04/09/2026
នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តរតនគិរី និងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង អង្គការភ្លែនអន្តរជាតិកម្ពុជា បានសហការជាមួយអង្គការវឌ្ឍនភាព (WP) រៀបចំពិធីប្រកាសដាក់ឱ្យដំណើរការអនុវត្ត គម្រោង «សហគមន៍គ្មានអាពាហ៍ពិពាហ៍កុមារ» (ZIP) ក្រោមអធិបតីភាព លោកជំទាវ ហ៊ូ សាមិត្ត រដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី និងមានការចូលរួមពីតំណាងស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ សាលារៀន ក្រុមយុវជន សហគមន៍ និងភាគីពាក់ព័ន្ធសំខាន់ៗជាច្រើន។
គម្រោងនេះមានគោលបំណងបង្កើនការយល់ដឹង និងពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ ដៃគូអនុវត្ត និងសហគមន៍មូលដ្ឋាន ក្នុងការបង្ការ និងទប់ស្កាត់អាពាហ៍ពិពាហ៍កុមារ តាមរយៈកិច្ចអន្តរាគមន៍ដែលមានប្រសិទ្ធភាព គណនេយ្យភាព និងការចូលរួមប្រកបដោយអត្ថន័យ។ តាមរយៈគម្រោងនេះ ភាគីពាក់ព័ន្ធនឹងមានការយល់ដឹងរួមអំពីគោលបំណង វិធីសាស្ត្រអនុវត្ត និងលទ្ធផលរំពឹងទុក ព្រមទាំងពង្រឹងការប្តេជ្ញាចិត្ត និងយន្តការសម្របសម្រួលរួមដើម្បីបញ្ចប់អាពាហ៍ពិពាហ៍កុមារ។
គម្រោង ZIP នឹងជួយបំពេញបន្ថែម និងគាំទ្រដល់ការអនុវត្តផែនការសកម្មភាពស្តីពីការបង្ការទប់ស្កាត់អាពាហ៍ពិពាហ៍នៅវ័យក្មេង និងការមានផ្ទៃពោះនៅវ័យជំទង់ ឆ្នាំ២០២៦-២០២៨ ដែលកំពុងត្រូវបានរៀបចំ និងដឹកនាំដោយ ក្រសួងកិច្ចការនារី (MoWA)។ តាមរយៈការចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិដើម្បីដោះស្រាយមូលហេតុ និងឫសគល់នៃអាពាហ៍ពិពាហ៍កុមារ និងការមានផ្ទៃពោះក្នុងវ័យជំទង់ គម្រោងនេះនឹងរួមចំណែកពង្រឹងលទ្ធភាពរបស់ក្មេងស្រីក្នុងការទទួលបានការអប់រំ សេវាកម្មការពារ ជំនាញជីវិត និងឱកាសក្នុងការធ្វើសេចក្តីសម្រេចចិត្តដោយមានព័ត៌មានគ្រប់គ្រាន់សម្រាប់អនាគតរបស់ខ្លួន។
On 1 September 2026 in Ratanakiri Province and 3 September 2026 in Stung Treng Province, Plan International Cambodia, in partnership with Wathnakpheap Organization (WP), officially launched the Zero Child Early Marriage Community Project (ZIP). The events were presided over by H.E. Hou Samit, Secretary of State of the Ministry of Women's Affairs (MoWA), and attended by representatives from national and sub-national administrations, schools, youth groups, communities, and other key stakeholders.
The project aims to increase awareness and strengthen collaboration among government institutions, implementing partners, and local communities to prevent child and early marriage through effective, accountable, and participatory interventions. Through this initiative, stakeholders will gain a shared understanding of the project's objectives, implementation approaches, and expected outcomes, while reinforcing collective commitment and coordination mechanisms.
Importantly, the ZIP Project will complement to the in the making Action Plan
on Ending Child Marriage and Teenage Pregnancy 2026-2028, led by the Ministry of Women's Affairs (MoWA). By contributing to national efforts to address the root causes of child marriage and teenage pregnancy, the project will help strengthen girls' access to education, protection, life skills, and opportunities to make informed decisions about their futures.
💜