02/10/2026
[English below]
គម្រោង៖ “កម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ ឆា-ឈីង ដំណាក់កាលទី៣”។
គម្រោងនេះទទួលបានថវិកាពីមូលនិធិព្រូដិនស៍ Prudence Foundation. ......................................
ខេត្តកំពង់ចាម៖ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ អង្គការមូលនិធិសិទ្ធិកុមារ និងនាយកដ្ឋានបឋមសិក្សាបានរៀបចំសិក្ខាឆ្លុះបញ្ចាំងគម្រោងប្រចាំឆ្នាំស្តីពី ការអនុវត្តកម្មវិធីអប់រំហិរញ្ញវត្ថុមូលដ្ឋានសម្រាប់កុមារ ឆា-ឈីង ដំណាក់កាលទី៣ ឆ្នាំទី១ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកស្រី គង់ សុភាវត្តី អនុប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
សិក្ខាសាលានេះមានគោលបំណងឆ្លុះបញ្ចាំង និងចែករំលែកសមិទ្ធផលគម្រោងឆ្នាំទី១ ដំណាក់កាលទី៣ ដល់គ្រប់អ្នកពាក់ព័ន្ធលើការអនុវត្តល្អ ករណីសិក្សា មេរៀនបទពិសោធន៍ ឧបសគ្គ និងឱកាសសម្រាប់គម្រោងនៅដំណាក់កាលបន្ទាប់ ប្រមូលធាតុចូលពីគ្រប់អ្នកពាក់ព័ន្ធ ជាពិសេសក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកម្រិតសាលារៀន ដើម្បីធ្វើឱ្យការអនុវត្តគម្រោងនៅឆ្នាំបន្ទាប់ ធានាបាននូវគុណភាព និងប្រសិទ្ធភាព ព្រមទាំងកសាងទំនាក់ទំនងល្អ និងកិច្ចសហការរវាងគ្រប់អ្នកពាក់ព័ន្ធ។
សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន៦៨នាក់ ជាគណៈកម្មការអនុវត្តគម្រោងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តំណាងមូលនិធិព្រូដិនស៍ លោកនាយក លោកស្រីនាយិកា និងលោកគ្រូអ្នកគ្រូមមកពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពត សៀមរាប និងខេត្តកណ្តាល។
……………………………………………….
Project: Cha-Ching Money Smart Kids Phase III.
Funded: Prudence Foundation.
Kampong Cham Province: Annual Reflection Workshop on the Cha-Ching Money Smart Kids Phase III Year 1.
On October 1, 2026, the Child Rights Foundation and the Department of Primary Education jointly organized a workshop on the implementation of the Cha-Ching Basic Financial Education Program for Children (Phase 3, Year 1). The event was held at the Kampong Cham Provincial Department of Education, Youth and Sports and was officially opened by Ms. Kong Sopheavoteyt, Deputy Director of the Department of Primary Education, Ministry of Education, Youth and Sports.
The workshop aimed to reflect on and share the achievements of the first year of Phase 3 with all stakeholders, including good practices, case studies, lessons learned, challenges, and opportunities for the next phase. As well as gather input from all stakeholders, especially the national, sub-national, and school-level working groups, to ensure the quality and effectiveness of project implementation next year. Furthermore to strengthen relationships and collaboration among all partners. The workshop was attended by 68 participants, including leaders of the Department of Primary Education, Ministry of Education, Youth and Sports, and members of the national and sub-national project implementation committees, Prudence Foundation representative, school directors and teachers from Phnom Penh, Kampong Cham, Kampot, Siem Reap, and Kandal provinces.
#នាយកដ្ឋានបឋមសិក្សា