17/09/2026
ក្រុមការងារ ស.ស.យ.ក. នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ក្នុងវិស័យ ក.ស.ប. នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានសហការរៀបចំកម្មវិធីដូចខាងក្រោម៖
១-រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍របបសន្តិសុខសង្គម និងវិធានការទប់ស្កាត់ចំពោះការប្រើប្រាស់សេវា ប.ស.ស. មិនត្រឹមត្រូវ និងប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលជូនដល់កម្មករនិយោជិតចំនួន ៣ទីតាំងរួមមាន៖
រោងចក្រ REBECCA HAIR PRODUCTS (CAMBODIA) CO., LTD ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកចូលរួមចំនួន ៦៩នាក់ រោងចក្រ ELITE CREATION MANUFACTURING CO., LTD ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អ្នកចូលរួមចំនួន ៥២នាក់ និងរោងចក្រ INNOMED HEALTHCARE PRODUCTS (CAMBODIA) CO., LTD ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ អ្នកចូលរួមចំនួន ៨២នាក់ដើម្បីបង្ហាញអំពីសិទ្ធិ និងអត្ថប្រយោជន៍ដែលខ្លួនត្រូវទទួលបានពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនីតិវិធីទទួលសេវាវេជ្ជសាស្រ្តនៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. និងកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលជូនស្រ្តីមានផ្ទៃពោះ
២-បានសម្របសម្រួលផ្តល់ព័ត៌មាន និងចុះបញ្ជីឈ្មោះជាសមាជិក ប.ស.ស. បានចំនួន ២០៣នាក់ ព្រមទាំងជួយដំឡើងកម្មវិធីទូរសព្ទដៃ NSSF Member បានចំនួន ១៧២នាក់
៣-បានសម្របសម្រួលសមាជិក ប.ស.ស. មកស្នើសុំតាវកាលិកសន្តិសុខសង្គម សរុបមានចំនួន ១៧១នាក់។