សមាគមឆ្មបកម្ពុជា Cambodian Midwives Association

សមាគមឆ្មបកម្ពុជា Cambodian Midwives Association The Cambodian Midwives Association is the voice of midwives in Cambodia. it is twinned with the Royal College of Midwives in England.

17/09/2026
17/09/2026

Patient safety starts with enabling midwives to work to their full scope of practice.

When midwives provide evidence-based, patient-centred care, they prevent harm, reduce complications, and improve outcomes for women and newborns. They identify risks early, manage emergencies confidently, and ensure every woman's voice is heard.

វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាលនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម==============ខេត្តកំពង់ចាម៖ នាព...
06/09/2026

វគ្គបណ្ដុះបណ្ដាលស្ដីពី ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាលនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម
==============
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម សមាគមឆ្មបសាខាកំពង់ចាម បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល ក្រោមអធិបតីភាព លោកវេជ្ជបណ្ឌិត សេង សុផារុន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖ ១) ពង្រឹងលើសមត្ថភាព ចំណេះដឹង ជំនាញ បច្ចេកទេសសង្គ្រោះផ្នែកសម្ភព ២) កំណត់បរិមាណនៃការធ្លាក់ឈាម កត្តាប្រឈម ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាលឱ្យកាន់តែមានប្រសិទ្ធភាព។
នាឱកាសបើកវគ្គបណ្តុះបណ្តាល លោកវេជ្ជបណ្ឌិត អនុប្រធានមន្ទីរសុខាភិបាលមានបប្រសាសន៍ វគបណ្តុះបណ្តាលនេះពិតជាមានសារៈក្នុងការជួយស្ត្រី ពេលមានករណីបន្ទាន់ធ្លាក់ឈាមក្រោយសម្រាល ព្រោះជាមូលហេតុនៃមរណភាពមាតា។
វគ្គបណ្ដុះបណ្ដាលនេះមានសមាជិកសមាគមឆ្មបចូលរួម ដែលអញ្ជើញមកពី មន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងសាលាមធ្យមសិក្សាសុខាភិបាលសរុបចំនួន ៩៥រូប។

ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល ជាអន្តរាគមន៍គន្លឹះសំខាន់ក្នុងការជួយសង្គ្រោះជីវិតស្ត្រី==============================...
05/09/2026

ការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល ជាអន្តរាគមន៍គន្លឹះសំខាន់ក្នុងការជួយសង្គ្រោះជីវិតស្ត្រី
======================================
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការគាំទ្រពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត សមាគមឆ្មបសាខាកំពង់ចាម បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត វ៉ា សាវុធ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង៖ ១) ពង្រឹងលើសមត្ថភាព ចំណេះដឹង ជំនាញ បច្ចេកទេសសង្គ្រោះផ្នែកសម្ភព ២) កំណត់បរិមាណនៃការធ្លាក់ឈាម កត្តាប្រឈម ការបង្ការ ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាលឱ្យកាន់តែមានប្រសិទ្ធភាព។
នាឱកាសបើកវគ្គបណ្តុះបណ្តាល លោកវេជ្ជបណ្ឌិតប្រធានមន្ទីរសុខាភិបាល មានប្រសាសន៍ ការធ្លាក់ឈាមក្រោយសម្រាល ជាឃាតករទី១ដែលជាមូលហេតុនៃមរណភាពមាតា សូមឆ្មបទាំងអស់គប្បី៖
• ពង្រឹងការថែទាំផ្ទៃពោះមុនពេលសម្រាល កំណត់ហានិភ័យ តាមចំណាត់ថ្នាក់កូដពណ៌
• បង្កើនការតាមដានស្ត្រីក្នុងពេលឈឺពោះសម្រាល ពេលសម្រាល និងក្រោយសម្រាលទាំងមាតា និងទារក។
• ផ្តល់ការថែទាំប្រកបដោយគុណភាព ប្រសិទ្ធភាព និងមានក្រមសីលធម៌វិជ្ជាជីវៈ
វគ្គបណ្ដុះបណ្ដាលនេះមានសមាជិកសមាគមឆ្មបចូលរួម ដែលអញ្ជើញមកពី មន្ទីរសុខាភិបាល មន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងសាលាមធ្យមសិក្សាសុខាភិបាលសរុបចំនួន ១៦៨រូប។

បង្កើនសមត្ថភាពក្នុងការបំពេញកំណត់ត្រាឯកសារថែទាំផ្ទៃពោះ (ANC color code) លើកទី៤ =========================រាជធានីភ្នំពេញ៖ ព...
29/08/2026

បង្កើនសមត្ថភាពក្នុងការបំពេញកំណត់ត្រាឯកសារថែទាំផ្ទៃពោះ (ANC color code) លើកទី៤
=========================
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ សមាគមឆ្មបកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការបំពេញកំណត់ត្រាឯកសារថែទាំផ្ទៃពោះ (ANC color code) តាមប្រព័ន្ធនិម្មិត ដោយមានការគាំទ្រពីក្រសួងសុខាភិបាល ក្រោមអធិបតីភាពកញ្ញា ឈិន សុខណាយ ប្រធានសមាគមឆ្មបកម្ពុជា។
បណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង៖
១. បង្កើនចំណេះដឹងពីការប្រើប្រាស់ឯកសារថែទាំផ្ទៃពោះ (កូដពណ៌) និងកំណត់ហានិភ័យគ្រប់ស្ត្រីផ្ទៃពោះ
២. ការគ្រប់គ្រងឧបករណ៍សម្រាប់ផ្ទេរព័ត៌មានការថែទាំ (SBAR) និងប្រព័ន្ធបញ្ជូនស្ត្រីមានហានិភ័យ
ក្នុងឱកាសនោះកញ្ញាប្រធាន បានផ្តល់អនុសាសន៍ដល់សមាជិកសមាគមឆ្មបដូចតទៅ៖
•ពង្រឹងការក្នុងការកំណត់រកហានិភ័យ ក្នុងការថែទាំអ្នកជំងឺត្រូវស្វែងរកនូវសញ្ញាគ្រោះថ្នាក់ស្ត្រីផ្ទៃពោះដោយយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន មានប្រសិទ្ធភាពស្របតាមនីតិវិធីប្រតិបត្តិស្តង់ដាការថែទាំផ្ទៃពោះមុនសម្រាល។
•បង្កើនការផ្តល់ប្រឹក្សាដល់ស្ត្រី កត់ត្រា និងគាំទ្រការបញ្ជូន
•ការផ្ទេរព័ត៌មាន ឬការបញ្ជូនអនុវត្តតាមគំរូ SABR អាចជួយបង្កើនសុវត្ថិភាពស្ត្រី និងទារក
•ផ្តល់ការថែទាំប្រកបដោយគុណភាពជូនស្ត្រី និងទារកគ្រប់ករណីដែលអាចការពារបាន
•ការយកចិត្តទុកដាក់លើអ្នកជំងឺដោយផ្តោតលើវិធីការទប់ស្កាត់ហានិភ័យនៃមុនសម្រាល ពេលសម្រាល ក្រោយពេលសម្រាល។
សូមបញ្ជាក់ជូនថា វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានតាមសាខាសមាគម និងសមាជិកសមាគមឆ្មបនៅសាខាចំនួន៨ គឺសាខាខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង កំពង់ស្ពឺ ស្វាយរៀង តាកែវ កោះកុង និងរាជធានីភ្នំពេញទាំងសេវាសាធារណៈ និងសេវាឯកជន សរុបចំនួន ២៩៦រូប។

ការពង្រឹងសមត្ថភាពក្នុងការបំពេញកំណត់ត្រាឯកសារថែទាំផ្ទៃពោះ ANC color code=========================រាជធានីភ្នំពេញ៖ នាថ្ងៃសៅ...
15/08/2026

ការពង្រឹងសមត្ថភាពក្នុងការបំពេញកំណត់ត្រាឯកសារថែទាំផ្ទៃពោះ ANC color code
=========================
រាជធានីភ្នំពេញ៖ នាថ្ងៃសៅរ៍ ២កើត ខែស្រាសាណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ សមាគមឆ្មបកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការបំពេញកំណត់ត្រាឯកសារថែទាំផ្ទៃពោះ (ANC color code) តាមប្រព័ន្ធនិម្មិត ដោយមានការគាំទ្រពីក្រសួងសុខាភិបាល ក្រោមអធិបតីភាពកញ្ញា ឈិន សុខណាយ ប្រធានសមាគមឆ្មបកម្ពុជា។
គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ចំណេះដឹងក្នុងការបង្ការហានិភ័យដែលអាចកើតមានឡើងចំពោះស្រ្ដីផ្ទៃពោះ៖
១. បង្កើនចំណេះដឹងពីការប្រើប្រាស់ឯកសារថែទាំផ្ទៃពោះ (កូដពណ៌) និងកំណត់ហានិភ័យគ្រប់ស្ត្រីផ្ទៃពោះ
២. រៀបចំកន្លែងសម្រាប់ទទួលស្ត្រីមានហានិភ័យដែលបានរកឃើញដោយមណ្ឌលសុខភាព
៣. ប្រើប្រាស់ឧបករណ៍សម្រាប់ផ្ទេរព័ត៌មានការថែទាំ (SBAR) និងប្រព័ន្ធបញ្ជូនស្ត្រីមានហានិភ័យ
ក្នុងឱកាសនោះកញ្ញាប្រធាន បានផ្តល់អនុសាសន៍ដល់សមាជិកសមាគមឆ្មបដូចតទៅ៖
•ពង្រឹងការក្នុងការកំណត់រកហានិភ័យ ក្នុងការថែទាំអ្នកជំងឺត្រូវស្វែងរកនូវសញ្ញាគ្រោះថ្នាក់ស្ត្រីផ្ទៃពោះដោយយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន មានប្រសិទ្ធភាពស្របតាមនីតិវិធីប្រតិបត្តិស្តង់ដាការថែទាំផ្ទៃពោះមុនសម្រាល។
•បង្កើនការផ្តល់ប្រឹក្សាដល់ស្ត្រី កត់ត្រា និងគាំទ្រការបញ្ជូន
•ការផ្ទេរព័ត៌មាន ឬការបញ្ជូនអនុវត្តតាមគំរូ SABR អាចជួយបង្កើនសុវត្ថិភាពមាតា និងទារក
•ផ្តល់ការថែទាំប្រកបដោយគុណភាពជូនស្ត្រី និងទារកគ្រប់ករណីដែលអាចការពារបាន
•ការយកចិត្តទុកដាក់លើអ្នកជំងឺដោយផ្តោតលើវិធីការទប់ស្កាត់ហានិភ័យមុនពេលសម្រាល អំឡុងពេលសម្រាល និងក្រោយពេលសម្រាល។
សូមបញ្ជាក់ជូនថា វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានតាមសាខាសមាគម និងសមាជិកសមាគមឆ្មបនៅសាខាចំនួន៥ គឺសាខាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ ឧត្តរមានជ័យ មន្ទាយមានជ័យ និងប៉ែលិនទាំងសេវាសាធារណៈ និងសេវាឯកជន សរុបចំនួន២៨៤រូប។

04/08/2026

The benefits of breastfeeding within one hour of birth!


03/08/2026

Breastfeeding support should not end when a mother leaves the hospital. Every mother deserves continued access to skilled care, trusted information, peer support and follow-up.

This , let’s strengthen the support systems that help mothers breastfeed with confidence, wherever they live.

Address

Phnom Penh

Website

Alerts

Be the first to know and let us send you an email when សមាគមឆ្មបកម្ពុជា Cambodian Midwives Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share