14/06/2026
[English below]
នៅថ្ងៃទី ១០–១២ ខែមិថុនា ឆ្នាំ ២០២៦ មានអ្នកចូលរួមសរុបចំនួន ១៥ នាក់ (ស្ត្រី ៨ នាក់) មកពីសហគមន៍កសិកម្មអម្លាំង និងសហគមន៍កសិកម្មវាលពន់ ក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានជួបជុំគ្នានៅការិយាល័យអង្គការក្តីសង្ឃឹមលូថេរ៉ានកម្ពុជា ស្រុកថ្ពង ដើម្បីចូលរួមក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍផែនការអាជីវកម្មសម្រាប់សហគមន៍កសិកម្ម។
សិក្ខាសាលារយៈពេលបីថ្ងៃនេះ ត្រូវបានសម្របសម្រួលរួមគ្នាដោយគម្រោង IMPACT ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (PDAFF) ខេត្តកំពង់ស្ពឺ និងទទួលបានការគាំទ្រថវិកាពី Mission Alliance Cambodia។ កម្មវិធីបណ្តុះបណ្តាលនេះបានលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្មចូលរួមយ៉ាងសកម្មក្នុងការពង្រឹងចំណេះដឹង និងជំនាញជាក់ស្តែងលើការរៀបចំផែនការអាជីវកម្ម រួមមានការកំណត់ឱកាសអាជីវកម្ម ការវិភាគទីផ្សារ ការកំណត់គោលដៅយុទ្ធសាស្ត្រ និងការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍអាជីវកម្មប្រកបដោយចីរភាព។
តាមរយៈការពិភាក្សាយ៉ាងសកម្ម កិច្ចការជាក្រុម និងការរៀនសូត្ររួមគ្នា អ្នកចូលរួមបានពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍កសិកម្មឱ្យកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផល សហគមន៍កសិកម្មទាំងពីរនេះបានរៀបចំផែនការអាជីវកម្មរបស់ខ្លួនដោយជោគជ័យ ដែលនឹងក្លាយជាផែនទីបង្ហាញផ្លូវច្បាស់លាស់សម្រាប់ការអនុវត្តនាពេលអនាគត ការសម្រេចចិត្ត និងការរីកចម្រើនប្រកបដោយប្រសិទ្ធភាព។
From 10-12 June 2026, a total of 15 participants (8 women) from Agricultural Cooperative (AC) Amliang and AC Veal Pon in Thpong District, Kampong Speu Province, gathered at the Lutheran Hope Cambodia Organization - LHCO Thpong Office to participate in a Business Plan Development Workshop for Agricultural Cooperatives (ACs).
This three-day workshop was jointly facilitated by the IMPACT Project in close collaboration with the PDAFF of Kampong Speu Province with financial support from Mission Alliance Cambodia. The training actively engaged AC leaders and members in developing practical knowledge and skills in business planning, including identifying business opportunities, conducting market analysis, setting strategic goals, and designing sustainable business development strategies.
Through interactive discussions, group exercises, and collaborative learning, participants strengthened their capacity to manage and grow their cooperatives more effectively. As a key achievement, both Agricultural Cooperatives successfully developed their own business plans, providing a clear roadmap to guide future implementation, decision-making, and effective growth.