្នុងឱកាសនោះ ឯកឧត្តម បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនបងប្អូនប្រជាពលរដ្ឋជាទីនឹករលឹកបំផុត។ ឯកឧត្តម បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រសួងគរុភ័ណ្ឌសាសនា និងកិច្ចការឥស្លាមប្រទេសកាតា(AWQAF) ដែលបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅក្នុងសហគមន៍ឥស្លាមកម្ពុជាជារៀងរាល់ឆ្នាំ។

ឯកឧត្តមបានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា តែងតែស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះជំនួយ និងអំណោយ ដែលផ្តល់ដោយអង្គការសប្បុរសធម៌ផ្សេងៗ ដើម្បីផ្តល់ផលប្រយោជន៍រួមដល់ប្រជាជនកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមបានគូសបញ្ជាក់ អំពីការរីកចម្រើនលើគ្រប់វិស័យ និងវឌ្ឍនភាពនៃការអភិវឌ្ឍន៍សហគមន៍ឥស្លាមកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មានការរីកចម្រើន ដុះដាលជាច្រើនវិស័យ លើសពីសម័យណាៗទាំងអស់ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អតីតនាយករដ្ឋមន្ត្រីនិងបន្តដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននឹងកំពុងធ្វើឱ្យប្រទេសទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

ក្នុងឱកាសខែរ៉ាម៉ាឌនដ៏ពិសិដ្ឋនេះ ឯកឧត្តម បានផ្តាំផ្ញើឲ្យបងប្អូនថែរក្សាសុខភាពឱ្យបានល្អក្នុងអំឡុងពេលបួស និងសូមបួងសួងពីអល់ឡោះជាម្ចាស់ ទ្រង់ទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា៕

តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ៣៧០ កញ្ចប់ និងល្មើ១០០ កេស ជូនប្រជាពលរដ្ឋនៅខេត្តព្រ...
08/03/2026

តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ៣៧០ កញ្ចប់ និងល្មើ១០០ កេស ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ
—————-
នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម សេន ណាសុី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានចុះជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ម៉ាឌនចំនួន ៣៧០ កញ្ចប់ ដែលជាអំណោយទទួលបានពីអង្គការសប្បុរសធម៌ប្រទេសកាតា តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) ជូនប្រជាពលរដ្ឋ នៅភូមិអូត្រាវ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជាមួយគ្នាដែរ ឯកឧត្តម ក៏បានប្រគល់ផ្លែល្មើចំនួន១០០ កេស ស្មើនឹង៨០០ គីឡូក្រាម ជូនគ្រប់វិហារ ស៊ូរ៉ាវឥស្លាមទាំងអស់ នៅក្នុងខេត្តព្រះសីហនុ ដែលជាអំណោយរបស់ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief)៕

ឯកឧត្តម សាន់ សារ៉ន អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៅខេត្តកំពង់ស្ពឺ និងល្មើចំនួន ៣...
08/03/2026

ឯកឧត្តម សាន់ សារ៉ន អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋចំនួន ២០០គ្រួសារ នៅខេត្តកំពង់ស្ពឺ និងល្មើចំនួន ៣០ កេស
____________
ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន២០០ គ្រួសារ នៅភូមិចំការដូង សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់អង្គការសប្បុរធម៌កាតា(Qatar Charity) ផ្តល់ជូនតាមរយៈអង្គការ CMDF សម្រាប់ខែបួសរ៉ាម៉ាឌនឆ្នាំ២០២៦។

ជាមួយគ្នាដែរ ឯកឧត្តម ក៏បានប្រគល់ផ្លែល្មើចំនួន ៣០ កេស ស្មើនឹង២៤០គីឡូក្រាម ជូនគ្រប់វិហារ ស៊ូរ៉ាវឥស្លាមទាំងអស់ នៅក្នុងខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief) ។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋចំនួន ៤៣០គ្រួសារ នៅខេត្តកោះក...
07/03/2026

ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អញ្ជើញចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនប្រជាពលរដ្ឋចំនួន ៤៣០គ្រួសារ នៅខេត្តកោះកុង និងល្មើចំនួន ៩៦០ គីឡូក្រាម
———————-
(កោះកុង)៖ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤៣០ គ្រួសារ នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមៈភូមិន្ទ ខេត្តកោះកុង ដែលជាអំណោយរបស់អង្គការសប្បុរធម៌កាតា(Qatar Charity) ផ្តល់ជូនតាមរយៈអង្គការ CMDF សម្រាប់ខែបួសរ៉ាម៉ាឌនឆ្នាំ២០២៦។ ជាមួយគ្នាដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានប្រគល់ផ្លែល្មើចំនួន ៩៦០គីឡូក្រាម ជូនគ្រប់វិហារ ស៊ូរ៉ាវឥស្លាមទាំងអស់ នៅក្នុងខេត្តកោះកុង ដែលជាអំណោយរបស់ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief) ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា អង្គការសប្បុរធម៌កាតា បានផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសជូនសមាគមន៍ឥស្លាមកម្ពុជា តាមរយៈអង្គការ CMDF ក្នុងរយៈពេល២ ឆ្នាំចុងក្រោយនេះ ដោយឆ្នាំនេះមានចំនួន ១០០០កញ្ចប់ និងមានក្រសួងគរុភ័ណ្ឌសាសនា និងកិច្ចការឥស្លាមកាតា(AWQAF) បានផ្តល់ជូន ចំនួន ១៥០០ កញ្ចប់ ដើម្បីចែកជូនប្រជាពលរដ្ឋក្នុងខែបួសរ៉ាម៉ាឌនផងដែរ។

ក្រៅពីអង្គការសប្បុរធម៌កាតា ក៏មានអង្គការអន្តរជាតិឥស្លាមផ្សេងៗទៀតផងដែរ ដែលតែតែផ្តល់ជូនកញ្ចប់អាហារស្រាយបួសដល់កម្ពុជា មានដូចជា អង្គការហាសាណៈ (Hasane) នៃប្រទេសអាឡឺម៉ង់ ចំនួន១៨២០ កញ្ចប់ និងអង្គការមូលនិធិ Diyanet នៃប្រទេសតួកគីយ៉េ ចំនួន១៣០០កញ្ចប់ សម្រាប់ចែកជូនប្រជាពលរដ្ឋក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០២៦ នេះ និងមានអង្គការសមាគមមកពីបណ្តាប្រទេសផ្សេងៗជាច្រើនទៀត។

ជាពិសេសជាងនេះទៅទៀត នៅឆ្នាំ២០២៦នេះ មជ្ឈមណ្ឌលជួយសង្គ្រោះ និងមនុស្សធម៌របស់ ព្រះចៅ សាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត (KSRelief) បានផ្តល់ជំនួយមនុស្សធម៌កញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ៨៨៥០ កញ្ចប់, ផ្លែល្មើ ចំនួន២៥តោន និងក្រសួងកិច្ចការឥស្លាមអារ៉ាប៊ីសាអូឌីត ក៏ផ្តល់ជូនផ្លែល្មើចំនួន៥តោន ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា អំណោយដែលផ្តល់ជូននាពេលនេះ មិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់ប្រជាពលរដ្ឋ ក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន នៃប្រទេសឥស្លាមនានា ក្នុងនាមឥស្លាមដូចគ្នា។ អ្វីដែលសំខាន់នោះ ប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។

ជាចុងក្រោយឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) តំណាងដ៏ខ្ពង់ខ្ពស...
12/02/2026

ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានអង្គការ CMDF នារសៀល ទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហាររ៉ាម៉ាឌនចំនួន២០០ កញ្ចប់ ជូនសាសនិកឥស្លាម នៅនៅវិហារឥស្លាមជ្រៃអណ្តែត ភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ អំណោយនេះទទួលបានពីអង្គការ Hasene ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

អង្គការអន្តរជាតិ HASENE បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន ដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាគ ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម ជាដើម ដែលគិតជា ថវិកាសរុប ប្រមាណជាង ២លានដុល្លារអាមេរិក៕

ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) តំណាងដ៏ខ្ពង់ខ្ពស...
12/02/2026

ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានអង្គការ CMDF នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារត្រៀមចូលខែរ៉ាម៉ាឌន ចំនួន២០០ កញ្ចប់ ជូនសាសនិកឥស្លាម នៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ អំណោយនេះទទួលបានពីអង្គការ Hasene ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។

អង្គការអន្តរជាតិ HASENE បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជិត ១០០ ប្រទេស ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបានផ្តល់ជំនួយជាច្រើន ដូចជា ជំនួយសង្គ្រោះបន្ទាន់ ជំនួយកញ្ចប់អាហារខែរ៉ាម៉ាឌន ជំនួយគោគួរពាន គម្រោងជំនួយបរិច្ចាគ ចិញ្ចឹមកុមារកំព្រា ផ្តល់អាហារូបករណ៍ សាងសង់ផ្ទះជូនជនក្រីក្រ និងផ្តល់គោចិញ្ចឹម ជាដើម ដែលគិតជា ថវិកាសរុប ប្រមាណជាង ២លានដុល្លារអាមេរិក៕

Address

#116D, Russian Federation Boulevard
Phnom Penh
12201

Alerts

Be the first to know and let us send you an email when Cambodian Muslim Development Foundation - CMDF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodian Muslim Development Foundation - CMDF:

Share