25/01/2025
មនុស្សខ្លះប្រៀបបានដូចជាចាបស្រុក ប្រឹងប្រែងធ្វើសំបុកចញ្ចឹមកូនចៅ។ មនុស្សខ្លះប្រៀបបានដូចជាសត្វតាវ៉ៅ មានតែគោលដៅដណ្តើមរបស់គេ។
មនុស្សជំពូកសត្វនេះមិនចេះធ្វេីអ្វីខ្លួនឯងនោះទេ ចេះតែចាំចម្លងពីគេហេីយធ្វើឬកឡូយចាត់ទុកជាកម្មសិទ្ធិរបស់ខ្លួនឯងថែមទៀត គឺប្រៀបបានដូចជាសត្វតាវ៉ៅដែលធាក់កូនចាបស្រុកចេញពីសំបុកដែលម៉ែឪរបស់គេខិតខំប្រឹងប្រែងកសាង ហេីយនៅដេីរតួជាជនកំសត់ទន់ខ្សោយដេកចាំបោកប្រាស់ឱ្យម៉ែឪរបស់ចាបស្រុកយកចំណីចំណុកដែលបានស្វិតស្វាញហោះហើរតាមរកយកមកចញ្ចឹមកូន ដោយទាំងមិនដឹងខ្លួនថាកូនរបស់ខ្លួនត្រូវបានគេធាក់សម្លាប់ចេញពីសំបុកទៅហេីយ។
តេីមនុស្សប្រភេទនេះអាចចាត់ទុកជាអ្វីដែរ? មិនស្គាល់បុណ្យបាប មិនស្គាល់សីលប្រាំ ចិត្តជាទេវទត្ត មាត់ជាទេវតា ដេីរតួកំសត់កាលណា មានអ្នកវិនាសកាលនោះ។
ទូលបង្គំ ខ្ញុំព្រះករុណា សូមបួងសួងព្រះនិងទេវតាគ្រប់ព្រះអង្គ ព្រមទាំងវត្ថុស័ក្ដិសិទ្ធិដែលមានបារមីក្នុងចក្រវាឡនេះ ជួយបំភ្លឺមាគ៌ា ផ្តល់សុខក្សេមក្សាន្តឱ្យទៅមនុស្សសុចរិតមានគុណធម៌។ ចំណែកឯមនុស្សដែលមានសច្ចៈដូចសត្វតាវ៉ៅ ក៏សូមឱ្យអ្វីដែលខ្លួនគេទទួលបានសាកសមនឹងបុណ្យបាបរបស់គេចុះ៚