Cambodia Children and Young People Movement for Child Rights

Cambodia Children and Young People Movement for Child Rights CCYMCR was registration with Ministry of Interior on December 11, 2009.

ចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ(ច.ក.យ.ក.ស.ក) គឺជាបណ្តាញមួយដែលមានសមាជិកអង្គការ/ក្រុម/ក្លឹប ដឹកនាំដោយកុមារ និងយុវជន ព្រមទាំងមានកុមារ និងយុវជនជាសមាជិក ធ្វើការងារដោយស្ម័គ្រចិត្ត ឯករាជ្យ មិនលំអៀង មិនបម្រើឲ្យនិន្នាការនយោបាយ ឬសាសនាណាមួយឡើយ ដើម្បីមប្រើផលប្រយោជន៍របស់កុមារ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០០៩ ច.ក.យ.ក.ស.ក បានចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ។ បច្ចុប្បន្ន ច.ក.យ.ក.ស.ក មានសមាជិកបណ្តាញ១៨ អង្គការ/ក្រុម/ក្លឹប ស្ថិតនៅ ១៥រាជធានី/ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា។ តួនាទីចំបងបំផុតរបស់បណ្តាញ គឺផ្សព្វផ្សាយ និងតាមដានការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិកុមារនៅកម្ពុជា។
Cambodia Children and Young People Movement for Child Rights (CCYMCR) is an independent, impartial, non-religious and non political network formed by Children and Youth led groups or organizations and individual child or youth as members working voluntarily for the sake of Children in Cambodia. To date, CCYMCR‘s network members include 18 organizations and groups/clubs located across 15 municipality/ provinces in the Kingdom of Cambodia. The most important role of the CCYMCR is to disseminate and monitor the implementation of the convention on the rights of the child in Cambodia.

[English Below] 📌អ្នកទាំងអស់គ្នាមានដឹងដែរឬទេ តើការបោះបង់ការសិក្សាររបស់កុមារ បណ្តាលមកពីកត្តាអ្វីខ្លះ? ហើយវាបានប៉ះពាល់យ៉ាង...
16/09/2026

[English Below] 📌អ្នកទាំងអស់គ្នាមានដឹងដែរឬទេ តើការបោះបង់ការសិក្សាររបស់កុមារ បណ្តាលមកពីកត្តាអ្វីខ្លះ? ហើយវាបានប៉ះពាល់យ៉ាងដូចម្តេចខ្លះចំពោះកុមារ?

តាមរយៈការវិភាគស្ថានភាពសិទ្ធិកុមាររបស់កុមារ និងយុវជន បានមើលឃើញថា បញ្ហាការបោះបង់ការសិក្សាររបស់កុមារនៅតែជាបញ្ហាប្រឈមចម្បង ដែលវាបានជះឥទ្ធិលអវិជ្ជមានជាច្រើនចំពោះកុមារនាពេលបច្ចុប្បន្ន។ នៅក្នុងនោះកត្តាចម្បងដែលបណ្តាលឲ្យកុមារបោះបង់ការសិក្សារមានដូចជា៖
- កត្តាកុមារខ្លួនឯង និងមិត្តភក្តិ
- កត្តាគ្រួសារ
- កត្តាសាលារៀន និងសហគមន៍
- កត្តាសង្គម និងបរិស្ថាន។

ហើយការបោះបង់ការសិក្សាររបស់កុមារ បានជះឥទ្ធិពលអវិជ្ជាមានជាច្រើនដល់កុមារដូចជា៖
- ប៉ះពាល់ដល់ការអភិវឌ្ឃន៍ និងអនាគតរបស់កុមារ
- កុមារលែងមានភាពក្លាហាន មិនអាចសម្រេចអ្វីដែលជាគោលដៅរបស់ខ្លួន
- មានការរើសអើងពីមនុស្សជុំវិញខ្លួន
- កុមារប្រឈមមុខនឹងការប្រើប្រាស់កម្លាំងពលកម្ម និងគេងប្រវ័ញ្ញកម្លាំងពលកម្ម
- កុមារខ្វះការពិចារណា ងាយចាញ់ការល្បួង ងាយចាញ់បោកគេ និងអាចឲ្យកុមារប្រព្រឹត្តិអំពើអបាយមុខផ្សេងៗ ។ល។

«ការអប់រំពេញលេញ និងមានគុណភាព គឺជាសិទ្ធិមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយរបស់កុមារគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា សាសនា ពិការភាព ឬស្ថានភាពសេដ្ឋកិច្ចឡើយ។ ការធានាឱ្យកុមារទទួលបានការសិក្សាបានពេញលេញ គឺជាសសរទ្រូងក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កុមារ គ្រួសារ និងសង្គមជាតិទាំងមូល។»

📌Do you all know what factors cause children to drop out of school? And how does it affect children?

Through the analysis of the situation of child and youth rights, the issue of children dropping out of school remains a major challenge that has many negative impacts on children today. Among these, the main factors that cause children to drop out of school include:
- Individual and peer factors
- Family factors
- School and community factors
- Social and environmental factors.

And children dropping out of school has many negative impacts on children, such as:
- Affecting the development and future of children
- Children lose courage and are unable to achieve their goals
- Discrimination from people around them
- Children face child labor and labor exploitation
- Children lack critical thinking, easily fall into temptation, easily get deceived, and can engage in various vices, etc.

«A complete and quality education is one of the most fundamental rights of every child, regardless of race, color, gender, language, religion, disability, or economic status. Ensuring that children receive a complete education is the backbone in building a bright future for children, families, and society as a whole.»

#ការបោះបង់ការសិក្សា

📌ការបោះបង់ការសិក្សាររបស់កុមារ គឺបញ្ហាប្រឈមចម្បងដែលអាចធ្វើឲ្យពាល់ដល់ការអភិវឌ្ឍន៍ និងអនាគតរបស់កុមារ។ តាមការយល់ឃើញរបស់អ្នក ...
15/09/2026

📌ការបោះបង់ការសិក្សាររបស់កុមារ គឺបញ្ហាប្រឈមចម្បងដែលអាចធ្វើឲ្យពាល់ដល់ការអភិវឌ្ឍន៍ និងអនាគតរបស់កុមារ។ តាមការយល់ឃើញរបស់អ្នក តើការបោះបង់ការសិក្សាររបស់កុមារ បណ្តាលមកពីកត្តាអ្វីខ្លះ?📚

📌Child school dropout is a major challenge that can adversely affect children's development and future. In your view, what factors contribute to children dropping out of school?📚

[English below] 📌កសាងសមត្ថភាពកុមារ និងយុវជន ដើម្បីសំឡេង និងសិទ្ធិរបស់ពួកគេ! 🍃✨កាលពីថ្ងៃទី ០៩-១០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទ...
13/09/2026

[English below] 📌កសាងសមត្ថភាពកុមារ និងយុវជន ដើម្បីសំឡេង និងសិទ្ធិរបស់ពួកគេ! 🍃✨

កាលពីថ្ងៃទី ០៩-១០ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅនេះ សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ដំណើរការរៀបចំ និងស្រាវជ្រាវអំពីការវិភាគស្ថានភាពសិទ្ធិកុមារតាមបែបចូលរួមប្រកបដោយបរិយាបន្ន» នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ក្នុងគោលបំណង ដើម្បីឱ្យកុមារ និងយុវជនយល់ដឹងកាន់តែច្បាស់អំពីគោលគំនិតសំខាន់ៗនៃសិទ្ធិកុមារ ឧបករណ៍វិភាគស្ថានភាពសិទ្ធិកុមារ និងដំណើរការស្រាវជ្រាវតាមបែបចូលរួមប្រកបដោយបរិយាបន្ន។ កុមារ និងយុវជនឱ្យចេះប្រើប្រាស់ឧបករណ៍វិភាគ តាមរយៈការអនុវត្តជាក់ស្តែងក្នុងការរៀបចំផែនការ កំណត់ប្រធានបទ និងវិធីសាស្ត្រស្រាវជ្រាវដោយផ្ទាល់។

ការវិភាគ និងការស្រាវជ្រាវដែលស្តែងចេញពីសំឡេងផ្ទាល់របស់កុមារ និងយុវជន គឺជាគ្រឹះយ៉ាងក្នុងការលើកកម្ពស់សិទ្ធិកុមារឱ្យកាន់តែមានប្រសិទ្ធភាព ចំគោលដៅ និងមានបរិយាបន្ន។ កាលណាកុមារ និងយុវជនត្រូវបានផ្តល់ឱកាសឱ្យក្លាយជាអ្នកស្រាវជ្រាវ និងជាម្ចាស់លើដំណើរការស្វែងយល់ពីបញ្ហារបស់ពួកគេដោយផ្ទាល់ នោះដំណោះស្រាយនានានឹងត្រូវបានបង្កើតឡើងដោយឈរលើភាពប្រាកដ ឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្នភាពពិតប្រាកដរបស់ពួកគេ។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយមានការរៀបចំឡើងដោយ សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ និងសហការជាមួយអង្គការភូមិខ្ញុំ (MVI) និងអង្គការអង្គការនារី អភិវឌ្ឍន៍សេដ្ឋកិច្ច និងអនាម័យ (WOMEN) ក្រោមគម្រោង «ពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលដើម្បីសិទ្ធិកុមារ» ដែលមានការគាំទ្រពី ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) តាមរយៈ អង្គការ Save the Children ប្រចាំកម្ពុជា។

📌 Building the Capacity of Children and Youth for Their Voices and Rights!🍃✨

On September 9–10, 2026, the Cambodian Children and Young People Movement for Child Rights (CCYMCR)) organized a training workshop on the “Process of Preparing and Researching Inclusive Participatory Child Rights Situation Analysis (CRSA)” at Cambodiana Hotel, Phnom Penh.

The workshop aimed to enhance children and youth's understanding of key child rights concepts, CRSA tools, and inclusive participatory research processes. It empowered participants to apply these analytical tools through hands-on practice in planning, defining research topics, and developing methodologies directly.

Analysis and research emerging directly from the voices of children and youth form a crucial foundation for promoting child rights effectively, accurately, and inclusively. When given the opportunity to become researchers and take ownership of exploring their own challenges, solutions can be developed based on real evidence that directly addresses their actual and current needs.

The workshop was organized by the Cambodian Child and Youth Movement for Child Rights (CCYMCR) in collaboration with MyVillage Cambodia - MVi អង្គការ ភូមិខ្ញុំ and Women Organization for Modern Economy and Nursing under the “SIDA CSO Strengthening Project” with support by the Swedish International Development Cooperation Agency (SIDA) through Save the Children Cambodia.

សូមចូលរួមអបអរសាទរ និងផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅពី សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR) ជូនចំពោះប្អ...
02/09/2026

សូមចូលរួមអបអរសាទរ និងផ្តល់កម្លាំងចិត្តយ៉ាងកក់ក្តៅពី សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR) ជូនចំពោះប្អូនៗសិស្សានុសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

សូមចូលរួមអបអរសាទរ សម្រាប់ប្អូនៗដែលទទួលបានជោគជ័យនៅក្នុងការប្រឡង នេះជាផ្លែផ្កានៃការខិតខំប្រឹងប្រែងរបស់ប្អូនៗអស់រយៈពេល១២ឆ្នាំមកនេះ។ សូមបន្តប្រើប្រាស់ចំណេះដឹងនេះដើម្បីកសាងអនាគតដ៏ភ្លឺស្វាង និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិ។✨🎉

ដោយឡែក សម្រាប់ប្អូនៗដែលមិនទាន់ទទួលបានជោគជ័យ សូមកុំអស់សង្ឃឹម ឬធ្លាក់ទឹកចិត្តឲ្យសោះ ព្រោះលទ្ធផលនៃការប្រឡង មិនមែនជាចំណុចបញ្ចប់នៃក្តីស្រមៃ ឬជាឧបករណ៍វាស់វែងតម្លៃ និងសមត្ថភាពពេញមួយជីវិតរបស់ប្អូនៗឡើយ។ ការដួលនៅពេលនេះ គឺជាបទពិសោធន៍ដ៏មានតម្លៃដែលបង្រៀនយើងឲ្យកាន់តែរឹងមាំ ជាផ្លូវឆ្ពោះទៅរកភាពជោគជ័យក្នុងជីវិត។ ✨🎉🍃

👏Meet our child and Youth club! 🍃📌ជួបជាមួយក្លឹបកុមារ និងយុវជនជួយកុមារក្នុងសហគមន៍ឃុំត្រាំសសរ ដែលជាបណ្តាញនៃសមាគមចលនាកុមារ ...
28/08/2026

👏Meet our child and Youth club! 🍃

📌ជួបជាមួយក្លឹបកុមារ និងយុវជនជួយកុមារក្នុងសហគមន៍ឃុំត្រាំសសរ ដែលជាបណ្តាញនៃសមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ 🍃✨

ចូលរួមគាំទ្រ និងតាមដានពីសកម្មភាពរបស់ពួកគាត់តាមរយ:ផេកហ្វេសបុកផ្លូវការរបស់ពួកគាត់: https://www.facebook.com/share/18w16e3rig/?mibextid=wwXIfr

Our Youths team from Phnom Penh. Let’s cheer for them 👏
27/08/2026

Our Youths team from Phnom Penh. Let’s cheer for them 👏

27/08/2026
[English Below] 📌 ការចូលរួមរបស់កុមារ និងយុវជនក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ-សង្កាត់ គឺជាគន្លឹះក្នុងការធានាឱ្យសំឡេង...
27/08/2026

[English Below] 📌 ការចូលរួមរបស់កុមារ និងយុវជនក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ-សង្កាត់ គឺជាគន្លឹះក្នុងការធានាឱ្យសំឡេង និងតម្រូវការរបស់ពួកគេក្លាយជាផ្នែកមួយនៃការសម្រេចចិត្ត និងការអភិវឌ្ឍសហគមន៍✨

កាលពីថ្ងៃទី ២៤–២៥ ខែសីហា ឆ្នាំ២០២៦ សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ (CCYMCR) សហការជាមួយ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពី «ការលើកកម្ពស់ការចូលរួមរបស់កុមារ និងយុវជនក្នុងប្រព័ន្ធថវិកា និងផែនការថវិកាឃុំ-សង្កាត់» ដោយមានការចូលរួមពីសមាជិកក្លឹបកុមារ និងយុវទូតមេត្រី ដែលមកពីបណ្តាខេត្តផ្សេងៗ និងតំណាងអង្គការដៃគូ សរុបចំនួន ៥០នាក់។

សិក្ខាសាលាមានគោលបំណងពង្រឹងការយល់ដឹងរបស់កុមារ និងយុវជនអំពីប្រព័ន្ធថវិកា និងផែនការថវិកាឃុំ-សង្កាត់ ព្រមទាំងលើកកម្ពស់សមត្ថភាព និងទំនុកចិត្តរបស់ពួកគេក្នុងការចូលរួមក្នុងដំណើរការរៀបចំផែនការ និងថវិកានៅមូលដ្ឋាន។ ក្នុងអំឡុងសិក្ខាសាលា កុមារ និងយុវជនបានចូលរួមពិភាក្សាជាក្រុម ដើម្បីឆ្លុះបញ្ចាំងពីបទពិសោធន៍នៃការចូលរួមជាមួយអាជ្ញាធរ និងអ្នកពាក់ព័ន្ធ កំណត់បញ្ហាប្រឈម ស្វែងរកដំណោះស្រាយ និងបង្ហាញពីតម្រូវការរបស់ពួកគេ។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមគម្រោង «ពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលដើម្បីសិទ្ធិកុមារ» ដោយមានការគាំទ្រពី ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) តាមរយៈ អង្គការសង្គ្រោះកុមារ (Save the Children) ប្រចាំនៅកម្ពុជា។

🌱 តាមរយៈការចូលរួមនេះ កុមារ និងយុវជនត្រូវបានពង្រឹងចំណេះដឹង ទំនុកចិត្ត និងការត្រៀមខ្លួន ដើម្បីក្លាយជាអ្នកចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំផែនការ និងថវិកាឃុំ-សង្កាត់នៅសហគមន៍របស់ខ្លួន។
----------
📌 Child and youth participation in Commune/Sangkat planning and budgeting is key to ensuring that their voices and needs become part of local decision-making and community development ✨

On 24–25 August 2026, the Cambodia Children and Young People Movement for Child Rights, in collaboration with the The NGO Forum on Cambodia and CPDD Cambodia , organized a capacity-building workshop on “Promoting Child and Youth Participation in Commune/Sangkat Budgeting and Planning Processes.” The workshop brought together members of Child Clubs and METRI Youth from different provinces, along with representatives from partner organizations, with a total of 50 participants.

The workshop aimed to strengthen children and youth’s understanding of Commune/Sangkat budgeting and planning processes, while building their skills and confidence to meaningfully participate in local planning and budgeting. During the workshop, children and youth engaged in group discussions to reflect on their experiences of engaging with authorities and relevant stakeholders, identify challenges, explore solutions, and share their needs and priorities.

The workshop was organized under the “SIDA CSO Strengthening Project” with support from the Sweden international Development Cooperation Agency (SIDA) through Save the Children Cambodia.

🌱 Through this participation, children and youth strengthened their knowledge, confidence, and readiness to become active participants in Commune/Sangkat planning and budgeting processes and contribute to decisions that affect their communities.

📌 [English below] ការវិនិយោគលើកុមារនៅថ្នាក់ឃុំ-សង្កាត់ គឺជាការវិនិយោគលើអនាគតប្រកបដោយចីរភាព!កាលពីថ្ងៃទី១៧ ​ដល់១៨ ខែសីហា ឆ...
19/08/2026

📌 [English below] ការវិនិយោគលើកុមារនៅថ្នាក់ឃុំ-សង្កាត់ គឺជាការវិនិយោគលើអនាគតប្រកបដោយចីរភាព!

កាលពីថ្ងៃទី១៧ ​ដល់១៨ ខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ សមាគមចលនាកុមារ និងយុវជនដើម្បីសិទ្ធិកុមារ បានរៀបចំ «សិក្ខាសាលាពង្រឹងសមត្ថភាព ស្ដីពី៖ ការលើកកម្ពស់ការចូលរួមរបស់កុមារនៅក្នុងប្រព័ន្ធថវិកា និងផែនការថវិកាឃុំ-សង្កាត់» ជូនទៅដល់អាជ្ញាធរឃុំ-សង្កាត់ ក្នុងតំបន់គោលដៅរបស់ចលនាកុមារ។

សិក្ខាសាលានេះមានគោលបំណង បង្កើនការយល់ដឹងកាន់តែប្រសើរអំពីក្របខ័ណ្ឌសិទ្ធិកុមារ កិច្ចការពារសុវត្ថិភាពកុមារ និងសារសំខាន់នៃការចូលរួមរបស់កុមារក្នុងប្រព័ន្ធថវិកា និងផែនការថវិកាឃុំ-សង្កាត់,​ និង ដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារប្រកបដោយអត្ថន័យ បង្កើនការវិនិយោគរបស់ឃុំ-សង្កាត់លើកុមារឲ្យកាន់តែមានប្រសិទ្ធភាព និងបង្កើតវេទិកាស្វែងយល់ និងចែករំលែកបទពិសោធន៍ល្អៗ រវាងអាជ្ញាធរ និងភាគីពាក់ព័ន្ធក្នុងការជំរុញការចូលរួមរបស់កុមារក្នុងកិច្ចការអភិវឌ្ឍន៍មូលដ្ឋាន។

អ្នកចូលរួមសរុប 29នាក់ មកពីបណ្ដាខេត្តនានានៃតំបន់គោលដៅបានពិភាក្សា និងរៀបចំតារាងផែនការលើកកម្ពស់ការចូលរួម​របស់កុមារ​ជាមួយអាជ្ញាធរមូលដ្ឋាន ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កុមារ ដូចជា សេវាអប់រំ សុខភាព កិច្ចការពារកុមារ អនាម័យ ទឹកស្អាត បរិស្ថាន​​​ និងសុវត្ថិភាពក្នុងសហគមន៍។ តាមរយៈការស្តាប់សំឡេងកុមារ អាជ្ញាធរអាចកំណត់អាទិភាព និងរៀបចំការវិនិយោគដែលផ្តល់ផលប្រយោជន៍ដល់កុមារបានកាន់តែមានប្រសិទ្ធភាព និងសមធម៌។

សិក្ខាសាលានេះបានប្រព្រឹត្តទៅដោយមានការរៀបចំឡើងដោយ សមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ និងសហការដោយ​អង្គការសម្ព័ន្ធភាពដៃគូ​ដើម្បី​ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ​ ក្រោមគម្រោង «ពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលដើម្បីសិទ្ធិកុមារ» ដែលមានការគាំទ្រពី ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (SIDA) តាមរយៈ អង្គការ Save the Children ប្រចាំកម្ពុជា។
-------------------------------------------
Investing in Children at the Commune/Sangkat Level is an Investment in a Sustainable Future!

On 17–18 August 2026, the Cambodian Child and Youth Movement for Child Rights (CCYMCR) organized a “Capacity-Building Workshop on Promoting Child Participation in the Commune/Sangkat Investment Programme (CIP)” for local authorities in the target areas.

The workshop aimed to strengthen the understanding of local authorities of child rights, child safeguarding, and the importance of child participation in the Commune/Sangkat budget system and budget planning process. It also promotes meaningful child participation, strengthen effective investment in children at the Commune/Sangkat level, and provide a platform for local authorities and relevant stakeholders to learn and share good practices in promoting children’s participation in local development processes.

A total of 29 participants from various provinces within the target areas participated in discussions and developed action plans to promote child participation in collaboration with local authorities, with a focus on responding to children’s actual needs, including education, health, child protection, sanitation, access to clean water, environmental protection, and community safety. By listening to and considering children’s voices, local authorities can better identify priorities and plan investments that are more effective, equitable, and responsive to children’s needs.

The workshop was organized by the Cambodian Child and Youth Movement for Child Rights (CCYMCR) in collaboration with Coalition for Partnership in Democratic Development (CPDD) under the “SIDA CSO Strengthening Project” with support by the Swedish International Development Cooperation Agency (SIDA) through Save the Children Cambodia. 🌱

🎉 អបអរសាទរ ទិវាយុវជនអន្តរជាតិ (១២ សីហា ២០២៦)! ✨«កុមារ និងយុវជន គឺជាអនាគតនៃប្រទេសជាតិ» 🇰🇭ចូលរួមលើកកម្ពស់ថាមពល សំឡេង និងសម...
12/08/2026

🎉 អបអរសាទរ ទិវាយុវជនអន្តរជាតិ (១២ សីហា ២០២៦)! ✨

«កុមារ និងយុវជន គឺជាអនាគតនៃប្រទេសជាតិ» 🇰🇭
ចូលរួមលើកកម្ពស់ថាមពល សំឡេង និងសមត្ថភាពរបស់យុវជនទាំងអស់គ្នា ដើម្បីបង្កើតផ្លាស់ប្តូរវិជ្ជមាន និងអនាគតកាន់តែភ្លឺស្វាង! 💙✨

🎉 Happy International Youth Day! (August 12, 2026) ✨

"Children and youth are the future of the nation." 🇰🇭
Let’s empower young minds, lift up their voices, and create a brighter future together! 💙✨

Address

#8A, St138, Sangkat Veal Vong, Khan Prampir Makara
Phnom Penh
120307

Alerts

Be the first to know and let us send you an email when Cambodia Children and Young People Movement for Child Rights posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Cambodia Children and Young People Movement for Child Rights:

Shortcuts

Share