21/02/2025
[English Below]
កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ អង្គការវីអេសអូកម្ពុជាមានកិត្តិយសក្នុងការចូលរួមក្នុង វេទិកាភស្តុតាងសម្រាប់គោលនយោបាយ ស្តីពីការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងបង្កើនភាពធន់របស់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាបភាគខាងកើត ដែលបានរៀបចំដោយអង្គការ Save the Children ប្រចាំកម្ពុជា។ នៅទីក្រុងភ្នំពេញ វេទិកានេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសដល់អ្នកទទួលផលពីគម្រោងហ្រ្គីនក្នុងសហគមន៍នេសាទ អ្នកពាក់ព័ន្ធថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិ ស្វែងយល់លទ្ធផល មេរៀនបទពិសោធន៍ និងបញ្ហាប្រឈមដែលនៅសេសសល់ សម្រាប់ពិភាក្សាលើការរៀបចំកម្មវិធី និងគោលនយោបាយពាក់ព័ន្ធ ផ្អែកលើភស្តុតាងនៃការវាយតម្លៃបញ្ចប់គម្រោង ដើម្បីពង្រីកការអនុវត្តគំនិតផ្តួចផ្តើមជោគជ័យទទួលបានពីគម្រោង ក្នុងការពង្រឹងភាពធន់របស់សហគមន៍នេសាទងាយរងគ្រោះ។ លើសពីនេះទៀត វេទិកាទាំងមូលក៍បានចែករំលែកនូវ លទ្ធផលវាយតម្លៃបញ្ចប់គម្រោងហ្រ្គីនក្នុងរយៈពេល៤ឆ្នាំ ករណីផលជះជាវិជ្ជមានដល់សមាជិកសហគមន៍ក្នុងតំបន់គោលដៅគម្រោង និង ការអនុវត្តល្អ មេរៀនបទពិសោធន៍ និងបញ្ហាប្រឈមរបស់សហគមន៍នេសាទនៅតំបន់បឹងទន្លេសាប។
On February 20, 2025, VSO Cambodia had the honor of participating in the Evidence for Policy ( ) Forum of the GREEN Project, organized by Save the Children Cambodia. This forum was held to provide an opportunity for beneficiaries of the GREEN project in fishing communities, as well as sub-national and national stakeholders, to discuss project outcomes, key lessons learned, and remaining challenges. The discussions aimed to contribute to the design of future programs and policies based on evidence from the project’s final evaluation, ensuring the successful initiatives can be scaled up to enhance the resilience of vulnerable fishing communities.
Moreover, the forum also served as a platform to share the findings of the four-year final evaluation of the GREEN project, highlighting positive impacts on community members in target areas, best practices, key lessons learned, and challenges faced by fishing communities in the Tonle Sap region.