24/09/2026
[English below]
📢 ពិន្ទុតម្លាភាពថវិកាកម្ពុជាកើនដល់កម្រិតខ្ពស់!
ការអង្កេតការបើកចំហថវិកា (OBS) ឆ្នាំ ២០២៥ បានបង្ហាញថា៖ ពិន្ទុតម្លាភាពបានកើនឡើងយ៉ាងខ្លាំងពី ៤៣ ទៅ ៥៤ ខណៈដែលពិន្ទុស្តីពីការចូលរួមរបស់សាធារណជន និងការត្រួតពិនិត្យតាមដាន មានការកើនឡើងក្នុងកម្រិតមធ្យមប៉ុណ្ណោះ។
🎤 ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងក្នុងសុន្ទរកថាបើកកម្មវិធីថា ដើម្បីពង្រឹងពិន្ទុ OBS បន្ថែមទៀត ក្រសួងនឹងពិចារណាផ្សព្វផ្សាយសេចក្តីថ្លែងហេតុនៃសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ និងរៀបចំ និងផ្សព្វផ្សាយឯកសារគាំទ្រការរៀបចំសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ក្នុងការត្រៀមខ្លួនសម្រាប់ OBS ឆ្នាំ២០២៧ ខាងមុខ។
🎤 លោក សឿង សារឿន នាយកប្រតិបត្តិនៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជាលេខាធិការដ្ឋានក្រុមការងារថវិកា បានសំដែងការអបអរសាទរនូវការទទួលបានពិន្ទុតម្លាភាពកើនឡើងគួរឲ្យកត់សម្គាល់ និងស្នើដល់រាជរដ្ឋាភិបាល បង្កើនឱកាសសម្រាប់ប្រជាពលរដ្ឋ និងសង្គមស៊ីវិល ជម្រុញឲ្យការចូលរួមជាសាធារណៈ ក្នុងដំណើរការរៀបចំ អនុវត្ត តាមដានត្រួតពិនិត្យថវិកាជាតិ និងក្រោមជាតិកាន់តែមានភាពសកម្ម ពង្រីកការពិគ្រោះយោបល់ជាមួយសភា និងទទួលស្គាល់សង្គមស៊ីវិលជាសមាជិកពេញសិទ្ធិក្នុង អ.គ.ហ. ជាពិសេសការចូលរួមក្នុងដំណើរការកំណត់អាទិភាព និងលំដាប់នៃកំណែទម្រង់ក្រោម CAP4+3 (២០២៨–២០៣០) និងក្នុងការតាមដានការអនុវត្ត PFMRP។
🎤 លោកស្រី Laura Castillo Cabral មន្ត្រីកម្មវិធីនៃអង្គការភាពជាដៃគូថវិកាអន្តរជាតិ (IBP) បានបង្ហាញលទ្ធផល OBS ឆ្នាំ២០២៥ កម្រិតសកល និងតំបន់ ដោយបានលើកឡើងថា កម្ពុជាទទួលបានពិន្ទុកើនឡើង ៤៦ពិន្ទុ ចាប់តាំងពីឆ្នាំ២០១៥ ហើយជំហានបន្ទាប់ គឺការរៀបចំរបាយការណ៍ពិនិត្យពាក់កណ្តាលឆ្នាំ និងរបាយការណ៍ចុងឆ្នាំឱ្យបានពេញលេញ ដែលបង្ហាញពីអ្វីដែលបានអនុវត្តជាក់ស្តែង។ លោកស្រីបានសង្កត់ធ្ងន់ថា ការចូលរួមរបស់សាធារណជន គឺជាឱកាសដ៏ធំបំផុតរបស់តំបន់ ហើយថា «ការងារទាំងនេះមិនតម្រូវឱ្យមានប្រព័ន្ធថ្មីនោះទេ។ ភាគច្រើនគឺជាការសម្រេចចិត្តថា តើត្រូវរាយការណ៍អ្វី សួរនៅពេលណា និងឆ្លើយតបយ៉ាងដូចម្តេច។»
🎤 លោក ប្រាយអិន ហ្វ័រណារី (Bryan FORNARI) ប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាពនេះ និងលើកទឹកចិត្តឱ្យកម្ពុជាឈានដល់ «កម្រិតសមស្របតាមការណែនាំ» ចំនួន ៦១ពិន្ទុ និងខ្ពស់ជាងនេះ ដោយបានសង្កត់ធ្ងន់ថា «ការផ្សព្វផ្សាយថវិកាមានសារៈសំខាន់ ប៉ុន្តែការបង្ហាញពីអ្វីដែលបានកើតឡើងបន្ទាប់ពីនោះ ក៏មានសារៈសំខាន់ដូចគ្នាដែរ»។
លទ្ធផលនៃការអង្កេតលើការបើកចំហថវិកា (Open Budget Survey - OBS) ឆ្នាំ២០២៥ ត្រូវបានផ្សព្វផ្សាយជាផ្លូវការកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «លើកកម្ពស់ការចូលរួមរបស់សាធារណជន ការត្រួតពិនិត្យ និងតម្លាភាពហិរញ្ញវត្ថុសាធារណៈ»។ ពិធីផ្សព្វផ្សាយ និងកិច្ចសន្ទនានេះ សហការរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGO Forum) និងអង្គការភាពជាដៃគូថវិកាអន្តរជាតិ (IBP) ដោយមានការគាំទ្រថវិកាពីសហភាពអឺរ៉ុប តាមរយៈអង្គការអុកស្វាម ក្រោមគម្រោង SCOPE-PFM។
📊 លទ្ធផលគន្លឹះ៖
✅ ពិន្ទុតម្លាភាពថវិការបស់កម្ពុជាកើនឡើង ១១ពិន្ទុ ពី ៤៣ (២០២៣) ដល់ ៥៤ (២០២៥) ដែលជាពិន្ទុខ្ពស់បំផុតដែលកម្ពុជាធ្លាប់ទទួលបាន
✅ ខ្ពស់ជាងពិន្ទុមធ្យមភាគតំបន់អាស៊ី-ប៉ាស៊ីហ្វិក (៤៩) និងពិន្ទុមធ្យមភាគសកល (៤៥)
✅ ពិន្ទុការត្រួតពិនិត្យថវិកាកើនឡើង ២ពិន្ទុ ពី ៤១ ដល់ ៤៣
✅ ពិន្ទុការចូលរួមរបស់សាធារណជនក្នុងដំណើរការថវិកា នៅតែ ២ពិន្ទុដដែល ដូចឆ្នាំ២០២៣
✅ គិតត្រឹមឆ្នាំ២០២៦ ក្រសួង-ស្ថាប័នចំនួន ១០ បានរៀបចំសៀវភៅថវិកាពលរដ្ឋ និង ៧ក្រសួង បានរៀបចំវេទិកាសាធារណៈស្តីពីកញ្ចប់ថវិកាប្រចាំឆ្នាំ
👥 កម្មវិធីនេះមានអ្នកចូលរួមសរុប ១៧៥នាក់ (ស្ត្រី ៦៥នាក់) មកពីក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល យុវជន អ្នកសារព័ត៌មាន និងវិស័យឯកជន ដោយមានបទបង្ហាញពី IBP ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង NGO Forum បន្តដោយកិច្ចពិភាក្សាសំណួរ-ចម្លើយ។
🤝 តម្លាភាពថវិកាល្អ ចាំបាច់ត្រូវការសំឡេងគ្រប់ភាគីពាក់ព័ន្ធ។
📢 Cambodia's Budget Transparency Score Hits an All-Time High!
Open Budget Survey (OBS) 2025 said: Transparency score sharply increases from 43 to 54 while public participation and oversight scores modestly increase!
🎤 H.E. Meas Soksensan, Secretary of State of the Ministry of Economy and Finance (MEF) and Deputy Secretary-General of the General Secretariat of the PFM Reform Steering Committee (GSC), representing H.E. Aun Pornmoniroth, Deputy Prime Minister and Minister of Economy and Finance, said in his opening remarks that, to further strengthen Cambodia's score, MEF will consider publishing the explanatory statement of the draft finance law, and preparing and publishing a supporting document to the draft finance law, ahead of OBS 2027.
🎤 Mr. Soeung Saroeun, Executive Director of the NGO Forum on Cambodia and Secretariat of the Budget Working Group (BWG)expresses congratulations on achieving a significant increase in transparency scores and requesting the Royal Government to increase Officer of IBP, presented the OBS 2025 global and regional results, noting that Cambodia has gained 46 points since 2015 and that the next step is a comprehensive Mid-Year Review and Year-End Report that show what was done. She stressed that participation is the region's greatest opportunity: "opportunities for citizens as well as civil society organizations pushing for public participation to take part in national and subnational budget formulation, ex*****on and monitoring processes more vibrant, broaden consultation with the Parliament, and recognize civil society as a full member of the GSC — especially participating in prioritizing processes and sequencing reforms under CAP 4+3 (2028–2030) and monitoring PFMRP implementation.
🎤 Ms. Laura Castillo Cabral, ProgramNone of these requires a new system. Most of it is a decision about what to report, when to ask, and how to respond."
🎤 Mr. Bryan FORNARI, Head of Cooperation of the EU Delegation to Cambodia, congratulated Cambodia on this progress and encouraged it to reach the "recommended sufficient level" of 61 and above, stressing: "Publishing the budget is important; showing what happened afterwards is equally important."
Cambodia's OBS 2025 results were launched on 22nd September 2026 in Phnom Penh, under the theme "Enhancing Public Participation, Oversight, and Transparency in Public Finance." The Launching and Dialogue was co-organized by the NGO Forum on Cambodia (NGOF) and the International Budget Partnership (IBP), with financial supports from the European Union through Oxfam under the SCOPE-PFM project.
📊 Key results:
✅ Budget transparency rose 11 points, from 43 (2023) to 54 (2025) — Cambodia's highest score to date
✅ Above the Asia-Pacific average (49) and the global average (45)
✅ Budget oversight up 2 points, from 41 to 43
✅ Public participation in the budget process unchanged at 2 points, the same as 2023
✅ As of 2026, 10 ministries/institutions have prepared a Citizens' Budget, and 7 ministries have held public forums on the annual budget package
👥 The event brought together 175 participants (65 women) from government’s line ministries, development partners, civil society, youth, media and the private sector, with presentations by IBP, MEF and NGOF followed by an open Q&A session.
🤝 Open budgets need every voice at the table.