Loveisdiversity

Loveisdiversity is an online platform focusing on promoting the rights of the Cambodian LGBTIQ community

ចូលរួមជាមួយយើងដើម្បីអបអរ ថ្ងៃនៃអ្នកស្រឡាញ់ទាំងពីរភេទ - Bisexual Visibility Day 2026 💖💜💙✨Bisexual Visibility Day ចាប់ផ្ដើ...
23/09/2026

ចូលរួមជាមួយយើងដើម្បីអបអរ ថ្ងៃនៃអ្នកស្រឡាញ់ទាំងពីរភេទ - Bisexual Visibility Day 2026 💖💜💙✨

Bisexual Visibility Day ចាប់ផ្ដើមប្រារព្ធដំបូងពីឆ្នាំ១៩៩៩​ ក្នុងគោលបំណងអបអរនូវវត្តមាន បង្កើតការយល់ដឹង ថែមទាំងជាឱកាសដើម្បីលុបបំបាត់ការរើសអើង និងផ្តល់ភាពអង់អាចដល់សហគមន៍ Bi+ ផងដែរ។ 🥰🏳️‍🌈

មិនថាអ្នកស្រឡាញ់នរណា ឬកំណត់អត្តសញ្ញាណបែបណាក៏ដោយ រឿងរ៉ាវនិងវត្តមានរបស់អ្នក សាកសមនឹងទទួលបានការគោរព និងការផ្ដល់តម្លៃ។ 💖💜💙

​​

23/09/2026

ប្រធានបទ៖ « បណ្តាញ និងការគាំទ្រសមាជិកអ្នកស្រឡាញ់ភេទដូចគ្នា» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១១:០០ ដល់ ១២:០០ ថ្ងៃត្រង់ វាគ្មិន៖ ៖ សេង សុជាតិ សមាជិកក្រុមក្តីស្រឡាញ់គឺចម្រុះ និង ទេព សុខាវត្តី សមាជិក ចលនា ទម្លុះ។ 🥰🥰🏳️‍🌈🏳️‍⚧️

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា  អញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាពជាតិ “ស្តីពីកា...
22/09/2026

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការសកម្មភាពជាតិ “ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រីលើកទី៤ ឆ្នាំ២០២៥-២០៣០“

នៅក្នុងផែនការសកម្មភាពជាតិនេះ ក៏មានដាក់បញ្ចូលសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាផងដែរ៕ 🥰🥰🏳️‍⚧️🏳️‍🌈

 #កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជា ជួបគ្នាក្នុងការផ្សាយផ្ទាល់ប្រធានបទ “បណ្តាញ និងការគាំទ្រសមាជិកអ្នកស្រឡាញ់ភេទដូចគ្នា” ...
22/09/2026

#កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជា
ជួបគ្នាក្នុងការផ្សាយផ្ទាល់ប្រធានបទ “បណ្តាញ និងការគាំទ្រសមាជិកអ្នកស្រឡាញ់ភេទដូចគ្នា” នៅថ្ងៃពុធស្អែកនេះ វេលាម៉ោង ១១:០០ ដល់ ១២:០០ ថ្ងៃត្រង់🥰🏳️‍🌈🏳️‍⚧️

#កម្មវិធីវិទ្យុសិទ្ធិមនុស្សកម្ពុជា ផ្សាយផ្ទាល់ប្រធានបទ “បណ្តាញ និងការគាំទ្រសមាជិកអ្នកស្រឡាញ់ភេទដូចគ្នា” នៅថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០ ដល់ ១២:០០ ថ្ងៃត្រង់ ។ មានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុករបស់ ម.ស.ម.ក ដែលមានអាសយដ្ឋាន https://www.facebook.com/cchrcambodia/ ហើយលោកអ្នកអាចចូលរួមពិភាក្សាតាមរយៈទូរស័ព្ទលេខ 016/060/098202017 ឬសួរសំណួរក្នុងប្រអប់ Comment ខាងក្រោម។ សូមអញ្ជើញរង់ចាំទស្សនាការផ្សាយផ្ទាល់នេះដោយមេត្រី។ សូមអរគុណ!

www.cchrcambodia.org/podcasts/radio
https://cchrcambodia.podbean.com/
https://www.youtube.com/

21/09/2026

"ប្អូនខ្ញុំស្រឡាញ់ភេទដូចគ្នា គឺមិនមានអ្វីខុសទាស់អ្វីឡើយ ឲ្យតែយើងចេះស្រឡាញ់គ្នាគឺអាចរស់នៅជាមួយគ្នាបានសុខហើយ៕" សារគាំទ្រពីបងស្រីដែលមានប្អូនជាអ្នកស្រឡាញ់ភេទដូចគ្នា 🥰🤩🏳️‍🌈🏳️‍⚧️

❤️🧡💛💚💙💜

#ខ្ញុំទទួលយក​

កម្មវិធី PRIDE Together x LoveIsDiversity 6th Anniversary កាលពីឆ្នាំ២០២៤ នៅខេត្តសៀមរាប 🥰🏳️‍🌈🏳️‍⚧️តើនរណាខ្លះនឹកកម្មវិធី ន...
17/09/2026

កម្មវិធី PRIDE Together x LoveIsDiversity 6th Anniversary កាលពីឆ្នាំ២០២៤ នៅខេត្តសៀមរាប 🥰🏳️‍🌈🏳️‍⚧️

តើនរណាខ្លះនឹកកម្មវិធី នឹកការជួបជុំ? ចង់ជួបគ្នាម្ដងទៀត? 😃🥰🥰🥰 ក្ដីស្រឡាញ់ មិនមែនជាកំហុស! ក្ដីស្រឡាញ់គឺចម្រុះ❤️🧡💛💚💙💜

ពួកយើងនៅទីនេះដើម្បីធ្វើជាសំឡេង ជំរុញក្តីសង្ឃឹម និងជំរុញការពារសិទ្ធិនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) នៅកម្ពុជា។ 🏳️...
14/09/2026

ពួកយើងនៅទីនេះដើម្បីធ្វើជាសំឡេង ជំរុញក្តីសង្ឃឹម និងជំរុញការពារសិទ្ធិនៃសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (LGBTQI+) នៅកម្ពុជា។ 🏳️‍🌈🏳️‍⚧️

We are here to be the voice, inspire hope, and push to protect the rights of the LGBTQI+ community in Cambodia. 🥰🏳️‍🌈🏳️‍⚧️

❤️🧡💛💚🩵💜

07/09/2026

"ចិត្តខ្ញុំចង់ឲ្យសង្កម កុំរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ព្រោះយើងក៏មានបេះដូង និងចង់ឲ្យពួកយើងអាចចុះសំបុត្រអាពាហ៍ពិពាហ៍បានដូចគ្នាដែរ៕" 🥰🏳️‍🌈🏳️‍⚧️

❤️🧡💛💚💙💜

#ខ្ញុំទទួលយក​

01/09/2026

"ការស្រឡាញ់ភេទដូចគ្នា គឺជាធម្មជាតិ ហើយការស្រឡាញ់ភេទដូចគ្នាក៏មិនបានបង្កជាបញ្ហាអ្វីដល់សង្គមឡើយ៕" សារគាំទ្រពីបងប្រុសដែលមានប្អូនជាអ្នកស្រឡាញ់ភេទដូចគ្នា 🥰🤩🏳️‍🌈🏳️‍⚧️

❤️🧡💛💚💙💜

#ខ្ញុំទទួលយក​

18/08/2026

"ប្រសិនបើម្ដាយ ដែលជាទីប្រឹក្សាកូនដំបូងគេ បង្ហាញការរើសអើងកូនខ្លួនឯង តើឲ្យកូនទៅពឹងនរណា?" សារពីម្ដាយមួយរូបដែលមានកូនជាអ្នកស្រឡាញ់ភេទដូចគ្នា 🥰🤩🏳️‍🌈🏳️‍⚧️

ក្ដីស្រឡាញ់របស់ម្ដាយ គឺធំធេងជាងការរើសអើងពីពិភពលោកខាងក្រៅ។ | A mother's love is far greater than the judgment of the outside world.

❤️🧡💛💚💙💜

#ខ្ញុំទទួលយក​

Address

Phnom Penh

Alerts

Be the first to know and let us send you an email when Loveisdiversity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Loveisdiversity:

Shortcuts

Share