10/08/2026
ដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់អំពីស្ថានភាពការងារ កិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនង
--------------------------------
ខេត្តកំពត.ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះសហព័ន្ធ BWTUC និង ប្រតិភូសហជីពអន្តរជាតិ BWI និងLO Noway បានធ្វើទស្សនៈកិច្ចសិក្សាស្វែងយល់អំពីស្ថានភាពការងារ កិច្ចសហប្រតិបត្តិការ និងបង្កើនទំនាក់ទំនង ជាមួយរោងចក្រផលិតស៊ីម៉ង់ត៍កម្ពុជាចក្រីទីង ក្នុងដំណើរទស្សនៈកិច្ចបានជជែកពិក្សាបញ្ហាចំនួន ៣ចំណុចដូចខាងក្រោម:
១ ពិភាក្សា អំពី កិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន និងសហជីព។
២ ពិភាក្សាអំពីក្របខណ្ឌសុខភាពនិងសុវត្ថិភាព ដើម្បិលើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់សម្ភារៈការពារសុខភាព សុវត្ថិភាពនៅកន្លែងការងារ។
៣ ពិភាក្សា អំពីការរៀបចំផែនការ ចរចារួម ដើម្បីរក្សាទំនាក់ទំនងឲ្យកាន់តែល្អប្រសើ ក្នុងគោលបំណង ការពារផលប្រយោជន៏ទាំងពីភាគី ក្រុមហ៊ុន និងសហជីពនាពេលអនាគត ។