សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock

  • Home
  • Cambodia
  • Phnom Penh
  • សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock

សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock ចែករំលែករឿងរ៉ាវ និងស្ថានភាពអ្នកស្រឡាញ់ភេទដូចគ្នា

Sharing stories and situation of LGBT+ Community

❤️បងប្អូន មានរូបថតទៅវត្ត និងជុំគ្រួសារ ឬវេចអន្សមអី សូមខមមិន(comments) ចែកគ្នាមើលផង❤️🙏ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពុទ្ធស...
10/10/2026

❤️បងប្អូន មានរូបថតទៅវត្ត និងជុំគ្រួសារ ឬវេចអន្សមអី សូមខមមិន(comments) ចែកគ្នាមើលផង❤️🙏
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពុទ្ធសករាជ ២៥៧០!
🙏🏻 យើងខ្ញុំសូមជូនពរដល់បងប្អូនទាំងអស់ ដែលបាន និងកំពុងធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ សាច់ញាតិ បងប្អូន និងទៅទីវត្តអារាមនានា សូមជួបតែសេចក្តីសុខ សុវត្ថិភាព និងមានពេលវេលាជួបជុំគ្រួសារដ៏រីករាយ និងកក់ក្តៅ។

#ខ្ញុំទទួលយក #សមភាពច្បាប់អាពាហ៍ពិពាហ៍ #បុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពុទ្ធសករាជ ២៥៧០!

🙏🏻 យើងខ្ញុំសូមជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលនឹងធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ជួបជុំក្រុមគ្រួសារ សាច់ញាតិ បងប្អូន និងទៅទីវត្តអារាមនានា សូមជួបតែសេចក្តីសុខ សុវត្ថិភាព និងមានពេលវេលាជួបជុំគ្រួសារដ៏រីករាយ និងកក់ក្តៅ។
❤️បងប្អូន មានរូបថតទៅវត្ត និងជុំគ្រួសារ ជួយខមមិន ចែកគ្នាមើលផង❤️🙏

#ខ្ញុំទទួលយក #សមភាពច្បាប់អាពាហ៍ពិពាហ៍ #បុណ្យភ្ជុំបិណ្ឌ

09/10/2026

🎥សូមបងប្អូនទស្សនាទិដ្ឋភាពបុណ្យឆាន់ដា និងរឿងរ៉ាវគ្រួសារដ៏កក់ក្តៅ នៅស្រុកពួក ខេត្តសៀមរាបដោយក្តីរីករាយ🥰
🥰ការសាងអំពើល្អ ប្រកបរបរដោយសុចរិតភាព នឹងនាំឲ្យយើងទទួលបាននូវការស្រឡាញ់រាប់អាន ពីគ្រប់ទិសទី។ ❤️សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ស្មោះស្ម័គ្រ ប្រកបដោយការអត់ធ្មត់ តស៊ូ គឺរមែងទទួលបានលទ្ធផលល្អ និងការគាំទ្រ ពីសំណាក់ក្រុមគ្រួសារ ញាតិមិត្ត និងមនុស្សជុំវិញខ្លួន។
🥰ការគាំទ្រ និងការទទួលយក គឺជាកម្លាំងចិត្តដ៏អស្ចារ្យសម្រាប់ដៃគូស្រករទាំងអស់ ក្នុងការបន្តដំណើរកសាងគ្រួសារដ៏ពេញលេញ ក្នុងសង្គមជាតិយើង។
#រ៉ក់ #ខ្ញុំទទួលយក #សមភាពច្បាប់អាពាហ៍ពិពាហ៍

08/10/2026

🔴 LIVE NOW
🎬 Understanding Online Gender-Based Violence in Cambodia

Online gender-based violence can affect people in different ways, especially those with diverse identities and experiences.
Watch our animated video to learn more about how OGBV can impact people’s safety, dignity, wellbeing, and participation in digital spaces, and why creating safer online communities is everyone’s responsibility. 💜

What would you do if someone close to you experienced OGBV?
Share your thoughts with us in the comments.

*English Below*🏳️‍🌈សន្និបាតឬសមាជរ៉ក់លើកទី៥សន្និបាតឬសមាជនេះ មិនមែនត្រឹមតែជាការជួបជុំ ដើម្បីបន្តស្វែងរកមធ្យោបាយវិជ្ជមាន សម...
07/10/2026

*English Below*
🏳️‍🌈សន្និបាតឬសមាជរ៉ក់លើកទី៥
សន្និបាតឬសមាជនេះ មិនមែនត្រឹមតែជាការជួបជុំ ដើម្បីបន្តស្វែងរកមធ្យោបាយវិជ្ជមាន សមស្រប និងការធ្វើដំណើររួមគ្នាឆ្ពោះទៅកាន់សមភាពច្បាប់អាពាហ៍ពិពាហ៍សម្រាប់គូស្រករភេទដូចគ្នាប៉ុណ្ណោះទេ។ ប៉ុន្តែគឺជាកន្លែងសុវត្ថិភាពមួយ ដែលអាចឱ្យយើងគ្រប់គ្នា និងគ្រប់ជំនាន់ទទួលបានថាមពលវិជ្ជមាន និងកសាងក្តីសង្ឃឹមរួមគ្នាតាមរយៈការផ្តល់ស្នាមញញឹម ការផ្តល់ឱកាសក្នុងការចែករំលែកចំណេះដឹង បទពិសោធន៍ និងស្តាប់រឿងរ៉ាវគ្នាទៅវិញទៅមក ប្រកបដោយការយល់ចិត្ត ការគោរពភាពចម្រុះភាព និងភាពកក់ក្តៅបំផុត។
🏳️‍🌈ពួកយើងបន្តគិត និងធ្វើដំណើររួមគ្នា ដោយឥតងាករេ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា ពីមួយជំហានទៅមួយជំហាន យើងនឹងកាន់តែមានភាពរឹងមាំ មានភាពធន់ និងសម្រេចបានសមភាពច្បាប់អាពាហ៍ពិពាហ៍ដូចក្តីប៉ងប្រាថ្នារបស់ពួកយើងនិងក្រុមគ្រួសារ។

🏳️‍🌈5th RoCK Assembly
This RoCK’s assembly is not just about for LGBT+ community members to continue finding positive and appropriate ways forward toward legal marriage equality for same-sex couples. But it's a safe space for all of us across every generations be able to recharge, feel inspired and build hope together—through smiles, exchange knowledge and real life-experiences, and listening to each other with empathy, deep warmth, and genuine respect for our diversity.
🏳️‍🌈We continue to think and moving forward without backing down, and we truly believe that step by step, we will grow stronger, stay resilient, and make marriage equality a reality for ourselves and our families.

#រ៉ក់ #ខ្ញុំទទួលយក #សមភាពច្បាប់អាពាហ៍ពិពាហ៍

04/10/2026

ផតខាសពិសេស EP8 | ការថែទាំសុខភាពសម្រាប់សហគមន៍អ្នកប្ដូរយេនឌ័រ 🤩🏳️‍⚧️🏳️‍⚧️

Podcast Special EP8 🏳️‍🌈🏳️‍⚧️
តើអ្នកដឹងទេថា កាលដែលយើងជាអ្នកប្ដូរយេនឌ័រ យើងអាចស្លៀកពាក់ និង/ឬផ្លាស់ប្ដូររូបរាងកាយទៅជារាងកាយមួយដែលយើងតែងតែប្រាថ្នា នោះនឹងធ្វើឲ្យយើងមានអារម្មណ៍ថា នេះទើបជាយើង ហើយយើងមានទំនុកចិត្ត ជឿជាក់លើខ្លួនឯងជាងមុន ប៉ុន្ដែការថែទាំរូបរាងកាយនោះ និងផ្លូវចិត្តរបស់យើង គឺជារឿងដ៏សំខាន់បំផុតមួយផងដែរ ដែលយើងជាអ្នកយេនឌ័រពុំគួរមើលរំលងឡើយ៕ ដូច្នេះសូមបងប្អូនអ្នកប្ដូរយេនឌ័រទាំងអស់ ស្វែងយល់អំពីរបៀបថែទាំទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់យើង!!🤩🥰🏳️‍🌈🏳️‍⚧️

YouTube: https://youtu.be/hmym67Ju3Mg

❤🧡💛💚💙💜
#ខ្ញុំទទួលយក​

បិណ្ឌ៣ហើយបងប្អូន បានទៅវត្តហើយ ឬនៅ? បើបានទៅសុំខមិន រូបម្នាក់មួយផងណា!🏳️‍🌈ពួកយើងនៅចងចាំមិនភ្លេចនូវ ទឹកមុខរីករាយ ស្នាមញញឹម ក...
29/09/2026

បិណ្ឌ៣ហើយបងប្អូន បានទៅវត្តហើយ ឬនៅ? បើបានទៅសុំខមិន រូបម្នាក់មួយផងណា!
🏳️‍🌈ពួកយើងនៅចងចាំមិនភ្លេចនូវ ទឹកមុខរីករាយ ស្នាមញញឹម ការរាក់ទាក់ យ៉ាងកក់ក្តៅរបស់ លោកតាលោកយាយ អ៊ំ ពូមីង បងប្អូន មកកាន់សហគមន៍របស់យើង និងកម្លាំងសាមគ្គីភាពរបស់យើងទាំងអស់គ្នា ក្នុងនាមជាសហគមន៍ និងពលរដ្ឋខ្មែរ ដែលរស់នៅជាមួយគ្នាប្រកដោយក្តីរាប់អាន និងភាពសុខដុម ដែលកើតចេញពីការស្រឡាញ់ និងជួយគ្នាទៅវិញទៅមក។
🇰🇭🏳️‍🌈ទាំងនេះជារូបភាពខ្លះៗ នៃកម្មវិធីបុណ្យ ដែលសមាជិកសហគមន៍យើង មកពី៩ រាជធានីខេត្ត រួមជាមួយពុកម៉ែបងប្អូន ពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តួចផ្តើម ប្រារព្ធពិធីបុណ្យឆាន់ដា នៅក្នុងស្រុកពួក ខេត្តសៀមរាប កាលពីពេលកន្លងទៅ។
🙏សូមជូនបុណ្យកុសលទាំងអស់គ្នាបងប្អូន!

#រ៉ក់ #ខ្ញុំទទួលយក #សមភាពច្បាប់អាពាហ៍ពិពាហ៍

🎊អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា      ខួបទី៣៣ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៦) 🇰🇭រដ្ឋធម្មនុញ្ញ នៃព...
24/09/2026

🎊អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
ខួបទី៣៣ (២៤ កញ្ញា ១៩៩៣-២៤ កញ្ញា ២០២៦)
🇰🇭រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
មាត្រា៣១: [...] ប្រជាពលរដ្ឋខែ្មរ មានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិ សេរីភាព និងករណីកិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ​ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។

#រ៉ក់ #រដ្ឋធម្មនុញ្ញ #ខ្ញុំទទួលយក

អបអរសាទរខួបលើកទី៣៣ ទិវា ប្រកាសរដ្ឋធម្មនុញ្ញ ថ្ងៃ​ទី ២៤ ខែកញ្ញា ឆ្នាំ​១៩៩៣-ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៦

*English  Below*🇰🇭វត្តមានរបស់លោកពូ អ្នកមីង គឺរមែងជាម្លប់ដ៏ត្រជាក់ដល់សមាជិកអ្នកស្រឡាញ់ភេទដូចគ្នានៅមូលដ្ឋាន និងគ្រប់ទីកន្ល...
23/09/2026

*English Below*
🇰🇭វត្តមានរបស់លោកពូ អ្នកមីង គឺរមែងជាម្លប់ដ៏ត្រជាក់ដល់សមាជិកអ្នកស្រឡាញ់ភេទដូចគ្នានៅមូលដ្ឋាន និងគ្រប់ទីកន្លែង តាមរយៈការរាប់អាន ផ្តល់នូវក្តីស្រឡាញ់ ការគាំទ្រ ផ្តល់សេវាសាធារណៈ គាំទ្រដោយមិនមានការរើសអើង រួមជាមួយសារអំពាវនាវកុំឱ្យមានការរើសអើង ព្រមទាំងសម្របសម្រួលដល់ឱពុកម្តាយឱ្យមានបើកចិត្ដទទួលយកកូនជាដើម។
🙏🏳️‍🌈សហគមន៍យើងខ្ញុំ សូមថ្លែងអរគុណលោកពូ អ្នកមីង ដែលជាអាជ្ញាធរមូលដ្ឋាន បើកចិត្តទទួលយក ការពារ ផ្តល់ភាពកក់ក្តៅ និងជាពិសេសការរួមដំណើរជាមួយសហគមន៍យើងខ្ញុំឆ្ពោះទៅកាន់សមភាពច្បាប់អាពាហ៍ពិពាហ៍ ដើម្បីស្វែងរកភាពសុខដុម នៅក្នុងសង្គមពេញលេញ និងយូរអង្វែរ។

🏳️‍🌈The presence of Uncles and aunties who are local authorities has always comforted and protected members of the LGBTQ+ community at the local level and everywhere, through caring, love, support, providing public services without discrimination, along with a message calling for no discrimination, and facilitating parents to be open to accepting LGBT+ children.

🙏🏳️‍🌈Our community would like to express our sincere gratitude to all the local authorities who have opened their hearts to welcome and accept us, protect us, and provide us with warmth and support. Most importantly, we deeply appreciate your journey alongside our community toward legal marriage equality, in pursuit of sustainable harmony and inclusivity in society.

#រ៉ក់ #ខ្ញុំទទួលយក #សមភាពច្បាប់អាពាហ៍ពិពាហ៍

Address

#50D, Street 456, S/K Toul Tumpoung II, Khan Chamkarmon
Phnom Penh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30

Telephone

+85512481561

Alerts

Be the first to know and let us send you an email when សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to សហគមន៍ឥន្ទធនូកម្ពុជា Rainbow Community Kampuchea-rock:

Shortcuts

Share