Aloha Learning Center, ALC

Aloha Learning Center, ALC Aloha Learning Center (ALC) is a Local NGO, Non Political, Non Religious and Working to provide support to Orphaned and Vulnerable Children.

អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ (អ.ប.ស)  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ថូង អ៊ិនធ័រប្រាយស៍ ដែលបានអនុញ្ញាតឱ្សសិស្...
28/07/2026

អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ (អ.ប.ស) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ថូង អ៊ិនធ័រប្រាយស៍ ដែលបានអនុញ្ញាតឱ្សសិស្សានុសិស្ស និងបុគ្គលិកទាំងអស់នៃអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ បានចុះសិក្សាឈ្វេងយល់ ពីដំណើរការនៃការផលិតអំបិលធម្មជាតិ និងបានផ្តល់អំបិលធម្មជាតិប្រកបដោយគុណភាព និងអនាម័យដល់សិស្សានុសិស្ស និងបុគ្គលិកនៃអង្គបណ្តុះបណ្តាលនៃក្តីស្រលាញ់។ ​ សូមគោរពជូនពរ ថូង អ៊ិនធ័រប្រាយស៍ បន្តជោគជ័យគ្រប់ពេលវេលា។
We would like to express our deepest gratitude to THAUNG ENTERPRISE for allowing students and staff of the ALC to learn about the process of producing natural salt and providing quality and hygienic natural salt to the students and staff of ALC. We would like to wish THAUNG ENTERPRISE continued success at all times.

តាមរយៈការឧបត្ថម្ភរបស់ អង្គការ eGlobal Family អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ បានរៀបចំ និងដឹកនាំ ប្អូនៗដែលជាកុមារកំព្រា ...
28/07/2026

តាមរយៈការឧបត្ថម្ភរបស់ អង្គការ eGlobal Family អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ បានរៀបចំ និងដឹកនាំ ប្អូនៗដែលជាកុមារកំព្រា និងសិស្សានុសិស្សក្រីក្រ ព្រមទាំងបុគ្គលិកទាំងអស់ នៃអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ ធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តកំពត និងខេត្តកែប ដើម្បីបានសិក្សាឈ្វេងយល់តំបន់ទេសចរណ៍ធម្មជាតិ និង តំបន់អេកូទេសចរណ៍ រយៈពេលពីរយប់ និងបីថ្ងៃ។ ដំណើរទស្សនកិច្ចសិក្សានេះ មិនត្រឹមតែបានផ្តល់ភាពរំភើប និងភាពរីករាយសម្រាប់ប្អូនៗសិស្សានុសិស្ស និងបុគ្គលិកទាំងអស់ប៉ុណ្ណោះទេ ហើយថែមទាំងបានផ្តល់ឱ្យពួកគេទាំងអស់នូវចំណេះដឹងជាច្រើនទាក់ទងនឹងដំណើរការនៃផលិតកម្មនៃអំបិលធម្មជាតិ​​​ និងម្រេចធម្មជាតិ ព្រមទាំងការចូលរួមថែរក្សាបរិស្ថាននៃតំបន់ទេសចរណ៍ទាំងនោះឱ្យបានល្អ។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អង្គការ eGlobal Family ដែលបានឧបត្ថម្ភដំណើរទស្សនកិច្ចសិក្សានេះ និងបានផ្តល់ឱកាសឱ្យប្អូនៗសិស្សានុសិស្ស និងបុគ្គលិកទាំងអស់បានស្គាល់តំបន់ទេសចរណ៍ដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជា និងបានទទួលនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើន។​
Through the sponsorship of eGlobal Family, Aloha Learning Center organized and led orphans and underprivileged children, as well as all staff of Aloha Learning Center, on a study tour to Kampot and Kep provinces to study and learn about natural tourism and eco-tourism areas for two nights and three days. This study tour not only provided excitement and joy for all students and staff, but also provided them with a lot of knowledge regarding the production process of natural salt and natural pepper, as well as participating in the environmental protection of those tourist areas. We would like to express our deep gratitude to eGlobal Family for sponsoring this study tour and providing the opportunity for all students and staff to get to know the beautiful tourist areas of Cambodia and gain new knowledge and experiences.

អបអរសាទរសិស្សានុសិស្សថ្នាក់ទី៩ នៃអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម...
15/07/2026

អបអរសាទរសិស្សានុសិស្សថ្នាក់ទី៩ នៃអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម័យប្រឡង ថ្ងៃទី០៦ និងទី០៧ ខែកក្កដា ឆ្នាំ២០២៦។
Congratulations to the 9th grade students of Aloha Learning Center who passed the Lower Secondary (Diploma) examination held on July 6 and 7, 2026.

អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ (អ.ប.ស)  សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក គិត សុភក្តិ និង គ្រួសារ ព្រមទាំងមិត្...
06/07/2026

អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ (អ.ប.ស) សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោក គិត សុភក្តិ និង គ្រួសារ ព្រមទាំងមិត្តភក្តិ ដែលបានឧបត្ថម្ភ អង្ករ ៥បាវ (២៥០គ.ក) សាប៊ូលាងចាន ៣កាន ប៊ិក ២ប្រអប់ និងសៀវភៅសរសេរ ៣០០ ក្បាល ដល់អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់់​ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ អង្គការ អ.ប.ស ។ សូមគោរពជូនពរ លោក គិត សុភក្តិ និង គ្រួសារ ព្រមទាំងមិត្តភក្តិ ជោគជ័យគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ថ្ងៃនេះសិស្សានុសិស្សទាំងអស់ពិតរីករាយជាខ្លាំងដែលបានរៀន និងអនុវត្តធ្វើនំបាញ់ឆែវ ព្រមទាំងរីករាយជាមួយអាហារប្រកបដោយផាសុកភាពដែ...
18/06/2026

ថ្ងៃនេះសិស្សានុសិស្សទាំងអស់ពិតរីករាយជាខ្លាំងដែលបានរៀន និងអនុវត្តធ្វើនំបាញ់ឆែវ ព្រមទាំងរីករាយជាមួយអាហារប្រកបដោយផាសុកភាពដែលពួកគាត់បានដាំនៅក្នុងអង្គការ។
Today, all the students were very happy to learn, and practice making Banh Chhev "Khmer Crispy Rice Pancakes" and enjoyed the healthy food they grew in the organization.

រីករាយទិវាកុមារអន្តរជាតិ! អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ ចូលរួមក្នុងការផ្តល់ភាពសប្បាយរីករាយ ស្នាមញញឹម​ និង បំពេញតម្រូវ...
01/06/2026

រីករាយទិវាកុមារអន្តរជាតិ! អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ ចូលរួមក្នុងការផ្តល់ភាពសប្បាយរីករាយ ស្នាមញញឹម​ និង បំពេញតម្រូវការមូលដ្ឋានរបស់កុមារ។

Happy International Children's Day! Aloha Learning Center is involved in providing joy, smiles, and meeting the basic needs of children.

អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ សូមអរគុណចំពោះ សមាគមន៍អតីតសិស្ស អេ អិល ស៊ី (ALC Alumni Association) ដែលបានចូលរួមឧបត្ថម្ភ...
08/04/2026

អង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់ សូមអរគុណចំពោះ សមាគមន៍អតីតសិស្ស អេ អិល ស៊ី (ALC Alumni Association) ដែលបានចូលរួមឧបត្ថម្ភថវិកា $200 សម្រាប់ពិធីសង្រ្កាន្ត ALC និង ចំពោះកាដូចូលឆ្នាំថ្មីសម្រាប់គណៈគ្រប់គ្រង និងបុគ្គលិកនៃអង្គការបណ្តុះបណ្តាលនៃក្តីស្រលាញ់។ សូមជូនពរសមាគមន៍អតីតសិស្ស អេ អិល ស៊ី និងប្អូនៗអតីតសិស្សទាំងអស់បន្តជោគជ័័យ និងសំណាងល្អគ្រប់ពេលវេលា។
Aloha Learning Center would like to thank the ALC Alumni Association for contributing $200 for the Sangkran ALC celebration and for the New Year gifts for the management and staff of the Aloha Learning Center. We wish the ALC Alumni Association and all alumni continued success and good luck at all times.

ទិដ្ឋភាពនៃការប្រារព្ធ ពិធីសង្រ្កាន្ត ALC ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែ...
06/04/2026

ទិដ្ឋភាពនៃការប្រារព្ធ ពិធីសង្រ្កាន្ត ALC ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦។ ការប្រារព្ធពិធីនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ការជួបជុំសប្បាយរីករាយ និងបង្កើនភាពសិ្នតស្នាលប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមបង្ហាញទំនៀមទម្លាប់ប្រពៃណី និងវប្បធម៌របស់ខ្មែរដល់ប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យបានស្គាល់ និងជាការចូលរួមថែរក្សា លើកស្ទួយ វប្បធម៌​ ប្រពៃណីជាតិខ្លួនផងដែរ។
A view of the ALC Sangkran celebration to welcome the Khmer New Year, which took place on April 5, 2026. This celebration is not only a fun gathering and a better friendship connection event, but also a way to introduce Khmer customs and culture to all students and to preserve and enhance our national culture and traditions.

Address

Preylovea Village, Sangkat Chom Chao, Khan Porsenchey
Phnom Penh
12405

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+85516936545

Alerts

Be the first to know and let us send you an email when Aloha Learning Center, ALC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Aloha Learning Center, ALC:

Shortcuts

Share