UC Cambodian Red Cross Youth (UCCRCY)

UC Cambodian Red Cross Youth (UCCRCY) The University of Cambodia Cambodian Red Cross Youth (UCCRCY) have been established since July 2011.

Since the establishment in July 2011, the club have done some activities which carry out properly the 7 principles of CRC.

04/09/2026
នៅរសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០២៦ ក្លឹបយុវជនកាកបាទក្រហមកម្ពុជ...
03/08/2026

នៅរសៀលថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣​ ខែសីហា​ ឆ្នាំ២០២៦

ក្លឹបយុវជនកាកបាទក្រហមកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ប្រចាំសាកលវិទ្យាល័យកម្ពុជា បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រសម្រាប់ការងារការិយាល័យ លើកទី៣ ក្រោមប្រធានបទ៖ «ពង្រឹងសមត្ថភាពនាសម័យឌីជីថល» ជូនដល់មន្ត្រីបុគ្គលិក យុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក. និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា ក្រោមអធិបតីភាព លោក ប៉ៃ ឆេងហ៊ៅ សាកលវិទ្យាធិការរង ទទួលបន្ទុកធានាគុណភាពផ្ទៃក្នុង ព្រមទាំងគណៈទីប្រឹក្សាក្លឹបយុវជន យុវជនកាកបាទក្រហមកម្ពុជា យុវជនស.ស.យ.ក. គ្រូឧទ្ទេសនាម និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា។

វគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រនេះ បានផ្តោតសំខាន់ការលើកកម្ពស់ការរៀនសូត្រតាមរយៈការចែករំលែកចំណេះដឹងរវាងមិត្តភក្តិ​ដោយពង្រឹងជំនាញកុំព្យូទ័រដែលចាំបាច់សម្រាប់ការងារការិយាល័យ និងការសិក្សារបស់និស្សិត ព្រមទាំងបង្កើនសមត្ថភាពអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈជំរុញស្មារតី «រៀនជាមួយគ្នា ចែករំលែកជាមួយគ្នា និងរីកចម្រើនជាមួយគ្នា»

ល្ងាចថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦យុវជនកាកបាទក្រហមកម្ពុ...
31/07/2026

ល្ងាចថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក​ ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦

យុវជនកាកបាទក្រហមកម្ពុជា និងយុវជនស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យកម្ពុជា បានចូលរួមទទួលស្វាគមន៍ និងស្តាប់បឋកថាកិត្តិយស បណ្ឌិត ហាន់ដា ស្តីពី «ការអភិវឌ្ឍ អភិបាលកិច្ច និងសីលធម៌ក្នុងយុគបញ្ញាសប្បនិម្មិត» ដោយ លោកស្រីសាស្ត្រាចារ្យ Katherine Marshall
អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឈមណ្ឌល Berkley សម្រាប់ការអប់រំសាសនា សន្តិភាព និងកិច្ចការពិភពលោក (Berkley Center for Religion, Peace, and World Affairs); សាស្ត្រាចារ្យអនុវត្តផ្នែកអភិវឌ្ឍន៍ ជម្លោះ និងសាសនា នៃសាលាកិច្ចការបរទេស Walsh (Walsh School of Foreign Service) នៃសាកលវិទ្យាល័យ Georgetown; សាស្ត្រាចារ្យកិត្តិយស នៃសាកលវិទ្យាល័យកម្ពុជា; និងជាអតីតប្រឹក្សាប្រធានធនាគារពិភពលោក (World Bank)

កម្មវិធីបាឋកថានេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមបណ្ឌិត​ អ៊ី រតនា សាកលវិទ្យាធិការរងទទួលបន្ទុកសិក្សា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិក សាស្រា្តចារ្យ អង្គការនិស្សិត និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជា នៅសាលបណ្ឌិត ហាន់ដា។

រសៀលថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៦​ យុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំសាកលវិទ្យាល័យកម្ពុជា បានចុះទស្សនកិច្ចសិក្សា​ ផ្លាស់ប្ដ...
25/07/2026

រសៀលថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០២៦​ យុវជនកាកបាទក្រហមកម្ពុជា​ ប្រចាំសាកលវិទ្យាល័យកម្ពុជា បានចុះទស្សនកិច្ចសិក្សា​ ផ្លាស់ប្ដូរបទពិសោធន៍នៅក្រុមហ៊ុន​ VP.START TECHNOLOGY CO.,LTD ជាក្រុមហ៊ុនបង្កេីតដោយកូនខ្មែរ។

ដំណេីទស្សនិច្ចសិក្សានេះបានផ្ដល់អត្ថប្រយោជន៍​ដល់ប្រតិភូយុវជនដូចជា៖
១-យុវជនសិក្សាជំនាញអគ្គិសនី​ អេឡិចត្រូនិកអាច​ ស្វែងយល់​ពី​បច្ចេកវិទ្យា​ទំនេីប​បង្កេីតដោយកូនខ្មែរ
២-របៀបសន្សំ​ សំចៃការប្រេីប្រាស់អគ្គិសនីក្នុងជីវភាពប្រចាំថ្ងៃ​ និង
៣-ឱកាសការងារ​ ដែលក្រុមហ៊ុននឹងផ្ដល់ជូនតាមជំនាញ​ និង​ចំណាប់​អារម្មណ៍​របស់យុវជន

កម្មវិធីទស្សនកិច្ចនេះ ពិតជាបានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ ទៅ​សិក្សា​បន្ថែម និងអនុវត្តឱ្យសមស្របតាមវិស័យការងាររបស់ខ្លួន ក្នុង​យុគ​សម័យឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីរួមចំណែក​កសាង​ធនធាន​មនុស្ស​ឌីជីថលសម្រាប់ប្រទេសជាតិ។

10/07/2026

សេចក្តីអំពាវនាវដល់គណៈគ្រប់គ្រង បុគ្គលិក គណៈសាស្រ្តាចារ្យ និស្សិត និង សប្បុរសជនទាំងអស់ ចូលរួមកៀរគរមូលនិធិ និងបរិច្ចាគថវិកាតាមលទ្ធភាពជូនដល់លោកស្រី ជីណា វី ឡូប៉េស (Ms. Gina V. Lopez) ដែលកំពុងសម្រាកព្យាបាលជំងឺធ្ងន់នៅបន្ទប់សង្គ្រោះបន្ទាន់ (ICU) នៃមន្ទីរពេទ្យកាល់ម៉ែត។

រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៦នាក់ បានចូលរួមកម្មវិធីសិក្ខាសាលា ស្តីពី «ការលើកកម្ពស់តម្លៃ...
04/07/2026

រសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ យុវជនកាកបាទក្រហមកម្ពុជា ចំនួន ៦នាក់ បានចូលរួមកម្មវិធីសិក្ខាសាលា ស្តីពី «ការលើកកម្ពស់តម្លៃមនុស្សធម៌ និងការកសាងសន្តិភាពរបស់យុវជនកាកបាទក្រហមកម្ពុជា» ក្រោមអធិបតីភាព ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីយុវជនមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន២៥ ក្នុងរាជធានីភ្នំពេញ ដែលបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

សិក្ខាសាលានេះមានសកម្មភាពសំខាន់ៗដូចជា៖
១. ការធ្វើបទបង្ហាញពីច្បាប់មនុស្សធម៌អន្តរជាតិ
២. ការសម្តែង (Role-Play) ដោះស្រាយស្ថានភាពដែលមានជម្លោះឆ្លុះបញ្ចាំងពីតថភាពនៃការងារមនុស្សធម៌
៣. កិច្ចពិភាក្សាចែករំលែកបទពិសោធន៍ពីវាគ្មិនដែលមានបទពិសោធន៍ក្នុងការងារមនុស្សធម៌ ធ្លាប់ឆ្លងកាត់នៅសម័យកាលដែលមានសង្គ្រាម
៤. ជញ្ជាំងសន្តិភាព៖ យុវជនម្នាក់ៗបានចំណាយពេលសរសេរនូវរាល់ការប្តេជ្ញាចិត្តផ្ទាល់ខ្លួនលើកាត ដើម្បីយកទៅបិទនៅលើ "ជញ្ជាំងសន្តិភាព"

🙏🏼🙏🏼
18/06/2026

🙏🏼🙏🏼

14/05/2026

សារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

🩸 តើអ្នកដឹងទេថា ការបរិច្ចាគឈាមត្រឹមតែ១ដង អាចជួយសង្គ្រោះជីវិតមនុស្សបានដល់ទៅ ៣នាក់? 🩸ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសា...
13/05/2026

🩸 តើអ្នកដឹងទេថា ការបរិច្ចាគឈាមត្រឹមតែ១ដង អាចជួយសង្គ្រោះជីវិតមនុស្សបានដល់ទៅ ៣នាក់? 🩸
ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា នឹងរៀបចំយុទ្ធនាស្មារតីរួបរួមតែមួយដើម្បីជាតិ ក្រោមប្រធានបទ "ការបរិច្ចាគឈាមគឺជាសន្តិភាពនៃសេចក្តីស្រឡាញ់" ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ក្នុងការជួយសង្រ្គោះជីវិតជនរងគ្រោះដែលត្រូវការឈាម។

ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យកម្ពុជា សូមគោរពអញ្ជើញគណៈគ្រប់គ្រង គណៈទីប្រឹក្សា មន្ត្រីបុគ្គលិក គណៈសាស្ត្រាចារ្យ អង្គការនិស្សិត និងនិស្សិតនៃសាកលវិទ្យាល័យកម្ពុជាទាំងអស់ ចូលរួមនៅក្នុងយុទ្ធនាការបរិច្ចាគឈាមនេះឱ្យបានច្រើនកុះករ ដែលនឹងប្រព្រឹត្តទៅ៖

កាលបរិច្ឆេទ៖ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦
ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់ម៉ោង ១១:០០នាទីព្រឹក
ទីតាំង៖ សាកលវិទ្យាល័យកម្ពុជា

ទទួលចុះឈ្មោះចូលរួមចាប់ពីពេលជូនដំណឹងនេះតទៅដោយគ្រាន់តែ Scan QR Code ដែលមានក្នុង Poster ឬចុចលើតំណភ្ជាប់ដែលបានដាក់ជូន (https://forms.gle/AXh2oNK4nZBmrftD8)។
ចូលរួមជាមួយយើង ដើម្បីបង្ហាញពីស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះសង្គម។

🩸 ដំណក់ឈាមរបស់អ្នក គឺជាអំណោយដ៏មានតម្លៃ ដែលមិនអាចផលិតឡើងវិញបាន តែអាចចែករំលែកបាន និងអាចផ្លាស់ប្តូរជីវិតមនុស្សម្នាក់!។

Address

Northbridge Road P.O. Box 917 Sangkat Toek Thla, Khan Sen Sok Phnom Penh, Kingdo
Phnom Penh
12000

Alerts

Be the first to know and let us send you an email when UC Cambodian Red Cross Youth (UCCRCY) posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share